មហាតស៊ូ​ មហា​វ៉ើក.. វ៉ើក..​ ដើម្បីទឹកធ្លាក់​ខេត្តកំពង់ឆ្នាំង

ស្ងាត់ភូមិ​មួយរយៈ​ដោយសារ​តែម្នាក់ៗ​រវល់តែចូល​រូមសប្បាយជាមួយ​ពិធីបុណ្យចូលឆ្នាំ​ខ្មែរ ប្រពៃ​ណី​ជាតិ​​របស់យើង។ តើប៉ុន្មាន​ថ្ងៃនេះ​បងប្អូនយើង​បាន​នាំគ្នាទៅ​លេងនៅ​ឯ​ណាខ្លះ​​នឹង? ខាង​ខ្ញុំឯ​នេះបានទៅ​ស្រុកកំណើតនៅ​ឯខេត្តកំពង់ឆ្នាំង អ៊ូហូ….. ឆ្នាំនេះ​ពិសេសដល់​ហើយ ព្រោះបានមហា​​មិត្តខាង​ភ្នំពេញ ( មិនមែន​ស្រុក​កំណើត​នៅ​ភ្នំពេញ​​ទេ តែ​បច្ចុប្បន្ន​រស់​​នៅភ្នំពេញ :P )នេះ​គេទៅលេង​ស្រុកកំណើត​ខ្ញុំដើរ។ មហា​មិត្តទាំង៤​បាន​ទៅលេង​ស្រុកកំណើត​​របស់​ខ្លួន រូចហើយ​ថ្ងៃទី​២​នៃ​ពិធី​បុណ្យចូល​ឆ្នាំខ្មែរ ទើប​នាំគ្នាធ្វើ​ដំណើរ​​មក​ទឹកដី​ខេត្តកំពង់ឆ្នាំង​

ថ្ងៃទី១​​ដែលក្រុមមិត្តៗ​បានមកដល់ (ថ្ងៃ១៤) គឺ​យើងនាំ​គ្នាធ្វើ​អីញ៉ាំនៅ​ផ្ទះផ្កាយ ដែល​​ផ្កាយ​បាន​រៀបចំ​ទទួល​រូច​ជាស្រេច។ ហើយ​ថ្ងៃទី២ (ទី១៥​​ត្រូវ​ជា​ថ្ងៃបង្ហើយ​​នៃពីធីបុណ្យ​ចូលឆ្នាំខ្មែរ​យើងនេះ) គឺយើង​មានគម្រោង​ទៅលេងទឺកធ្លាក់​​អន្លង់ស្វាយ គឺ​ត្រូវ​ធ្វើ​​ដំណើរ​តាម​ផ្លូវ​ជាតិ​​លេខ​៥៣ ទៅ​ដល់​​ស្រុក​ទឹក​ផុស ដែល​​មាន​ចំងាយ​ជាង​​៣០​គីឡូ​ម៉ែត្រ តាម​ផ្លូវ​​ក្រាល​កៅ​ស៊ូយ៉ាង​ស្អាត​ដែល​ទើប​ស្ថាប​នា​​ហើយ​​ថ្មី និង​បន្តដំណើរ​​តាមផ្លូវ​​ក្រាល​ក្រួស​ក្រហមជាង​២០​​គីឡូ​ម៉ែត្រទៀត ទើប​ទៅ​​ដល់​ភូមិ​​ដូង​ស្លា ​ភ្ញៀវ​ត្រូវ​​ធ្វើ​ដំណើរ​ដោយ​​ថ្មើ​រ​​ជើង​ជាង​២​គីឡូ​ម៉ែត្រ​ទៀត​​ក៏​បានទៅ​ដល់​​រមណីយដ្ឋាន​ទឹក​ធ្លាក់​យ៉ាង​​ស្រស់ស្អាត​នេះ ប៉ុន្តែដោយសារ​ខែនេះជាខែចេត្រ ទើប​ធ្វើឲ្យទីនេះ​មាន​ទឹករិចៗ :)

ដំណើរកម្សាន្ត​លើកនេះពិត​ជា​អស្ចារ្យ​មិនធម្មតាមែន ព្រោះ​ត្រូវធ្វើដំណើរថ្មើរជើង​ឡើងលើភ្នំ ដែល​មាន​ចម្ងាយ​២គីឡូម៉ែត្រ បើនិយាយ​ពីសាច់ដើរ​គឺ​ជិត​១​ម៉ោង​ឯណោះ៕ បងប្អួន​ជួយគិតមើល​ទៅថាដើរធម្មតា​យើងចង់ធ្លាក់​អណ្តាត​បាត់​ហើយ នេះទម្រាំ​តែដើរឡើងភ្នំ​ទៀតនោះ?????? ហិហិ លើក​នេះមិនមែន​ចង់​ធ្លាក់​អណ្តាត​​​ហេ គឺ​ហើយ​គីលាន​តែ​ម្តង :cry: ហត់​រកពាក្យ​និយាយស្ទើរ​មិនបាន ( ប្រហែល​មកពីមិនធ្លាប់​​ដើរឡើងភ្នំក៏ថាបាន :roll:) តែក៏​សប្បាយ និង​អស្ចារ្យមិន​ធម្មតាដែរ :D

មិនបាន​រៀបរាប់ច្រើនទេ ព្រោះ​ថានៅខ្សោះ​កម្លាំងតាំង​ពីទីឡើងភ្នំមិន​ទាន់បាត់ អញ្ជឹង​​សូមអញ្ជើញ​ទស្សនា​រូបភាព​​អនុស្សាវរីយ៍​​​ដំណើរ​កម្សាន្ត​ឡើង​ភ្នំបែក​ញើស​ក្លៀក​ ដើម្បី​លេង​ទឹកជ្រោះ​ជាមួយគ្នា :)

ទឹកធ្លាក់​អន្លង់ស្វាយ, កំពង់ឆ្នាំង, ភ្នំដើមផ្កា, ភ្នំរាប់បាត្រ, ចូលឆ្នាំខ្មែរ, ស្រុកទឹកផុស

ដំណើរកម្សាន្តមហាតស៊ូនៅកំពង់ឆ្នាំង

អរគុណ​កូនប្រុស​ណព្ធ ដែល​បានជួយគ្រា​ម៉ាក់ៗ​ពីពេលចុះពីលើ​ភ្នំ​រហូត​មក! អរគុណ​អ៊ំ​ ដែលបាន​ជួយ​ជះទឹកឲ្យផ្កាយត្រជាក់​ចិត្ត! អរគុណ​ប៉ាៗ ដែល​បាន​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​ក្នុង​ការ​យួរ​ស្ទីង​រហូត​ដល់​លើ​ភ្នំ! អរគុណ​អាពីឡោក​ ដែល​បាន​ជួយ​រៀប​ចាត់​ចែងបាយ!!!!!

ពិត​ជា​គួរ​ឲ្យ​ខ្មាស់​គេណាស់ ម្ចាស់​ទឹកដី​បែរ​ជា​ទ្រុឌទ្រោម​ជាង​អ្នក​មកលេង :cry:

ទឹកធ្លាក់​អន្លង់ស្វាយ, កំពង់ឆ្នាំង, ភ្នំដើមផ្កា, ភ្នំរាប់បាត្រ, ចូលឆ្នាំខ្មែរ, ស្រុកទឹកផុស

អនុស្សាវរីយ៍មហាតស៊ូទៅលេងទឹកជ្រោះ

ពិតជាមិនគួរឲ្យជឿ​ថា​ពួក​យើង​ហ៊ាន​ឡើង​ភ្នំ​នេះ​ដើម្បីទឹក​ជ្រោះ :D ! ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ថា​ពួក​យើង​អាច​តស៊ូ​ឡើង​រហូត​ដល់កំពូល​ទឹក​ធ្លាក់​! :roll: ពិត​ជា​មិនគួរ​ឲ្យ​ជឿ​ថា​វា​ហត់​ដល់​ថ្នាក់​នេះ! :cry: ពិត​ជា​មិនគួរ​ឲ្យ​ជឿ​ថា​ពួក​យើង​មហាអស្ចារ្យយ៉ាងនេះ :P

ទឹកធ្លាក់​អន្លង់ស្វាយ, កំពង់ឆ្នាំង, ភ្នំដើមផ្កា, ភ្នំរាប់បាត្រ, ចូលឆ្នាំខ្មែរ, ស្រុកទឹកផុស

ប្រវត្តិតស៊ូ បាយកញ្ចប់ ឡើង ភ្នំលើក ដំបូងនៅ ខេត្តកំពង់ឆ្នាំង

សប្បាយណាស់! សប្បាយ​ណាស់​បងប្អូន​ សប្បាយរហូត​រលាកជើង ថ្លោះចង្កេះដោយ​សារការ​ដើរ​ស្ទើរ​ពេក :cry:

ចង់ដឹងកំពង់ឆ្នាំងមានអ្វីពិសេស និងប្លែកទៀត?
សូមអញ្ជើញមើលទីនេះ ដើម្បី​ស្វែង​រកកន្លែងកម្សាន្ត​នានា នៃខេត្តកំពង់ឆ្នាំង :)

About these ads

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ដំណើរ​កម្សាន្ត, ស្រុកកំណើតខ្ញុំ and tagged , , , , , , , , , . Bookmark the permalink.

14 Responses to មហាតស៊ូ​ មហា​វ៉ើក.. វ៉ើក..​ ដើម្បីទឹកធ្លាក់​ខេត្តកំពង់ឆ្នាំង

  1. kh2kh និយាយថា៖

    ជំរាប​សួរ​ផ្កាយ

    អរគុណ​បាន​ចែក​គ្នាមើល។ ខ្ញុំ​អត់​ស្គាល់​​ខេត្ត​ផ្កាយ​សោះ!
    ខ្ញុំ​ស្រឡាញ់​ធម្មជាតិ​​និង​ទេសភាព​ស្រុក​ខ្មែរ​ណាស់។ ជា​ពិសេស​ភ្នំ​និង​ទឹក។

    ដោយ​រាបអាន​ពី​ហង្ស

    • pkay_sour និយាយថា៖

      ចា៎ជំរាបសួរបងប្រុស

      អរគុណដូចគ្នាដែលបានចូលលេង។ ថ្ងៃនេះមិនស្គាល់មែន​ តែ​ថ្ងៃក្រោយគង់នឹងបានស្គាល់មិនខាន​ទេបងប្រុស។ សង្ឃឹម ​ថា​តំបន់នោះនឹង​អភិវឌ្ឍន៍ឆាប់ ដើម្បី កុំឲ្យ លំបាកដូចពេលផ្កាយទៅ​នេះ។ ហត់ណាស់ ឡើងថ្ មើរជើង១ម៉ោងទម្រាំដល់ ឈឺខ្លួន ដល់ឥលូវ មិនទាន់បាត់ទេ :(

  2. Torrith (PAPA) និយាយថា៖

    Yeah… orkun somrab ke reab rom dor kbos kbay :-) Good at writer..

  3. មនុស្សចម្លែក និយាយថា៖

    ពិតជាស្អាតស្រស់បំព្រងមែន។ ចង់ទៅលំហែកាយនៅទីនោះណាស់។ បើតាមសំនៀងរបស់លោកតា ស៊ិន ស៊ីសាមុតតាមរយះបទ បុប្ផាកំពង់ឆ្នាំង នៅខេត្តនោះសំបូរព្រៃព្រឹក្សាធម្មជាតិ ល្អស្រស់ត្រកាល ព្រមទាំងជាស្រុកសំបូរទៅដោយបុប្ផាស្អាតៗផង គួរជាទីចាប់ចិត្តចោមរោមពីភូមរាទាំងពួង មែនទេបងផ្កាយ?

    • pkay_sour និយាយថា៖

      ចា៎ពិតជាស្រស់ស្អាតណាស់ បើទៅខែរំហើយ រឹតតែល្អ ព្រោះមានទឹកច្រើនជាងនេះ។ មានឱកាស​ឆ្លៀតទៅ​លេង​បានម្តងទៅ។ តែឥលូវនេះគេមិនទាន់អភិវឌ្ឍន៍ផ្លូវ​ហើយអស់ទេ អញ្ជឹងហើយបានជាត្រូវ​ដើរឡើងភ្នំ ២គីឡូ ហត់​មិនធម្មតាដែរនឹងណា៎។ ហត់មែនតែសប្បាយ ហើយក៏មានអនុស្សោវម៉ៅមិនធម្មតាដែរ ។

      អរគុណមនុស្សចម្លែក​ដែលបានចូលលេងណា៎ :)

  4. សុផាត និយាយថា៖

    ហេតុតែគេមានលុយ ដើរលេងរហូត ខ្ញុំនេះហេតុតែអ្នកក្រខ្សត់ នៅដេកតែផ្ទះ :cry:

  5. achharia និយាយថា៖

    ស្ដាប់ទៅ ពិតជាសប្បាយបែកអេកបែកម៉ាំផស់គេមែន :D

  6. vsthea និយាយថា៖

    អត់មានបបួលបងទៅសោះ មកវិញហើយបានប្រាប់ ពិតជាតូចចិត្តណាស់ !
    សួស្តិឆ្នាំថ្មីណាផ្កាយសួគ៌របស់បង

    • pkay_sour និយាយថា៖

      បបួលតាមណាហូវបង? ចង់បបួលដែលនឹងណា៎ តែគិតថាចូលឆ្នាំ ចូលខែអញ្ជឹងបង​ច្បាស់​ជា​នៅ​សប្បាយ​ជួប​ជុំ​ក្រុម​គ្រួសារ​ជា​មិនខាន។
      សួស្តីឆ្នាំថ្មីបងម្លាញ់ :D

  7. Nataro និយាយថា៖

    ឃើញសប្បាយរហូតហ្មង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s