ទស្សទាយ​តាម​រយៈ​ប្រជ្រុយ​នៅលើ????

កុំឲ្យស្ងាត់ផ្ទះខ្លាំងពេក ឥលូវនេះ​សូមធ្វើ​ជា​គ្រូទាយ​មួយសិនមើល៍! តោះ នាំគ្នាពិនិត្យមើល​ប្រជ្រុយ​ទាំងអស់គ្នា! ជឿ​មិនជឿ​អាស្រ័យ​លើ​ការ​យល់​ឃើញ​របស់​អ្នកទាំង​អស់​គ្នាចុះ​ :D

ប្រជ្រុយត្រង់កណ្តាលចិញ្ចឹម

ប្រជ្រុយ​អ័ភព្ធស្នេហ៍៖ សម្រាប់​អ្នកដែល​​មានប្រជ្រុយ​នៅ​ត្រង់​ចំណុចនេះ​ភាគ​ច្រើន​គឺអភ័ព្ធ​រឿង​ស្នេហ៍ មិនថា​នៅខាងឆ្វេង ឬខាង​ស្តាំទេ ហើយ​បើសិន​ជាស្រ្តី​ទៀត​នោះ​កាន់​តែ​ពិបាក​រកគួរព្រេងថែមទៀត។ ចំណែក​អ្នកដែល​រៀបការ​ហើយក៏​អាច​បែកបាក់​ដោយគ្មាន​មូលហេតុអ្វី​មួយ ដោយគ្មាន​អ្នកណាដឹងមុន​បាន។ និយាយ​រូម​ទៅ​សម្រាប់​អ្នក​ដែល​មានប្រជ្រុយ​នៅត្រង់ចំណុចនេះពិតជា​ពុំសូវមាន​សេចក្តី​សុខឡើយ ទោះ​ជាអ្នកមាន​សេចក្តីសុខ​ត្រង់ចំណុច​ផ្សេងៗក៏ដោយ ក៏​សេចក្តីសុខ​នោះមានរយៈ​ពេលខ្លី។ ដូច្នេះ​បើ​អាច​យក​ចេញ បានវា​ក៏អាច​ជួយបានមួយ​ចំណែកដែរ ហើយម្យ៉ាង​ទៀតភាពអត់ធន់ ភាពអត់ធ្មត់​នោះនឹង​អាចជួយ​អ្នកបាន​ច្រើនផង​ដែរ។

ប្រជ្រុយនៅចំយុតកា

ស្នេហាស្ងប់ស្ងាត់៖ សម្រាប់​អ្នក​​ដែលមាន​ប្រជ្រុយ​​នៅត្រង់​នេះ ភាគច្រើន​ពុំសូវ​មាននរណា​ដឹងលឺឡើយ តែពុំ​មែន​ស្នេហា​លួចលាក់អ្វីទេ គ្រាន់​តែ​ជា​មនុស្ស​ពុំ​សូវនិយាយ​​ស្តី​ពី​រឿង​ស្នេហា។ មានពេល​ខ្លះ​ទៀតស្រលាញ់​​គ្នារាប់ឆ្នាំ ហើយ​​ជាមនុស្ស​ដែលគេ​ស្គាល់​ទាំងអស់ តែគ្មាន​​នរណាគេដឹង លុះ​រហូត​ដល់ថ្ងៃ​រៀបការ​ទើប​ភ្ញាក់​​ផ្អើល។ ហើយ​ម្យ៉ាង​​ទៀត​គេទទួលនរណា​​ម្នាក់ម​កធ្វើជាគូ គឺ​គេពិចារណា​​យ៉ាងមាន​​ហេតុផល ហើយ​ការ​សម្រេច​ចិត្ត​របស់​គេក៏ច្រើន​តែ​ទទួលបានជោគជ័យ​​ផងដែរ។ និយាយរូមទៅ គេ​ជា​មនុស្ស​ដែលសំណាង​ក្នុងជីវិតគ្រួសារ បើនិយាយពីអត្តចរិតវិញ គេជាមនុស្សដែលសុភាព មានចិត្តទូលំទូលាយ រាប់អានញាតិមិត្ត តែ​បើនិយាយ​ពីរឿង​ដែលគួរ​តែ​ប្រយ័ត្ន​វិញ​នោះ​គឺ​សុខភាព ព្រោះជាមនុស្សងាយឈឺ សូម្បីតែការផ្លាស់​ប្តូរធាតុអាកាស​ក៏អាចបណ្តាល​ឲ្យប៉ះពាល់​ដល់សុខភាព​របស់គេបានដែរ ដូច្នេះ​គួរតែ​ប្រយ័ត្ន​សុខភាព​ឲ្យបាន​ល្អ​បន្តិច។

ប្រជ្រុយត្រង់កន្លៀតភ្នែក

អំណត់តស៊ូ៖ ប្រជ្រុយត្រង់​ចំណុចនេះផ្តល់​ឥទ្ធិពលទាំងល្អ ទាំង​អាក្រក់ដល់ជីវិត ត្រង់ចំណុចល្អនោះ គឺជា​មនុស្សមាន​សតិបញ្ញាល្អ មានអំណត់​អត់ធន់ខ្ពស់ ព្យាយាម​ធ្វើអ្វី​ដែល​ជាតួនាទី​បានយ៉ាប្រសើរ ធ្វើឲ្យ​អ្នកនៅជុំវិញមាន​សេចក្តីសុខតាំង​ពីគ្រួសាររហូត​ដល់មិត្តភក្តិ មាន​គេចូលចិត្ត​រាប់អាន មិនថា​នៅកន្លែងណា​ក៏គេ​ទទួលអបអរ ហើយ​យកចិត្ត​ទុកដាក់​ទៀតផង។ តែត្រង់​ចំណុចដែល​មិនល្អ​សម្រាប់អ្នកដែលមានប្រជ្រុយ​នៅត្រង់នេះគឺ គេជា​មនុស្សឆេវឆាវបន្តិច ឆាប់ខឹង គិតច្រើន ហេតុផលច្រើន មានពេល​ខ្លះ​ធ្វើ​ឲ្យគេសព្វបែបយ៉ាង តែនៅ​ពេលដែល​គេមិន​ពេញចិត្ត ឬ​មិនចូលចិត្ត​ធ្វើ​ឲ្យខ្លួន​ខូចអារម្មណ៍​ភ្លាម ទាំងនេះ​ឯងដែលធ្វើឲ្យ​ខូចខាត ឬបាត់បង់​មិត្តភក្តិ​ដោយងាយៗ។

ប្រជ្រុយចំពីក្រោមភ្នែក

មានសិលធម៌ខ្ពស់៖ សម្រាប់​អ្នកដែលមាន​ប្រជ្រុយចំក្រោម មិនថាឆ្វេង ឬស្តាំទេ គឺមាន​ឥទ្ធិពលស្មើៗគ្នា តែ​បើសិន​ជា​ស្រ្តីវា​អាច​ហត់នឿយ​ជាង​បុរសបន្តិច តែក៏​ជា​មនុស្ស​ដែល​មាន​សតិ​បញ្ញាល្អផងដែរ។ ជាង​នេះទៅទៀត គឺជា​​មនុស្ស​ដែលមានសីលធម៌​ខ្ពស់ ចេះយល់ចិត្ត​អ្នកដទៃ ដឹងខុសត្រូវ​​នូវអ្វីដែលគួរធ្វើ អ្វី​គួរ​និយាយ មាន​មនុស្ស​មក​ពឹងពាក់​រាប់រកច្រើន តែអ្វីដែលអភ័ព្ធ​នោះគឺ​ក្រុមគ្រួសារ ជាមនុស្សដែលពុំ​សូវមានញាតិ តែសម្បូរមិត្ត។ ម្យ៉ាង​ទៀត​បើសិនប្រជ្រុយនោះ​មាន​លក្ខណៈ​ធំ​ជាង​ធម្មតា ហើយ​នៅខាងឆ្វេងទៀត គឺ​កាន់តែប្រសើរ​ឡើងថែមទៀត។

About these ads

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ប្លែក ប្លែក, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , , , , , . Bookmark the permalink.

34 Responses to ទស្សទាយ​តាម​រយៈ​ប្រជ្រុយ​នៅលើ????

  1. សុផាត និយាយថា៖

    យុតកានឹងអីគេ? :|

  2. ទាយតែប៉ុណ្ណឹង ចុះបើនៅកន្លែងដទៃទៀតទាយអត់នឹង?

  3. Ravy Yuth និយាយថា៖

    ខ្ញុំប្រជុយនៅត្រង់….អើ….អើ….ត្រង់…អើ…..អើ…..ធ្មេញ ហិហិ(និយាយមិនចង់ចេញ) សូមជួយគន់គូរអោយផង!!

    • pkay_sour និយាយថា៖

      អូស!!!! អូស!!!!!! ស្មានតែប្រជ្រុយនៅត្រង់ …អើ….អើ….ត្រង់…អើ…..អើ…. ត្រង់​អញ្ជាញ​ធ្មេញតើមិញនឹង អាគិគិៗៗៗ :D

      ប្រជ្រុយត្រង់ធ្មេញ​ហោរាទស្សទាយថា កាលពីតូចធ្លាប់កាហុបធ្មេញ ដង្កូវស៊ីអស់​ ម៉ង :P

  4. Ravy Yuth និយាយថា៖

    អូយ! ឆុតណាស់ ឆុតណាស់ ទាយឈុតបែបនេះ គឺពិតសមជាអ្នកក្លាហ៊ានមែន សុំសរសើរអ្នកក្លាហ៊ានមួយចុះ!! :P
    ចុះអ្នកក្លាហ៊ានអញ្ជើញមកពីបក្សណាដែរ សាវលិង​ រឺក៏ អ៊ូតាំង???

    • pkay_sour និយាយថា៖

      អាគិគិៗៗ ឆុតចឹងគួរតែឲ្យដំនឺបគ្រូហើយណា៎ :p

      មិនហ៊ានទទួលហេ ខ្លាចក្លាហានទៅជាខ្លាហែកវិញ វ៉ីរវរបណ្តោយ :(

      ខាងខ្ញុំអត់មានបក្សហេ ចុះអ្នកក្លាហ៊ានខាងនោះវិញ អញ្ជើញមកពីបក្សណាដែរ? ឲ្យខ្ញុំសូមតោងកន្ទុយ​មួយ​ផង :D

  5. Ravy Yuth និយាយថា៖

    ដំនឺបមានតាគឺ ពោតស្ងោរមួយ ចេកអាំងមួយចង្កាក់ ទឹកអំពៅមួយកែវ!!

    ខ្ញុំក៏មិនមែនជាអ្នក គោនិយម(អត់ចេះសរសេទេ) អីដែរ!!

  6. Samnang Nouv និយាយថា៖

    ខ្ញុំ​មាន​ប៉ាឈុយមាត់ 3 ថាម៉េចវិញ​អ្នក​គ្រូទាញ?

  7. បេប៊ី និយាយថា៖

    ចុះបើមានប្រជ្រុយនៅ …លើ…
    វាម៉េចទៅវិញដែរ អ្នកគ្រូហោរា

  8. បេប៊ី និយាយថា៖

    ម៉េច អ្នកគ្រូទាយ បាត់មាត់បាត់ក ចឹង មិនទាយតេអេស?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s