Tag Archives: ចិត្តវិទ្យា

៧ក្នុងចំណោម៩ ដែលបញ្ជាក់ថា អ្នកកំពុងតែងប់ងល់ នឹងស្នេហ៍

៧ក្នុងចំណោម៩ ដែលបញ្ជាក់ថា អ្នកកំពុងតែងប់ងល់ នឹងស្នេហា ស្នេហ៍ហឺត ស្នេហ៍ហៃ អូ!!អូ!!យេ​!!!!!​!! យេ អ្នកមានចិត្ដជួយអាសារដល់ដៃគូអ្នក ដោយ​មិនចង់បានការ​តបស្នងអ្វី ក្រៅ​ពី​ចង់​បង្ហាញ​ពី​ទឹក​ចិត្ដខ្លួន។ រាល់សកម្មភាព ដែលអ្នកបានធ្វើ និងជះមករកអ្នកវិញ ធ្វើឲ្យអ្ន​កមានអារម្មណ៍ថា ពិសេស​និង​សរសើរ​ខ្លួនឯង។ ប្រសិន ឬ នៅពេលដែលអ្នកមានអារម្មណ៍ថា ប្រណែន ប្រច័ណ្ឌ យ៉ាងឆាប់រហ័សនោះ ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍មិនសប្បាយចិត្ដ និងយល់ថាមនុស្សម្នាក់នោះកំពុងតែក្បត់អ្នក។ គ្មានអ្វីមួយដែលធ្វើឲ្យអ្នកស្ងប់ស្ងៀម ក្រៅពីអ្នកនៅក្បែរជាមួយនឹង មនុស្សម្នាក់នោះទេ។ នៅពេលដែលអ្នកឈ្លោះគ្នា ជាមួយនឹងដៃគូរបស់អ្នក អ្នកតែងតែព្យាយាមប៉ះប៉ូវ យ៉ាងលឿន និង​ព្យាយាមសម្របតាមគេគ្រប់យ៉ាង ដើម្បីធ្វើយ៉ាងណា បង្ហាញពីសេចក្ដីស្មោះត្រង់។ ដៃគូរបស់អ្នកមិនដែលសួរអ្នកថា តើជ្រើសរើសយកមួយណា រវាងគាត់/នាង និងក្រុមគ្រួសារ តែក្នុងចិត្ដអ្នកបែរជាមានការសម្រេចរួចរាល់ រួមជាមួយនឹងហេតុផលដ៏សមរម្យ … Continue reading

បានផ្សាយ​ក្នុង ជីវិត | បានដាក់ពាក្យ​គន្លឹះ , , , , , , | មតិ 7

ភាគច្រើន រវាងមនុស្សប្រុស និងមនុស្សស្រី

ភាគច្រើនៃ មនុស្សស្រី ឆាប់​រំជួល​ចិត្ត​ជាង​មនុស្សប្រុស ទន់ភ្លន់ជាង​មនុស្សប្រុស ចិត្តទន់ជាងមនុស្សប្រុស មិនមែនទន់​ដូច​សំឡីទេណា៎ :p និយាយច្រើន​ជាងមនុស្សប្រុស ម៉ត់ចត់​ជាង​មនុស្សប្រុស បារម្ភ និងខ្វល់​ច្រើន​ជាង​មនុស្ស​ប្រុស ចូល​ចិត្ត​ការ​ថ្នាក់​ថ្នមជាង​មនុស្សប្រុស ឆាប់ងរ​ជាង​មនុស្សប្រុស ស្មោះជាងមនុស្សប្រុស ចេះ​យល​ចិត្តជាង​មនុស្សប្រុស ឆាប់ចាស់ជាងមនុស្សប្រុស (បើអាយុស្រករគ្នា :( ) ភាគច្រើនៃ មនុស្សប្រុស តែង​តែ​ស្ងប់ស្ងាត់​ជាង​មនុស្សស្រី មានកម្លាំង​ជាង​មនុស្សស្រី សោះកក្រោះជាង​មនុស្សស្រី សាវ៉ាជាងមនុស្សស្រី (ហាមតវ៉ាព្រោះគេនិយាយថាភាគច្រើន មិនមែនទាំងអស់នោះទេ :p ) មិនសូវស្មុគស្មាញដូចមនុស្សស្រី មិនសូវចេះតថ្លៃ​ដូចមនុស្សស្រី មិនសូវ​ចូល​ចិត្ត​រឿង​មនោសញ្ចេតនាដូចមនុស្សស្រី មានទំនួល​ខុសត្រូវ​ខាង​ហរិញ្ញវត្ថុខ្លាំងជាង​មនុស្សស្រី ពូកែ​ខាង​ផ្នេក​វិទ្យាសាស្រ្តជាងមនុស្សស្រី ចូលចិត្តឯករាជ​ភាពជាងមនុស្សស្រី ( ទាំងដែលខ្លួន​មាន​ម្ចាស់ហើយ :o ) មិនសូវខ្វល់រឿងអាយុ​ … Continue reading

បានផ្សាយ​ក្នុង ជីវិត, ប្លែក ប្លែក, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង | បានដាក់ពាក្យ​គន្លឹះ , , , , , , , , , , , | មតិ 3

រឿងពិតដែលគួរឲ្យ​ចាប់អារម្មណ៍​របស់​នារី (វគ្គ២)

មិនមែន​ចេះដោយខ្លួនឯងទេណា៎!! គឺ​ដក​ស្រង់​ចេញពីសៀវភៅ​ទស្សនាវត្តីមួយ​នៅ​ក្នុង​ស្រុក​យើង​នេះឯង :) ព្រោះថា​ពេល​ដែល​អានទៅ​ឃើញថា​មាន​ចំណុច​ត្រូវ​ច្រើនតើ! ចឹង​ក៏​ចង់​យក​មកចែករំលែក​ដល់​បងប្អូន​យើង​អាន​លេងៗ ក្រែង​បាន​អ្វី​ៗល្អ​ៗ​សម្រាប់ប្រើប្រាស់​ក្នុង​ជីវិត​រស់​នៅប្រចាំ​ថ្ងៃ​បានខ្លះ :D

  • ប្រសិន​បើអ្នក​ស្រលាញ់​នារីម្នាក់ ដំបូងឡើយ​ព្យាយាម​បង្កើត​មិត្ត​ភាពជាមួយ​នាង​សិន។ ធ្វើឲ្យនាង​ចាប់​ផ្តើម​ស្គាល់អ្នក។

  • ប្រសិន​បើនារីម្នាក់​និយាយថា នាងមិនអាច​ចេញទៅក្រៅ​ជាមួយអ្នកបានទេ ព្រោះនាង​ជាប់រវល់​សិក្សា។ ផ្អែក​តាម​ហេតុផល​នេះ​ អ្នក​ត្រូវ​ចាកចេញ។

  • Continue reading

    បានផ្សាយ​ក្នុង ប្រាជ្ញាជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង | បានដាក់ពាក្យ​គន្លឹះ , , , , , , | មតិ 4

    រឿងពិតដែលគួរឲ្យ​ចាប់អារម្មណ៍​របស់​នារី (វគ្គ១)

    មិនមែន​ចេះដោយខ្លួនឯងទេណា៎!! គឺ​ដក​ស្រង់​ចេញពីសៀវភៅ​ទស្សនាវត្តីមួយ​នៅ​ក្នុង​ស្រុក​យើង​នេះឯង :) ព្រោះថា​ពេល​ដែល​អានទៅ​ឃើញថា​មាន​ចំណុច​ត្រូវ​ច្រើនតើ! ចឹង​ក៏​ចង់​យក​មកចែករំលែក​ដល់​បងប្អូន​យើង​អាន​លេងៗ ក្រែង​បាន​អ្វី​ៗល្អ​ៗ​សម្រាប់ប្រើប្រាស់​ក្នុង​ជីវិត​រស់​នៅប្រចាំ​ថ្ងៃ​បានខ្លះ :D

    1. នៅ​ពេល​ដែល​នាងនិយាយថា នាង​ក្រៀម​ក្រំ ប៉ុន្តែ​នាង​មិនបានយំទេ នេះ​មានន័យ​ថា​នាង​កំពុង​យំនៅក្នុង​ចិត្ត​របស់​នាង។

    2. កាលណា​នាង​ព្រងើយ​កន្តើយ​នឹង​អ្នក ក្រោយពេល​ដែលអ្នក​បាន​ប្រព្រឹត្តរឿង​អ្វី​មួយ​ខុស​ឆ្គង​ អ្នក​ត្រូវ​ទុក​ពេល​ឲ្យ​នាង​បានរំសាយ​កំហឹង​ជាមុន​សិន​ ក្រោយ​មក​សឹមនិយាយពាក្យ​សុំទោស​ចំពោះនាង។

    3. Continue reading

    បានផ្សាយ​ក្នុង ប្រាជ្ញាជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង | បានដាក់ពាក្យ​គន្លឹះ , , , , , , , | មតិ 13

    ​ត្រូវ​មើល​ឃើញ​ខ្លួនឯង​ឲ្យ​ដូច​អ្នក​ដទៃ​មើលឃើញ​

    វា​មិនមែន​ជា​អ្វី​ដែល​ពិបាក​នោះ​ទេ​ដោយសារតែ​អ្នក​មិនមែន​បង្កើត​លក្ខណៈសម្បត្តិ ដែល​ក្លែងក្លាយ គ្រាន់​តែ​អ្នក​ធ្វើ​ឲ្យ​ច្បាស់​ថា​អ្នក​មាន​ជំនាញ​មួយ​ត្រឹមត្រូវ​តេ​ប៉ុណ្ណោះ​ហើយ​បន្ទាប់​មក​អ្នក​ត្រូវ​ច្បាស់​ថា​អ្នក​បាន​បង្ហាញ​ពី​រឿង​ផ្ទាល់ខ្លួន​របស់​អ្នក ភាព​ពិតប្រាកដ និង​លក្ខណៈសម្បត្តិ​ដែល​អ្នក​ដទៃ​អាច​មើល​ឃើញ​អ្នក​។​ Continue reading

    បានផ្សាយ​ក្នុង ជីវិត, ប្រាជ្ញាជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង | បានដាក់ពាក្យ​គន្លឹះ , , , , , , , | មតិ 35

    អារម្មណ៍​​​តានតឹង

    មនុ​ស្ស​គ្រប់​រូប​តែង​តែ​ជួ​ប​ប្រទះ​នូវ​ហេតុ​ការណ៍​ផ្សេងៗ​ និង​រឿ​ង​រ៉ាវ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អារម្មណ៍មាន​បញ្ហា ​តែត្រ​ង់ថា​ពេល​ខ្លះ​មិន​បាន​យក​ចិត្ដ​ទុក​ដាក់​នឹង​ហេតុកា​រណ៍ទាំ​ង​នោះ ​ឬពេ​លខ្លះ​ទៀត​មានកា​រគិត​គូរ​វែងឆ្ងា​យ ​ក៏​ជំរុញ​ឱ្យ​អារ​ម្មណ៍​មាន​សភា​ពតាន​តឹង​ បន្ទាប់​មក​បង្កជា​ជម្ងឺស្ដ្រេ​ស​តែម្ដ​ង។​

    អារម្មណ៍តានតឹងជាអ្វី?

    អា​រម្មណ៍តា​ន​តឹង​គឺជា​ការ​ផ្ដុំ​អារ​ម្មរណ៍​មួហ្ម​ង ​ធុញ​ថប់​ តប់​ប្រមល់​ ខឹង​ច្រើ​ន​ ឆាប់​ខឹង​ ហើយ​ធ្វើ​អ្វីៗ​តម្រូវ​ចិត្ដ​ខ្លួ​​នឯង​ សុញ​គំនិ​ត គិត​អ្វីៗ​មិន​ចេញ​ ហើយ​មិន​សូវ​ចុះ​សម្រុង​នឹង​អ្នក​ដទៃ​ តែងតែ​ឃើញ​គេធ្វើ​ខុស​ជានិ​ច្ច។​​

    អ្វី​ជា​​មូលហេតុបង្កអារម្មណ៍តានតឹង? Continue reading

    បានផ្សាយ​ក្នុង ជីវិត | បានដាក់ពាក្យ​គន្លឹះ , , , , , , , | បញ្ចេញមតិ

    រស់​ថ្ងៃ​នេះ​ឲ្យ​ល្អ​

    មាន​ជីវិត​នៅ​ជាមួយ​បច្ចុប្បន្ន​ និង​ធ្វើ​ធ្វើ​ឲ្យ​ល្អ​ជា​ទីបំផុត​
    ចាំទុក​ជានិច្ច​ថា យើង​មិន​មែន​ជា​មេ​បញ្ហា​ទេ តែ​​យើង​គឺ​ជាផ្លូវ​ចេញ​
    ចាំទុក​ជានិច្ច​ថា ជីវិត​រមែង​មាន​បញ្ហា តែ​យើង​មាន​ផ្លូវ​ចេញ​ជានិច្ច។ Continue reading

    បានផ្សាយ​ក្នុង ជីវិត, ប្រាជ្ញាជីវិត, រៀនស្គាល់ខ្លួនឯង | បានដាក់ពាក្យ​គន្លឹះ , , , , , , | មតិ 8