ជម្ងឺភ្នែកក្រហម

ដោយឃើញថា​នៅរដូវវស្សានេះ​ មនុស្សម្នាជា​ច្រើន​មាន​ការ​កើត​នូវ​ជម្ងឺ​ភ្នែក​ក្រហម​ ហេតុ​ដូច្នេះ​នាង​ខ្ញុំ​សូម​ផ្សាយ​នូវ​លក្ខណៈរបស់​ជម្ងឺនេះ​ជូន​បង​ប្អូន​ដើម្បីជ្រាបជាពត៌មានចា៎!

បញ្ជាក់៖ ខ្ញុំ​មិនមែនអ្នកគ្រូពេទ្យទេណា៎ គ្រាន់តែចង់​ចែករំលែកចំណេះ​ដឹង​ដល់បង​ប្អូន​ក្នុងភូមិ​ប៉ុណ្ណឹងឯង អាគិគិ😛

លក្ខណៈ

  • ភ្នែកក្រហម, ហូរទឹកភ្នែក, ឬទឹករងៃ, ពេលក្រោកពីដេកត្របកភ្នែកស្អិតជាប់គ្នា, មានអារម្មណ៍ថាមានអ្វីម្យ៉ាងក្នុងភ្នែក, ចេះតែចង់ញីភ្នែក, រមាស់ភ្នែក
  • ករណីខ្លះអាចជាទៅវិញឯកឯង ក្នុងប្រហែល៣អាទិត្យ

ការចម្លង

  • ទឹករងៃ ឬទឹកភ្នែក
  • សំបោរ ឬភាគល្អិតតូចៗតាមខ្យល់ដង្ហើម
  • តាមរបស់ប្រើប្រាស់៖ កន្សែងជូតមុខ, ស្រោមខ្នើយ, សម្លៀកបំពាក់, ភួយ ,ក្រណាត់ជូតវ៉ែនតា, វ៉ែនតា, គ្រឿងសំអាង, ថ្នាំបន្តក់ភ្នែកដែលប្រើលើភ្នែកឈឺ 

ការបង្ការ

  • ឧស្សាហ៍លាងដៃនឹងសាប៊ូ ពិសេសក្រោយប៉ះពាល់អ្នកជម្ងឺ ឬរបស់​ប្រើប្រាស់របស់អ្នកជម្ងឺ
  • ហាមញីភ្នែក
  • ប្រយ័ត្នការឆ្លងតាមសំភារៈប្រើប្រាស់ និងអាងហែលទឹក 

ការព្យាបាល

  • ស្អំទឹកកកភ្នែក ដើម្បីបន្ថយរោគសញ្ញា
  • ការដាក់ថ្នាំបន្តក់ភ្នែកនឹងជួយឲ្យអ្នកជម្ងឺឆាប់ជា និងបន្ថយការឆ្លង
  • អនាម័យភ្នែកដោយទឹក និងកន្សែងស្អាត
  • កុំប្រើថ្នាំបន្តក់ភ្នែកដែលដាក់ភ្នែកឈឺទៅលើភ្នែកដែលមិនឈឺ
  • ហាមញីភ្នែក
បានផ្សាយ​ក្នុង ជីវិត, ពីនេះពីនោះ | បានដាក់ពាក្យ​គន្លឹះ , , , , , , , | មតិ 8

៧ក្នុងចំណោម៩ ដែលបញ្ជាក់ថា អ្នកកំពុងតែងប់ងល់ នឹងស្នេហ៍

៧ក្នុងចំណោម៩ ដែលបញ្ជាក់ថា អ្នកកំពុងតែងប់ងល់ នឹងស្នេហា ស្នេហ៍ហឺត ស្នេហ៍ហៃ អូ!!អូ!!យេ​!!!!!​!! យេ

  1. អ្នកមានចិត្ដជួយអាសារដល់ដៃគូអ្នក ដោយ​មិនចង់បានការ​តបស្នងអ្វី ក្រៅ​ពី​ចង់​បង្ហាញ​ពី​ទឹក​ចិត្ដខ្លួន។
  2. រាល់សកម្មភាព ដែលអ្នកបានធ្វើ និងជះមករកអ្នកវិញ ធ្វើឲ្យអ្ន​កមានអារម្មណ៍ថា ពិសេស​និង​សរសើរ​ខ្លួនឯង។
  3. ប្រសិន ឬ នៅពេលដែលអ្នកមានអារម្មណ៍ថា ប្រណែន ប្រច័ណ្ឌ យ៉ាងឆាប់រហ័សនោះ ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍មិនសប្បាយចិត្ដ និងយល់ថាមនុស្សម្នាក់នោះកំពុងតែក្បត់អ្នក។
  4. គ្មានអ្វីមួយដែលធ្វើឲ្យអ្នកស្ងប់ស្ងៀម ក្រៅពីអ្នកនៅក្បែរជាមួយនឹង មនុស្សម្នាក់នោះទេ។
  5. នៅពេលដែលអ្នកឈ្លោះគ្នា ជាមួយនឹងដៃគូរបស់អ្នក អ្នកតែងតែព្យាយាមប៉ះប៉ូវ យ៉ាងលឿន និង​ព្យាយាមសម្របតាមគេគ្រប់យ៉ាង ដើម្បីធ្វើយ៉ាងណា បង្ហាញពីសេចក្ដីស្មោះត្រង់។
  6. ដៃគូរបស់អ្នកមិនដែលសួរអ្នកថា តើជ្រើសរើសយកមួយណា រវាងគាត់/នាង និងក្រុមគ្រួសារ តែក្នុងចិត្ដអ្នកបែរជាមានការសម្រេចរួចរាល់ រួមជាមួយនឹងហេតុផលដ៏សមរម្យ ថានឹងរើសយកដៃគូ។
  7. រវាងអ្នក និងដៃគូ មិនដែលធ្វើការសាកល្បងគ្នា ថាតើម្នាក់ណាស្មោះត្រង់ ឬក្បត់នោះទេ។

៧ក្នុងចំណោម៩ គឺមានតែ៧ទេ ឯ​២ទៀតទុកឲ្យអ្នកអាន​គិតមើលដោយខ្លួនឯង ព្រោះអ្នកផ្សាយអត្ថបទនេះក៏​មិនទាន់​រកឃើញដែរ អាគិគិ​😛

បានដកស្រង់ចម្លងពីប៉ាប៉ា (មិនមែនប៉ាបង្កើតទេ ហើយក៏មិនមែនប៉ាធម៌ដែរ គឺរហ័សនាមទេចា៎😛 )

បានផ្សាយ​ក្នុង ជីវិត | បានដាក់ពាក្យ​គន្លឹះ , , , , , , | មតិ 8

ភាគច្រើន រវាងមនុស្សប្រុស និងមនុស្សស្រី

ភាគច្រើនៃ មនុស្សស្រី

  • ឆាប់​រំជួល​ចិត្ត​ជាង​មនុស្សប្រុស
  • ទន់ភ្លន់ជាង​មនុស្សប្រុស
  • ចិត្តទន់ជាងមនុស្សប្រុស មិនមែនទន់​ដូច​សំឡីទេណា៎ :p
  • និយាយច្រើន​ជាងមនុស្សប្រុស
  • ម៉ត់ចត់​ជាង​មនុស្សប្រុស
  • បារម្ភ និងខ្វល់​ច្រើន​ជាង​មនុស្ស​ប្រុស
  • ចូល​ចិត្ត​ការ​ថ្នាក់​ថ្នមជាង​មនុស្សប្រុស
  • ឆាប់ងរ​ជាង​មនុស្សប្រុស
  • ស្មោះជាងមនុស្សប្រុស
  • ចេះ​យល​ចិត្តជាង​មនុស្សប្រុស
  • ឆាប់ចាស់ជាងមនុស្សប្រុស (បើអាយុស្រករគ្នា😦 )

ភាគច្រើនៃ មនុស្សប្រុស

  • តែង​តែ​ស្ងប់ស្ងាត់​ជាង​មនុស្សស្រី
  • មានកម្លាំង​ជាង​មនុស្សស្រី
  • សោះកក្រោះជាង​មនុស្សស្រី
  • សាវ៉ាជាងមនុស្សស្រី (ហាមតវ៉ាព្រោះគេនិយាយថាភាគច្រើន មិនមែនទាំងអស់នោះទេ :p )
  • មិនសូវស្មុគស្មាញដូចមនុស្សស្រី
  • មិនសូវចេះតថ្លៃ​ដូចមនុស្សស្រី
  • មិនសូវ​ចូល​ចិត្ត​រឿង​មនោសញ្ចេតនាដូចមនុស្សស្រី
  • មានទំនួល​ខុសត្រូវ​ខាង​ហរិញ្ញវត្ថុខ្លាំងជាង​មនុស្សស្រី
  • ពូកែ​ខាង​ផ្នេក​វិទ្យាសាស្រ្តជាងមនុស្សស្រី
  • ចូលចិត្តឯករាជ​ភាពជាងមនុស្សស្រី ( ទាំងដែលខ្លួន​មាន​ម្ចាស់ហើយ😮 )
  • មិនសូវខ្វល់រឿងអាយុ​ ដូចមនុស្សស្រី
  • នៅលីវបានយូរជាង​មនុស្សស្រី

ហ៊ើយ!!!!!!!!!!!! ពិបាកណាស់​​ពិភពលោក​នេះ មិនដឹងថា​​ហេតុអ្វីមនុស្សពីរ​ភេទ​នេះ​ខុស​គ្នា​​ច្រើនអី​​ដល់​​ថ្នាក់នេះ​សោះ តែ​ក៏អាច​បំពេញ​ចន្លោះ​ឲ្យ​គ្នា​បាន​ទៅវិញ​ទៅមក​ ហើយ​កើត​ម​ក​​សម្រាប់​ជាគូ​នឹង​គ្នាទៀតផង​ តែ​​ក៏​ខូច​ចិត្ត​ និង​​ឈឺចាប់​មិនតិចដែរ។ មនុស្ស​ប្រុស​​ច្រើន​ថា​មនុស្ស​​ស្រី​ស៊ាំញ៉ាំ​ច្រើន តែ​​មនុស្ស​ប្រុស​ក៏​សោះកក្រោះ​​មិនធម្មតា​នោះដែរ ដឹងអត់?

ភាពខុសគ្នា​រវាងមនុស្សប្រុស​ និង​មនុស្សស្រី​នៅមា​ន​ច្រើនទៀត អាស្រ័យ​ទៅ​តាម​​មនុស្ស​ម្នាក់​ៗ និ​ង​ការយល់ឃើញ រៀប​រាប់​មិនអស់​នោះទេ ។ បើ​បង​ប្អូន​មាន​​ចំណុច​​ណា៎​ដឹង សូម​ជួយ​​បន្ថែមផង តែ​កុំលូច​កាន់ជើង​ខ្លួនឯង​ឲ្យសោះ​ណា៎ អាគិគិ :P 

បានផ្សាយ​ក្នុង ជីវិត, ប្លែក ប្លែក, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង | បានដាក់ពាក្យ​គន្លឹះ , , , , , , , , , , , | មតិ 3

រឿងពិតដែលគួរឲ្យ​ចាប់អារម្មណ៍​របស់​នារី (វគ្គ២)

សូមទោសបងប្អូនទាំងអស់ដែល​ធ្វើឲ្យអាក់ខានវគ្គចុងក្រោយ ពេលនេះសូម​បង្ហើយ​តែម្តងចា៎ ( អាគិគិ អត់ក្បាលអត់​កន្ទុយ​ ចេញមកឆ្កុយ😀 )

  1. ប្រសិន​បើអ្នក​ស្រលាញ់​នារីម្នាក់ ដំបូងឡើយ​ព្យាយាម​បង្កើត​មិត្ត​ភាពជាមួយ​នាង​សិន។ ធ្វើឲ្យនាង​ចាប់​ផ្តើម​ស្គាល់អ្នក។

  2. ប្រសិន​បើនារីម្នាក់​និយាយថា នាងមិនអាច​ចេញទៅក្រៅ​ជាមួយអ្នកបានទេ ព្រោះនាង​ជាប់រវល់​សិក្សា។ ផ្អែក​តាម​ហេតុផល​នេះ​ អ្នក​ត្រូវ​ចាកចេញ។

  3. ប៉ុន្តែ​ប្រសិន​បើនាងនៅតែហៅទូរសព្ទ​ទៅកាន់​អ្នក ឬគិត​ការ​ហៅទូរសព្ទ​ពីអ្នក ផ្អែក​តាម​ហេតុផល​នេះ​ អ្នកត្រូវ​នៅ។

  4. កុំព្យាយាម​ទាយអារម្មណ៍របស់នាង​ឲ្យសោះ ។ ត្រូវសួរ​នាងទើបល្អ៕ ( ព្រោះទាយអាចខុស ហើយធ្វើឲ្យគេអន់ចិត្តលើស​ដើម😦 )

  5. ការលឺពាកថា “ខ្ញុំស្រលាញ់​អ្នក” គឺជាការជឿទុក​ចិត្ត​មួយគួរ​ឲ្យកត់​សម្គាល់​ចំពោះនារី​ម្នាក់ ដែល​មាន​សម្រស់​ស្រស់ស្អាត ។ មិនសូវស្អាតក៏ចង់បានពាក្យនឹង​ដែរ ខ្លាចថ្ងៃក្រោយគេ​ថា​គិត​តែខ្លួនឯង គេមិនបាននិយាយថាស្រលាញ់ផង😮 )

  6. ក្រោយពេល​ដែលនារីម្នាក់​ធ្លាក់ក្នុងអន្លង់ស្នេហ៍​នឹងបុរស​ម្នាក់ នាងនឹងងឿង​ឆ្ងល់​ថា ហេតុអ្វី​បានជានាង​មិនចាប់អារម្មណ័គាត់ពីមុន។

  7. ប្រសិន​បើ​អ្នក​ត្រូវការ​គំនិតល្អៗទាក់ទងនឹងវិធីចែចង់នារី ត្រូវអានរឿង​មនោសញ្ចេតនាស្នេហាឲ្យបានច្រើន។ ( នេះប្រាប់ពីវីធីខូច​ហើយតើ???😮 )

  8. នៅពេលដែលរូបថត​កម្រង​អនុស្សាវរីយ៍នៅក្នុងថ្នាក់​ដាក់តាំងបញ្ហាញ គ្រាដំបូង​នាងមើលមនុស្ស​នៅ​ក្បែរ​ដែល​ជាគួប្រជែង​របស់​នាង​មុន​សិន មុនមើលទៅកាលនខ្លួនឯង។

  9. គូប្រជែង​មុន​របស់​នាង​ ជានិច្ចកាល​នឹងស្ថិតនៅក្នុង​ការចងចាំ​របស់នាង​ ប៉ុន្តែ​បុរសដែល​នាង​ស្រលាញ់​ឥលូវ​នេះ​ដក់​ជាប់​ក្នុង​បេះដូង​របស់​នាង។

  10. នារីជាច្រើនរូប​ចូលចិត្តភាព​សប្បាយរីករាយ។

  11. រឿងសាមញ្ញ​គឺ​និយាយ​ថា “សូស្តី” អាចធ្វើឲ្យនាង​សប្បាយ ឬមានក្តីសង្ឃឹម។ ( បើមិនស្រលាញ់កុំផ្តល់​ក្តីសង្ឃឹម​ឲ្យ​គេណា៎ប្រុសៗ )

  12. ជាធម្មតា​មិត្តល្អរបស់​នាង​ ដឹង​ច្បាស់​នូវអ្វីដែលនាងកំពុង​តែចាប់អារម្មណ៍ និង​ឆ្លងកាត់។

  13. នារីច្រើនស្អប់​រឿងដែល​បុរសម្នាក់​ផ្តោតអារម្មណ៍​ចំពោះពួកគេ គ្រាន់តែ​ដើម្បីទៅឲ្យកៀក​នឹងមិត្ត​ដែល​មានសម្រស់​ស្រស់ស្អាត​ជាងពួកគេ។

  14. ស្នេហា​មានន័យ​ថា “ការលះបង់ ការថ្នាក់ថ្នម និងសុភមង្គលដល់នារីម្នាក់” ការធ្វើ​យ៉ាងបែបនេះទើប​ថា “ស្នេហា” ។

  15. នារីខ្លះយក​ចិត្តទុកដាក់នឹងសម្រស់​ នារីខ្លះ​ទៀតយកចិត្តទុកដាក់នឹងខួរក្បាល ប៉ុន្តែនារីគ្រប់រូប​ចង់បានបុរស​ម្នាក់​ដែលស្រលាញ់​ និង​យក​ចិត្តទុកដាក់​ចំពោះ​ពួកគេ។ ( ច្បាស់ជាចឹងហើយ បើមិនស្រលាញ់ថ្នាក់ថ្នម ស្រលាញ់ធ្វើអី? ទុកតាំងមើលហ៎? :p )

  16. នារីជាច្រើន​មិនចង់បានអ្វីក្រៅពីការស្រលាញ់នោះទេ។ ( ដោយមនុស្សទេនឹងហ៎😛 )

បានផ្សាយ​ក្នុង ប្រាជ្ញាជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង | បានដាក់ពាក្យ​គន្លឹះ , , , , , , | មតិ 6

Hello………. Is it me you looking for? :D

ហេ!!! ហេ!!!! សួស្តីអ្នកទាំងអស់គ្នា!

ខ្ញុំវិល​មកចូ​ល​ស្រុក​ភូមិវ៉ើលប្រេ​ស​វិញហើយ ក្រោយ​ពីបាត់មុខ​បាត់មាត់​អស់រយៈពេលរា​ប់ខែមក អាគិគិៗៗ ។ មូលហេតុ​នោះ​គឺ​ថា​ដោយ​សារ​តែ​រវល់​ផង អត់អ៊ីនធើណេតផង និងដោយសារ​ចង់បែកចិត្តពីទី​នេះ​តិចៗផង😛 តែ​ពេលនេះតាំងចិត្តថា​នឹង​មក​លេងខ្លះ ដើម្បីកុំឲ្យ​បងប្អូន​ក្នុង​ភូមិនឹកពេក😀

សង្សឹមថា​នឹង​មានអ្នកនឹកផ្កាយខ្លះៗណា៎ កុំភ្លេច​ផ្កាយអី😛

បានផ្សាយ​ក្នុង ជីវិត, ប្លែក ប្លែក, ពីនេះពីនោះ | មតិ 29

អ្វីដែលអ្នកមិនធ្លាប់ដឹង

When she walks for miles to see you.

When she says “sorry” even though she didn’t do anything wrong.

When she cries because she still loves and misses you.

When she still tries to get you back.

When she no matter how much you have hurt her still loves you.

When she stops her argument with you to save your relationship.

When she continuously makes you feel special and tries to make you happy.

When she is upset but does not tell you as she thinks she is annoying.. !

បានផ្សាយ​ក្នុង ជីវិត | មតិ 3

រឿងពិតដែលគួរឲ្យ​ចាប់អារម្មណ៍​របស់​នារី (វគ្គ១)

មិនមែន​ចេះដោយខ្លួនឯងទេណា៎!! គឺ​ដក​ស្រង់​ចេញពីសៀវភៅ​ទស្សនាវត្តីមួយ​នៅ​ក្នុង​ស្រុក​យើង​នេះឯង🙂 ព្រោះថា​ពេល​ដែល​អានទៅ​ឃើញថា​មាន​ចំណុច​ត្រូវ​ច្រើនតើ! ចឹង​ក៏​ចង់​យក​មកចែករំលែក​ដល់​បងប្អូន​យើង​អាន​លេងៗ ក្រែង​បាន​អ្វី​ៗល្អ​ៗ​សម្រាប់ប្រើប្រាស់​ក្នុង​ជីវិត​រស់​នៅប្រចាំ​ថ្ងៃ​បានខ្លះ😀

  1. នៅ​ពេល​ដែល​នាងនិយាយថា នាង​ក្រៀម​ក្រំ ប៉ុន្តែ​នាង​មិនបានយំទេ នេះ​មានន័យ​ថា​នាង​កំពុង​យំនៅក្នុង​ចិត្ត​របស់​នាង។

  2. កាលណា​នាង​ព្រងើយ​កន្តើយ​នឹង​អ្នក ក្រោយពេល​ដែលអ្នក​បាន​ប្រព្រឹត្តរឿង​អ្វី​មួយ​ខុស​ឆ្គង​ អ្នក​ត្រូវ​ទុក​ពេល​ឲ្យ​នាង​បានរំសាយ​កំហឹង​ជាមុន​សិន​ ក្រោយ​មក​សឹមនិយាយពាក្យ​សុំទោស​ចំពោះនាង។

  3. នារី​ម្នាក់​មិនអាច​រក​ឃើញរឿងអ្វី​មួយ​ដើម្បី​ស្អប់​បុរស​ដែល​នាង​ស្រលាញ់នោះទេ ព្រោះវាពិបាក​ណាស់​សម្រាប់​នាង​ដើម្បី​ធ្វើ​ឲ្យ​គេ​មាន​អាម្មណ៍​ផ្នែក​មនោសញ្ចេតនា​ស្នេហា​ប្រសើ​រ​ឡើងវិញ ក្រោយ​ពីការ​ទំនាក់ទំនង​បាន​បញ្ចប់​។

  4. ប្រសិន​បើ​នារី​ស្រលាញ់​បុរស ជានិច្ច​កាល​បុរសនេះ​នឹង​មានអំណាច​លើ​ចិត្ត​របស់​នាងគ្រប់​វិនាទី បើទោះជា​នាង​ងាកទៅ​ចែ​ចង់​បុរស​ដទៃ​ក៏ដោយ។ ( ពិត​ត្រឹមត្រូវណាស់😀 )

  5. កាលណា​បុរស​ដែល​នាង​ស្រលាញ់​ ញញឹម និង​សម្លឹងមិន​ដាក់ភ្នែក​ចូល​ទៅ​ជ្រៅ​ក្នុង​ក្រសែ​ភ្នែក​របស់នាង នាង​នឹង​ចាប់​ផ្តើម​ស្រលាញ់​ អាណិត​អាសូរក្រោយ​ពេល​មាន​អារម្មណ៍​ខឹង​សម្បា។ ( គេអៀន​នឹង​ណា៎ -_-^^ )

  6. នារី​ម្នាក់​ចូល​ចិត្ត​លឺ​ពាក្យ​ពោល​សរសើរ​ ប៉ុន្តែ​ជា​ធម្មតា មិនប្រាកដ​ថា​ត្រូវ​ប្រតិកម្ម​តប​ចំពោះពាក្យ​ពោល​សរសើរនោះដោយ​វិធីណា៎ទេ។ ( មិនថា​ប្រុស​ស្រីហេ​ ចូល​ចិត្ត​ដូច​តែគ្នានឹង😛 )

  7. គ្រាដែល​បុរស​ពិសេស​ម្នាក់​​ ចែចង់​នារីម្នាក់ញឹកញយ នាង​នឹង​ចាប់ផ្តើម​គិតពីបុរស​ដែលស្រលាញ់​នាង។ ដូច្នេះ​ប្រសិន​បើ​អ្នក​ចាត់​ទុក​នាង​គ្រាន់​ជាមិត្ត​ ដោយ​ប្រើ​ស្នាម​ញញឺម​ និង​ការ​សម្លឹង​មើល​នាង​តិច​តួច​ តើវាត្រឹមត្រូវ​ដែរឬទេ?

  8. ប្រសិន​បើអ្នក​មិនស្រលាញ់​នារីដែល​ស្រលាញ់អ្នក ចូរប្រាប់​នាង​ក្នុងផ្លូវ​សមរម្យ​ណាមួយ។​ ( គួរតែយ៉ាងនេះហើយ🙂 )

  9. ប្រសិន​បើ​នារីម្នាក់​ជៀស​វាងអ្នក ក្រោយ​ពេល​ដែលអ្នក​បដិសេធនាង​ទុក​ឲ្យនាង​នៅម្នាក់ឯងក្នុង​រយៈពេលខ្លី។ បើ​សិនជាអ្នក​នៅតែ​ចាត់ទុក​នាង​ជាមិត្ត ត្រូវនិយាយទៅកាន់​នាង។

  10. បណ្តានារីជាច្រើនរីករាយនឹងនិយាយ​ពីអ្វីដែលពួកគេដឹង។ តន្ត្រី​ កវីនិពន្ធ ការគូស​ដីខ្សាច់​ជាអក្សរ គឺជារបៀប​ដែលកំពុង​តែបង្ហាញ​ពីពួកគេ​ ដែល​ពន្យល់​ថា​ហេតុអ្វី​បានជានារី​ភាគច្រើន​ចូលចិត្ត​ការ​សរសេរ​សារពត៌មាន។

  11. ទោះជាយ៉ាងណា​ក៏ដោយ មិនត្រូវប្រាប់​នារីម្នាក់ថា នាង​ជាមនុស្សឥត​ប្រយោជន័​នោះទេ។

  12. រឿងធ្ងន់ធ្ងរពេក អាចធ្វើ​ឲ្យ​នាង​ឈប់​ចាប់អារម្មណ៍។

  13. កាលណាបុរសដែលនាង​ស្រលាញ់ហៅ​ទូរសព្ទ​ទៅកាន់នាង​ជាលើកដំបូង នាងធ្វើពុត​ជាមិនចាប់អារម្មណ៍​អំឡុង​ពេលការហៅទូរសព្ទ។ប៉ុន្តែ​កាលណា​ទូរសព្ទ​ដែល​នាង​ចាប់អារម្មណ៍​ នាង​នឹងស្រែក​យ៉ាងខ្លាំងដោយក្តីរីករាយ និងភ្លាមៗ​នោះចាប់ផ្តើម​ទូរសព្ទ​ទៅកាន់​មិត្តភក្តិ​របស់នាង​ដើម្បី​ចែក​ចាយពត៌មាននេះ។

  14. ការញញឹម​មានន័យ​ច្រើន​ចំពោះនារី។


សូមរង់ចា៎អាន​បន្ត​នៅវគ្គ​បញ្ចប់​🙂

បានផ្សាយ​ក្នុង ប្រាជ្ញាជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង | បានដាក់ពាក្យ​គន្លឹះ , , , , , , , | មតិ 13