វិប្បដិសារី

ពេលនេះអ្វីដែលតែង​តែ​ព្រួយ​បារម្មណ៍​គឺ​មាន​កើត​ឡើង​ហើយ គាត់​​បាន​​ចាក​​ចេញ​​ឆ្ងាយ​​ពី​​ខ្ញុំ គឺ​​ចាក​​ចេញ​​​ទៅ​ឆ្ងាយ​​ដែល​​គ្មាន​​ថ្ងៃ​​នឹង​​អាច​​ជួប​​អស់​​១ជីវិត។ សូម្បី​​តែ​ដង្ហើម​​ចុង​​ក្រោយ​​ក៏​​មិន​​បាន​​នៅ​ក្បែរ មិន​បាន​មើល​មុខ​មុន​គាត់​ពេល​ដែល​គាត់​លា​ចាក​លោក​នេះ​ទៅ​ វា​ពិត​ជា​ឈឺ​ !!!!!!!!! គឺមានអារម្មណ៍​ថា​ឈឺ​នៅ​​ត្រង់​បេះដូង​យ៉ាង​ខ្លាំង ។

បើទោះមិនបានបង្កើតដោយផ្ទាល់ តែអ្នកបានបីបាច់មើលថែទាំ តាំងពីតូចរហូត​ដល់​ធំ អ្នក​ប្រៀប​ដូច​ជា​ម្តាយ​ទី២​ អ្នក​ជា​អ្នក​ដែល​មាន​គុណ​ដ៏​លើស លុប តែ​ពេល​នេះ​អ្នក​ឃ្លាត​ឆ្ងាយ​ហើយ​។ ហេតុ​អ្វី​ក៏​វា​លឿន​យ៉ាង​នេះ? ឯ​ណា​ទៅ​ពាក្យ​សន្យា​ដែល​សន្យា​ថា​នឹង​នៅ​ចាំ​មើល​រហូត​ដល់់​ ខ្ញុំ​មាន​គ្រួសារ? មានកូន? ខ្ញុំមិនទាន់​បាន​សង​គុណ​ផង ហេតុអ្វី​ក៏អ្នក​ត្រូវឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ​យ៉ាង​នេះ? ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​សោកស្តាយ ស្តាយ​ដែលមិ​នបាន​ទាន់ដង្ហើម​ មិនបានសងគុណ មិនបាន​ធ្វើអ្វី​ដែល​ប្រសើរ​ចំពោះ​អ្នក។ ទោះ​ពេល​ឈឺ​បាត់​ស្មារតី គ្មាន​ការ​ចង​ចាំ ក៏​អ្នក​នៅ​ចាំ​ឈ្មោះ​ខ្ញុំជាង​គេ ចាំ​ជាងកូនបង្កើតទៅ ទៀតតែខ្ញុំវិញ សូម្បីតែ​ដង្ហើម​ចុង​ក្រោយ​ក៏​ទៅ​មិន​ទាន់់ ខ្ញុំ​ពិត​ជា​មនុស្ស​គ្មាន​បាន​ការ​សោះ​ហើយ ។ ហេតុអ្វី​ទៅ? ហេតុអ្វី​ខ្ញុំ​គ្មាន​បា​នការ​បែប​នេះ? ពេល​នេះ​អ្វី​​ដែល​អាច​ធ្វើ​បាន​ គឺ​បាន​ត្រឹម​តែ​យំ និង ពាក្យ​សោក​ស្តាយ ដែល​បៀប​នូ​វិប្បដិសារី​អស់​មួយ​ជីវិត។ បើ​មាន​​ជាតិ​​ក្រោយ​​ពិត​ ខ្ញុំ​​សង្ឃឹម​​ថា ខ្ញុំ​​នឹង​​អាច​​បាន​​សង​​គុណ​​ដ៏​​ធ្ងន់​​ជាង​ភ្នំ​នេះ​បាន តែ​ប្រហែល​ជា​​គ្រាន់​​ជា​ការ​​បោក​ប្រាស់​​ខ្លួន​ឯង​ប៉ុណ្ណោះ ។

ខ្ញុំចង់ផ្តាំទៅអ្នករាល់គ្នាថា ត្រូវចេះថែរក្សាពេលវេលាឲ្យបានល្អ ព្រោះ​យើង​មើល​មិន​ឃើញ​ថា​វិនាទី​ខាង​មុខ​មាន​អ្វី​កើត​ឡើងនោះទេ ។
ចង់ធ្វើបុណ្យគឺធ្វើបុណ្យខែភ្លឺ បើខែ​ងងឹង​ហើយ ទោះ​ធ្វើ​បុណ្យ​គឺ​បាន​ត្រឹម​​តែ​ពាំ​ទុក​នៅ​វិប្បដិសារី និង​ការ​ដុត​ក្រដាស​ប្រាក់​ប៉ុណ្ណោះ ។
ពេលដែលយើងបាត់បង់ហើយ គឺមិនអា​ចរក​ត្រ​លប់​មក​វិញ​បាន​ទេ ទោះ​មាន​លុយ​រាប់​លាន​ក៏មិន​អាច​​ទទួល​​បាន​​នូវ​​អ្វី​ទាំង​​នោះ​​ត្រ​លប់​មកវិញដែរ​។

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ជីវិត។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s