ផ្ការាំងភ្នំ

ផ្ការាំងភ្នំ

នៅក្នុងប្រទេសកម្ពុជាយើងគីសំបូររុក្ខជាតិជាច្រើន​ដែល​បាន​ផុត​ពូជ​ រឺស្ទើរ​តែ​ផុត​ពូជ​ទៅ​ហើយ​ដែរ​។ ប្រការ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​យើង​ជា​ពិសេស​យុវសិស្ស​ជំនាន់​ក្រោយ​តែ​ម្តង​ដែល​មិន​បាន​ស្គាល់​។​ ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​យក​រូបផ្ការាំង​ភ្នំ​មកបង្ហាញ​អ្នកទាំង​អស់​គ្នា​ប្រហែល​ជា​មាន​បង​ប្អូន​មួយ​ចំនួន​បានស្គាល់​​ផ្កា​នេះ​រួច​មក​ហើយ​ក៏​មិន​ដឹង​តែ​សំរាប់​ខ្ញុំ​វិញ​ទើប​តែ​បាន​ស្គាល់​កាល​ពី​ ថ្ងៃ៣១ ខែតុលា ឆ្នាំ២០១០ នេះឯង​ទើប​សំរេច​ចិត្ត​ថត​យក​មក​ដើម្បី​ចែក​ចាយ​ដល់​បង​ប្អូន​ដែល​មិន​ទាន់​បាន​ស្គាល់​រឺធ្លាប់​ឃើញ​ហើយ​តែ​មិន​ដឹង​ជាផ្កាអ្វី?

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ពីនេះពីនោះ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

48 Responses to ផ្ការាំងភ្នំ

  1. ទឹម បឿន និយាយថា៖

    ធ្លាប់​ឃើញ​ផ្កា​នេះ​ដែរ ប៉ុន្តែ​ឃើញ​មួយ​ភ្លែត​មើល​មិន​ដឹង​សោះ!

  2. ក្មេងល្ងង់ និយាយថា៖

    ញ៉ុមធ្លាប់ដើរលេងតាមភ្នំជាច្រីនដែរនៅស្រុកខ្មែរយើងនេះ តែញ៉ុមដូចជាអត់ដែលឃើញផ្កានឹងសោះ😦 !!

  3. enana88 និយាយថា៖

    សណ្ឋាគារជាច្រើននៅសៀមរាបដាំផ្កាហ្នឹង

  4. គ្រីយ៉ា Kriyar និយាយថា៖

    ខ្ញុំវិញមិនដែលបានឃើញសោះ។

  5. វិចូច និយាយថា៖

    ផ្កាហ្នឹង​ចាស់ៗ​យក​ទៅ​ស្ងោរ​អោយ​អ្នក​មាន​ផ្ទៃពោះ​ផឹក ព្រោះ​ជួយ​សម្រួល​ដល់ការ​ប្រសូត​កូន

  6. achharia និយាយថា៖

    ខ្លះហៅផ្កា សាលព្រឹក្ស ។ មើលក្នុងពុទ្ធប្បវត្តិក៏ឃើញមានឈ្មោះ
    ដើមផ្កានេះដែរ ។

  7. ក្មេងស្រែ និយាយថា៖

    ភាគច្រើន​ឃើញ​ដាំ​តែ​ក្នុង​វត្ត, តែ​ក្នុង​អំពេញ ពេទ្យ​មួយ​ចំនួន​ដូច​ជា ពេទ្រ​ព្រះ​កុសុមៈ(ពេទ្យ​លោក​សង្ឃ) ក៏​ឃើញ​មាន​ដាំ!

  8. បុរិន្ទ និយាយថា៖

    ហេតុអី មិនថតទាំងដើមផង។ ដើមវាក៏ស្អាត ផ្កាវាក៏ស្អាត ផ្កាយក៏ស្អាត ។

    ព្រះពុទ្ធប្រសូត្រនៅក្រោមដើមរាំងភ្នំ អញ្ចឹងហើយបានជាគេឃើញដើមនេះភាគច្រើនមាននៅតាមវត្ត។

    ម្យ៉ាងផ្កាវាជាថ្នាំ សម្រាប់អោយស្ត្រីសម្រាលកូនបានស្រួល។

    រយៈពេលចុងក្រោយនេះប្រជាជនខ្មែរមួយចំនូនបានពពាក់ពពួនគ្នាគាស់ដើមរាំងភ្នំនេះ​យកទៅលក់អោយឈ្មួញវៀតណាម(ស្តាប់វិទ្យុអាស៊ីសេរី)។

    • pkay_sour និយាយថា៖

      ចង់ថតដែរ តែទូរស័ព្ទខ្ញុំថតឆ្ងាយពេកមើលមិនច្បាស់ទេ បានតែជិតៗអញ្ចឹង​គ្រាន់​មើល​ច្បាស់​បន្តិច ។ ផ្កាយវាពិតជាស្អាតមែន ហើយផ្កាយលើ​មេឃក៏ស្អាត​ដែរ តែ​ផ្កាយ​នៅលើដីនេះអត់ស្អាតដូច​ផ្កាយលើ​មេឃសោះហើយ អាហ៊ិ ហ៊ិ ហាយ ​ហាយ​

      ចា៎! ផ្កាយនេះមានប្រវត្តិ និង រឿងទាក់ទងនឹងព្រះពុទ្វច្រើនណាស់ ហើយផ្កាយនេះ​ក៏ឃើញព្រះពុទ្វកាន់នៅតាមរូបចំលាក់ជាច្រើនតាមវត្តអារាម។

      និយាយដល់ការជួញដូរដើមនេះ ឃើញថាមានឈ្នួញជាច្រើន​ពិតជា​បាន​ធ្វើ​ការ​ជួញ​ដូរមែន មិនថា​រាំងភ្នំ រាំងទឹក ដែលសុទ្វតែធ្វើឲ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​បរិស្ថាន​យើងយ៉ាងខ្លះ​ជាពិសេសរាំងទឹក ដែលមានឬស​ច្រើន​អាចជា​ជំរកត្រី​ ហើយស្រួបទឹកបាន​យ៉ាង​ល្អ តែប្រជាជន​យើង​បែរជា​កាប់យក​លក់ឲ្យវៀត​ណាម​ទៅវិញ

  9. បុរិន្ទ និយាយថា៖

    ខ្ញុំមើលមាត់ម្ចាស់ប្លក់យូៗទៅ ឃើញមាត់ម្ចាស់ប្លក់រីកដូចផ្ការាំងភ្នំចឹង!

  10. ចន្ទដារា និយាយថា៖

    បើតាមខ្ញុំធ្លាប់ដឹង រាំង មានពីរយ៉ាង រាំងអន្លក់ និងរាំងភ្នំ ។ បើរាំងភ្នំ ដែលខ្ញុំធ្លាប់ឃើញ ដូចជាមិនដែលបានឃើញមានផ្កាទេ តែបើរាំងអន្លក់ឬរាំងទឹកធ្លាប់ឃើញផ្កា ហើយមានឫសវែងៗ រាំងនេះដុះនៅតែតាមមាត់ទឹក ក្បែរទឹក ឬក្នុងទឹកតែម្តង ត្រួយវាធ្វើអន្លក់ឆ្ងាញ់ណាស់ ជាពិសេសធ្វើអន្លក់ជាមួយទឹកគ្រឿងត្រីអណ្តែងអាំង ស្រស់ៗ ហើយរាំងនេះហើយ ប្រហែលជារាំងដែលទាក់ទងរឿងព្រះនោះ តែបើរាំងភ្នំ ដូចជាមិនដែលឃើញ មានម្លប់ដូចរាំងអន្លក់ឬរាំងទឹកទេ ។

    បើកញ្ញាផ្កាយ អាចថតបានដើមវា ដាក់ឱ្យមើលផងមើ យើងអាចដឹងថា រាំងភ្នំឬរាំងអន្លក់ ឬក៏រាំងទឹក ពីព្រោះដើមរាំងទំាងពីរហ្នឹង មិនច្រឡំគ្នាទេ ។

  11. pkay_sour និយាយថា៖

    ចា៎! ខ្ញុំនឹងព្យាយាមរករូបថតដើមរបស់ផ្កានេះឲ្យបាន ដើម្បីឲ្យដារាបានឃើញ ក៏ដូច​ជាអ្នកទាំងអស់គ្នា​នៅទី​នេះ​ផង​ដែរ

  12. អង្គរក្សខ្ញុំ-My bodyguard និយាយថា៖

    ដល់តែឃើញដើមរាំងនេះ ដូចជាប្លែកភ្នែក មានផ្លែរណេងរណោង ហើយមានដៃវែងៗ អាហ្នឹងមិនមែនដើមរាំងទេដឹង ? ចុះអាដើមអី ដែលដាំក្នុងវាំងនោះ មានផ្លែអាណេងអាណោង ហើយមានឫសវែងៗដែរ ? ប្រហែលអាហ្នឹងដើមរាំងដែរ ឬយ៉ាងណា ? មើលទៅរិតតែស្រពិចស្រពិលហើយខ្ញុំ រាំងអន្លក់ រាំងទឹក និងរាំងភ្នំ ដូចមិនមេនចឹងទេ ? ដើមត្រង់ថ្លូឡើងលើចឹង ចុះស្លឹកវាគេធ្វើអន្លក់ដែរ ? កញ្ញាផ្កាយ ល្មមហោះទៅមើលឱ្យដល់ហើយ ថតទាំងស្លឹកនិងត្រួយផងមើល !

    • pkay_sour និយាយថា៖

      ស្លាប់ហើយ បើមានស្លាបហោះនោះ មិនបាច់មកអង្គុយចំហរម៉ាត់នៅទីនេះទេ តែថា​ដើមអ្វីនៅវាំងនោះខ្ញុំមិនស្គាល់ទេ សុំទោសផង ព្រោះមិនដែលបានចូលវាំងសោះ​ ( ធ្លាប់ចូលកាលថ្នាក់ទី១ម្តងគត់ )😮

  13. achharia និយាយថា៖

    .
    សាលព្រឹក្ស រាំងប្រសូត្រ រាំងភ្នំ ?
    សូមតាមអាននៅទំព័រមួយមានតំណទៅកាន់តាមនេះ
    http://www.khmerenaissance.info/geography_environment/005_reang_prasot.html
    និងចុចលើរូបដើម្បីមើលអោយបានកាន់តែច្បាស់ ។
    .

    • pkay_sour និយាយថា៖

      អរគុណ achharia ដែលបានបង្ហាញឲ្យកាន់តែច្បាស់ បើមើលផ្កានេះយូរៗទៅ​គឺ​កាន់​តែស្អាត​តែម្តងហើយ ហើយដើមនេះមានអត្ថន័យច្រើនទៀតផង មិនស្តាយកំលាំង ដែលបានថតផ្កានេះមកទេ ហើយថែមទាំងបានចំណេះដឹងថ្មីៗពីមិត្តទៀត🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s