កាំជណ្តើរ

យើងឃើញថាកាំជណ្តើរមានច្រើនប្រភេទ ច្រើនក្បាច់ និង ច្រើន​ទ្រង់​ទ្រាយ។ ដូច​យ៉ាង​កម្មជណ្តើរនៅតាមកន្លែងធ្វើការមួយចំនួន គេតែងតែក្រាលកំរាលព្រំពីលើ ដើម្បីការពារ ការរអិល។ប៉ុន្តែគួរឲ្យឆ្ងល់ដែរថា កាំជណ្តើរ​មួយ​ចំនួន​បែរ​ជា​ដាក់​ដែក​នៅ​ខាង​ចុង​នៃ​កាំនីមួយៗ​ទៅ​វិញ។
ខ្ញុំ​គិត​ថាគេ​ប្រហែល​ជា​ដាក់​ដើម្បីការរអិល​ដោយ​កត្តា​ណា​មួយ​ហើយ តែ​សំរាប់​ខ្ញុំ​វិញ ឡើង​ជណ្តើរ​នោះ ៤- ៥ដង​ហើយ ធ្វើ​ឲ្យ​សឹង​តែ​ដួល​ផ្កាប់​មុខ​ចាប់​ហ៊ីង​ម្តងៗ​ទៅ​ហើយ ។ អ្នក​ទាំង​អស់​គ្នា​ច្បាស់​ជា​ឆ្ងល់​ហើយ​មែន​ទេ? ​ថា​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ជា​មនុស្ស​ដែល​ឧស្សាហ៍​ចង់​ចាប់​ហ៊ីង​នៅ​លើ​កាំ​ជណ្តើរ​បែប​នេះ?​ អាគិគិៗៗៗ 😀 មិន​មែន​ជា​មនុស្ស​ដែល​ស្នេហា​វិស័យ​ចាប់​ហ៊ីង​ អី​នោះ​ទេ តែ​ដោយ​សារ​តែ​ទាក់​ជើង​នឹង​របារ​ដែក​ដែល​គេដាក់​នៅ​តាម​ដំណាក់​នៃ​កាំ​ជណ្តើរ​នីមួយៗ​ទៅវិញ​ទេ ។ និយាយ​ដល់​ការ​ទាក់​ស្បែក​ជើង​អញ្ចឹង​ ប្រាកដ​ជា​មាន​អ្នក​យល់​ច្រ​លំ​ថា​ អូយ​…. មក​ពី​ខ្ញុំ​ជា​មនុស្ស​ស្រី ចូលចិត្ត​ពាក់​ស្បែក​ជើង​កែង​ ទើប​បាន​ជា​ដូច្នេះ​ =_=;;    តែ​សូម​បញ្ជាក់​អ្នក​ទាំង​អស់​គ្នា​ថា​ មិន​មែន​ពាក់​ស្បែក​ជើង​កែង​ទេ​ គឺ​ស្បែក​ជើង​ស្នោរ​រាប​ធម្មតា ។​និយាយ​ទៅ​គួរ​ឲ្យ​ខ្មាស់​គេ​ណាស់​ =^=   បើ​បាន​ដួល​ក្រឡាប់​ផ្គាប់​ផ្ញារ​វិញ ច្បាស់​ជា​ខាត​អស់​ ៤- ៥តុ​មិន​ខាន​ទេ​ខ្ញុំ​ 😛

អូខេ​! កុំឲ្យ​បែក​រឿង​ប្រូ​ច្រើន​ពេក ខ្ញុំ​សូម​សួរ​យោបល់​ដល់​អ្នក​ទាំង​អស់​គ្នា​ថា តើ​ការ​ដែល​ដាក់​របា​ដែក​នៅ​កាំជណ្តើរ​បែប​នេះ តើ​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ? បើ​យើង​ដាក់​ត្រឹម​តែ​កំរាល​ព្រំ​គឺ​គ្រប់​គ្រាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​រអិល តែ​មែន​ទេ?

សូម​មើល​រូប​ខាង​ក្រោម​ចំពោះ​កាំជណ្តើរ​ដែល​មាន​របារ​ដែក ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរ​នឹង​ចាប់​ហ៊ីង​ទៅ​ហើយ​នោះ​ ៖

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ជីវិត។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

14 Responses to កាំជណ្តើរ

  1. ភារៈ ថា:

    ចុះជណ្តើរហ្នឹង គេប្រើសំរាប់ឡើងចុះធ្វើអីវិញ? ប្រហែលជាគេត្រូវអូសអីធ្ងន់ៗកាត់ហ្នឹងទេអី?…គេខ្លាចខាតបង់… កំរាលព្រំដែលគេក្រាល ជាពិសេសត្រង់ជណ្តើរហ្នឹង គឺមិនមែនតែការពាររអិលទេ គឺដើម្បីកាត់បន្ថយសំលេងរំខាន បង្កើតពីការកកិត ដើរចុះឡើង…(ជណ្តើរ ហ្នឹង កន្លែងកំពូលដើរកាត់ហើយ 😀 ) មួយទៀត ដើម្បីធ្វើជា ស្រទាប់ការពារ ការសឹករេចរឹល ផ្ទៃ Floor ពិសេស Floorធ្វើពីឈើ ហើយមានប្រភេទខ្លះក៏គេប្រើវាជាភ្នាសរាំងខ័ណ្ឌដើម្បីការឆះភ្លើង ( ភ្លើងបារី …) គឺគេប្រើវាទៅតាមប្រភេទ តំរូវការ និង សោភ័ណ្ឌភាព 😛

    • pkay_sour ថា:

      តែថាកាំជណ្តើរនឹង ជាកាំជណ្តើរនៅភោជនីយដ្ឋានបារាំង តើមាន​របស់​អ្វី​ធ្ងន់​អូសកាត់នោះ? នេះ​ណា បើស្រី​ៗពាក់ស្បែក​ជើង​កែង​វិញ​ច្បាស់ជា​ជាប់កែង រអិលលេងបាហ៊ីមិនស៊ីលុយមិនខានទេ អាគិគិៗៗ

  2. វិទ្យា ថា:

    ម៉េចក៏នៅសុខៗ ឆ្ងល់ពីជណ្ដើរចឹង?

  3. ជនអនាថាក្នុងwordpress ថា:

    ប្រសិនអ្នកដួលមុខខ្ញុំវិញប្រហែលជាខ្ញុំចំណេញ
    ភ្នែកយ៉ាងណាទេ.

    ហាសាហាាហាហហាហ!!

  4. enana88 ថា:

    អាចមកពីស្បែកជើងបស់យើងទេដឹង ឬក៏យើងដីស្មើដើរអាលាក់​ហាស? បើចឹងគេឯងគ្រប់គ្នាចាប់ហ៊ីងលក់ទាំងអស់គ្នាហ្នឹង ហិហិ

  5. វិទ្យា ថា:

    ចឹង បែបដើរបិទភ្នែកហើយមើលទៅ។​ ជណ្ដើរមើលទៅដូចជាមិនអីផង

  6. វិទ្យា ថា:

    នៅណាចឹង? គ្រាន់តែដើរឡើងសោះ មានអីលំបាក

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s