រឿង២យ៉ាង ក្នុងថ្ងៃនេះ និងការជួបជាថ្មី

ថ្ងៃនេះ ខ្ញុំបានជួបរឿង២យ៉ាងដែលធ្វើឲ្យខ្ញុំរន្ធត់ ឈឺ​ចាប់​ផង ក៏​សប្បាយ​ផង​​រហូត​​ហៀរ​​ទឹក​​ម៉ាត់ (ទឹក​ភ្នែក​ទេ​ចា៎ ) សរ​សេរ​ខុស​ព្រោះ​វា​រំ​ភើប​ពេក​នោះ​អី ? ជាងត្រូវរង្វាន់លេខធំទៀត។

រឿងទី១ នៅពេលព្រឹកម៉ោងប្រហែល៨ នៅផ្សារអូឬស្សី
តូង!!! អ្វីៗ គឺងងឹតសូន្យតែម្តង =_=
( វេ… វូ…. វេ… វូ…. សំលេងអ៊ូអរក្នុងផ្សារត្រី )
ម៉ាក់ : យ៉ាងមេចហើយ? នី ! នី! យ៉ាងមេចហើយកូន?
ខ្ញុំ : ( សំលេងអ្នកណានឹង?ដូចធ្លាប់ស្គាល់? )
អ្នកលក់បាយ : មុខមានឈាមវិញហើយចែ
ម៉ាក់ : មេចហើយនី? ដឹងខ្លួននៅកូន? អាស!!
ខ្ញុំ : ( សំលេងម៉ាក់ខ្ញុំតើ នេះសន្លប់ទៀតហើយឬ? ) ខ្ញុំ​ខំ​សន្សឹមៗ​ខំ​ប្រឹង​​បើកភ្នែក​មើល ឃើញអ្នកដែលនៅពីមុខគឺគ្មាន​អ្នក​ណា​ក្រៅ​ពី​ម៉ាក់​ខ្ញុំ​ទេ និង​ មីងៗ​ដែល​អង្គុយ​ធ្វើ​សសៃ​ឲ្យ​ខ្ញុំ ( រឹង​​ដៃ​​ជើង​​សោះ​​នឹង​ណា ) មិនដឹងតាំងពីស្មារណាទេ ។
អ៊ីលក់បាយ : នែអាមួយ ផឹកទឹកនេះទៅ បានឆាប់ស្វាង
ខ្ញុំ : ចា៎ ក្អឹក ! ក្អឹក ( ផឹក យ៉ាងវេទនា ជូរអើយជូរ =^= )
ខ្ញុំ : ខ្ញុំលែងអីហើយម៉ាក់ ( ខ្ញុំនិយាយទៅកាន់ម៉ាក់ )
ម៉ាក់: មុខនៅស្លេកនៅឡើយទេ
ខ្ញុំ: មិនអីទេ😀 ( ហ៊ើយ!!!!!! យកមុខមកលក់នៅផ្សារនេះហើយតើខ្ញុំ សន្លប់​យ៉ាង​ហំ នៅ​មាន​មុន​មក​ស្ញេញ​ទៀត? =_=;; )
ប្លា…….. ប្លា…………… ច្រើនពេកសូមស្លេស😀

រឿងទី២ នៅថ្ងៃម៉ោង ២រសៀល
ប៉េក… ប៉ុក…. ប៉េក…. ប៉ុក….. សំលេងចុចកុំព្យូទ័រធ្វើការ​យ៉ាង​យក​ចិត្ត​ទុ​កដាក់ ( លួច​លេង​ហ្វេក​បុក​និង​ប្លុក​បន្តិច​បន្តូច តែ​បន្តិច​ទេ​ណា៎ សូម​​ធា​​នា​ក្នុង​​កេរ្តិ៍​ជា​កូន​ស្រី អា​គិ​គិៗៗៗ )
ខ្វាច់!!!!!! ងាក់មុខសំលឹងមើលអ្នកណា​ផ្ញើរ​សារ​មក​នៅ​ហ្វេក​បុក​អញ្ជេះ​? ( នៅ​អួត​ថា​តិច​ទៀត​ណា នេះ​គ្រាន់​ឃើញ​គេ​ផ្ញើ​រ​សារ​ភ្លាម​ដឹង​ភ្លែត​តែ​ម្តង )

November 8 at 1:48pm Report
i am Somulita’s friend. i haven’t seen her for 8years. and when i see her chat list, i saw u, u look like a friend of mine. i haven’t seen her for 8years, too. but i don’t know if i am right or not. so would u mind let me confirm. i am Hong Davy (Hong mei), and the friend who i am looking for is call So Pheak Ni, her Chinese name is shu Li Ying. is it you dear???

តក់!! តក់!! ទឹកអីប្រៃៗនឹង? ហា៎……? ទឹកភ្នែកខ្ញុំតើ!!!!😦 អូយ……. អូយ……….. រំ​ភើប គួរ​ត្រូវ​យំ​ឬ​សើច​នឹង? ( យំ​ហើយ​នៅ​សួរ​ទៀត​យ៉ាប់​មែន )
នេះ​គេ​គឺ​មែន​ឬ? តើ​ជា​មនុស្ស​តែម្នាក់​ដែល​ខ្ញុំ​ខំ​រក​អស់​ពេល​ជិត​១០​ឆ្នាំ​នេះ​រឺ?
ប៉េក…​ ប៉ុក… ​ប៉ុក… ប៉ុក…. ​តបទៅវិញ​ទាំង​ដៃ​ញ័រ បេះដូង​លោង​ដុក​ដាក់… ដុក​ដាក់ …. ( លែង​ខ្វល់​ការ​ងារ​ហើយ ភ្លេច​​ឲ្យ​​ឈឹង​​តែ​​ម្តង​ )

មែនហើយ! ខ្ញុំបានជួបហើយ មនុស្សតែម្នាក់ដែលខ្ញុំស្វែងរក ៨ឆ្នាំ មិន​នឹក​ស្មានថាគេមិនភ្លេច ហើយ​​ថែម​​ទាំ​ង​​តាម​រក​ខ្ញុំ​ដែរសោះ ហេតុ​អ្វី​គេ​នៅ​តែ​នឹក​ដល់​​ខ្ញុំ ? ខ្ញុំស្មានតែគេ​ភ្លេច​មនុស្ស​ម្នាក់​ដែល​ធ្វើ​បាប​គេ​នេះ​បាត់​ហើយ ព្រោះ​ការ​តាម​រក​អស់​ពេល៨ឆ្នាំមកនេះ ខ្ញុំ​ពិត​ជា​អស់​សង្ឃឹម​យ៉ាង​ខ្លាំង ដំ​​ណឹង​អ្វី​​ក៏​គ្មាន​បាន​សូម្បី​បន្តិច តែ​ពេល​នេះ​គេ​បែរ​ជា​បង្ហាញ​ខ្លួន​នៅ​លើ​ហ្វេក​បុក​ឲ្យ​ខ្ញុំ​ឃើញ ហើយ​ថែម​ទាំង​គេ​ជា​អ្នក​ដែល​មក​រក​ខ្ញុំ​មុន​ទៀត ។ ខ្ញុំ​​ពិត​​ជា​សប្បាយ​​​រក​​​អ្វី​​ថ្លែង​​មិន​​បាន​​មែន ! មនុស្ស​​ម្នាក់​​នេះ​​ហើយ ដែល​​ធ្វើ​​ឲ្យ​​ខ្ញុំ​ស្តាយ និង​​បន្ទោស​​ខ្លួន​​​ឯង​​​ស្ទើរ​​​ពេញ​​​១​​ជី​វិត​​ទៅ​​ហើយ ពេល​​​​គេ​​​នៅ​​​ក្បែ​រ​​​គឺ​​​​ខ្ញុំ​មិន​ដែល​​​អើ​​ពើឡើយ តែ​​ពេល​​បាត់​​គេ​​ទើប​ដឹង​ថា ខ្ញុំ​ពិត​ជា​ឯ​ការ​ណាស់ គ្មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​បែប​នេះ​ទេ ( ក្រៅពីគ្រួសារ )

អ្នកអានប្រាកដជាក្រញ៉ាញដុំមិនខានទេ ហើយឆ្ងល់ថាខ្ញុំនិយាយ​រឿ​ងអី? សូមត្រលប់ទៅមើល​កាល​ពី​៨​ឆ្នាំ​មុន ក្រោយ​ពេល​គេ​ទៅ​​វៀត​ណាម​​បាត់​ ខ្ញុំចាប់​ផ្តើម​​ឯការ និងស៊ើប​សួរ​ពីដំណឹង​គេ​រហូត តែ​អ្វី​ដែល​​ទទួល​​បាន​​គឺ​​​ទទេ​ស្អាត​ =_=:;

  • ៨ឆ្នាំមុន : ការតស៊ូនៅតែគ្មានដំណឹង ( ស៊ូ.. ស៊ូ.. នឹងបានសំរេច )
  • ៧ឆ្នាំមុន : ដំណឹងអ្វីក៏គ្មាន =_=^^
  • ៦ឆ្នាំមុន : អ្វីក៏ខ្ញុំមិនទទួលបាន =//=
  • ៥ឆ្នាំមុន : ទទេស្អាត គឺគ្មានទេដំណឹង ក្តីសង្ឃឹមខ្ញុំគឺរលាយហើយ =_=;;
  • .
  • .
  • .
  • ឆ្នាំនេះ : អ្វីៗគឺនៅទទេស្អាតដដែល
  • ថ្ងៃនេះ : ខ្ញុំបានជួបគេហើយ បើទោះមិនមែនជួបផ្ទាល់ ជាការ​ជួប​ត្រឹម​ក្នុង​អ៊ីន​ធើ​ណែត​ តែ​ក៏​ប្រ​សើរ​ណាស់​សំ​រាប់​ខ្ញុំ ព្រោះ​វា​ជា​អ្វី​ដែល​ខ្ញុំ​ប៉ង​ជា​យូរ​មក​​ហើយ ^o^
  • សរុបមកថ្ងៃនេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា​ ការព្យាយាមនឹងបានសំរេច ដរាប​ណា​នៅ​មាន​ជីវិត មិន​ថា​យូរ​ឬ​ឆាប់ គឺ​យើង​នឹង​បាន​ជួប​គ្នា​វិញ​ជា​មិន​ខាន។

    បញ្ជាក់ : មនុស្សដែលខ្ញុំរងចាំ ជាមិត្តចាស់ ដែល​​រៀន​​ជា​មួយ​​កាល​​ពី​​បឋម​​សិក្សា ( កុំ​​ច្រលំ​​មិន​មែន​ស្រីស្រលាញ់ស្រីហេណា៎😛 )

    About pkay_sour

    sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
    អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ជីវិត។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

    43 Responses to រឿង២យ៉ាង ក្នុងថ្ងៃនេះ និងការជួបជាថ្មី

    1. ឧត្តម និយាយថា៖

      អេហេ….
      ណាគេ!!

    2. គ្រីយ៉ា Kriyar និយាយថា៖

      អ្វីៗពិតជាមិនអាចកំណត់បានមែន ។ អ្វីដែលយើងមិនចង់ អាចកើតឡើង ហើយ អ្វីដែលនឹក​ស្មាន​មិនដល់ ក៏អាចនឹងក្លាយការពិត។

      សូមចូលរួមរំលែកទុក្ខសំរាប់រឿងទី១ (ត្រូវប្រយ័ត្នប្រយែងតិច ពិសេស កុំធ្វើអ្វីដែល​អាច​ប៉ះពាល់សុខភាព រឺ ទៅណាមកណាម្នាក់ឯង ប្រយ័ត្នអត់មានណាជួយ )
      ហើយ ក៏សូមចូលរួមអប់អរសំរាប់រឿងទី២ (សូមឲ្យមិត្តភាពយូរអង្វេងជានិរន្ត)

      • pkay_sour និយាយថា៖

        គ្រីយ៉ា អរគុណណាស់ តាមពិតយើងពិតជាមើលអីៗនៅខាងមុខមិនឃើញមែន
        សំរាប់រឿងទី១ ខ្ញុំនឹងប្រយ័ត្នប្រយែងជាងនេះ តែរឿងថាទៅណាម្នាក់ឯង ពិបាក​និ​យាយ​ណាស់ ព្រោះនៅផ្ទះតែឯង មិនសូវមានគ្នាទៅណាទេ អញ្ចឹងពិបាកជៀស​ណាស់😦
        សំរាប់រឿងទី២ ខ្ញុំសន្យាថាមិនធ្វើឲ្យមិត្តភាពនេះបាត់បង់ជាលើកទី២ឡើយ ព្រោះមិនសង្ឃឹមថានឹងមានសំណាងល្អជាលើកទី២ដូច្នេះទៀតនោះទេ🙂

        • គ្រីយ៉ា Kriyar និយាយថា៖

          រឿងទីមួយ បើមិនមានគ្នា កាន់តែត្រូវប្រយ័ត្នប្រយែងទ្វេឡើង ហើយ គួរតែយកចិត្តទុកដាក់ធ្វើតាមពេទ្យ ដើម្បីឲ្យកាន់តែ​បាន​ឆាប់​ជា​ ហើយ មាំមួន​ឡើង​វិញ។

          រឿងទី២ សង្ឃឹមថា​ដូចអ្វី​ដែល​ផ្កាយ​ចង់​បាន។

        • pkay_sour និយាយថា៖

          ចា៎ ! ចា៎ ទទួលបញ្ជារលោកម្ចាស់😛 ( មិនមែនម្ចាស់ផ្កាយទេណា៎ អាគិគិៗៗ ) រឿងធ្វើតាមពេទ្យគឺមានតែផឹកថ្នាំ មើល​មុខ​ចង់​ដូច​ថ្នាំ​អស់​​ហើយ ព្រោះពេទ្យមិនបានហាមអីផង គ្រាន់ តែ​ឲ្យធ្វើចិត្តសប្បាយ តែប៉ុណ្ណឹងឯង
          រឿងទី២ សាធុ សាធុ សូមឲ្យបានដូចគ្រីយ៉ាឲ្យពរចុះ ហើយសង្ឃឹម​ថាខ្ញុំនឹងបានជួបគេឆាប់ៗ ( បើសិនជាអាច😦 )

        • គ្រីយ៉ា Kriyar និយាយថា៖

          ហា ហា ខ្ញុំមិនមែនម្ចាស់អីទេ គ្រាន់តែប្រាប់លេងៗហ្នឹង សង្ឃឹមថាបាន​រឹងមាំឆាប់ៗ

        • pkay_sour និយាយថា៖

          ដឹងហើយ ថាគ្រីយ៉ាច្បាស់ជានិយាយចឹង ផ្កាយក៏សង្ឃឹមចឹងដែរ អរគុណគ្រីយ៉ាម្តងទៀតណា៎ :*

        • គ្រីយ៉ា Kriyar និយាយថា៖

          មិនអីទេ មិនបាច់គុណស្រ័យអីទេ😦 )

        • pkay_sour និយាយថា៖

          ចាំបាច់អៀនផងឬ?

        • គ្រីយ៉ា Kriyar និយាយថា៖

          ខ្ញុំមិនដែលចេះអៀនទេ មានតែផ្កាយទេដែលអៀនអត់ហ៊ាន​ចេញ​ពី​បន្ទប់​ 😛

        • pkay_sour និយាយថា៖

          អ្នកណាថាផ្កាយអៀន? បញ្ចុះអស់ហើយនឹង ខ្លាចតែគ្រីយ៉ាអត់ហ៊ាន​ទទួលការពិតទេ អាគិគិៗៗៗ

        • គ្រីយ៉ា Kriyar និយាយថា៖

          ម៉េចមិនហ៊ានទទួលការពិត??? ខ្ញុំអត់ចេះខ្លាចការពិតទេ ហ៊ានធ្វើ ហ៊ានទទួល​ខុសត្រូវ!!!!!

        • pkay_sour និយាយថា៖

          តែមិនហ៊ានប្រាប់ ត្រូវអត់?😛

        • គ្រីយ៉ា Kriyar និយាយថា៖

          អត់មានខ្លាចទេ តែមិនមានអីត្រូវប្រាប់ 🙂

        • pkay_sour និយាយថា៖

          នេះណា៎ កុហកមុខស្រស់តែម្តងហើយ

        • គ្រីយ៉ា Kriyar និយាយថា៖

          និយាយត្រង់អស់ពីចិត្តថា​ខ្ញុំកុហុក​ទៅ​វិញ។ មិនដឹង​និយាយបែប​ណា​ទេ​ចឹង បាន​ឲ្យ​មាន​ជំ​នឿ​ចិត្ត​ថា​មិន​កុហុក។😛

        • pkay_sour និយាយថា៖

          បើនិយាយការពិត គេប្រាកដជាជឿចិត្តហើយ តែនេះកុហកស្រស់បែប​នេះ អ្នកណាទៅជឿនោះ?

        • គ្រីយ៉ា Kriyar និយាយថា៖

          ហើយថាកុហុកម៉េចទៅ??? និយាយឲ្យ​ត្រង់ៗ​តិច​មើល!!! Lolzz…….
          តាំងពីដើម​មិន​ចេះ​កុហក​គេផង ចេះ​តែ​ថា​ម៉ង😦

        • pkay_sour និយាយថា៖

          តាំងពីដើមមិនចេះកុហកគេផង ចេះតែភូត ភរណឹង? ត្រូវហេ? អាគិគិៗៗៗ

        • គ្រីយ៉ា Kriyar និយាយថា៖

          ត្រូវហើយ​ចឹង ខ្ញុំ​ត្រូវ​ចប់​ លែង​ហ៊ាន​តប​តទៀត​ហើយ ។ ប៉ុណ្នឹង​សុខ​ចិត្ត​នៅ? ប្រ​ហែល​ជា​អាច​គេងលក់​ស្រួល​ហើយ៕🙂

        • pkay_sour និយាយថា៖

          នេះណា៎ មិនបានបង្ខំ ឬធ្វើបាបចិត្តអ្នកណាឲ្យចាញ់នោះទេ កុំតូចចិត្ត​ តូចថ្លើមអីណា? បើព្រមចាញ់តាមសំរួលអញ្ចឹងទៅ ម្ល៉េះសមមិននៅ អង្គុយចំហរម៉ាត់ចាំតវ៉ាទេ យប់នេះសង្ឃឹមថាគេងលក់ស្រួលចុះ តែមិន​ហ៊ានសន្យាទេណា៎

        • គ្រីយ៉ា Kriyar និយាយថា៖

          ខ្ញុំចាញ់​តាម​សំរួល​តើ មិនបានតូចចិត្ត​អី​ទេ (ចិត្តជាអ្នកកីឡា ចាញ់​ដោយ​អស់​ចិត្ត មិន​គំ​គួន) ។ គេង​លក់​ឲ្យ​បាន​​ស្រួល​ទៅ​ កុំ​នៅ​គិត​ច្រើន​ទៀត បាន​ឈ្នះ​ហើយ​ដោយ​យុត្តិធម៌ហើយ ។

        • pkay_sour និយាយថា៖

          តាមសំរួលចឹងល្អហើយ តាមធម្មតាគឺមិនដែរសូវចាញ់ស្រាប់ហើយ តែក៏សង្ឃឹមគេលក់ស្រួលដូចគ្នា ថ្ងៃនេះពួកម៉ាកផ្កាយ ម្នាក់ដែលនៅ​ក្នុង​សាច់រឿងនេះ គេទៅហាណូយជួបសង្សារគេហើយ មិនដឹងគេធ្វើដំ​ណើរដល់ណាទេ នឹកដល់ហើយ

        • គ្រីយ៉ា Kriyar និយាយថា៖

          ខ្ញុំ​គេង​បាន​ស្រួល​រាល់​យប់​ហ្នឹង​ហើយ តែក៏អរគុណដែរ!
          ហើយ​កុំ​នឹក​គេ​ខ្លាំង​ពេក ប្រយ័ត្ន​ស្គម​រីង​រៃ​ទៅ ហេ​ ហេ
          សង្ឃឹម​ថា​មិត្ត​ភក្ដិ​ផ្កាយ​គេ​ទៅ​ជួប​នឹង​ស្នេហ៍​ពិតរបស់គេ ហើយ ផ្កាយ(បើឥឡូវ​មិន​ទាន់មាន) សុំ​ឲ្យ​បា​ន​ជួប​ស្នេហ៍​ពិតនឹង​គេឆាប់ៗ (តែ​បើ​មាន​ហើយ សុំឲ្យ​បន្ត​ជា​និរន្ដ)។ 🙂

        • pkay_sour និយាយថា៖

          ល្អណាស់ចឹង បានគេងលក់ស្រួលរាល់យប់ ផ្កាយវិញយប់ណា​ ក៏គេង​យល់​សព្វ​ដែរ ពេទ្យឲ្យថ្នាំញ៉ាំដែរ តែនៅមិនបាត់ មិនដឹងធ្វើម៉េចហេ អ៊ឹម ។ រឿងនឹកស្គមប្រហែលជាពិបាកហើយ ព្រោះអត់ញ៉ាំផងនៅម៉ាប់ បើបាននឹកស្គម នឹករាល់ថ្ងៃ អាគិគិៗៗៗ
          មិត្តផ្កាយគេមានសំណាងល្អណាស់ ព្រោះម្នាក់ប្រុសនោះស្រលាញ់ គេស្មើជីវិត ខ្ញុំរីករាយជំនួសគេណាស់ បែរមករឿងផ្កាយវិញ សង្ឃឹមថា​នឹងបានជួបល្អចឹងដែរ តែជាការស្រម៉ៃហេ ប្រុសល្អជារបស់គេអស់ ហើយ មើលទៅ អាគិគិៗៗៗ

        • គ្រីយ៉ា Kriyar និយាយថា៖

          និយាយថា​ប្រុសល្អ​របស់គេ​អស់​ មើល​តា​ប្រុស​មាន​តែប៉ុន្មាន​នាក់​ចឹង​ ខ្វះ​អី​អ្នក​ល្អ គ្រប់ទិសទី សំ​ខាន់​គឺ យើង​អ្នក​ជ្រើស​រើស (បើ​ដល់​ពេល​ត្រូវ​រើស​) តែ​ក៏​មិន​ត្រូវ​បង្ខំ​​ឆាប់​ពេកមុន​ពេល​កំណត់​​ដែរ ព្រោះ​វា​អាច​នឹង​ខុស។ និយាយ​ហើយ​និយាយ​ទៀតថា​ គូរព្រេង​មិន​ព្រាត់​ ទោះ​នៅ​ដល់​ណា ក៏​អាច​មក​ជួប​គ្នា​បាន​ដែរ ហើយ ក៏​សង្ឃឹម​ថា​ផ្កាយ​នឹង​បាន​ជួប​អ្នក​ដែល​ល្អ​ដូច​ដែល​ផ្កាយ​ចង់​បាន​៕

    3. វិទ្យា និយាយថា៖

      សរសេរបានល្អចឹង គួរតែមានរង្វាន់អោយហើយណ៎

    4. បុរិន្ទ និយាយថា៖

      មិចក៏ខ្សោយម៉េះ
      ខ្សោយអញ្ចឹង ដល់ជួបរឿងរំភើព ប្រយ័ត្នគាំបេះដូងខានបានលិតរូវ

      • pkay_sour និយាយថា៖

        រកខ្យល់នឹងគាំងដែរនឹងណា៎ តែសំណាងល្អនៅកន្លែងធ្វើការមានសុទ្ធតែប្រុស អត់​មាន​ស្រី កុំអីសន្លប់ទៀតបាត់ អាគិគិៗៗ ម្យ៉ាងនៅនេះអត់មានអីលិតផងនឹង😛

    5. ក្មេងស្រែ និយាយថា៖

      អបអរសាទរ! មិន​មែន​អបអររឿងសន្លប់រ៉េ តែ​អបអរ​រឿងរក​គ្នាឃើញរ៉េ កុំ​ឡំ!

    6. មុន ដាវីន និយាយថា៖

      ក្រោយពេលអានអត្ថបទនេះចប់ធ្វើអោយយើងដឹងថាហ្វេសប៊ុកសំខាន់គ្រាន់បើព្រោះវាអាចមនុស្សដែលបែកគ្នារាប់ឆ្នាំមកហើយ​ មិនអាចទាក់ទងគ្នាបាន​ ព្រោះកាលណោះមិនមានទូរស័ព្ទ អាចស្វែងរកនិងទាក់ទងគ្នាវិញបានដោយគ្រាន់តែ search រកឈ្មោះតែទាល់តែភាគីដែលនីមួយៗចុះឈ្មោះប្រើប្រាស់ក្នុងហ្វេសប៊ុកជាឈ្មោះពិតប្រាកដបើមិនដូចឆ្នោះទេអាគិគិៗៗៗ
      ដប់ជាត់ទៀតក៏មិនអាចទាក់ទងគ្នាវិញបានដែរ
      ហឺនិយាយដល់នេះចង់ស្រក់ទឹកភ្នែកព្រោះមិត្រស្រីដំបូងរបស់ខ្ញុំដែលបានបែកគ្នាកាលពីឆ្នាំ១៩៩៦នោះខ្ញុំ search រកមើលក្នុងហ្វេសប៊ុកមិនឃើញសោះ
      បើបងប្អូនណាបានស្គាល់សូមជួយប្រាប់ខ្ញុំផងណា

      • pkay_sour និយាយថា៖

        នឹងហើយ សម័យឥលូវមានប្រពន្ធដែរអាចឲ្យយើងទាក់ទងគ្នា និងរកគ្នាឃើញងាយ​ស្រួលណាស់បើយើងដាក់ឈ្មោះពិត សំរាប់ផ្កាយវិញ ដាក់ឈ្មោះក្រៅដែរ តែអាច​ថា​ជា​សំណាងក៏ថាបាន ព្រោះគេឃើញរូបខ្ញុំលើហ្វេកបុកដោយចៃដន្យ ហើយគេក៏បាន​ផ្ញើរ​សារមកសួរ ទើបពួកខ្ញុំអាចរកគ្នាឃើញ បើទោះជាពួកយើងនៅម្នាក់១ប្រទេសក៏ដោយ​ក៏យើងសង្ឃឹមថាថ្ងៃណា១យើងនឹងបានជួបគ្នា ។
        ផ្កាយក៏សូមជូនពរឲ្យដាវីនអាចរកមិត្តស្រីជួបក្នុងពេលឆាប់ៗនេះណា

    ឆ្លើយ​តប

    Fill in your details below or click an icon to log in:

    ឡូហ្កូ WordPress.com

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    រូប Twitter

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    រូបថត Facebook

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    Google+ photo

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    កំពុង​ភ្ជាប់​ទៅ​កាន់ %s