ភ្នំតាម៉ៅ

ប្រទេសកម្ពុជាយើងមានទីរម្យនីយដ្ឋានជាច្រើនកន្លែង ដែលប្រជាជនខ្មែរយើងបានស្គាល់ និង​បាន​​​ធ្វើ​ដំនើរទៅកំសាន្ត ។ ថ្ងៃនេះខ្ញុំ​សូម​លើក​យក​រម្យនីយដ្ឋាន​១​កន្លែង ដែល​បង​ប្អូន​ជា​ច្រើន​ច្បាស់​ជា​ស្គាល់​មិន​ខាន ។ រម្យនីយដ្ឋាន​នោះ​គឺ​​ ភ្នំតាម៉ៅ ដែល​ស្ថិននៅ​​ក្នុង​ទឹ​ក​​ដី​ខេត្ត​តាកែវ​ ។ រម្យនីយដ្ឋាន​នេះសំបូរទៅដោយសត្វព្រៃជាច្រើន ជាពិសេស​សត្វ​ដែល​យើង​និយម​ចូលចិត្ត​បង្អាប់​គ្នា​ទៅវិញទៅមកជាងគេ នោះគឺសត្វស្វា ។ រម្យនីយដ្ឋាន​នេះ​អាច​ជា​កន្លែង១​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដើម្បី​ឲ្យ​ចូល​មក​កាន់​ប្រទេសកម្ពុជា ។ បានហើយ ឥលូវនេះ​សូម​ចូល​ដល់​សាច់​រឿង​ដែល​ចង់​បង្ហាញ​ប្រាប់មិត្តៗ​ទាំង​អស់ឲ្យ​បានដឹង​តែម្តង ខ្ញុំបាន​​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​តាម៉ៅ​កាល​ពី​ថ្ងៃ​ភ្ជុំ គ្រាន់​តែ​ចូល​ដល់​ក្លោង​ទ្វារ​ភ្នំ​តាម៉ៅ​ភ្លាម ឃើញ​​មាន​បង​ប្អូន​ប្រជាជន​​មក​ទទួល​​ស្វាគមន៍​​ខ្ញុំ​​យ៉ាង​សន្ធឹក អាវវវ ខ្ញុំ​មិន​មែន​អ្នក​ធំ​មក​ពី​ណា​ទេណា​ ហេតុអ្វី​មាន​មនុស្ស​ចាំ​ទទួល​ច្រើន​បែប​នេះ??? តែពេលជិះចូលជិតទើបដឹងថា អាស!!!!! មិន​មែន​គេ​មក​ទទួល​ស្វាគមន៍​ទេ គឺ​ពួក​គាត់​តំ​រៀប​គ្នា​មក​សុំ​ទៀន ( សុំលុយដូចត្រូវជាង 😮 ) ទេតើ។ ហេតុ​អ្វី​ក៏​ច្រើន​បែប​នេះ? ច្រើន​រហូត​ដល់​ខ្ញុំ​សឹង​តែ​ច្រលំ​ថា ពួក​គាត់​មក​រង់ចាំ​ខ្ញុំ​មក​ចែក​អំណោយ​ហើយ​តើ ( និយាយ​ដូច​​ឯង​​​អ្នក​​មាន​​ចិត្ត​​សប្បុរស​ធម៌​​ខ្លាំង​​ណាស់​​ចឹង ចាយ​​លុយ​​សល់​ថ្ងៃ រាល់​តែ​ខែសោះនឹងណា =_=^^ ) ។ តាំង​ពី​ម៉ាត់​ផ្លូវ​ចូល​រហូត​ដល់​ទី​តាំង​រម្យ​នីដ្ឋាន​នេះ ឃើញ មាន អ្នកសុំទាន​ច្រើនរាប់​មិន​អស់ ( ព្រោះ​មិន​បាន​រាប់​នោះ​អី 😀 ) គឺ ១ម៉ែត ១កន្លែង ដែល​មាន​ដាក់​ធាង​ត្នោត​ទុក​បាំង​ធ្វើ​ម្លប់ ។

ខ្ញុំឆ្ងល់ថា :

• តើពួកគាត់ទាំងនោះជាអ្នកសុំទានឲ្យពិតប្រាកដ ឬគ្រាន់តែកសិករខ្ជិលធ្វើស្រែទេ? តើខុសគ្នា​ត្រង់​ណារវាងអ្នកសុំទាននិងអ្នកខ្ជិល?

• ហេតុអ្វីរដ្ឋាភិបាលយើង មិនដោះស្រាយបញ្ហានេះ?

• បើសិនជាជនបទេសដែលមកទស្សនាប្រទេសខ្មែរយើង ហើយបានឃើញបែបនេះ​ តើគេ​នឹង​គិត​បែប​ណា​ចំពោះ​ប្រទេស​យើង?​​

សំរាប់ខ្ញុំ ខ្ញុំយល់ថា​យើង​មិនគួរ​បណ្តែត​បណ្តោយ​ឲ្យពួក​គាត់ ​អ្នកសុំទាន ធ្វើនៅ​ទង្វើរ​បែប​នេះ​នោះ​ទេ កុំ​ថា​ឡើយ​ដល់​ជន​បរ​ទេស សូម្បី​​តែ​ខ្មែរ​​​យើង​​ដែល​​ទៅ​កំសាន្ត​នៅ​ភ្នំតា​ម៉ៅ​នោះ ក៏​លែង​មាន​អារម្មណ៍​ចង់​ទៅ​ទៀត​ដែរ ។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា រាជ​រដ្ឋាភិបាល ក៏ដូចជាអ្នកគ្រប់គ្រង់នៅតំបន់នោះ សូមមេត្តាជួយមើលដល់បញ្ហានេះខ្លះផង ព្រោះ​ថា​បើ​អស់​លោក​ទាំង​ឡាយ​​មិន​អើពើទេនោះ នឹង​ធ្វើឲ្យប៉ះពាល់​ដល់ទីរម្យនីយដ្ឋាន​នោះជាក់​ជាមិន​ខាន​ ( និយាយដូចអ្នកចេះដឹងណាស់ចឹងខ្ញុំ ដឹង​រៀន​ចេះ​មក​ពី​ណា​ទេ​នៀក​ អាគិគិៗៗៗ ) 😀

ម៉ាត់ផ្លូវចូលភ្នំតាម៉ៅ

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ជីវិត, ពីនេះពីនោះ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

39 Responses to ភ្នំតាម៉ៅ

  1. ភារម្យ ថា:

    នៅឧត្តុងក៏អញ្ចឹងដែរ! ប្រហែលមកពីពួកគាត់ទេដឹង មានសម្បទាតែអត់សម្បជញ្ញះ!!!!!

    • pkay_sour ថា:

      ឧត្តុង្គដូចមិនច្រើនត្រៀបត្រាតាមផ្លូវច្រើនដូចភ្នំតាម៉ៅទេ នេះណា៎បើទោះជាដូរលុយ​ក្រដាស់១រយរៀលចែកឲ្យពួកគាត់ ដូរដប់ម៉ឺនដឹងគ្រប់អត់ផង? បើច្រើនយ៉ាងនេះ ​ហើយអ្នកណាឈ្នះតែឈប់ឲ្យនោះ?

  2. ពេលខ្លះក៏យើង​មិនអាច​បន្ទោសពួកគាត់ទាំង​អស់​​នោះ​ទេ វាអាច​មកពីពួកគាត់​គ្មាន​ចំណេះ​ដឹង គ្មាន​ដី​សំរាប់​ធ្វើ​ស្រែ​ចំការ រឺអាច​ខ្វះ​លទ្ធភាព​ក្នុង​ការ​ចាប់​ផ្ដើម​មុខ​របរ​អ្វី​មួយ។ ​
    ប៉ុន្តែ​​ក្នុង​នោះ​ក៏​អាច​មាន​អ្នក​ដែរ​គ្មាន​គំ​និត​ដើម្បី​ ចង់​រក​ចំណូល​តាម​មធ្យោបាយ​ផ្សេងដែរ តែខ្ញុំ​សង្ឃឹម​ថាមាន​តិច​តួច​ (Positive thinking)។
    ចឹង​ទេ អ្វីដែល​សំ​ខាន់​យើង​ក៏​គួរ​តែ​ចូល​រួម​ ដើម្បី​ជួយបង្ហាញ​ផ្លូវ​ពួក​គាត់​ឲ្យ​អាច​ជៀស​វាង​​មុខ​របរ​ទាំងនេះ ព្រោះ​ខ្ញុំ​គិត​ថា​សង្ឃឹម​លើ​រដ្ឋា​ភិបាល​តែម្នាក់​ក៏​ពិបាក​ជួយ​ដោះ​ស្រាយ​ដែរ​ ពិសេស​រដ្ឋា​ភិបាល​ស្រុក​ខ្មែរ​យើង (ដូចដែល​យើង​គ្រប់គ្នា​ដឹង​ស្រាប់​ហើយ)។

    • pkay_sour ថា:

      គ្រីយ៉ា ខ្ញុំយល់ថាពួកគាត់អត់មុខរបរ តែត្រូវដឹងថាប្រទេសយើងនេះ អ្នកដែលអត់​មុខ​របរគឺមានច្រើន​ណាស់ តែសំខាង់ពួកគាត់មានដៃ២ជើង២ ( បើអ្នកពិការផ្នែកណា១ សូមផាត់ចោរ ) មានកំលាំងម៉ាំមួន តែសុខចិត្តមកដើរសុំលុយគេ ពេលបានហើយ​ឆ្លៀត​ដើរអួតគ្នាទៀតថាថ្ងៃនេះបានប៉ុន្មាន? អ្នកណាបានច្រើនជាង?
      និយាយតាមត្រង់ចុះ នេះគឺពួកគាត់ខ្ជិលតែម្តង និយាយមិនមែនបង្អាប់ទេ តែឃើញ​ភាគ​ច្រើនគឺចឹង ដូចនៅភ្នំពេញអញ្ចឹង ប្រើក្មេងមកសុំទានដើម្បីទាមទារការអាណិត ខ្លះបី​កូនទើបនឹងកើតមកអង្គុយសុំ អាណិតក្មេងណាស់ ពិបាកនឹងមើលតែម្តង 😦

      • ពិបាកណាស់មនុស្សយើង បើពួកគាត់គិត​ចឹងហើយ គឺ មិនងាយនឹង​ដោះ​ស្រាយ​ដែរ តែ​ខ្ញុំ​នៅ​តែមាន​គំនិត​ថា​ ទាំង​នេះ​ក៏អាច​មក​ពី​ពួក​គាត់​ខ្វះ​ការ​យល់​ដឹង​ រឺ​ក៏​គ្មាន​ចំនេះ​ដឹង ធ្វើ​ឲ្យ​គាត់​ខ្វះ​ការពិចារណា ​ចឹងហើយ​គាត់​ធ្វើ​អ្វី​ដោយ​មិន​បាន​គិត​វែង​ឆ្ងាយ​ រឺ​គ្មានការ​ខ្មាស់​​អៀន​​ ហើយ​គិត​ថា​អ្វី​ដែល​ខ្លួន​កំ​ពុង​ធ្វើ​ហ្នឹង​គឺ ត្រឹម​ត្រូវ​។
        តាម​ពិត​ខ្ញុំ​ក៏​មិនចង់​ឲ្យ​មាន​អ្នក​ទាំង​នេះ​ដែរ (មានន័យ​ថា​មិន​ចង់​ឲ្យ​មាន​ស្រ​ទាប់​វណ្ណះ​បែប​ហ្នឹង​​​)​ ចង់​ឃើញ​ការ​រស់​នៅ​ដោយ​សុខ​សាន្ត​ទាំង​អស់​គ្នា​ ទោះ​បី​មិន​មាន​ទ្រព្យ​សប្បត្តិ​ហូរហៀរ។

      • pkay_sour ថា:

        អ្នកណាក៏ចងបានជីវិតបែបនោះដែរ តែមិនអាច ព្រោះថាជីវិតយើង​ម្នាក់ៗគឺតែងតែមានការលំបាកបែបនេះ ។ ខ្ញុំចាំបាន ៧ឆ្នាំមុន​ខ្ញុំ​យក​លុយ​ដែលម៉ាក់ឲ្យសំរាប់ថ្លៃបាយទាំងអស់ ទៅជួយដល់យាយចាស់​ម្នាក់ ទើបត្រូវម៉ាក់វាយថាខ្លួនឯងជួយខ្លួនឯងមិនបានផង ទៅធ្វើចិត្ត​បុណ្យឲ្យគេណា៎ នោះវិញ? តែខ្ញុំនៅតែសប្បាយចិត្តនឹងជួយ គាត់អា​យុ​ប្រហែល ៧០ អីហើយ ចាស់ជរា ដៃនិងខ្លួនគាត់ទាំងមូលគឺ​ញ័រ​ទទ្រើត​ តែគាត់មិនសុំទានគេទេ គឺគាត់នាំចៅស្រីអាយុ ៥ឆ្នាំម្នាក់ ដើរ​រក​ឈើក្នុងព្រៃដើម្បីធ្វើអំបោសលក់ ខ្ញុំពិតជាកោតសសើរគាត់​ខ្លាំង​ណាស់ បើអ្នកខ្លះចាស់ញ័របែបនេះ គេដើរសុំទានបាត់ហើយ 😮

      • ពិតជាមានសន្ដានចិត្តគួរឲ្យសរសើរ
        អូរ សង្ឃឹម​ថា​ទៅ​អនាគត​អាច​ធ្វើ​ជីវិត​ល្អ​ប្រ​សើរ និង អាចជួយ​ចែក​រំលែកទុក្ខលំបាក​របស់​អ្នក​នៅ​ជុំ​ខ្លួន​។

      • pkay_sour ថា:

        សណ្តានចិត្តណាស់ កាលនោះចាយលុយម៉ាក់ តែលូវក៏ចាយដែរ គ្រាន់ចាយសល់ថ្ងៃ ចឹងមានតែចិត្ត តែគ្មានសមត្ថភាពនោះទេ

      • ឥឡូវមានចិត្ត ចឹង​រក្សា​ចិត្ត​បែប​ហ្នឹង​ទុក​សិន​ទៅ ចាំពេលមាន​សមត្ថភាព​ ចាំជួយ (កុំឲ្យពេល​មាន​ អស់​សន្ដាន​ចិត្ត​) 😛

      • pkay_sour ថា:

        បាទ ចិត្តនេះគឺមានរហូត មិនផ្លាស់ប្តូរទេ បើមានសមត្ថភាពពេលណា សូមធានាថានឹងជួយ​មិនខាន សូមយកកិត្តិយសកូនស្រីមកធានា ណាបាទ អាគិគិៗៗៗ

      • ល្អហើយ​ចឹង ខ្ញុំកត់ទុកហើយ អត់​មាន​ផ្លាស់ប្ដូរទេ! 🙂

      • pkay_sour ថា:

        កត់ហូវ ហើយកុំភ្លេចណា

      • បាទ មិន​ភ្លេចទេ ចាំ​ជា​និច្ច។ 🙂

  3. ជនអនាថាក្នុងwordpress ថា:

    ចុះអ្នកមានចាប់អារម្មណ៍ប្រជាជនខ្មែរយើងតែងនិយាយថា
    ទំនៀមទំលាបអ្នកស្រុកខេត្តព្រៃវែងមិនថាអ្នកក្រឬអ្នកមានក្នុង១ឆ្នាំបើមិនបានដើរសុំទានគេម្តងទេ
    ត្រូវរន្ទះបាញ់.
    តើនេះជាទំនៀមទំលាបឬជាចេតនា?
    បើសិនជាទំនៀមទំលាបតើយើងអាចកែបានទេ?
    ហើយបើជាចេតនាតើយើងអាចកែបានទេ?

    • pkay_sour ថា:

      ខ្ញុំក៏ធ្លាប់លឺគេនិយាយអញ្ចឹងដែរ តែខ្ញុំគិតថានេះគ្រាន់តែជាគំនិត១បោកប្រាស់តែ​ប៉ុណ្ណោះ ខ្ញុំស្គាល់អ្នកព្រៃវែងច្រើនអ្នកហើយ សួរគេទៅ គឺមិនមានទំនៀមទំនាប់បែប​នោះទេ អ្នកដែលនិយាយបែបនោះគឺព្រោះតែពេលហួសរដូវធ្វើស្រែពួកគាត់​គ្មានការ​ងារធ្វើ ក៏កើតគំនិតសុំទានគេ ។ពេលមកដល់ភ្នំពេញសុំបានច្រើន ក៏មានលុយយកទៅ​ស្រែសង់ផ្ទះធំ ដល់ល្បីតៗគ្នាទៅ ក៏បែកគំនិតនេះឡើងមក ( មិនមែនទាំងអស់ទេ ) ហើយ​យកលេសនេះ លេសនោះតែម្តង

  4. តាមការអានខាងលើ ញ៉ុមអាចសន្និដ្ឋានបានថា នៅខ្មែរឥឡូវពិតជារីកចំរើមមែន ព្រោះកាលពីញ៉ុមទៅលេងហ្នឹងកាលពីប្រមាណប្រាំឆ្នាំមុនពេលបុណ្យមានអ្នកចាំសុំចឹងដែរតែ
    អត់ដល់ថ្នាក់​មួយម៉ែត្រមួយទេ គឺដប់ម្ភៃម៉ែត្រអីបានមានមួយ តែឥឡុវឃើញច្បាស់ពីការអភិវឌ្ឍន៍ពិតៗ :):D

    • pkay_sour ថា:

      ណឹងហើយ លូវនេះអភិវឌ្ឍន៍សំបើមណាស់ គឺ១ម៉ែត១តែម្តង មានទាំងក្មេង ទាំងចាស់ ឈរប្រដាក់គ្នាតែម្តង ផ្កាយថា បើសិរី យកលុយ១០ម៉ីនទៅដូរជាលុយ ១០០រៀន ហើយចែកពួកគាត់ មិនដឹងគ្រប់អត់ផង ព្រោះច្រើនឡើងចង់ក្រញ៉ាញ់ខួរម៉ង អាគិគិៗៗ

      • ចំពោះអ្នកក្រដូចញ៉ុមចឹង អាចមានលុយដប់ម៉ឺនយកទៅចែកឲ្យដល់ពួកគាត់ហ្នឹងច្បាស់ជាដាច់បាយហើយ , មានតែទុកឱកាសនេះដល់អ្នកមានទាំងឡាយហើយ ជាពិសេសមន្ត្រីៗ ពោះកំប៉ោង និងរដ្ឋាភិបាលជាអ្នកគួរជាងគេក្នុងការដោះស្រាយបញ្ហានេះ ព្រោះបើបន្តទៅទៀតច្បាស់ជាកាន់តែអភិវឌ្ឍន៍ជាងនេះមិនខាន 🙂

      • pkay_sour ថា:

        សំខាន់ឲ្យតែយើងមានចិត្តជួយទៅក៏ប្រសើរណាស់ហើយ មិនថាចឹង? តែថាបើពួកគាត់មិនបោះបង់គំនិតនេះទេ ទោះយើងមានលុយកប់​ពពក​ទៅជួយពួកគាត់ ក៏ជួយមិនគ្រប់ដែរ ។ យើងអាចជួយថ្ងៃនេះ ចុះថ្ងៃ​ក្រោយ? តើអ្នកណាអាចមើលដឹង? ដូច្នេះ បើពួកគាត់មិនជួយខ្លួនឯង​ផង យើងក៏រឹតតែមិនអាចជួយពួកគាត់បានដែរ

  5. keoserey ថា:

    បាទ, មានចិត្តចេះតាហ៎មានហើយ តែមានចិត្តមិនចង់ឲ្យពួកគាត់នៅតែធ្វើចឹងហ្នឹងណា ព្រោះវាមិនល្អមើលប៉ុន្មានទេ ចង់ជួយនោះគឺចង់បង្កើតជាការងារផ្តល់ដល់ពួកគាត់វិញព្រោះនេះគឺប្រសើរជាងឆ្ងាយណាស់
    ដូចជាការងារបង្កើតជាវត្ថុអនុស្សាវរីយ៍ អីទៅគឺល្អតែហ្មង 🙂

  6. បែបចឹងមែនហ្នឹង ចាំដល់យូរតិច តែកុំដល់យារអី 🙂

  7. ឧត្តម ថា:

    កុំគិតតែមួយជ្រុង! ពេលខ្លះពួកគាត់អត់ស្រែធ្វើមែន! ព្រោះភាពល្ងង់ខ្លៅ បានឲ្យពួកគាត់សម្រេចចិត្តលក់ដីស្រែរបស់ពួកគាត់ឲ្យឈ្មួញ! ហើយពេលខ្លះទៀត បើពួកគាត់មិនលក់ ក៏គេរឹបយកអស់ដែរ! នេះជាមួយជ្រុងទៀតនៃបញ្ហា!

    • pkay_sour ថា:

      ថាដូចសម្លាញ់ក៏ជាហេតុផងមួយដែរ តែបើទោះជាបែបនោះមែន ក៏មិនដល់ថ្នាក់ច្រើន​បែបនេះដែរ បើសិនអញ្ចឹងមែន មានតែពួកគាត់ខ្វះការយល់ដឹងខ្លាំង? និយាយនេះមិន​មែនប្រមាថទេ តែធាតុពិតនៅតែជាធាតុពិត រឿងនេះទាល់តែចុះសំភាសន៍ម្តងហើយ​មើលទៅ

  8. វិទ្យា ថា:

    ផ្កាយទៅលើកក្រោយ កុំភ្លេចយកផាវទៅជាមួយផង អុជបោះៗទៅ ប្រាកដជាពួកគេមិនមកជិតឡើយ

  9. ចាបពូក ថា:

    ខ្ញុំសូមមានយោបល់បន្តិច !!!! រឿងអីចឹង មិនគួរបង្ហោះតាមប្រព័ន្ធអេឡិចត្រូនិកទេ !!! អ្នកសរសេរមាន​បំណងបែបណា ? ហែកសារុងខ្លួនឯង ឬមួយអភិវឌ្ឍ ? …។ ស្គាល់ខ្លួនឯងឲ្យច្បាស់ គិតឲ្យវែងឆ្ងាយ​មុន​នឹងសរសេរបង្ហោះ … កុំគិតថា អ្នកនៅជុំវិញអ្នក មានបំណងល្អជាមួយអ្នកគ្រប់ពេល។

    • pkay_sour ថា:

      ការសរសេរ គឺ​ចង់ចែករំលែក​ការសប្បាយ និង​កន្លែង​រមណីដ្ឋាន​នៅស្រុកខ្មែរប៉ុណ្ណោះ ។ មិនបានពាក់សារុង រឺ​ហែក​ស្អីនោះទេ មានតែមនុស្ស​ដែល​ចេះតែទើសគេទើសឯង ហើយ​គិត​តែ​រឿង​អាក្រក់ប៉ុណ្ណោះដែល​មាន​គំនិត​បែបនោះ ហើយចេះនឹកឃើញរឿងបែបនេះ? បើគ្រាន់តែសរសេរប៉ុណ្ណឹង​ខុស ចឹង​ម៉េច​មិន​ទៅ​ដើរ​ទេសនា​ឲ្យ​គ្រប់ប្លុកផងទៅ????សម្រាប់ខ្ញុំ គ្មានឃើញអីដែល​ថា​ការ​សសេររបស់ខ្ញុំនេះវា​ប៉ះពាល់អីដល់សង្គមសោះ? មិន​បាន​លក់ថ្នាំ? មិន​បាន​ដាក់ជា​រូប ឬរឿងអាស​អាភាស មិន​បាន​និយាយ​ដើមគេ ហើយក៏និយាយពីរឿងអ្វីដែល​មិនពិតនោះដែរ។ អ្វីទៅជា​ការឆ្គាំឆ្គង??? ខ្ញុំថាដូចជាគ្មានទេ។ គ្មានមនុស្ស​ណា​ល្អ រឺ​ចូល​ចិត្ត​យើង​គ្រប់ដប់នោះទេ ។ តែង​តែ​មាន​មនុស្ស​ម្នាក់ ដែរ​ឃើញគេ​ធ្វើអីមិនបានដែរ។ តែ​យ៉ាង​ណាក៏អរគុណសម្រាប់​ការ​បញ្ចេញ​មតិយោបល់ ក្នុង​បំណង​អ្វីនោះ​ខ្ញុំក៏មិនហ៊ាននិយាយដែរសម្រាប់​មតិ​របស់​អ្នកនោះ។

  10. ចាបពូក ថា:

    អរគុណសម្រាប់ការតប ! ខ្ញុំមិនមានបំណងទេសអ្វីជាបច្ច័យនាំឲ្យកើតការថ្នាក់ខឹងជាមួយខ្ញុំទេ គ្រាន់តែថា អ្វីដែលមិនល្អសម្រាប់ការបង្ហោះ គួរកុំ… ផ្កាយសួគ៌កុំគិតថា ខ្ញុំជាមនុស្ស​ដែល​សម្បូរ​ពេល​វេលា​​សម្រាប់​ធ្វើការរិះគន់គេអី… តាមពិតខ្ញុំឃើញការសរសេរបស់ផ្កាយសួគ៌ជាចៃដន្យទេ… អរគុណ សម្រាប់ការជេរ រិះគន់យ៉ាងណាចំពោះខ្ញុំ ចូលទៅcap.like2012(gmail)

    • pkay_sour ថា:

      ចា៎ ផ្កាយក៏អរគុណដូចគ្នាសម្រាប់ការចូល​មក​បញ្ចេញមតិយោបល់នៅទីនេះ​។ អរគុណ​សម្រាប់បំណងល្អ​ដូច​គ្នា តែ​អ្វីដែល​ល្អ​មិន​ល្អនោះ ខ្ញុំផ្ទាល់ក៏បានគិត​ដូចគ្នា តែ​មិនដឹង​ថា​អ្នក​ម្ខាងទៀតនោះទស្សនៈយ៉ាងណា? មនុស្ស​មាន​គំនិត ការយល់ឃើញខុសគ្នា ដូច្នេះសម្រាប់ការ​និយាយ​ប្រហែល​ជា​តាមទស្សនៈផ្ទាល់ខ្លួដូចគ្នា។ មានអ្វីមិនល្អអាច​និយាយ​បាន ខ្ញុំរីករាយទទួល​អាន​ជានិច្ច​សម្រាប់ការរិះគន់ដើម្បីស្ថាបនា។

      ចុងក្រោយក៏សូមអរគុណ​ម្តងទៀត ដែលបាន​អញ្ជើញទៅវេបសាយរបស់​ខ្លួន តែចៃដន្យអីផ្កាយ មិនមែន​ជា​មនុស្ស​ចូល​ចិត្ត​ជេរគេ ហើយក៏គ្មានពេលវេលា​ក្នុង​ការ​ចំណាយ​ពេល​នឹង​រឿង​អត់​ប្រយោជន៍ដូច្នេះដែរ។ សូមទោស​ចំពោះ​បំណង​អ្នក​ផង 🙂

  11. ចាបពូក ថា:

    សូមឲ្យបំណងល្អរបស់ផ្កាយ ស្ថិតក្នុងបេះដូងផ្កាយផ្កាយជារៀងរហូត…!

  12. ទើបទៅថ្ងៃមិញ ចង់ខ្យល់ដោយសារអ្នកអមផ្លូវច្រើនពេក ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s