បញ្ហាថ្ងៃអុំទូក

ពិធីបុណ្យអុំទូក​ជិតឈាន​ចូល​មក​ដល់​ក្នុង​កំឡុង ២ ៣ ថ្ងៃ​ខាង​មុខ​នេះ​ហើយ ។ ធម្មតា​ជា​រៀង​រាល់​ថ្ងៃ​នៅ​ថ្ងៃ​បុណ្យ​អុំ​ទូក អក​អុំ​បុក សំពះ​ព្រះ​ខែ ជា​រៀង​​រាល់​​ឆ្នាំ តែង​តែ​មាន​បង​ប្អូន​ប្រជាជន​យើង​តាម​បណ្តាល​​ខេត្តមក​ចូល​រួមទស្សនា និង​អប​អរ​ដល់​កីឡាករ​អុំ​ទូក​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ ទើប​យើង​ឃើញ​ថា បញ្ហា​ដែល​កើត​មាន​ក្នុង​កំឡុង​ថ្ងៃ​នោះ​ក៏​មាន​ជា​ច្រើនដែរដូចជា :

1. ជាពេលដែលបងប្អូនយើងសប្បាយនឹងពិធីអបអរពិធីបុណ្យអុំទូក ( ហើយ​ក៏​ជា​ពេល​ដែល​លោក​បង​ចោរ​គាត់​សប្បាយ​នឹង​ធ្វើ​ប្រត្តិបត្តិការណ៍​រកស៊ីដែរ )
2. បរិស្ថាននៅម្តុំម៉ាត់ទន្លេនឹងក្លាយជាកន្លែងដែលមានក្លិន អ៊ឺ………. ហ៊ឺ……………… 😮
3. អ្នកលក់ក្រូចកាក់កបណាស់ ( លក់អេដន៍ក៏ដាច់ )
4. សប្បាយភ្នែកក្នុងការបានមកទស្សនារាជធានីភ្នំពេញ ( តែក៏ទុក្ខសោកក្នុងការបាត់ មិនថាជារបស់ ឬជាមនុស្សនោះទេ )

ដល់ចំណុចនេះ ខ្ញុំសង្ឃឹមថាបងប្អូន​ដែល​មាន​កូន​ចៅ​តូចៗ បើ​សិន​ចង់​មក​ចូល​រួម​ទស្សនា និ​ង​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នោះ សូម​មាន​ការ​ប្រយ័ត្ន​ប្រយែង​ឲ្យបានម៉ត់ចត់មែនទែន ព្រោះ​យើង​ឃើញ​ថា​ការ​បាត់​ក្មេង តែង​តែ​មាន​កើត​ឡើងជារៀងរាល់ឆ្នាំ ។

កាលពីថ្ងៃមុន ខ្ញុំឃើញមានគេបាត់ក្មេងនៅម្តុំម៉ាត់ទន្លេ ខ្ញុំពិតជាមិនសង្ឃឹមថានឹងមានរឿងនេះកើតឡើងទៀតនោះទេ ការ​បាត់​បង់​អ្នក​ជា​ទី​ស្រ​លាញ់​គឺ​ពិត​ជា​ធ្វើឲ្យយើងពិបាកចិត្តខ្លាំងណាស់

ជាចុងក្រោយ សូមជូនពរអ្នកទាំងអស់គ្នារីករាយក្នុងពិធីបុណ្យអុំទូក ខាងមុខនេះទាំងអស់គ្នាណា៎ :*

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ប្លែក ប្លែក។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

65 Responses to បញ្ហាថ្ងៃអុំទូក

  1. ឧត្តម ថា:

    ញុមមិនងាយវង្វែងងាយៗទេ ព្រោះញុមកាន់ដៃប៉ាពន្ធជាប់! 😆

  2. ញ៉ុមមិនខ្លាចវង្វេងផ្លូវរ៉េ…….ព្រោះអីក្នុងហ៉ោប៉ៅញ៉ុមមានលេខតេរ៉េសាប់ ប៉ាៗ​ និង​ ម៉ាក់ៗ ញ៉ុមរួចជាស្រេច 😀 !!

  3. បើខ្ញុំមានប្រពន្ធវិញខ្ញុំមិនដើរលេងទេ សុខ​ចិត្ត​នៅ​ផ្ទះ​បបួល​ប្រពន្ធ​ចែវ​ទូក​លេង​តែ​ពីរ​នាក់​សប្បាយ​ជាង​។ តែ​វា​អត់​មាន​ចឹង​ហើយ​ចេះ​តែ​ខំ​ប្រច្រៀត​តាម​ហាត់​ទន្លេ​ទៅ​ក្រែ​បាន​ស្ទាប​ខ្លះ​ៗ​:D

  4. nachihan ថា:

    បងផ្កាយសួគ៌ម៉ាប់ៗនឹងមែនទេ?

  5. ភារម្យ ថា:

    ពិតជាអ្នកប៉ាហំប៉ាទេសជាតិមែន! អោយណាំប៊ើវ័នមួយ! 😀

  6. សុផាត ថា:

    អា​ អ៊ឺ……………………..ហ៊ឹ………………….នឹងអីគេហូវ? :O

  7. ពេលបុណ្យអ៊ុំទូកគេទៅមើលការអ៊ុំទូក ញ៉ុមវិញទៅ លេងជាយៗក្រុងវិញកុំអោយមានរឿងអាញ៉េអាញ៉ៃ ទៅផឹកជាមួយពួកម៉ាកនៅក្រៅក្រុងវិញ!

  8. keoserey ថា:

    មើលទៅពេលបុណ្យអ៊ុំទូកនេះ ច្បាស់ជាស្ងាត់ភូមិវើតប្រេសហើយ, ញ៉ុមហ្នេះអត់បានទៅចូលរួមដើរលេងនឹងគេសោះ ពិតជាចង្រៃមែនអត់បានទៅលេងខ្មែរវិញ នឹកផ្ទះសឹងស្លាប់ 😦

  9. pkay_sour ថា:

    ខ្ញុំគួរតែបន្ថែមបញ្ហា១ទៀតហើយ គឺបញ្ហាដែលយើងគ្រប់គ្នាមិននឹកស្មានដល់ នៅឱកាសថ្ងៃ​ចុង​ក្រោយ​នៃពិធីបុណ្យអុំទូកនេះនៅកោះពេជ្រ ដែលជាសោកនាដកម្ម១យ៉ាងរន្ធត់ និងសោក​ស្តាយ​បំផុត ដែលមានបងប្អូនប្រជាជនយើងទទួលមរណភាពយ៉ាងច្រើន នៅថ្ងៃទី២២ ខែ​វិច្ឆិការ ឆ្នាំ២០១០ ។ រហូតមកដល់ពេលនេះគឺមិនទាន់មានដំណឹងច្បាស់លាស់ថាមានអ្នក​ស្លាប់​ប៉ុន្មាន ទេ ហើយក៏មិនដឹងដោយសារមូលហេតុអ្វីឲ្យច្បាស់ដែរ 😦

  10. keoserey ថា:

    រឿងដែលកើតឡើងហើយ រកដំណោះស្រាយធ្វើអីទៀត មានតែរកមូលហេតុនៃការកើតរឿងដ៏ចង្រៃនេះ នឹងជួយរំលែកទុក្ខដល់គ្រួសារដែលមានសមាជិក​បានរងគ្រោះដោយហេតុការណ៍នេះទេ,,,
    ពិតជាគួរឲ្យអាណិតពូកគាត់ណាស់ មិនគួរមកសប្បាយក្លាយជាទុក្ខចឹងសោះ ..

    • pkay_sour ថា:

      រឿងកើតហើយ រកមូលហេតុច្បាស់ជារកហើយ តែដំណោះស្រាយ គឺអ្នកនៅរស់ អ្នក​ស្លាប់គឺស្លាប់ហើយ តែអ្នកដែលឈឺផ្សារនិងវេទនា គឺអ្នកនៅរស់ ចឹងរកវិធីជួយពួក​គេ​នេះទើបដំណោះស្រាយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s