ដំណើរកំសាន្ត៣ថ្ងៃនៅខេត្តកោះកុង

ក្នុងឱកាសថ្ងៃបុណ្យអុំទុករយៈពេល៣ថ្ងៃនេះ ឃើញ​ថា​​រាជ​​ធានី​ភ្នំពេញ​​មាន​​មនុស្ស​​ជា​ច្រើន​​​មក​​ពី​​​តាម​​​​បណ្តាល​​ខេត្ត​​​​ដើម្បី​​​មក​​ចូល​រួម​​ទស្ស​នា​ពិធី​​នេះ។ ដូច្នេះ​ហើយ ខ្ញុំ​និង​ក្រុម​ការងារ​ក៏បាន​គំនិត​ចង់​ប្តូរ​បរិយាកាស​ទៅ​កំសាន្ត​វិញម្តង ដោយ​ពួក​ខ្ញុំ​បាន​ជ្រើសរើស​យក​ខេត្ត​កោះកុង ជា​កន្លែង​សំរាប់​ការ​កំសាន្ត​លើក​នេះ ។

ថ្ងៃទី១ ត្រូវជាថ្ងៃ ២០ ខែវិច្ឆិការ ឆ្នាំ ២០១០
ក្រោយពី​ធ្វើដំណើរ​អស់រយៈ​ពេល ៥ម៉ោងមក ខ្ញុំក៏បានមកដល់ទឹកដីខេត្តកោះកុង តែ​មិនទាន់​បានដល់​ទីរួម​ខេត្ត​នោះទេ​ គឺនៅ​សល់ចំងាយ​ប្រហែល៥០គីឡូ ទៀត ។ ហើយ​ខ្ញុំ​ក៏បាន​ឈាង​ចូល​ទឹក​ធ្លាក់​តាតៃ និង តាប៉ន ។

• ទឹកធ្លាក់តាតៃ ជារម្យនីដ្ឋាន​ដែល​មាន​ទឹកធ្លាក់យ៉ាង​ស្រស់ស្អាត តាម​បែប​ធម្មជាតិ ហើយ​មាន​ខ្យល់​បរិសុទ្ធ ដែលអាច​ធ្វើឲ្យ​យើងភ្លេច​នូវទុក​កង្វល់ទាំងពួងបាន មិនត្រឹមតែប៉ុណ្ណោះ យើង​អាច​ធ្វើការ​ជិះ​ទូក​កំសាន្ត​នៅតាម​ក្រោម​នៃផ្ទាំង​ថ្ម​បានទៀតផង។

• រម្យនីដ្ឋានតាប៉ន ជារម្យនីដ្ឋាន​ដែលមាន​ចំងាយ​ប្រហែល២០គឺឡូម៉ែតពីទីរួមខេត្តកោះកុង។ រម្យនីដ្ឋាន​​នេះ គឺមានទឹកធ្លាក់​តិចៗ តែមុន​នឹង​ចូល​រម្យនីដ្ឋាន​នេះ យើង​​ត្រូវ​​​​​បង់​​​លុយ​​​​១​នាក់ ១៥០០​រៀល សំរាប់​​ជនជាតិខ្មែរ និង ១ដុល្លា សំរាប់ ជន​បរទេស ។​​រម្យនីដ្ឋាន​​​នេះ​​មាន​​លក្ខណៈ​​ធម្មជាតិ​​ពាក់​កណ្តាល និង សប្បនិមិត្ត​​ពាក់កណ្តាល ព្រោះនៅបរិវេណនៃរម្យនីដ្ឋាននេះ គឺ​មាន​ការ​តុបតែង​លំអរ​​ដោយ​​សួនច្បារ មានផ្កា និង កញ្ចុះ​សំរាប់​អ្នក​ដំណើរធ្វើការ​ឈប់សំរាក និង​​ពិសារ​​អាហារ ៕

•សំរាប់កម្មវិធីពេលល្ងាយ គឺការញ៉ាំអាហារ នៅតាមកញ្ចុះតាមឆ្នេរសមុទ្រ បន្ទាប់​មក​គឺការចូល​ញ៉ាំ​ស្រា​ក្រឡុក​យ៉ាងឆ្ងាញ់​ពិសារ ។


(ទឹកធ្លាក់តាតៃ)

ថ្ងៃទី២ ត្រូវជាថ្ងៃទី២១ ខែវិច្ឆិការ ឆ្នាំ២០១០
• នាពេលព្រឹកក្រោយពីពិសារអាហារពេលព្រឹកហើយ គឺ​យើងបាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​កោះកុង​ ដែល​ជាស្ពាន​ដែល​មាន​ចំងាយ​វែងជាងគេនៅប្រទេសកម្ពុជា ដើម្បី​ទៅ​កាន់​ផ្សារ​ថៃ​រយៈ​ពេល១​ម៉ោងកន្លះ។
• បន្ទាប់មក​គឺការចូលទស្សនាការ​សំដែងនៅ ដែលមានការសំដែងជាច្រើនដូចជា ការ​សំដែង​របស់​សត្វ​ស្វា ការសំដែង​របស់​សត្វសេក ការសំដែងរបស់ខ្លា ការសំដែងរបស់ត្រីដូហ្វីន និង​ចុង​ក្រោយ គឺ​ការ​សំដែងរបស់ក្រពើ ( មើល​ហើយ​ស្រែក​ចង់​បែក​ពពុះ​ម៉ាត់ស្លាប់ ភ័យពេក )។
• សំរាប់​ពេលថ្ងៃគឺការធ្វើដំណើរទៅទស្សនាព្រៃកោងកាង ដោយការដើរឆ្លងស្ពានយោល និង ការ​ជិះទូក​កំសាន្ត។ ដើម​កោងកាង​គឺយើងអាចមើលឃើញឬសរបស់វានៅពេលទឹកនាច ប្រសិន​បើ​ទឹក​ជោរ​វិញ គឺយើងមើល​មិនឃើញឬសនោះទេ។
• សំរាប់​កម្មវិធី​ពេលល្ងាច គឺការលេងដុតកាំជ្រូច និងបណ្តែតប្រទីបនៅតាមឆ្នេរសមុទ្រ និង ការ​ញ៉ាំ​ស្រា​ក្រហម​ជុំគ្នា នៅ​ក្រោម​ពន្លឺ​ព្រះចន្ទពេញវង់ នៅលើដំបូលផ្ទះ​សំណាក់​អៀអូន នៃ​ខេត្តកោះកុង។


(Safari World)

ថ្ងៃទី៣ ជាថ្ងៃទី ២២ ខែវិច្ឆិការ ឆ្នាំ២០១០ ដែលជាថ្ងៃចុងក្រោយនៃដំណើរកំសាន្តនេះ

•ការជិះទូកកំសាន្តនៅតាមបណ្តោយទន្លេលើ និងទន្លេក្រោម ។ ដែលទន្លេលើ យង​ជា​ធ្វើដំណើរ​ទៅដល់​ទឹក​ធ្លាក់​​តា​តៃ​ ទស្សនា​ទឹកធ្លាក់តាតៃបានយ៉ាងច្បាស់។ ទន្លេលើ គឺ​ធ្វើ​ដំណើរ​ដល់​តា​តៃរី​សត​ ដែល​មាន​ជា​កញ្ចុះយ៉ាងស្រស់​ស្អាត ។
•ចុងក្រោយ​គឺការ​ទិញផ្លែ​ឈើញ៉ាំ​តាមឡាន យ៉ាងឆ្ងាញ់ពិសារ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ជីវិត។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

75 Responses to ដំណើរកំសាន្ត៣ថ្ងៃនៅខេត្តកោះកុង

  1. គាឡុង ថា:

    ចង់ទៅតាតៃដែរ ព្រោះល្បីថាស្អាត! ចុះបង​មាន​សុំ​ស្វាថើប​ដើម្បីថតរូបទេ?

  2. ឧត្តម ថា:

    អត់មានរូបឲ្យមើលអាលីង!

  3. មើលទៅ​ទេសភាព​ស្រស់​ស្អាត​ណាស់ ជាពិសេស​​ទឹក​ធ្លាក់ និង តំបន់​ព្រៃ​ធម្មជាតិ ។ តែ​ខូច​សំរស់​ធម្មជាតិអស់ បើ​ផ្កាយ​​ថត​ជាមួយ​ធម្មជាតិ​។ ហា ហា​ 😀

    ខ្ញុំ​ក៏​ចង់​ទៅ​លេង​កំសាន្ដ​ដែរ មិន​ដឹង​កាល​បាន​ទៅ​ហ្នឹង​គេ!!!! 🙂

    • pkay_sour ថា:

      អីចំ និយាយនេះថាមកពីផ្កាយហើយចឹង? អាក្រក់ដល់ថ្នាក់នឹងផងអី? អាហ៊ិ ហ៊ិ ហាយ ហាយ អយុត្តិធម៌ណាស់លោកម្ចាស់បាវ

      ចាំមកលេងមក គង់មានថ្ងៃគ្រីយ៉ាបានទៅលេងហេ ជាពិសេសពេលមានភរិយា នាំទៅ​ក្រេបទឹកឃ្មុំនៅតាតៃរីសត ដឹងតែអេមម៉ង អាគិគិៗៗៗ

      • អត់​បាន​ថា​អា​ក្រក់​ណា៎ គ្រាន់​តែសំ​រស់​ផ្កាយ​ហ្នឹង​អាប់​ដោយ​សារ​មិន​ទាន់​សំ​អាត​ខ្លួន​។ 😀

        គ្រាន់​តែ​​ក្រេប​ទឹក​ឃ្មុំ ចាំបាច់​ទៅ​ដល់​ណា​ដល់​ណី​ដែរ​​ហ៎? អត់​មាន​លុយ​ទេ នៅ​ផ្ទះ​ខ្លួន​ឯង​ក៏​បាន​ដែរ​ 😀 😀

      • pkay_sour ថា:

        ម៉េចបានអាប់? មិនស្អាតមែន តែគួរឲ្យស្រលាញ់ណាស់ណា៎ ប្រាប់ឲ្យ​ដឹងហូវ អាគិគិៗៗៗ

        ក្របទឹកឃ្មុំទៅនឹងបានមានរសជាតិថ្មី ប្លែកភ្នែក ប្លែកអារម្មណ៍ នៅផ្ទះ​ថ្ងៃណាក៏បានដែរ 😛

      • ដឹងតើ​ថា​គួរ​ឲ្យ​ស្រលាញ់ ហើយ គួរ​ឲ្យ​ខ្នាញ់​ទៀត 😀 😀

        ចេះដឹង​ថា​មាន​រសជាតិថ្មី ​ប្លែក​អី​ណ៎ា!!! 🙂
        មិន​អី​ទេ​ចាំ​មើល៍​ខ្ញុំ​គិត​មើល​សិន​ បើ​អាច​ចាំ​ទៅ​​សាក​មើល​ ខ្លាច​បាន​ប្លែកអារម្មណ៍​នឹង​គេ ។ 😀

      • pkay_sour ថា:

        ណឹង ណឹង បើគួរឲ្យខ្នាញ់បាន តែហាមក្រញិចផ្កាយណា៎ ខ្លាចជា​សាច់​ខាងស្រីអស់ អាគិគិៗៗៗ

        ចុះបើកន្លែងថ្មី មិនរសជាតិថ្មី? អារម្មណ៍ថ្មី? មិនថាចឹង? 😀 បើមានពេល​ទៅសាកហូវ កុំឲ្យស្តាយក្រោយទាន់ណា៎ 😛

      • អត់​បាន​ក្រញិចទេ គ្រាន់​តែ…… 🙂

        ហ្នឹង​ហើយ អ្វីៗក៏​ថ្មី​ ហើយ​​ បើបាន​ទៅ​ជា​មួយ​ផ្កាយទៀត​ ប្រ​ហែល​ជា​កាន់​តែ​ប្លែក កាន់រីក​រាយ​គ្មាន​អ្វី​ផ្ទឹម​ទេ​មើល​ទៅ​! 🙂

      • pkay_sour ថា:

        អត់ក្រញិច គ្រាន់តែបោច? 😮

        អូហូ ចង់ទៅជាមួយផ្កាយទៀត? ផ្កាយអត់ហ៊ានទៅរំខានសេចក្តីសុខ​របស់គ្រីយ៉ាហេ ខ្លាចខូចភ្នែកផ្កាយ​ អាគិគិៗៗៗ 😀

      • ចេះតែ​នឹក​ឃើញ បោច​អី​គេ??? 🙂 ​ គេ​គ្រាន់​តែ​ឳប​រិត​សោះ​ហ្នឹង ហា ហា 😀

        ខ្លាច​រំ​ខាន​ក្ដី​សុខ​ខ្ញុំ??? មិន​មែន​ផ្កាយ​រវល់​ទៅ​ជា​មួយ​អ្នក​​ផ្សេង​ណា​ហី ចេះ​តែ​មក​និយាយ​យក​គួរ​សម​!!!! 🙂

      • pkay_sour ថា:

        ចេះតែនឹកឃើញអី បើមែណ ខ្លាចចាប់បោចសក់ផ្កាយទៅគិតមេច? នេះគិតថាបោចចាអីហ៎? អាគិគិៗៗៗ

        នឹងហើយខ្លាចរំខានសេចក្តីសុខគ្រីយ៉ា និងភរិយាណា៎ មិនមែនផ្កាយ​ទៅជាមួយអ្នកផ្សេងហេ ព្រោះថាមិនមានអ្នកណាដែរត្រូវទៅជាមួយ​ផង​នឹង?

      • ចេះ​តែ​ថា​ម៉ង ដូច​មិន​ដែល​លឺ​ខ្នាញ់​ទៅ​បោច​សក់​អី​ណា៎ មាន​តែ​ស្រី​ៗ​ឈ្លោះ​គ្នា​ទេ គេ​បោច​សក់​ចឹង​!!! 😀 😀

        អូរ មិន​រំ​ខាន​អីទេ បើ​ភរិយា​ខ្ញុំ​ផ្កាយ​ហ្នឹង​ហើយ​! (និយាយរួច​ រក​កន្លែង​គេច​ខ្លួន​ ខ្លាច​ត្រូវ​បស់​គេ) ​តែបើ​ផ្កាយ​ទៅ​ជា​មួយ​គេ បាន​ខ្ញុំ​ក្លាយ​ជា​អ្នក​រំ​ខាន​ផ្កាយ​វិញ! ហា ហា 🙂

      • pkay_sour ថា:

        អ្នកណាទៅមើលឃើញ? ជួនកាលគ្រីយ៉ាមានស្ទាយថ្មី ខ្នាញ់ផ្កាយពេក​ចាប់បោចសក់ដូចស្រីៗទៅគិតមេច? អាគិគិៗៗៗ

        អូហូ ខ្លាចជាភរិយាគ្រីយ៉ាពីអង្កាលទេនេះ? និយាយឲ្យគេ អរម៉ង អាគិគិៗៗ ចំ ចំ ហេតុអីត្រូវរត់? ផ្កាយមិនមែនអ្នកណាកាងផងណឹង 😀
        បើនិយាយថាផ្កាយទៅជាមួយអ្នកដទៃ ក៏មិនរំខានដែរ ព្រោះទៅជា​ក្រុម តែប្រហែលជាយូរទៀត ព្រោះទៅម្តងហើយ ខ្ជិលជិះទៀតណាស់

      • ចាំ​ផ្កាយទៅ​ប្រើ​ស្តាយ​បោច​សក់​ហ្នឹង ខ្ញុំ​អត់​ចង់​ទេ ខ្លាច​ចូល​ទូរទស្សន៍​បាន​ល្បី​ឈ្មោះ​ពេញ​ភូមិ​។ 😀

        និយាយ​មិន​រត់​ម៉េច បើ​មាន​គេ​នៅ​ចាំ​ការ​ពារ​ផ្កាយ​​ ហើយ​ ក៏​ចង់​និយាយ​ថា​ផ្កាយ​ទៅ​ជាមួយ​អ្នក​ពិសេស​ហ្នឹង​ មិន​មែន​ទៅ​ជា​ក្រុម​អី​ទេ​! 🙂

      • pkay_sour ថា:

        ផ្កាយក៏មិនចេះ ហើយក៏មិនចូលចិត្តដែរស្ទាយបោចសក់នឹង ចឹងទុកឲ្យ​អ្នកណាដែរគេចង់ទៅណ៎? អាគិគិៗៗៗ

        អ្ន​កណា? បើមានអ្នកពិសេសទៅជាមួយមែន មិនដឹងជាល្អយ៉ាងណា​ហេ តែប្រហែលជាមិនអាចទេមើលទៅ ហើយក៏នៅយូរទៀតដែរ

      • បើ​មិន​ចេះស្តាយហ្នឹង​ល្អ​ហើយ តែស្រីៗប្រហែលជាមិន​ខុសគ្នា​ប៉ុន្មានទេ ! 🙂

        ខ្ញុំ​អត់​ចង់​ថាអី​ទៀតទេ បើ​មិន​ទាន់​មាន​មែន សុំ​ឲ្យ​មាន​ឆាប់ៗ។ 🙂

      • pkay_sour ថា:

        អូ ច្រលំធំហើយ ស្រីណាមិនដឹង តែផ្កាយគឺមិនធ្វើសោះហើយ

        សាធុ សាធុ សូមឲ្យបានដូចពរគ្រីយ៉ាឆាប់ៗ អាគិគិៗៗៗ

      • សុំ​សរសើរ​ចឹង បើ​មិន​ធ្វើ! 🙂

        ច្បាស់ជា​មិន​យូរទេ!

      • pkay_sour ថា:

        មិនបាច់សរសើរហេ ព្រោះមិនមែនជាចំណង់ចំណូលចិត្តផ្កាយហេរឿង​ណឹង អាគិគិៗៗៗ

        អូ បើបានឆាប់មែន អរស្លាប់ហើយផ្កាយ 😛

      • ពិត​ជា​ពិបាក​រក​ហើយ​អ្នក​ដែល​ដូច​ផ្កាយ​ចឹង! 🙂

        អរធម្មតា​បាន​ហើយ កុំ​ដល់​ថ្នាក់​នឹង​អី​ណា៎!!! 🙂

      • pkay_sour ថា:

        មិនពិបាកហេ គ្រាន់តែមិនទាន់ជួប ការវាយដុំគ្នា គ្មានអីល្អហេ ឈឺតែខ្លួននឹង?

        មិនឲ្យដល់ថ្នាក់នឹង​ម៉េច? បើមនុស្សអរពេកនឹងណា៎ អាគិគិៗៗៗ

      • មិនទាន់​ជួបអី បើ​តាម​សង្កេត​មើលភាគ​​ច្រើន​​គឺ​ចឹង​ហើយ តែ​ផ្កាយ​មិន​ដូច​គេ​ទេ​! 🙂

        ហើយ​ទៅ​ផ្ទះ​ចឹង មក​វិញ​មាន​ដំ​ណឹង​ល្អ​នៅ??? 🙂

      • pkay_sour ថា:

        ចឹង? ផ្កាយធ្វើម៉េចដូច បើផ្កាយម៉ាប់ជាងគេ អាគិគិៗៗៗ

        ដំណឹងល្អ? ដូចជាគ្មានទេ បើដំណឹងអាក្រក់អីថាខ្លះ អាគិគិ តែ អេ! មាន​ដំណឹងល្អ១ដែរគឺ ពិធីបុណ្យត្រូវបានចប់រួចរាល់ជាស្ថាពរ

      • ចេះតែនឹក​ឃើញទៀត​ហើយ​នេះ មិនចេះចប់​មែន! សុំ​សរសើរ​មួយ​ទៀត​! 🙂

        មិន​ដែល​ថា​មាន​រឿង​ល្អ​ទេ ឃើញ​ថាអាក្រក់! ណ្ហើយកុំរំលឹក​ចឹង នាំ​តែ​ពិបាក​ទៀត​ទេ! ស្មានថា​មាន​ដំណឹង​ល្អ ជិត​ដល់​ង៉ៃពិសេសអី! 🙂

  4. ភារម្យ ថា:

    សប្បាយណាស់ណ!

  5. វិចូច ថា:

    បងឯង​ទៅ​លេង​បាន​ច្រើន​ម៉េះ? កាល​ពី​ខ្ញុំ​ទៅវិញ អត់​បាន​ទៅ​ព្រៃ​កោង​កាង​ផង… 😥

  6. achharia ថា:

    សុំចម្លងយករូបស្អាតៗខ្លះបានទេ ?
    គ្រាន់មើលទុកចំណាំកន្លែងសប្បាយអោយហើយ
    ទំរាំថ្ងៃណាបានទៅលេងដែរ ។

  7. monyrinataro ថា:

    បានទៅហើយ ឆ្លៀតថតរូបអួតទៀត! នេះគេហៅថា ពេលទៅកុំឲ្យខាន ពេលបានកុំឲ្យរំលង

    • pkay_sour ថា:

      មិនមែនអួតហេ តែនេះដូចថាចឹង ទៅកុំឲ្យខាត យ៉ាងណា៎ យ៉ាងណា ក៏បាន​ចំណី​ភ្នែក​ជូនបងប្អូនក្នុងភូមិមើលលេងដែរតើ អាគិគិៗៗៗ

      • monyrinataro ថា:

        ទៅនេះមែន៎ទៅធម្មតាទេ ទៅគ្រប់កន្លៀតកន្លោះគៀនកោះច្រកល្ហក តាហ្មងហើយ !

      • pkay_sour ថា:

        ម៉េចដឹងគ្រប់កន្លៀត? នេះណា៎ មិនទាន់បានទៅកោះអី១នោះ​ និង​ឃុន​ឆាង ឃុនផែនផងហេ ព្រោះមេឃភ្លៀងរហូតឲ្យតែពេលល្ងាច តែចេះ​តែឆ្លៀតៗទៅ ក្នុង១ថ្ងៃយ៉ាងហោចណាស់ក៏បាន២កន្លែងដែរ អាគិគិៗៗ

  8. enana88 ថា:

    បាយដល់ហើយណ៎ អត់ប៉ាបួលហើយនៅមានមុខផ្ញើររូបថតឲ្យមើលទៀត!

  9. អ៊ួតមួយក្តារទៀតសិន! អារឿងទៅកោះកុងនេះណា ទៅសឹងភ្លេចហើយ តែទៅតាមរយៈការងារ។ មានបានទៅមើលអំពិលអំពែកអត់?

    • pkay_sour ថា:

      យ៉ាស អួតបានឡួយតើ តែសោកស្តាយផងណា៎ ដែរមិនបានដើរលេងណា៎ ហើយទៅ​សឹងភ្លេចចឹង បានន័យថាអត់ចាំអីសោះណ៎? អាគិគិៗៗ និយាយលេងហេ ទៅអត់បាន​មើលហេ ព្រោះវាយប់ ហើយភ្លៀងទៀត បើចាំមើលអំពិលអំពែកច្បាស់ជាយប់ រកផ្លូវ​មកវិញមិនបានហេ ព្រោះម្នាក់ៗអត់មានអ្នកណាស្គាល់កោះកុងហេ

      • ដ៏យូរបានអត់បានដើរលេង។ គ្រាន់តែមិនចង់រាយការណ៏ ខ្លាចគេចោទថា អោយទៅធ្វើការ បែរជានាំគ្នាទៅដើរលេងមើលអំពិលអំពែកអីណាវិញ។ វីវរ ពួកអ៊ីងធើណិតឆ្គួតនិយមចោទកំឡោះខ្មែរថា ពុករលួយទៀត។

      • pkay_sour ថា:

        នោះ នោះ ចេញមកហើយតើ ទៅដើរលេងតែបែរជានាំគ្នាដើរលេង អាគិគិៗៗៗ ពិតជាខូចមិនណយមែន

      • ហាហា! សរសេរខុសទេដឹង (ទៅដើរលេងបែរជានាំគ្នាទៅដើរលេង)! ហាហា! ចឹងទេ អត់មានអីខុសទេ ព្រោះគេគ្រោងទៅដើរលេងហ្នឹង មានអីខុស មិនអញ្ចឹង? ហេហេ!

      • pkay_sour ថា:

        ចឹង? បើគ្រោងទៅដើរលេងហើយ មានអីឲ្យខ្លាច? កុំឲ្យតែយកម៉ោងធ្វើ​ការទៅដើរលេង នឹងបានគួរឲ្យខ្លាច អាគិគិៗៗៗ ស្តាយអត់បានមើល​អំពិលអំពែកដែរ តែសុវត្ថិភាពជាចំបង ព្រោះអ្នកទៅទាំងអស់ សុទ្ធតែ​មិនដែរស្គាល់កោះកុង ទៅតាំងព្រាវៗទេ មកវិញជិះច្រលំផ្លូវផង បើចាំ​មើលទៀតនោះ ច្បាស់ជាដេកនៅព្រៃកោងកាងនឹងហើយ 😮

  10. វិទ្យា ថា:

    សរសេររៀបរាប់ បានលន្លង់លន្លោចល្អណាស់ហ្ន៎!!!! អោយមេដៃមួយ
    អានហើយ ធ្វើអោយចង់ទៅទីនោះមែនទែនហ្មង

  11. Pingback: ទេសភាពទឹកធ្លាក់នៅកម្ពុជា « ​

  12. Pingback: ទេសភាពទឹកធ្លាក់នៅកម្ពុជា « ​

  13. Pingback: ទេសភាពទឹកធ្លាក់នៅកម្ពុជា « ​

  14. popzonehappy ថា:

    សូមនាំខ្ញុំទៅផងនៅថ្ងៃក្រោយ!

  15. ចាបពូក ថា:

    តាប៉ែ !!!!!!!!!!…

  16. ផែន សុផល ថា:

    មិន មែន តាប៉ែ ទេបង … ខ្ញុំពេញចិត្ត ស្តាប់ពួក គាត់និយាយណាស់….
    ជាពិសេស ពីដំណើរ កំសាន្ត របស់ បងផ្កាយ…. ខ្ញុំចង់ទៅលេងដែរ។ តែអត់ ស្គាល់សោះ. សូម្បី ផែនទី ក៏អត់ មានដែរ.. តើ អ្នកណា អាច ជួយខ្ញុំ បាន..? យាប់ ណាស់ ខ្ញុំ មានលុយ ហើយចង់ ដើរលេង តែបែមិន ស្គាល់ ទៅវិញ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s