មានអ្នកណានឹកផ្កាយទេ?

អស់រយៈពេល៥ថ្ងៃហើយ ដែរ​មិន​បាន​អន​ឡាញ ព្រោះ​តែ​រវល់​នឹង​ពិ​ធី​បុណ្យ​គំរប់​១០០ថ្ងៃ​របស់​អ៊ំ​នៅ​ឯង​ស្រុក​កំណើត ។ ត្រូវ​អង្គុយ​ស្តាប់​ធម៌ ពេល​ព្រឹក​​ខ្មែរ ពេល​យប់​ចិន អូហូ….. សឹង​ខ្លាច​ជា​រូប​ចំ​លាក់​ទៅ​ហើយ។ ថ្ងៃ​១៧​ជា​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ មាន​ការ​ដុត​ផ្ទះ​ក្រដាស់ លុយ​ដុល្លា និង​មាស​ជា​ច្រើន ដែរ​​ថ្ងៃ​​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើ​រតែ​ខ្លា​ចជា​ជ្រូក​ខ្វៃ​ទៅ​ហើយ ព្រោះ​អីទៅណ៎?

ដោយសារត្រូវឈរកាន់​ខ្សែរ​អំបោះពទ្ធ​ជុំវិញ​ភ្លក់​ភ្លើងនោះ ដឹង​​អី​​ចាប់​​ឆ្នោត​​ឈរ​​ចំ​​ក្រោម​​ខ្យល់ លោក…. អើយ………! ក្តៅ​ចង់​ឆេះ​ទៅ​ហើយ។ ចាំ​អង្កាល់​បាន​បែរ​គូថ​ដាក់​ភ្លើង? បើ​មិន​បែរ​ទេ ច្បាស់​ជា​មុខខ្លោច​មិន​ខាន ព្រោះ​ថា​ដៃ​និង​ជើង​ម្ខាង​​ពេល​​នេះ​កំពុង​តែ​រលាក​១​ចំ​ហៀង​ទៅ​ហើយ អាហ៊ិ.. ហ៊ិ.. ហាយ.. ហាយ.. ពិត​ជា​អាណិត​ខ្លួន​ណាស់​ខ្ញុំ ត្រូវ​មក​ឈរ​ត្រាំ​ទឹកកក ក្រោយ​ពេល​​ដុត​ផ្ទះ​​ក្រដាស់​​ហើយ ។

😦

ហ៊ើយ!!!!!!!! បាត់​យូ​រ​យ៉ាង​នេះ តើ​​មាន​​អ្នក​ណា​នឹង​ផ្កាយ​អត់​ទេ​ណ៎? រឺ​ក៏​គ្មាន​អ្នក​ណា​ដឹង​ថា​បាត់​ផ្កាយ​ផង?

សំនួរ : តើមានអ្នកណាខ្លះនឹងផ្កាយ? ( បើមិននឹកក៏ជួយកុហកខ្លះទៅ កុំឲ្យគ្នាអត់ចិត្ត អាគិគិៗៗៗ ) 😀

ខាងក្រោមនេះជារូបវីឡាដែរដុតជូនអ៊ំរបស់ខ្ញុំណា៎

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ជីវិត។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

100 Responses to មានអ្នកណានឹកផ្កាយទេ?

  1. Long ថា:

    អត់នឹកផង ព្រោះផ្កាយនៅឆ្ងាយពីដីពេក!

  2. Long ថា:

    ផេនដាចូលចិត្តនិយាយលេងតែអ៊ីចឹង! ផេនដាឃើញផ្កាយច្រើននៅលើមេឃ តើផ្កាយមួយ​ណាជាបង?

    • pkay_sour ថា:

      ផ្កាយក៏ចូលចិត្តធ្វើងរលេងតែចឹងដែរ អាគិគិៗៗៗ
      ផ្កាយនៅលើមេឃមានច្រើន តែផ្កាយដែរជាបង គឺផ្កាយនៅក្នុងចិត្តអូនផេនដានោះអី? 😛

      • Long ថា:

        ផ្កាយក្នុងចិត្តប្អូនផេនដាមានផ្កាយឬស្សីទេ ព្រោះអីចូលចិត្តញ៉ាំ​ឬស្សីស្រាប់! 😀
        តែថ្ងៃនេះព្រះចន្ទស្អាតណាស់ តែគួអោយស្តាយគ្មានផ្កាយ ព្រោះបង​រវល់មកលេងភូមិយើង!

      • pkay_sour ថា:

        អីគេ? មានផ្កាយឬស្សីដែរ? តែមិនអីហេ ឲ្យតែបាននៅក្នុងចិត្តអូនផេន​ដា ធ្វើផ្កាយឬស្សីសិនក៏បានដែរ 😀

        ណឹង ព្រះចន្ទស្អាតមែន តែផ្កាយក៏មិនដែរចាកឆ្ងាយពីពិភពលោកនេះ​ដែរ ពេលបងដែរលេងតាមភូមិឆ្អែតហើយ ចាំបងទៅអើតក ជិតព្រះចន្ទ​វិញ អាគិគិៗៗៗ

  3. គ្មាន​ណា​ចង់​នឹក​ផ្កាយ​ទេ គេ​រវល់​នឹក​អ្នក​ផ្សេង មាន​ពេល​ណា​ទៅ​នឹក​ផ្កាយ! 😀

  4. achharia ថា:

    អូ! អញ្ចឹងទេ បានមកអើតប៉ុន្មានដងអត់ឃើញផ្កាយនៅផ្ទះ
    ស្មានតែទៅលេងទឹកធ្លាក់តាតៃទៀតបាត់ហើយ ។

    • pkay_sour ថា:

      អូ មកអើតផ្កាយដែរហ៎? អត់ទេរវល់ធ្វើបុណ្យ១០០ថ្ងៃនឹងណា៎ មិនបានដែរលេងណា​ហេ ចាំដើរលេងជាមួយ achharia វិញ 😛

      • achharia ថា:

        ភ្ញៀវមកពពាក់ពពូនគ្នាច្រើនឡើងៗហើយ ។
        ព្រោកប្រាចជាមួយគេសិនចុះ ខ្ញុំនៅអង្គុយស្ដាប់
        នៅកាច់ជ្រុងនេះ ចាំទាល់តែទំនេរ 🙂

      • pkay_sour ថា:

        ភ្ញៀវច្រើនណា៎? មករុយៗនឹងហេ មិនអីហេ កុំទៅអង្គុយស្តាប់ចឹង ប្រយ័ត្នគេខ្ទាតទឹកម៉ាត់ត្រូវ​ហា៎ អាគិគិៗៗៗ

      • achharia ថា:

        បើបានខ្ទាតត្រូវនោះ ក៏បានលេសនឹងអាលចូលប៉ាឡូកប៉ូកប៉ាក
        ម៉ាម៉ាត់ម៉ាកជាមួយដែរហើយ ។
        ច្រើនម៉្លឹងហើយនៅថារ៉ុយៗទៀត 🙂

      • pkay_sour ថា:

        អូហូ តាមពិតចឹងសោះ ចឹងចាំកាលបានចូលមកបញ្ចេញទឹកម៉ាត់នឹង​គេ​ដែរ?​អាគិគិៗៗៗ

        យីស ច្រើនណា៎ហេ រុយៗមែននឹង យូរៗមាន១ មកថាច្រើនអីណា៎

  5. វិសាល ថា:

    នឹកខ្លាំងណាស់(ញ៉ុមកំពុងរៀននិយាយកុហកខ្លួនឯង :D)

  6. បែគូថដាក់ភ្លើង តិច​ក្លាយជាគូថខ្វៃ?

  7. ភារម្យ ថា:

    អត់នឹកតិចសោះ!ហិហិ!

  8. ឧត្តម ថា:

    សួរវិញ៖ នឹកផ្ទះអាំងឆ័រអត់? 😆

  9. ទោះគ្មាននណានឹក ក៏មានញ៉ុមម្នាក់នឹកដែរមែនហេស៎? កុំច្រឡំ! មិនមែននឹកផ្កាយទេ! គឺអ្នកម៉ែញ៉ុមហេស៎! ហេហេ! 😛

  10. សុផាត ថា:

    នឹកណាស់បងអើយ អាឡូវញ៉ុមម៉ោទាមទារសន្យា 😛

  11. វិចូច ថា:

    ខ្ជិល​នឹក​ខ្ជិល​អីណាស់!

  12. កន្តូបព្រមឹក ថា:

    អុញ!!!!ដល់សួរថាចឹងមិនដឹងឆ្លើយថាម៉េច.
    កន្តូបប្រមឹកមិនដែលនឹកនាអ្នកណាទេ.មានតែដបស្រាទេដែលកន្តូបប្រមឹក
    នឹកនោះ.
    សូមទោសនិយាយលេងទេកុំហ៊ឺៗៗៗៗណាមនុស្សមិនស្គាល់គ្នាផងមានអីនឹក.

    • pkay_sour ថា:

      ឆ្លើយតាមនឹងទៅណា៎ ឆ្លើយខុសត្រូវ ក៏គ្មានអ្នកណាវាយដែរ អាគិគិៗៗៗ
      បើនឹកតែដបស្រាចឹង សង្ស័យតែត្រូវយកស្រាមកឲ្យផ្កាយផឹកហើយមើលទៅ បានសល់ដបស្រាឲ្យកន្តូបប្រមឹកនឹក 😛
      អត់មានទោសឲ្យទេ ផ្កាយធ្វើលេងដែរនឹងណា៎ 😀

  13. ឌីយ៉ា ថា:

    ស្លាប់ហើយ! ស្លាប់! មិត្តញ៉ុមមកបង្កើតប្លក់តាំងពីអង្កាល់? អត់ដឹងអាលីង!

  14. Comet ថា:

    នឹក​តើ​!!! នឹក​ក្នុង​ន័យ​កុហក… ហិហិហិ… នឹក​ផ្កាយ​សួគ៌​ចង់​គាំង​បេះ​ដូង​ជ្រូកទៅហើយ… អាគិៗៗៗ 😛

  15. Life & Work ថា:

    ខ្ញុំ​អត់ស្គាល់ផ្កាយទេ​ ហើយក៏មិនដែលនិយាយលែងជាមួយផ្កាយដែរ ព្រោះថាខ្ពស់ពែក។

  16. ផ្កាយហ្នឹង អីគេរ៉ូវ?

  17. វិទ្យា ថា:

    នឹកណាស់ នឹកឡើងបាយដល់២ចាន ព្រឹកគុយទាវកាហ្វេទឹកកក ចូលអត់ទើសសោះ

  18. វិទ្យា ថា:

    ធ្វើដៃមើល ខ្ពើមប៉ុណ្ណាទៅ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s