អនុស្សាវរីយ៍ក្នុងឱកាសឆ្លងឆ្នាំថ្មី២០១១

ពេលវេលា និង ការចងចាំដ៏ល្អបំផុតដែរមិនអាចបំភ្លេចបានរបស់ខ្ញុំបានឈានចូលមកដល់។

ថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០១០

• វេលាម៉ោង១១កន្លះថ្ងៃត្រង់ ឡានក្រុងក៏បានឈប់នៅអាហារដ្ឋានពេជ្រនិល ដើម្បី​ធ្វើ​ការ​ស្រស់​ស្រូប​អាហារ​ពេល​ថ្ងៃ​ត្រង់ ។ ថ្ងៃនេះ​ជាប្រវត្តិសាស្រ្ត​ហើយ ដែល​បុរស​សង្វិត​ប្រចាំ​ក្រុម ញ៉ាំបាយ​អស់មុន​គេ ( ប្រវត្តិ : បុរសម្នាក់នេះ ជា​តារា​ញ៉ាំ​យឺត​ជាង​គេ មិនថា​ញ៉ាំអី​នោះ​ទេ គឺ​ក្រោយ​គេ​រហូត ។ មូលហេតុ​របស់គាត់​គឺញ៉ាំ​បែប​រូមែនទិច? គ្រាន់​តែ​ជាលេស​ត្រូវជាង អាគិគិៗៗៗ ) រហូត​ធ្វើ​ឲ្យ​គ្រប់គ្នា​បើក​ភ្នែក​ភ្លើសៗ ស្ទើរតែមិនជឿ​ថា​គាត់​ញ៉ាំបាយ​អស់ ហើយ​មុនគេ​ទៀត​ផងណ៎ ទាំង​ដែរ​អ្នក​គ្រប់គ្នា​នៅ​សល់​បាយ​ពេញ​ចាននៅ​ឡើយ ។

• មកដល់កំពង់សោម ឃើញថាមនុស្សម្នាមិនច្រើនដូចដែរគិតនោះទេ ប៉ុន្តែសំរាប់ម្ហូប និង កញ្ចុះ​សំរាប់​អង្គុយ​វិញ មិនបាច់ថ្លៃហេ៎ តុ១ ៣០ដុល្លា នេះថ្លៃជាងកន្លែង​គេង​ទៀត ( បន្ទប់​១គ្រែ២ តែ២៥​ដុល្លា​សោះ ) ។ ម៉ោង​៤ល្ងាច​​ឃើញ​​ថា​មេឃ​​ត្រជាក់​​បន្តិច​ហើយ ក៏​សំរេចចិត្ត​នាំគ្នា​ជិះចេក​ទឹក នេះ​ជា​លោកទី១​ហើយ ដែរបាន​លេងរបស់ដែរគួរឲ្យភ័យបែបនេះ ( មាន​អី​គួរ​ឲ្យភ័យ?​​ព្រោះ​​មិនចេះ​ហែល​ទឹក​នោះ​អី? ) ។ អូហូ!! មិនឲ្យភ័យម៉េចនិងបាន បើរលាក់ម្លឹងៗ? ស្រែក​ឡើង​ចង់​ប្រកាច់​ម្នាក់ៗ​ទៅ​ហើយ​​ ទីបំផុត​​អ្វីដែល​បាន​ភ័យខ្លាចនោះ គឺបានមកដល់ពិតមែន ។ ប្រូង!!!!!!!!!!! ធ្លាក់ទឹកយ៉ាងស្អាត ( ជួយផង! អ្នកណា​ក៏​បាន​ដែរ​ជួយ​ខ្ញុំផង ព្រះ​ម្ចាស់​ថ្លៃ​អើយ មិនចេះ​​ហែល​ទឹកផង ម៉េច​បាន​​​មក​ធ្លាក់​​ចំ​កន្លែង​​ទឹក​​ជ្រៅ​យ៉ាង​នេះ? ) អាគិគិៗៗៗ ប្រហែល​ព្រះ​ជា​ម្ចាស់ខ្លាច​ខ្ញុំស្រែក​ដល់​ស្ងួតម៉ាត់​ពេក​ហើយ ទើប​បាន​ជា​ឲ្យ​ខ្ញុំ​ផឹក​ទឹក​សមុទ្រ​ច្រើន​យ៉ាង​នេះ មិន​ត្រឹម​តែផឹក​តាម​ម៉ាត់ហេ ទាំង​ត្រចៀក និង​​ច្រមុះ ក៏ជួយផឹកដែរ។ =_=^^^

• ដោយសារការញ៉ាំអាហារល្ងាចយ៉ាងរូមែនទិច និងមានការប្រកួតញ៉ាំភេសជ្ជៈប្រចាំត្រកូលហើយ ផ្កាយ​ត្រូវ​​បាន​​​គេ​​ចាត់​​តាំង​ជា​​អ្នកក្លាហាន​​នា​យប់​នោះឯង ព្រោះបាន​បង្រ្គាប​សមាជិក​ទាំងអស់ ឲ្យ​ដេកស្ពាប​ធ្វើមុខស្ញេញ អាគិគិៗៗៗ។ ពេល​វេលា​ឆ្លងឆ្នាំក៏រំកិល​ជិតឈាន​ចូល​មក​ដល់ ៥… ៤… ៣… ២… ១… ស្រែកទាំងអស់គ្នា ស្វាគមន៍ឆ្នាំថ្មី ២០១១ យោរ!!!!!!!!!! កាំជ្រូច​ជា​ច្រើនត្រូវ​បាន​បាញ់​​ទៅ​​លើអាកាស យ៉ាង​ស្រស់​ស្អាត ( តែ​មាន​​កាំជ្រួច​​១មិន​ដឹងហោះ​​ពីណា​​មក ចំកណ្តាល​​ពោះ​ខ្ញុំ​យ៉ាង​ទាន់​​ហន់ ធ្វើឲ្យ​ក្រហាយ​ចង់ស្រក់​ទឹកនេត្រា​ដុំៗ ចង្រៃ​មែន =_=;; )

ឆ្នាំថ្មី ថ្ងៃសៅរ៍ ទី១ ខែមករា ឆ្នាំ២០១១

• ថ្ងៃនេះជាវេលាសំរាប់ការដើរលេងកំសាន្តនៅកោះឬស្សី ( គ្មានឬស្សីសូម្បី១​ដើមសោះហើយ ) តាម​សំណូម​​ពររបស់​សមាជិក​ក្រុមទាំង​អស់ ជាពិសេស​ខាង​នារីៗ ។ ការធ្វើដំណើរ​តាម​កាណូត​រយៈ​ពេល​កន្លះម៉ោង​ពិត​ជាមាន​អារម្មណ៍​រំភើប​មែន រហូត​ដល់ចង់​​ក្អួតម្តងៗ​ទៅហើយ តែព្យាយាម​ទ្រាំរហូតបាន​សំរេច ។ ដើរ​លេង​នៅ​លើកោះ​ឬស្សី​រហូត​ដល់​ពេល​រសៀល​ក៏​នាំ​គ្នា​​ធ្វើ​ដំណើរ​តាម​កាណូត​ទៅ​កោះមួយ​ជិតនោះ​ដែរ ដើម្បី​ស្រូច​ត្រីលេង​។ អនិចារមែន ដោយសារ​ជិះ​នៅ​លើកាណូត​យូរ​ពេក អ្វី​ដែល​​​ខំទប់​​​ជា​​យូរ​​​មក​​ហើយ​នោះ ត្រូវ​​បាន​​ធ្លាយ​​ចេញ​​មក​​យ៉ាង​​ពេញ​ចិត្ត​​តែម្តង ( វួក.. វួក… វែក..! ចេញអស់ខ្ទេច ប្រហែល​មិនបាច់​ប្រាប់ទេណា៎ ថា​​មាន​អ្វី​កើតឡើងនោះ =_=;; ) ពេលនេះ​អ្នក​ក្លាហាន​ត្រូវក្លាយជាកូន​ចាប់​កំសត់​ហើយ​ហើយ​ក៏ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថ្មី១​​​ទៀត​​ថា ជាអ្នក​ក្លាហាន​ពុល​រលក ។

• ពិតជាអស្ចារ្យមែន អាហារល្ងាចសំរាប់ថ្ងៃចូលឆ្នាំសកល គឺត្រីសមុទ្រជាច្រើនមុខ ដែលបានពីការស្ទូច ( ខ្ញុំអត់បាន​១សោះ ពិតជាគួរឲ្យត្រេកអរមែនដែរ​មិនបានសាងបាបអាគិគិៗៗ )។ ប៉ុន្តែមុននឹងបាន​ញ៉ាំ​ត្រូវរង់​ចាំការ​ចំអិន​របស់​អ្នកជំនាញ​សិន ( ម៉ាក់របស់មិត្តខ្ញុំឈ្មោះធា ) ដូច្នេះហើយទើបម្នាក់ៗគេងធ្វើមុខស្អុយបែសនៅលើកៅអី ព្រោះតែឃ្លាន ព្រោះ​នៅលើ​តុ​មាន​តែបាយ​ស និង​ទឹកសុទ្ធ​តែ​ប៉ណ្ណោះ​ឯង ( ហិ ហិ ពិតជាកំសត់ដល់ហើយដំណើរកំសាន្តរបស់ខ្ញុំ )។
អនុស្សាវរីយ៍​​គួរ​​ឲ្យ​អស់​​សំណើច កំពុង​​គេង​​ធ្វើម៉ាត់​ស្ញេញ ស្រាប់​តែ តេន.. តេន… តេនមាន​នារីម្នាក់​កាន់​​យក​សាច់ជ្រូក​អាំង និង​ប្រហុក​​ខ្ទិះ​មក​កាន់​តុ​ខ្ញុំ ដើម្បីជូន​ដល់បង​ស្មុយ ( រស្មីបុរស​​កញ្ចាស់ជាង​គេប្រចាំ​ក្រុម តែមុខមិនចាស់ដូច​អាយុនោះទេ ^_^ ) គ្រាន់​តែ​ឃើញ​បែប​នេះ​ភ្លាម អូហូ ម្នាក់​ងើប​​បើក​ភ្នែក ចំហរម៉ាត់តែម្តង ។ មិនចាំឲ្យឱកាសល្អកន្លងហួសទាន់ ម្នាក់ៗ​ចាត់ការ​ដោយគ្មាន​ការ​ប្រណី​​ទេ មិនដល់២​នាទីផង សាច់ក្នុង​ចានត្រូវ​បានអស់យ៉ាងស្អាតតែម្តង អាគិគិៗៗៗ ។ បន្ទាប់ពី​ចាត់​ការ​ហើយ ម្នាក់​​ក៏គេង​​ធ្វើ​មុខ​ស្ញេញ​​បន្ត​​ទៀត នៅ​ក្រោយ​ពន្លឺ​ផ្កាយ​​ព្រិចៗ និង​កាំ​ជ្រូញ​យ៉ាង​ស្អុយ​ស្អាត។ វឹប.. វឹប.. វឹប… ( សំលេង​​ក្រោក​អង្គុយ​ដូច​ម៉ានស៊ីន​ស្វ័យ​ប្រវត្តិចឹង ) ហេតុ​អី​ទៅ​ណ៎? តាម​ពិត​គឺនារីម្នាក់អំបាញ់មិញ កាន់ត្រី១ចានមកទៀតហើយ អា៎ហា៎… គេ​យក​យកម្ហូប​ឲ្យទៀត​ហើយ តែដោយ​សារ​​ដើម្បីរក្សា​ភាពថ្លៃថ្នូរ កុំឲ្យគេថា ហេ​ពួក​នេះ មុននឹង​ឃើញ​ដេកសោះ​គ្រាន់​តែឯង​យកម្ហូប​មកភ្លាម​ក្រោយ​ភ្លែត​តែ​ម្តង អញ្ចឹង ម្នាក់ៗ​ក៏ធ្វើ​រឹកជា​​ដេកនៅ​លើកៅ​អីវិញ ( ដើម្បី​ចាំ​ឲ្យគេទៅបាត់ ចាំចាត់ការនោះអី អាគិគិៗៗៗ ) ។ តែមានបុរសម្នាក់ គឺ​បង​នុយ ( រតនុយ បុរស​​ចេក​​​ពង​​ម៉ាន់ ឬ​តារា​​ញ៉ាំយឺត ) មុខ​ក្រាស់​ជាង​គេ​តែម្តង គឺយក​ត្រី​ញ៉ាំវឹបៗ គ្មានខ្វល់ចាអីហេ គេ​មិន​ទាន់ទៅ​បាត់​ផង ញ៉ាំយក ញ៉ាំយកតែម្តង អស្ចារ្យ​មែន​ញ៉ាំ​ហើយ​នៅបញ្ឍឺទៀត ។ ដើម្បីកុំឲ្យ​ទឹកម៉ាត់​ស្រក់​មក​ដីទាន់ ចឹង​ហើយ​ខ្ញុំ​ក៏ចាត់​ការញ៉ាំ​ដែរ​កុំ​ឲ្យ​​ចាញ់ចិត្ត អាគិគិៗៗ ( តែ​នារីម្នាក់នោះទៅបាត់ហើយណា៎ ^o^ )

• ហា៎ បន្ទាប់​​ពីញ៉ាំ​​​អាហា​​​ល្ងាច​​ហើយ នាំគ្នា​ជិះតុក តុក​ផង ដើរផង​ដើម្បី​រកកន្លែងច្រៀងខារ៉ាអូខេ ( ខា​រ៉ាអូខេ​ពេញ​គ្រប់​ហាង ) ទីបំផុត​​ក៏រក​​​បាន​​​ហើយ​​អនុវត្តន៍​រហូត​ដល់​ម៉ោង២ភ្លឺ ។

ពេល​វេលាសប្បាយពិតជាដើរលឿនមែន តែ១​ភ្លែតសោះ​ក៏ដល់​ថ្ងៃ​ត្រលប់​មក​ភ្នំពេញ​ដើម្បី​ប្រឈរ​មុខ​នឹង​បញ្ហា​ជិវិតវិញ​ទៅហើយ ។ ក្រោយ​ពេល​ទៅ​បង្កើត​ការ​ចងចាំ​ដ៏ល្អរួចហើយ គឺ​ទើប​ដឹងថា​ដេកស្ពាយ​យ៉ាងណា៎ ដេក​​តាំងពី​លើឡាន​ក្រុង​រហូត​ដល់ផ្ទះ​​នៅ​តែបន្ត​ការ​គេង​​មិន​ឆ្អែត​សោះ​អស់​កំលាំង​មែន​មែន។

សង្ខេបព្រឹត្តការណ៍ដំណើរកំសាន្តឆ្នងឆ្នាំ២០១០ ចូល ២០១១

1. យ៉ាប់ : មានបញ្ហារកាំរកូសមុនពេលធ្វើដំណើរស្ទើរតែលុបកម្មវិធីចោលទៅហើយ😥
2. កំសត់ : ចាយលុយមានកំរិត ដើម្បីជួយស្តារសេដ្ឋកិច្ចជាតិ អាគិគិៗៗៗ😀
3. ប្លែក : នុយញ៉ាំបាយអស់មុនគេជាលើកទី១ o_o
4. វេទនា : ត្រូវគេចពីមហាមិត្ត
5. ភ័យ : ជិះចេកទឹក ស្រែកចង់បែកគីលានហើយ ហើយក៏បានផឹកទឹកសមុទ្រយ៉ាងឆ្អែត =_=;;
6. ហួសចិត្ត :ក្រោយពីមើលកាំជ្រូចហើយ ឆ្លាមរបស់បងនុយបាត់យ៉ាងស្អាត ( បាត់ស្បែកជើក សមមុខហើយ ពាក់ឆ្លាមមកសមុទ្រ លូវឆ្លាមចុះទៅហែរទឹកលេងបាត់ អាគិគិៗៗៗ )
7. ឡូយ : ដាក់កាស​ច្រៀង​រាំ​ជាមួយ​បង​ស្មីគ្មាន​ជំពាក់​អ្នកណា១រៀលហេ រហូត​មាន​ជន​បរទេស​មក​សុំ​ថត ~_~
8. រំភើប : បានមានបាញ់កាំជ្រូច និងឆ្លងឆ្នាំជាលើកទី១ *_*
9. អស្ចារ្យ : ជិះកាណូតស្ទូចត្រី ចាក់បញ្ឆែវ និងឲ្យចំណីត្រីយ៉ាងពេញចិត្ត +_+
10. អស់សំណើច : បងនុយញ៉ាំអត់ចេះខ្មាសគេសោះ ^o^ អ៊ូក អ៊ូក ^o^
11. កាលីប : បានស៊ីពែគេយ៉ាងឆ្អែត :o)~~
12. សប្បាយ : គឺបានបាញ់គ្នាកប់ៗតែម្តង ស្ពឹកមុខម្តងម្នាក់ តែថា​ក្រុម​នេះ​វិជ្ជា​គុណ​ដល់​កំពូល ព្រោះ​ថា​បាន​​ហាត់រៀន​ជាច្រើន​ដងមក​ហើយ ចឹង​មិន​សូវ​ឈឺ​ចាប់​ប៉ុន្មាន​ហេ៎ អាគិគិៗៗៗ កុំច្រលំ ( មិន​មែន​មុខ​ក្រាស់​ហេណា៎ ) ^_^
13. ប្លែក :ស្នំរបស់ខ្ញុំ ( ឈ្មោះស្រីឡា ឬឡានុយ ) រាល់ដងដាក់ភេជ្ជសៈប្រចាំក្រុមតែ១កែវ ចាក់​បញ្ឆេវ​ឆីវៗ ​តែ​លើក​នេះ លេង១កំប៉ុងដាច់ស្អាតតែម្តង មិនធម្មតា អើ ហ៊ើ មិន​ធម្មតា ( មិន​មែន​ឆ្កួត​ទេ​ណា៎ អាគិគិៗៗៗ )

អាគិគិៗៗៗ នេះគឺជាអនុស្សាវរីយ៍​១​ដែលមានគ្រប់​រស់ជាតិ​សំរាប់​ខ្ញុំដែរ​មិនអាច​បំភ្លេចបាន សង្ឃឹម​ថា​ឆ្នាំ​​ក្រោយ ពួក​យើងនឹងមាន​ឱកាស​ដ៏សប្បាយ​នេះ​ម្តងទៀត ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ជីវិត, ដំណើរ​កម្សាន្ត។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

71 Responses to អនុស្សាវរីយ៍ក្នុងឱកាសឆ្លងឆ្នាំថ្មី២០១១

  1. អែម ចាន់​បុទុំ និយាយថា៖

    ស្មានថាជនបរទេសសុំប៊ឺតម៉ាត់

  2. គ្រីយ៉ា Kriyar និយាយថា៖

    ពិតជារ៉ូមេនទិចមែនបានដើរលេងក្នុងឳកាសពិសេសចឹង! ស៊យតែខ្ញុំ​ បានត្រឹមតែ​អើតតាម​បង្អួច មើលមេឃ មើលផ្កាយ​ ម្នាក់ឯង។😦

  3. បុរិន្ទ និយាយថា៖

    បើមិនចេះហែលទឹកចាំខ្ញុំជួយបង្រៀន អត់យកលុយទេ។

  4. កន្តូបប្រមឹក និយាយថា៖

    បើមិនចេះហែលទឹកចាស់ៗគាត់ថាអោយឆាន់ចុងអំពៅ.
    បើចង់អោយធ្មេញរឹងមាំចាស់ៗថាអោយឆាន់ក្រលីងឈូកឬពោតលីង.
    ហាសហាៗៗៗៗៗមតិអ្នកស្រវឹងស្រាសរ.

    • pkay_sour និយាយថា៖

      អីយ៉ា រកមុខអ្នកបេត្តីស្រាសរឃើញហើយតើ តាមពិតនៅនេះសោះ ។ មតិអ្នកស្រវឹង​ស្រាសរពិតជាមិនធម្មតាមែន តែថាអ្នកប្រាប់នឹងមានបានអនុវត្តនៅនឹង? បើនៅទេ អនុវត្តឲ្យអ្នកបេត្តីស្រាខ្មៅមើលសិនហូវ😛

  5. វិចូច និយាយថា៖

    អត់​មាន​រូប​អ៊ីចឹង? ខ្ជិល​អាន​ណាស់។

  6. វិចូច និយាយថា៖

    ចុង​ឆ្នាំ​នេះ​ចាំ​តោង​កន្ទុយ​បង​ផ្កាយ​សម្លាញ់​ចិត្ត​ខ្ញុំ​ទៅដែរ។ (តែ.! អត់​មាន​លុយ! ម៉ែ​អត់​ឲ្យ​ទៅ មុន​និង​ក្រោយ អត់​បាន​ទៅដដែល 0.o )

  7. Long និយាយថា៖

    មើលទៅអនុស្សាវរីយ៍ល្អមែនទែន! មានអីផ្ញើផេនដាអត់?

  8. វិចូច និយាយថា៖

    កំប៉ុង មិន​មែន កំពុង រ៉េ! ទៅ​កែ​អត្ថបទ​ឡើង​វិញ​រ៉ូវ!

  9. ក្មេងស្រែ និយាយថា៖

    ឆ្នាំថ្មីរបស់គេ​ពិត​ជា​សប្បាយមែន!

  10. ភារម្យ និយាយថា៖

    មានសង្ខេបព្រឹត្តិការណ៍ទៀត ឡូយហ្មង!អោយណាំប៊ើវ័ន១!😀

  11. វិទ្យា និយាយថា៖

    សរសេរបានល្អណាស់ហ្ន៎ រៀបរាប់ធ្វើអោយញុំអានទៅ ដូចនៅក្នុងព្រឹត្តការណ៏ហ្នឹងដែរ

  12. star_ower និយាយថា៖

    how are u te pkay sour ??????

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s