ដំណើរកំសាន្តលើកដំបូងសំរាប់ឆ្នាំ២០១១

ដំណើរ​កំសាន្ត​លើក​ដំបូង គឺ​មិន​មែន​លើក​ទី​១​សំរាប់​ខ្ញុំ និង​ក្រុម​របស់​ខ្ញុំ​នោះ​ទេ តែ​គឺ​ជា​ដំណើរ​កំសាន្ត​ដំបូង​សំរាប់​ឆ្នាំ២០១១ ព្រោះ​ថា​នៅ​ពេល​នេះ​គឺ​ចូល​ដល់​ឆ្នាំ​ថ្មី ឆ្នាំ​២០១១​ហើយ ដូច្នេះ​ហើយ​ការ​ដើរ​លេង​លើក​ដំបូង (ដោយ​មិន​គិត​ថ្ងៃឆ្លង​ឆ្នាំ) នៅដើម​ឆ្នាំ​២០១១​នេះ គឺ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់ ភ្នំ​ប្រសិទ្ធ​លើ ភ្នំ​ប្រសិទ្ធ​ក្រោម ភ្នំ​រាប និង វត្ត​ប្រាសាទ ដែរ​ស្ថិត​នៅ​ផ្លូវ​តែ​មួយ ទៅ​ម្តង​គឺ​បាន​៤​កន្លែង​តែ​ម្តង ពិត​ជា​ព្រួយ​មួយ​បាញ់​បាន​សត្វ៤មែន (និយាយ​ដូច​ការងារ​ធំ​ដុំ​ណាស់​ចឹង លោក​អើយយយយ)។

អូ​ខេ! ចូល​​ដល់​​សាច់​​រឿង​ម្តង (រឿង​អួត​របស់ខ្ញុំ​អាគិគិៗៗៗ )។ បើ​​យើង​​ធ្វើ​​ដំណើរ​​​ពី​​ភ្នំ​​ពេញ​ទៅ​​តាម​​បណ្តោយ​​ផ្លូវ​​ជាតិ​​លេខ​​៥ រហូត​​ដល់​​ផ្សារ​ព្រែក​​ភ្នៅ គឺ​​​​យើង​​​​បត់​​​ផ្លូវ​​​​លំ​​​​១​ដែរ​នៅ​ខាង​ឆ្វេង​ដៃ (មានផ្លូវបត់ស្តាំដែរ?) យើង​ជិះ ជិះ​រហូត រហូត(មិនដឹងប៉ុន្មានគឺឡូផង) យើង​នឹង​ឃើញ​មាន​ទី​រមនីដ្ឋាន​ជា​ច្រើន​នៅ​តាម​​ផ្លូវ​នេះ​ឯង ដែរ​មាន​ទី​តាំង​ស្ថិត​នៅ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ។ ថ្វី​ត្បិត​តែ​កន្លែង​កំសាន្ត​ទាំង​នេះ​ស្ថិត​នៅ​តាម​បណ្តាល​ផ្លូវ​តែ​១​ពិ​ត​មែន តែ​បើ​និយាយ​ពី​ឃុំ​គឺ​ខុស​គ្នា​ទាំង​ស្រុង ។​បើ​តាម​ពត៎មាន​មិនច្បាស់​ការ​១​បាន​ប្រាប់​ឲ្យ​​ដឹងថា ភ្នំរាប​ដែរ​ស្ថិត​នៅ​ក្នុង​ភូមិ​ពន្ធ​ស្សាំ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ត្រូវ​បាន​កាត់​ចូ​លជា ភូមិ​ពន្ធ​ស្សាំ ខណ្ឌ​ដង្កោរ រាជ​ធានី​ភ្នំពេញ​នៅ​ក្នុង​កំលុង​ខែ​ធ្នូ​ឆ្នាំ​២០១០រួចមកហើយ។

ដើម្បី​កុំ​ឲ្យ​វែង​ឆ្ងាយ និង​ធុញ​ទ្រាន់​សំរាប់​អ្នក​អាន​ទាំងអស់ អញ្ចឹង​ខ្ញុំ​សូម​រាប់​រាប់​សេចក្តី​សង្ខេប​នៃ​ដំណើរ​កំសាន្ត​នេះ​តែម្តង:

សប្បាយចិត្ត : នឹងជិះ​លើ​ផ្លូវ​រលាក់​ចង់​ជ្រុះ​ថ្លើម​ម្តងៗ​ហើយ តែ​បើ​និយាយ​ពីប​រិយាកាស​វិញ អូ​ហូ… គឺ​ថា​ហុយ​ជុក ជុក​ម៉ង ^-^
រំភើប​​ចិត្ត : នឹង​បាន​ជិះ​ឡើង​ភ្នំ​ដែរ​មាន​ចំណោទ​ខ្ពស់ៗ វ៉ូ.. វ៉ូ.. រំ​ភើប​ដល់​ហើយ ម៉ូតូ​ប្រឹង​ម៉ូល​ឡើងភ្នំ​លឺសូរ​តែ ង៉ែន.​. ង៉ែន..
អស់​សំណើច : ទៅ​ណា​ក៏​មិន​ដែរ​ភ្លេច​ដែរ​ជាមួយ​ការ​ថត​ស្ទាយឡូយ​ៗ (ឆ្កួតៗ​ត្រូវ​ជាង) មាន​ទាំង​ស្ទីល​អោប​សសរ, ស្វីល​ហិត​ក្លៀក​គេ​(បង​នុយ​ជា​អ្នក​សំដែង លើកក្លៀក​រាល់​ដង​តែ​ម្តង​ហើយ), ស្ទីល​​បោះ​​សំរាម (ខ្ញុំ​នេះ​ឯង​អ្នកសំដែង), ស្ទីល​ស្វា​ឡើង​ជញ្ជាំង និង​ស្ទីល​ជា​ច្រើន​ទៀត មិន​ត្រឹមតែប៉ុ​ណ្ណោះ សូម្បី​តែ​ចូល​និង​ចេញ​ពី​បន្ទប់​ទឹក​ក៏​នាំ​គ្នា​ថតដែរ (អាគិគិៗៗ​ពិត​ជា​មិន​ធម្មតា​មែន​ក្រុម​ខ្ញុំ)😀
ហួសចិត្ត : ដើរ​១​ក្រុម មាន​តែ​ខ្ញុំ​ដើរ​ត្រូវ​គេ​ចោម​រោម​សុំ​ហត្ថលេ​ខា អាស….ច្រលំ ចោម​រោម​សុំឲ្យ​ទិញ​ផ្កាយ​ឈូក និង​ធូប​តើ😛
ស្ពឹក​មុ​ខ : ដើរ! ដើរ! ជ្រុះ​បាត​ស្បែកជើង​១​ខាង​បាត់ អត់​សូវ​ខ្មាស់​គេហេ​ខ្ញុំ =_=;;
ឆ្ងល់ : ហុយ ហុយ (ឈ្មោះ​ពិត​ហ៊ត) ទៅ​ណា​ក៏​បែក​កង់​ម៉ូតូ គឺ​ឆ្វាក់​តែ​ម៉ង😀
ឆ្អែត​ចិត្ត : ថ្ងៃ​ណា​មិន​មក ដល់​តែ​ថ្ងៃ​ដើរ​លេង ទាំង​ម៉ាក់ ទាំង​ជែ (បង​ជី​ដូន​១) នាំ​គ្នា​មក​ភ្នំ​ពេញ ដូច​ណាត់​គ្នា​ចឹង ធ្វើ​ឲ្យ​ខ្ញុំ​នេះ​ក្លាយ​ខ្លួន​ជា​កូន​ដ៏​សែន​ល្អ ល្អ​ត្រង់​ម៉ាក់​ស៊ុប​ភើ​១០០ ១០០ម៉ង
អស់​ទាស់ : មុន​ពេល​មក​ផ្ទះ​ឲ្យ​ម៉ាក់​ចាត់​ការ​ទេសនា​ទាន់ គឺខ្ញុំ​ត្រូវ​ទៅ​ហាត់​ធ្វើ​សមាធិ ដោយ​ការ​ស្រែក​ជំទាល​នៅ​ខារ៉ាអូខេ​រយៈ​ពេល​៣ម៉ោង​ពេញ ៣ម៉ោងនេះ មាន​ទាំង​ច្រៀង មានទាំងរាំ (ចា​ហាវ​ជាងគេគឺនារីសុភាពដូចជាខ្ញុំ និងបងនុយ រាំ​ឡើង​​ចង់​​បែក​ញើសក្លៀក តែ​សូម​ប្រាប់​ថា​លាប​រ៉ូ​អន​ហើយ​ចា៎ អាគិគិ) និងសំដែរងកាយវិការ សំដែងដោយដែន (តួ​បាក់​ជើង លោត​តែ​គូថ) អាគិគិៗៗៗ
យ៉ាប : ត្រង់​ស្រីឡា ហៅ​ឡា​នុយ មិន​ទាន់​ច្រៀងចប់​ផង​ដេក​ស្ពាប​នៅ​បន្ទប់​ខារ៉ា​អូខេ​បាត់​ហើយ =_=;;
អុញ : មិន​យល់​ហេតុ​អី​លោក​បង​តឹក​លឹក ឈ្មោះ​ពិត​ឆាយ ធម្មតា​ជា​មនុស្ស​សុភាព​រាបសារ តែ​ដល់​ខារ៉ាអូ​ខេ ជំទាល​ជាង​ខ្ញុំ​ទៀត😮
ក្រញ៉ាញ់​ខួរ : មក​ដល់​ផ្ទះ​ម៉ោង​៨​យប់ ស្មាន​តែ​បាន​គេង​ស្រួល​ហើយ ដឹង​អី​ម៉ាក់​តេ​គំរាម​ហៅ​ចេញទៅ​ញ៉ាំ​ពង​ទា​កូន​ទាំងយប់
(ឆ្អែត​ស៊ុប​តឺង​ពោះ​ចង់​ផ្ទុះ​ហើយ​នឹង?=_=^^) តែ​បំណាច់​កុំ​ឲ្យ​ម៉ាក់​អន់​ចិត្ត (ព្រោះ​ម៉ាក់​មក​ភ្នំ​ពេញ​តែ​ខ្ញុំ​មិន​បាន​មក​បង្ហាញ​វត្ត​មាន​ពេញ​១​ថ្ងៃហើយ) ពេល​ងូច​ទឹក​ហើយ​ក៏​ទ្រាំ​ចេញ​ទៅ​ញ៉ុក​ពង​ទា​កូន (ញ៉ាំ​មិន​ចូល​នោះ​អី) ជា​មួយ​ម៉ាក់​យ៉ាង​ប៊ឹប ប៊ឹប ពេល​មក​ដល់​ផ្ទះ​វិញ លទ្ធ​ផល​ដែរ​ទទួល​បាន​គឺ​រាច់​អៀក😀

(((*))) រឿងសំងាត់សសេរកុំឲ្យគេឃើញ ថ្ងៃនេះម៉ោង៦មិនទាន់បើកភ្នែកស្រួលបួលផង ត្រូវម៉ាក់ឲ្យពរតាំងព្រឹក <>>

ចប់ហើយ នេះជាដំណើររឿងដ៏កំសត់របស់ខ្ញុំក្នុងថ្ងៃនេះ😀

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ជីវិត, ដំណើរ​កម្សាន្ត។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

39 Responses to ដំណើរកំសាន្តលើកដំបូងសំរាប់ឆ្នាំ២០១១

  1. Long និយាយថា៖

    ហាសហា!😀 ហាសហា!😀 ហាសហា!😀 ហាសហា!😀 ហាសហា!😀 ហាសហា!😀
    មានគ្រប់រសជាតិដូចសំលកកូរចឹង! ហិហិហិ
    ជិះកាត់ផ្ទះផេនដាហើយ អត់ចូលសួរសុខទុក្ខផេនដាសោះ?

    • pkay_sour និយាយថា៖

      ណឹងហើយ នេះហើយដែរគេហៅថារសជាតិជីវិតណាអូនម្លាញ់ អាគិគិៗៗៗ រកចូលដែរ​តែរវល់ម៉ែហៅឲ្យទៅគ្វាលគោ ចឹងហើយក៏ហួសទៅ ចាំទំនេរចូលដើរលុក​ឡុយឲ្យពេញផ្ទះផេនដាអួនម្តងហា៎

  2. ឧត្តម និយាយថា៖

    រឿងសម្ងាត់នោះ ដូចដិតច្បាស់ពេកហើយ

  3. កន្តូបប្រមឹក និយាយថា៖

    ចុះទៅការាអូខេអត់មានដាក់មួយលីត្រ២លីត្រអីទេហី!!ស្រាសរ
    បើអត់ស្រវឹងច្រៀងម៉េចចេញទៅ.
    អត់សួនាក់ខាងណេះផ្តល់វិញ្ញាសារល្អជូន.ចឹងណាស់អ្នកអត់មានបទពិសោធន៍.

    • pkay_sour និយាយថា៖

      ហា៎? ដាក់ចាអី ទាល់តែទៅញ៉ាំស៊ុបបានគេដាក់ តែថា ស្រាសរទុកឲ្យកន្តូបប្រមឹកចុះ ព្រោះខាងនេះនិយមស្រាខ្មៅជាង មានជាតិចាប់ម៉ាត់ជិបៗ ៗ អស់ទាស់ម៉ង

  4. អែម ចាន់​បុទុំ និយាយថា៖

    ទៅការ៉ាអូខេ មានយក()អោបអត់?

  5. កំឡោះខ្មែរ និយាយថា៖

    មានឱកាសដើរលេងបានច្រើនគួរសម។ គួរអោយច្រណែនណាស់។

    • pkay_sour និយាយថា៖

      មិនមានច្រើនហេ តែគ្រាន់តែពេលមានថ្ងៃសំរាក ក៏នាំគ្នាបបួលគ្នាដើរលេងឲ្យបាន​ច្រើនបន្តិច ព្រោះម្នាក់ៗសុទ្ធតែកញ្ចាស់អស់ហើយ ថាមិនត្រូវក្នុងឆ្នាំនេះត្រូវបែកវ៉ូង​អស់ ព្រោះឥលូវនេះមានម្នាក់ជិតការហើយ ចឹងត្រូវតែសំរុកបន្តិចទាន់មានឱកាស អាគិគិៗៗៗ

  6. ភារម្យ និយាយថា៖

    សប្បាយដល់ហើយ! រសជាតិជីវិត!

  7. វឌ្ឍនា និយាយថា៖

    ធ្វើអោយខ្ញុំនឹកកាលនៅរៀនវិទ្យាល័យណាស់! គេចម៉ោងទៅដកប៉ិគួក និង បេះឳឡឹកម្តុំហ្នឹងតាញឹក!

  8. pkay_sour និយាយថា៖

    វឌ្ឍនារៀននៅណាដែរ? បានមានពេលទៅដកប៉ិគួកនៅម្តុំនឹង?

  9. វឌ្ឍនា និយាយថា៖

    ខ្ញុំរៀននៅបែកចាន!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s