១០ចំនុចដែលនារីចង់បាន

ធម្មជាតិបង្កើតមនុស្សស្រីមកគឺដើម្បីឲ្យ​ពិភព​លោក​នេះ​មិន​ឯការ ហើយ​​ក៏​​ដើម្បី​​ធ្វើ​​ឲ្យ​​ប្រុសៗ​​ឈឺ​​ក្បាល​​ផង​​ដែរ។ ដូច្នេះ​បុរស​ទាំង​ឡាយ​គួរ​តែ​ដឹង​ពី​សេចក្តី​​ត្រូវ​ការ​និង អ្វី​ដែល​នារី​ចង់​បាន។ នារី​ចង់​ឲ្យ​បុរស​យល់​ចិត្តមានច្រើនចំនុចណាស់ តែ​ពេល​​នេះ​សូម​លើក​យក​១០ចំនុច​សំខាន់​ដែល​នារីចង់​ឲ្យ​បុរស​ទាំង​ឡាយ​​យលើ់ចិត្ត ។

១. ពេល​ខ្ញុំ​យំ​មិន​ខ្វល់​ថា​ខ្ញុំ​ត្រូវ​ ឬ​ខុស​ទេ បង​ត្រូវ​តែ​មក​លួង​លោម​ខ្ញុំ។

២. បង​មិន​ចាំ​បាច់​ត្រូវ​ការ​ភាព​សង្ហាក៏​បាន ប៉ុន្ដែ​ដាច់ខាត​ត្រូវ​តែ​មាន​អនាម័យ​ស្អាត​។

៣. ក្នុង​រយះពេល​១ខែ ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ ២ ឬ ៣​ថ្ងៃ ហើយ​អាច​នឹង​ឆាប់ខឹង​ផ្តេស​ផ្ដាស​គ្មាន​ហេតុផល បង​យក​ល្អ​គួរតែ​ទ្រាំ​នឹង​ខ្ញុំ​ក្នុងរយះ​ពេល​នោះ​ផង​។

៤. ពេល​ខ្ញុំ​មាន​អារម្មណ៍​មួរម៉ៅ​ក៏​គប់​ទូរស័ព្ទដៃ​បង​ចោល តែតាម​ការពិត​ខ្ញុំ​ចង់​ឲ្យ​បង​ទូរស័ព្ទ​មក​លួង​លោម​ខ្ញុំក្នុងពេល​នោះ​ភ្លាមៗ។

៥. ពេល​នៅ​មុខ​មិត្ត​ភ័ក្ត​ខ្ញុំ សង្ឃឹមថា​បង​អាច​សំដែង​នូវ​ការ​ស្រលាញ់ នឹង​គិត​ដល់​ខ្ញុំ​ជាង​ពេល​ធម្មតា។

៦. ពេល​ខ្ញុំ​ធ្វើ​ម្ហូប​ឲ្យ​បង​ញ៉ាំ បង​មិន​ត្រូវ​និយាយ​ថា ពិបាកញ៉ាំឬ ពិបាក​លេប​ទេ បង​ត្រូវ​និយាយ​ពាក្យថា “ឆ្ងាញ់ណាស់!”

៧. បើ​សិន​ជាខ្ញុំ​ប្រាប់​បង​ថា ខ្ញុំ​ចង់​សម្រក​ទម្ងន់ តែ​តាម​ពិត​ខ្ញុំ​ចង់​ស្តាប់​ពាក្យ​បង​និយាយថា “​អូន​មាន​ធាត់​ឯណា មិន​ចាំបាច់​សម្រក​ទម្ងន់អីទេ ​ឲ្យ​តែ​បង​ពេញ​ចិត្ត​នឹង​អូន​ទៅ​បាន​ហើយ”

៨. បង​យក​ល្អ​មិនគួ​រមាន​មិត្ត​ភ័ក្តស្រី ​ឬ​បង​ប្អូន​ធម៌​ស្រី​ជាដើម​។

៩. ខ្ញុំ​តែង​តែ​សង្ឃឹម​ថា​​មិត្ត​ស្រីៗ​នៅ​កន្លែងធ្វើការ​របស់បង​សុទ្ធ​តែ​មាន​រូប​សម្បត្តិអាក្រក់ ឬ ជា​ប្រពន្ធ​គេ​ជាដើម។

១០. នៅ​ពេល​ខ្ញុំ​បាន​ធ្វើ​រឿង​អ្វី​ខុស​បង​អាច​ធ្វើ​ការ​ណែនាំ និង​ទូន្មាន​ខ្ញុំបាន ប៉ុន្ដែ​សំខាន់​គឺ​ក្រោយ​ពេល​នោះ​រួច​មក​បង​ត្រូវ​ចេះ​លួង​លោម​ខ្ញុំ​ដោយ​ ក្តី​អាណិត​ស្រលាញ់​ផង។

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ពីនេះពីនោះ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

41 Responses to ១០ចំនុចដែលនារីចង់បាន

  1. ភារម្យ និយាយថា៖

    😆 ព្រះជាម្ចាស់អើយ!!!!!

  2. សម្ផស្ស និយាយថា៖

    ពិត​ជាបិត​សិទ្ធ​ពេក​ហើយ ! តើ​ប្រុសៗ​ណា​ទៅ​ន៎!
    ខ្ញុំ​គួរ​តែ​កែ​ទំលាប់​ហើយ​មើល​ទៅ​
    ១. ចូល​ចិត្ត​រាប់​អាត​មិត្ត​ស្រីៗ​ជាង​ប្រុសង
    ២. ចូល​ចិត្ត​មាន​បង រឺ ប្អូន​ស្រី​ធម៌​ជាទី​បំផុត (មិន​ភរ​ទេ​មែន​ទែន​ទៅ ខ្ញុំ​មាន​ប្អូន​ស្រី​ធម៌​១៥ នាក់​ហើយ​ចឹង​ធ្វើ​ម៉ិច ដក​វិញ​បាន​ទៅ :< ។

    • pkay_sour និយាយថា៖

      មានបិទសិទ្ធឯណា? នេះគ្រាន់ជាអ្វីដែលគេសរសើរទាក់ទងនឹងអ្វីដែលស្រីៗចង់បាន​តើ? មិនប្រាកដថាត្រូវធ្វើឲ្យបាននោះទេ តែបើធ្វើបានដូចក្នុងនេះមែនក៏ល្អដែរ អាគិគិៗៗៗ

  3. គ្រីយ៉ា Kriyar និយាយថា៖

    យ៉ាប់មែនស្រីៗ ចង់ឲ្យតែគេយល់ចិត្ត អត់ចេះយល់ចិត្តគេខ្លះទេ មិនអាសូរដល់ទ្រូងប្រុសៗតិចសោះ!😀

  4. តូបកាសែត និយាយថា៖

    គិតទៅស្រីៗពិតជាស្មុកស្មាញមែន

  5. វិទ្យា និយាយថា៖

    ១០ ចំណុចនេះ ដូចមានដំបងចាំសំពងពីក្រោយចឹង។

    ១. ចុះបើលួងមិនបាត់ធ្វើម៉េចទៅ?
    ២. បើមិនអនាម័យ ស្រីណាមកជិតនោះ។ យ៉ាងម៉េចយ៉ាងណា ក៏ត្រូវដុះធ្មេញដែរ ស្រួលពេល ………….
    ៣. ក្នុងរយៈពេលហ្នឹង ចង់ទៅណាទៅៗ ពេលបាត់ខឹង ចាំមកវិញ ខាងប្រុសក៏ចាំទទួលវិញដែរ🙂
    ៤. ទូរស័ព្ទ អិនចុចពិល គប់ក៏គប់ទៅ ពេលបាត់ខឹងចាំទិញសងវិញផង🙂
    ៥. អោយធ្វើម៉េចទៅ? ខ្លាចខ្មាសគេណាស់
    ៦. ហ្នឹង……. ពងមាន់ឆាពងទាបណ្ដោយទៅចឹង😦
    ៧. មើលក្នុងកុន គេថាយ៉ាងម៉េចអញ្ចេះត្រង់ហ្នឹង……………🙂
    ៨. អោយរាប់អានតែប្រុសៗ តិចគេថាពួកស៊ីម២ទៅ មិនកាន់តែយ៉ាប់ទេអី?
    ៩. ដូចជា…..រកថាមិនត្រូវទេ
    ១០. វីវរកាន់តែបានចិត្តទៀត ខាងប្រុសមិនកាន់តែត្រូវវេទនាទៀតហើយទេអី?

  6. អែម ចាន់​បុទុំ និយាយថា៖

    ផ្កាយចេះច្រើនណាស់ឡូវនេះ សង្ស័យហើយមិនដឹង ហាហាហ

  7. បញ្ញា និយាយថា៖

    គិតទៅដើម្បីសប្បាយចិត្តទាំងអស់គ្នាសោះ ខាងប្រុសត្រូវវេទនារហូត!!!!😛

  8. Long និយាយថា៖

    អរគុណបងផ្កាយដែលបានប្រាប់ផេនដា! ហិហិ

  9. ភ្នំពេញ2011 និយាយថា៖

    សព្វថ្ងៃខ្ញុំមានគ្រួសារហើយ ចរិតប្រពន្ធខ្ញុំពិតជាដូចចំណុចខាងលើ៨០%មែន តាមពិតនេះជាសារជាតិពីកំណើត របស់នារី គឺអ្វីអ្វីទាំងអស់ទាមទាការយល់ចិត្ត រស់នៅជាមួយគ្នាដំបូងមិនទាន់យល់ចិត្ត រាងរកាំរកូសដែរ ប៉ុន្តែកន្លងមួយរយះពេលរៀនយល់ចិត្តគ្នាទៅ វិញទៅមក ទើបអីឡូវល្អូកល្អឺនវិញ។ 
    អញ្ជឹងបានជាគេថា មនុស្សស្រីរៀបការក្លាយជាខ្លាពិតជាមិនខុសមែន 

    • pkay_sour និយាយថា៖

      ត្រឹមត្រូវ គ្មានអីដែលថាអាចកំណត់បានត្រូវ១០០ភាគរយនោះទេ បើត្រូវចឹងមែន ផ្កាយ​ក្លាយជាគ្រូទាយបាត់ហើយ អាគិគិៗៗៗ មិនមែនមនុស្សស្រីការហើយក្លាយជាខ្លានោះ​ទេ នោះវាអាស្រ័យទៅលើខាងប្រុសដែល ថាចង់ធ្វើឲ្យស្រីក្លាយជាខ្លារឺក៏ក្តាន់?

  10. - ក្មេងពាល - និយាយថា៖

    ចប់ប៉ាដោយ! ដល់ទៅ១០ចំនុច! ម៉ែអាវា! ញ៉ុមវិញបើធ្វើបានចឹងម៉ាច់ទេស! មិនដឹងជានារីៗសប្បាយចិត្តប៉ុណ្ណារ៉េ! គួរតែកែចរឹកមកធ្វើចឹងដែរហើ្យ! ខិខិ

  11. ខេធី៤២ និយាយថា៖

    អត់មានយ៉ាយរ៉េ!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

  12. បុរិន្ទ និយាយថា៖

    ចំណុចទី៥ ខ្មាស់គេណាស់លោកអើយ ចាំនៅតែពីនាក់ស្ងាត់ៗទៅ

  13. កំឡោះខ្មែរ និយាយថា៖

    កំឡោះខ្មែរនិងអនុវត្ត១០ចំនុចនេះនៅពេលមានប្រពន្ធ តែគួរអោយស្តាយ បានត្រឹមតែអានទ្រឹស្តីរបស់អ្នកគ្រួផ្កាយ ចង់ខ្ចីអ្នកគ្រួទៅអនុវត្តដកស្រង់បទពិសោធន៏សាកល្បង ក្រែងលោទ្រឹស្តីទាំង១០ចំនុចខាងលើនេះ ពិតជាមានប្រសិទ្ធិភាព។

  14. ខេធី៤២ និយាយថា៖

    មិនយល់ស្របទាំងអស់ហ្នឹង

  15. somada និយាយថា៖

    ផ្កាយហ្អា ! បងចង់ដឹងអាដប់ចំណុចដែលបុរសចង់បានវិញ ម៉េចដែរមានអត់ ? គិៗៗៗៗៗៗ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s