ធ្លាក់ក្នុងអន្លង់ស្នេហ៍គេហើយប្រសិនបើជា….

  • មើលជោគជាតារាសីពេលណា ក៏តែងតែមើលឲ្យគេគ្រប់ពេលដែរ
  • រឿង​ដែល​អ្នក​ផ្សេង​ធ្វើ​ឲ្យអ្នកធុញទ្រាន់​ជា​ទី​បំផុត តែ​បើ​ប្តូរ​ម​ក​ជា​គេ​ម្នាក់​ហ្នឹង ធ្វើ​ចំពោះ​អ្នក​វិញ អ្នក​បែរ​ជា​ញញឹម​ចេញ
  • អ្នក​មិន​ដាច់​ចិត្ត​លុប​សារ​គេ​ចោល​ទាល់​តែសោះ
  • ​អ្នកឈប់ដើររាយមន្តស្នេហ៍ដូចពីមុនទៀត
  • អ្នកប្តូរមកធ្វើអ្វីដែលអ្នកធ្លាប់ស្អប់ ព្រោះគេចូលចិត្ត
  • អ្នក​ដឹងពី​អាថ៌​កំបាំង​ខ្លះៗ​របស់​គេ (ដូច​ជា​គេ​ចូល​ចិត្ត​កេះ​អាចន៍​ធ្មេញ​យក​មក​ហូប😛 ) ប៉ុន្តែ​ទោះ​យ៉ាង​ណា​អ្នក​នៅ​តែស្រលាញ់
  • ទៅណាក៏មិនសូវសប្បាយដែរ បើគ្មានរូបគេ
  • មានអារម្មណ៍ខឹង ពេលឃើញគេស្និតស្នាលជាមួយអ្នកដទៃ
  • ចង់ឃើញមុខ និងលឺសំលេងរបស់គេ​រាល់​ថ្ងៃ
  • ចូលចិត្តអាន​សារ​របស់​គេ​ជា​ញឹក​ញាប់ ហើយ​យកមកគិតតែម្នាក់​ឯង
  • សុបិន្តដែលគិតថាល្អបំផុតសំរាប់អ្នកគឺឃើញគេ
  • បើសិនជាគេមិនមករៀន១ថ្ងៃ ថ្ងៃនេះពេញ១ថ្ងៃអ្នកគ្មានអារម្មណ៍រៀនទាល់តែសោះ
  • មិនថាធ្វើអី្វ អ្នកតែងតែចង់ឲ្យគេនៅក្បែរជានិច្ច
  • ពេលគេនៅក្បែរ អ្នកពិបាកសំរួលអារម្មណ៍ណាស់
  • បើសិនជាយ៉ាងនេះមែនណា៎ ប្រាកដជា……………សង្ស័យណាស់ សង្ស័យណាស់ អាគិគិគិៗៗ មិនបាច់ខ្មាស់អៀនអីហេ សារភាពត្រង់ៗហូវ😀 ជិត​ដល់​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​ហើយ​ណា កុំឲ្យហួសពេលទាន់ ឆាប់ចាត់ការហូវ ស្ទុយ……………..😛

    About pkay_sour

    sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
    អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ជីវិត។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

    28 Responses to ធ្លាក់ក្នុងអន្លង់ស្នេហ៍គេហើយប្រសិនបើជា….

    1. អែម ចាន់​បុទុំ និយាយថា៖

      មិនដឹងជាស្អីទេនៀក ផ្កាយ ម៉េចគិតគួរអង្កាល់ហើយ រកឃើញវីរបុរសជិះសេះសនោះនៅ ហាហាហា

      • pkay_sour និយាយថា៖

        អុញ មិនដឹងស្អីម៉េចល្បង? ខំដាក់ប៉ុណ្ណឹងហើយ មកថាមិនដឹងស្អីទៀត ?😦
        បើល្បងទុមមិនទាន់គិតគូរផង ធ្វើម៉េចផ្កាយអាចគិតគូរបាននោះ មិនថាចឹងណ៎? អាគិគិ

    2. Long និយាយថា៖

      ចាត់ការអីទៅបង? យកទៅខ្វៃមែន?

    3. ភារម្យ និយាយថា៖

      😆 អត់យោបល់អីហេ ម៉ានចាណុចហ្នឹងអត់ធ្លាប់ជួបទាំងអស់! ហិហិហិ

    4. គ្រីយ៉ា Kriyar និយាយថា៖

      មិនដឹងជាក្បួនតំរាមកពីណាទៀតហើយទេនេះ???

    5. វិទ្យា និយាយថា៖

      នេះជារឿងរបស់ម្ចាស់ប្លក់😀

    6. វិបុល និយាយថា៖

      ខ្ញុំថាផ្កាយគ្មានយកតំរាពីណាទេ គឺផ្កាយដកស្រង់អារម្មណ៏ពិត
      ខ្លួនផ្កាយដែលធ្លាប់លួចស្រលាញ់នណាម្នាក់ មកបរិយាយនឹង
      មែនអត់ សារភាពមក 

    7. somada និយាយថា៖

      អ្ហើយ! អាណិតផ្កាយដែរហ្ន៎ យកអារម្មណ៍ខ្លួនឯងមកប្រាប់គេអស់អញ្ចឹង ចុះមាន​ប្រាប់​អ្នក​ដែ​ល​ផ្កាយលួចស្រឡាញ់ហើយនៅ ? ឆាប់ប្រាប់ទៅណា បើមិនហ៊ានចាំខ្ញុំជា​អ្នកជួយ តែត្រូវប្រាប់មុនមកណ៎ា ថាជានរណា ?

      • pkay_sour និយាយថា៖

        សង្ស័យតែលួចស្រលាញ់អ្នកដែលកំពុងសួរនឹងហើយមើលទៅ ព្រោះផ្កាយខ្លួនឯងមិន​ទាន់ប្រាកដ និងដឹងផង តែមាដាដឹងចឹងមានតែលួចស្រលាញ់អ្នកសួរ? អាគិគិៗៗៗ

    8. somada និយាយថា៖

      អាណិតផ្កាយដែរខំតែអរថាមានអ្នកស្រឡាញ់ហើយពេលនេះ ដឹងអី​…អញ្ចឹងសោះ ! គិ ៗៗៗៗ​ (ទើបតែលួចរៀនសើចតាមផ្កាយតែមិនដឹងថាពិរោះអត់ទេនេះ ?)

    9. somada និយាយថា៖

      អីយ៉ាចេះធ្វើឲ្យគេលង់បានទៀតហ្ន៎ កម្លោះក្នុងភូមិwordpress អើយប្រយ័ត្នខ្លួន ផ្កាយសួគ៌ កំពុងតែពង្រាយស្នេហ៍ ហើយពេលនេះ ។

      • pkay_sour និយាយថា៖

        ហា៎ក អត់មានបានធ្វើអីហេ មើលបងឯងនិយាយចឹង តិចប្រុសគេយល់ច្រលំថាផ្កាយ​ចង់ពង្រាយស្នេហ៍មែននឹង គេរត់អស់ តែបើបានគេរត់ចូលវិញ ដឹងតែឡូយម៉ង អាគិគិៗៗ

    ឆ្លើយ​តប

    Fill in your details below or click an icon to log in:

    ឡូហ្កូ WordPress.com

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    រូប Twitter

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    រូបថត Facebook

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    Google+ photo

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    កំពុង​ភ្ជាប់​ទៅ​កាន់ %s