ពត៌មានបច្ចេកទេសរបស់មនុស្សស្រី

ធាតុដំបូងបំផុតដែលអ្នកវិទ្យាសាស្រ្តបានរកឃើញ :

ឈ្មោះធាតុ : Women

និមិត្តសញ្ញា : 0+ អ្នករកឃើញ

សមាសភាពអាតូម : តាមស្តង់ដាទម្ងន់ ៥០កក តែអាចកើនឡើងខ្ពស់រហូតដល់ទៅ៨០កក

លក្ខណៈទូទៅ : ស្រដៀងៗគ្នា បើរស់នៅទីក្រុង

លក្ខណៈសម្បត្តិផ្នែករូបវិទ្យា :

      1. ផ្នែកខាងលើស្បែកស្រោបដោយសារធាតុក្រអូប និងលេបំប៉ន
      2. ក្តៅ និង ពុះ ក្តៅក្រហាយខឹងសម្បារ នៅសីតុណ្ហភាពមិនជាក់លាក់ទៅតាមអារម្មណ៍ រកភាពប្រាកដគ្មាន
      3. បើត្រូវកក កកភ្លាមដោយមិនដឹងមូលហេតុ
      4. រលាយភ្លាមបើទទួលការយកចិត្តត្រូវចំណុច
      5. មានរសជាតិហិរ និងល្វីង ខ្លាំងណាស់បើប្រើ ខុសវិធី
      6. ប្រែប្រួលបានច្រើនលក្ខណៈ តាំងតែពីរឹងដូចថ្ម មកទន់ដូចជាក្រមួនត្រូវថ្ងៃ
      7. មិនសូវធន់នឹងកំលាំងប៉ះទង្គិចពីខាងក្រៅ
      8. ផ្លាស់ប្តូររូបរាងលឿន កាល​មិន​ទាន់​ប្រើ​ស្រស់ ស្អាត​គួរឲ្យចង់​ប្រើ តែ​ដល់​ប្រើ​បាន​មួយ​រយៈ វា​ប្រែ​ក្លាយ​ទៅ​ជា​រូប​រាង​មួយ​ផ្សេង​ទៀត​ដែល មិន​គួរ​ឲ្យ​ប្រើ​ទាល់​តែ​សោះ តែ​មិន​ងាយ​ខូច​ឡើយ។

លក្ខណៈសម្បត្តិផ្នែកគីមី :

      1. ខ្លះក៏មានរសជាតិល្វីងដូចបណ្តូលពេជ្រ ខ្លះ​ក៏​មាន​រស​ជាតិ​ផ្អែម​ដូច​ស្ករ ខ្លះ​ក៏​ជូរ​អែមៗ
      2. មានប្រតិកម្មយ៉ាងរហ័សជាមួយនឹងមាស ពេជ្រ ផ្កា និង គ្រឿងអលង្ការគ្រប់ប្រភេទ
      3. ស្រូបទាញយកពត៌​មាន​ជុំវិញ​ខ្លួន​បាន​យ៉ាង​ល្អ ចង់​ដឹង​ចង់​លឺ​រឿង​អ្នក​ដទៃ
      4. អាចនឹងផ្ទុះគ្រប់ពេល​ដោយ​គ្មាន​សញ្ញា​ប្រាប់​ឲ្យ​ដឹងមុន
      5. មានគុណសម្បត្តិអាចរំលាយប្រាក់​ក្នុង​ហោ​ប៉ៅ​បាន​យ៉ាង​រហ័ស ពេល​ដែល​ដើរ​កាត់​តាម​ហាង​លក់​ទំនិញ
      6. ត្រូវធាតុជាមួយផ្លែឈើ រស​ជាតិ​ជូរ បន្លែ និង​មិន​ត្រូវ​ធាតុ​នឹង​ជាតិ​ខ្លាញ់

ការពិសោធន៍ :

      1. នឹងផ្លាស់ប្តូរជាពណ៌ស៊ីជំពូ ពេល​ដែល​ទទួល​ការ​ថ្នាក់​ថ្នម​និង​យក​ចិត្ត​ទុក​ដាក់
      2. នឹងផ្លាស់ប្តូរទៅ​ជា​ក្រម៉ៅ​នៅ​ពេល​ដែល​ដាក់​ជិត​ស្រី មួយ​ទៀត​ដែល​ស្អាត​ជាង
      3. នឹងបញ្ចេញសំលេងមិនឈប់ឈរបើនៅជុំគ្នាជាក្រុម

ផលប្រយោជន៍ :

      1. ចាត់ចែងរៀបចំសណ្តាប់ធ្នាប់ទីស្នាក់អាស្រ័យ
      2. អាចទទួលខុសត្រូវបានមួយចំហៀងពិភពលោក
      3. ជាអ្នកបង្កើតច្បាប់ឲ្យអ្នកក្បែរខ្លួនអនុវត្តន៍
      4. តំណអបូរមនុស្សជាតិឲ្យថិតថេរ
      5. ធ្វើឲ្យពិភពលោកស្រស់ថ្លាគួរឲ្យចង់រស់នៅ
      6. សាងភាពទន់ភ្លន់និងប្រោសប្រណី ដល់សង្គមមនុស្ស

បំរាម :

      1. ត្រូវផ្តល់នូវភាពថ្នាក់ថ្នម គោរពនិងផ្តល់កិត្តិយស បើមិនដូចនោះទេ អាច​នឹង​ទទួល​រង​គ្រោះ​ថ្នាក់😛
      2. អាចគ្រប់គ្រងបានតែមួយគត់ ចាំទុក តែ​មួយ​ប៉ុណ្ណោះ អ្នក​ណា​ហ៊ាន​ល្មើស​អាច​នឹង​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត😀

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ពីនេះពីនោះ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

63 Responses to ពត៌មានបច្ចេកទេសរបស់មនុស្សស្រី

  1. សោម លីន និយាយថា៖

    ស្តាប់ទៅគួរអោយអាណិតផ្កាយពួកម៉ាកខ្ញុំដល់ហើយវ៉ី!😀

  2. បុរិន្ទ និយាយថា៖

    រៀនច្រើនដែលហើយ តែមេរៀននេះអត់ដែរប៉ះសោះ។
    អ្នកគ្រូអូនចេះច្រើនមែន។

  3. គ្រីយ៉ា Kriyar និយាយថា៖

    ពិបាកផ្ដល់យោបល់​ណាស់​ខ្ញុំ​ចំពោះ​រឿង​នេះ!🙂

  4. Long និយាយថា៖

    អរគុណបងដែលបានប្រាប់!

  5. - ក្មេងពាល - និយាយថា៖

    ហាហា! គ្រាន់តែអានញាក់សាច់! សុទ្ធតែជាតំរូវការមនុស្សទាំងអស់! ហ៊ឹម!

  6. - ក្មេងពាល - និយាយថា៖

    ហាហា! គ្រាន់តែអានញាក់សាច់! សុទ្ធតែជាតំរូវការមនុស្សស្រីទាំងអស់! ហ៊ឹម!

  7. vireax និយាយថា៖

    លក្ខណៈ​រូបវិទ្យា​ទី ៨ «ផ្លាស់​ប្ដូរ​រូប​រាង​លឿន» អស្ចារ្យ​ដូច​បង្កួយ​អីចឹង

  8. អែម ចាន់​បុទុំ និយាយថា៖

    នឹងផ្លាស់ប្តូរជាពណ៌ស៊ីជំពូ ពេល​ដែល​ទទួល​ការ​ថ្នាក់​ថ្នម​និង​យក​ចិត្ត​ទុក​ដាក់ ខ្ញុំដូចជាមិនសូវយល់ចំនុចនេះ?

  9. cambomaths និយាយថា៖

    នោះ! ឡូយផសគេ!

  10. ភារម្យ និយាយថា៖

    អាចំណុច ផលប្រយោជន៏ឡូយផស់គេ! អោយណាំប៊ើវ័ន១ ទុកប្រើប្រាស់!!!😀

  11. Fidele និយាយថា៖

    អស្ចារ្យ​មែន! គួរ​តែ​ឲ្យ​ពាន​រង្វាន់​ Nobel សំរាប់​អ្នក​រក​ឃើញ!:mrgreen:

  12. khea និយាយថា៖

    បានអានការជជែកគ្នាចឹងទៅដូចជាសប្បាយចិត្ត😀

  13. វឌ្ឍនា និយាយថា៖

    «លក្ខណៈសម្បត្តិផ្នែកគីមី :
    2. មានប្រតិកម្មយ៉ាងរហ័សជាមួយនឹងមាស ពេជ្រ ផ្កា និង គ្រឿងអលង្ការគ្រប់ប្រភេទ»

    មិនត្រឹមតែគ្រឿងអលង្ការទេ គ្រឿងសម្អាត និង គ្រឿងលំអរដទៃទៀតដែលមិនអាចរៀបរាប់ អស់!

  14. វិទ្យា និយាយថា៖

    កាញ៉ាញ់ខួរហ្មង លទ្ធផលពិសោធន៏នេះ បែបមកពីវិទ្យាស្ថាន ឋានព្រះអង្គារហើយមើលទៅ🙂

    អត់មានលក្ខណៈសម្បត្តិផ្នែក ជីវវិទ្យា ទេហ៎?

  15. សម្ផស្ស និយាយថា៖

    ហើយ​វិជ្ជាគុណ​អត់​ដល់​អាន​អត់​យល់​អីម៉ាតិច

  16. Pingback: ស្រ្តី​ខ្មែរ​ម្នាក់​បាន​រកឃើញ​ធាតុ​ថ្មី​ក្នុង​តារាង​ខួប​គីមី « សខ្មៅ

  17. សុវណ្ណដារ៉ា និយាយថា៖

    «លក្ខណៈសម្បត្តិផ្នែករូបវិទ្យា :
    3. បើត្រូវកក កកភ្លាមដោយមិនដឹងមូលហេតុ
    លក្ខណៈសម្បត្តិផ្នែកគីមី :
    4. អាចនឹងផ្ទុះគ្រប់ពេល​ដោយ​គ្មាន​សញ្ញា​ប្រាប់​ឲ្យ​ដឹងមុន»
    នេះជាលក្ខណៈដែលខ្ញុំខ្លាចជាងគេ😀

  18. pisitnseiha និយាយថា៖

    យាយលែងចេញ!

  19. សាយ័ន្ត និយាយថា៖

    នៅមានលក្ខណៈច្រើនទៀត តែស្តាប់លឺប៉ុណ្ណឹង ក៏ចង់ញ៉ាក់សាច់ដែរ ! ហាហា

  20. សាយ័ន្ត និយាយថា៖

    វិធីសាស្រ្តការពារ និងថែរក្សាធាតុ Woman ហ្នឹងអោយស្រស់ស្អាតគឺ សុខចិត្តចាញ់នឹងណា ! ហេហេ

  21. សាយ័ន្ត និយាយថា៖

    ខ្ញុំថា មិនសូវមានបទពិសោធន៏ អត់បានថា អត់មានបទពិសោធន៏ទេ ! ហេហេ

  22. ខ្មែរ ចំណាន និយាយថា៖

    សួស្តីផ្កាយ!
    ខ្ញុំធ្លាប់ឮតែធាតុ ញី និង ធាតុឈ្មោល😀
    អគុណផ្កាយ ដែលបានបើកបង្ហាញនូវអាថ៌កំបាំងធាតុ women
    យ៉ាងច្បាស់លាស់ ធ្វើឲ្យខ្ញុំស្គាស់ធាតុនេះបានក្រែលទៀតដែរ😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s