កម្មវិធីកំសាន្តនៅស្វាយរលំ

ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១១ ខ្ញុំនិងមិត្តភក្តិបានមានគំរោងទៅចាក់បញ្ឆែវនៅដីរបស់បងថា មិត្តរបស់មិត្តខ្ញុំ នៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល (ស្តាប់​​ទៅ​​ដូច​ឆ្ងាយ តែ​តាម​ការ​ពិត គឺ​ជិះ​ហួស​តា​ខ្មៅ​តែ​បន្តិច​នេះ​ឯង អាគិគិៗ)។

សង្ខេបព្រឹត្តការណ៍

    • ស្ពឹកមុខ : មិនស្គាល់ផ្លូវហេ តែជិះមុខគេ ធ្វើឲ្យជិះហួសផ្លូវយ៉ាងសង្ហា (តាមពិតរវល់តែប្រូកប្រាជ្ញរឿងអាវ មិនបានលឺគេហៅទើបត្រូវ =_=;; ) មិនត្រឹម​ប៉ុណ្ណឹង​ហេ នៅ​ជិះហួសផ្លូវរហូត​ដល់​ទៅ៤ដងទៀត (មិន​មែនផ្កាយ​អ្នក​ឌុប​ហេ​ណា កំហុស​ទាំង​អស់គឺ​ខុស​មក​ពីខាង​ប្រុស​គឺ​បងនុយ​អ្នកឌុប😀 )
    • ប្លែកចិត្ត : នេះជាប្រវិត្តសាស្រ្តលើកទី២ហើយ ដែលបងនុយ បុរស​ញ៉ាំ​យឺត​លើ​លោក ញ៉ាំ​បាយ​អស់​មុន​គេ (មូល​ហេតុ​គាត់​គឺ​ឃ្លាន​ដល់​គី​លាន​ហើយ ព្រោះ​ម៉ោង​៩​កន្លះ​ហើយ​បាន​ញ៉ាំ​បាយ​ព្រឹក)😛
    • តូចចិត្ត : កម្មវិធីចាក់បាញ់ឆែវ ត្រូវ​បាន​ដូរ​ទៅ​ជា​កម្ម​វិ​ធី​ញ៉ាំ​មាន់​ដុត​និង ពង​ទា​កូន​វិញ😦
    • សប្បាយចិត្ត : បាន​អ៊ំ​ម្ចាស់​ផ្ទះ​ចូល​ចិត្ត រហូត​ដល់​ថ្នាក់​រៀប​រាប់​ប្រវិត្ត​ឆ្កែ​រ​បស់​គាត់​ឲ្យ​ស្តាប់​ទៀត​ផង😮
    • អស្ចារ្យ : មកជួបសុទ្ធតែអ្នកប្រម៉ាញ់ ផា​គ្នា មិនប្រណី បា​ញ់​កប់ៗ​ម៉ង សំណាង​វិជ្ជា​គុណ​ខ្ញុំ​ដល់ (កុំ​អី​អុក​គូថ​យំ​នៅ​ដី​បាត់😀 )
    • ជ្រួញមុខ : ព្រោះសើចនឹងការផាគ្នារបស់អាងឹម (កញ្ញាមាត់ឆៅ) ជាមួយ បញ្ញា (មិត្ត​របស់​មិត្ត​ដែល​ទើប​នឹង​ស្គាល់) ធ្វើ​ឲ្យ​អស់​សំណើច​ឡើញ​ជ្រួញ​មុខ​គ្រប់​គ្នា
    • ហួសចិត្ត : នៅមិននៅ នាំគ្នាថតរូបធ្វើមេបា អីណា៎ ចេះ​តែ​រក​នឹក​ឃើញ​ហើយ គំនិត​អ្នក​ណា​គេ​ណ៎? (គ្មាន​អ្នក​ណា​ក្រៅ​ពីអ្នក​សួរ​នឹង​ហេ អាគិគិៗៗៗ)
    • រំភើបចិត្ត : បានជិះដរ ទូកដរ (កុំ​គិត​ផ្តេស​ផ្តាស​ណា៎​បង​ប្អួន🙂 ) ជា​លើក​ដំបូង
    • អារម្មណ៍ថ្មី : បានជិះទៅឆ្វែលចំការមាន ឡើង​ហុយ​ទ្រ​លោម ធ្វើ​ឲ្យ​ម្នាក់​ៗបាន​ហាយ​ឡាយ សក់​ក្បាល និង​ខោ​អាវ យ៉ាង​ចាស់​ដៃ (ដូច​ព្រាយ​ដី​ហុយ​មិនគិតហេ =_=;; )

ពេញ​១​ថ្ងៃ​ទោះ​បី​មាន​ការ​រអាក់​រអូល​ខ្លះ ក៏​កម្ម​វិធី​ដំណើរ​ការ​ទៅ​បាន​យ៉ាង​ល្អ ហើយ​សប្បាយ​ទៀត​ផង នេះ​ណា៎​ក៏​ព្រោះ​តែ​មាន​វេទិការ ផា​គ្នា​ទៅ​វិញ​ទៅ​មក​ឡើង ស្ពឹក​មុខ​ម្នាក់​ហើយ តែ​ក៏​នៅ​តែ​រីក​រាយ ព្រោះ​ថា​ដម្បី​បញ្ចប់​កម្ម​វិធី យើង​បាន​ជិះ​មក​ញ៉ាំ​ទឹក​សណ្តែក​ដាក់​ពង​មាន់​ស្រែ​១ ដើម្បី​ប៉ូង​កំលាំង​ទៀត​ផង😀

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ជីវិត, ដំណើរ​កម្សាន្ត។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

43 Responses to កម្មវិធីកំសាន្តនៅស្វាយរលំ

  1. Long និយាយថា៖

    ហិហិហិហិហិហិ! សំណាងហើយចឹង! ហិហិហិ

  2. បុរិន្ទ និយាយថា៖

    អត់ហៅគ្នាទៅសាងអនុស្សាវរីយ៍ផងវីអើយ

  3. Khmer clothes និយាយថា៖

    ខ្ញុំ​មិន​ដែល​ញ៉ាំបញ្ឆែវ​ជា​មួយ​មក​ហើយ​ នៅ​ពេល​អាន​ប្លុក​របស់​អ្នក​ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ចង់​ញ៉ាំ​វា​តែ​ម្តង គិត​នឹង​ញ៉ាំ​វា​នៅ​ថ្ងៃ​ស្អែក​ហើយ។

  4. somada និយាយថា៖

    ឡូយផស់គេហ្អា ចុងក្រោយបានពងមាន់ស្រែប៉ូវ កុំអីអាផ្កាយវីវរហើយ គិៗៗៗៗៗ។

  5. ភារម្យ និយាយថា៖

    ណៃសិះទ្រីប!!!!

  6. សម្ផស្ស និយាយថា៖

    អត់​មាន​ហៅ​អ្នក​ភូមិ​ផង​ទៅ​ដែរ​សោះ

  7. vsthea និយាយថា៖

    តើមួយណាជាផ្កាយរបស់បងទៅហ្ន៎ ?

  8. គ្រីយ៉ា Kriyar និយាយថា៖

    មានកម្មវិធី​មិនចេះអស់​សោះ សូមសរសើរ!!!!

  9. កំឡោះខ្មែរ និយាយថា៖

    បើមានលើកក្រោយទៀត សូមទៅដែរ តែសូមទៅតែពីរនាក់កំឡោះខ្មែរបានហើយ! ហេហេ!

  10. កណ្ដូបប្រមឹក និយាយថា៖

    យី!!!!ថតអីក៍កាច់សំបើមម៉្លេះអត់ខ្លាចឈឺចង្កេះទេអីនិង.
    មានរូបមួយប្រុងលោតទឹកអី ប្រយ៉ាត់ត្រីក្រឹមស៊ីអស់.

    • pkay_sour និយាយថា៖

      ខំកាច់ប៉ុណ្ណឹង នៅមិនទាន់មានអ្នកណាបេត្តីផង បើមិនកាច់ហេ ច្បាស់ជាអេនៅណឹង​មិនខានហេ អាគិគិៗៗៗ មិនទាន់បានប្តីផង ចាំតែភ្លើលោតទឹកតើ មិនថាចឹងណ៎?😛

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s