កុំវិនិច្ឆ័យអ្វី១នៅលើតែសំបកក្រៅ

កាលពីយូរ​លង់ណាស់មកហើយ មាន​ជាង​​ចម្លាក់​​ឈើ​​ម្នាក់ បាននាំកូន​សិស្ស​ដើរ​ទៅ​ភូមិ១​ដាច់​ស្រយាល។ ពេល​​ដើរ​​ដល់​ផ្លូវ​បត់​កោង​១​​ក៏​ប្រទះ​​ដើម​ឈើ​​​ធំ១ ដែល​អាច​ឲ្យ​​សត្វ​​ជាច្រើន​​ជ្រក​ជា​ម្លប់​​បា​នរាប់​​សិប​ក្បាល គល់​​របស់​វា​មាន​​ទំហំ​​ជា​ច្រើន​​អោប ឯមែក​​របស់វា​​វិញ​អាច​យក​ធ្វើទូក​​បាន​រាប់​​រយ។ តែ​អ្វី​ដែល​​ប្លែក​នោះ គឺ​ជាង​ចម្លាក់​ឈើ​នោះ មិន​មាន​អាកប្បកិរិយា​អើ​ពើ​នឹង​ដើម​ឈើ​នោះ​សូម្បី​តែ​បន្តិច ហើយ​​ក៏​​បន្ត​​ដំណើរ​ទៅ​មុខ​​ទៀត ដែល​​ធ្វើ​​ឲ្យ​​កូន​​ជាងដែល​ដើរ​តាម​ពីក្រោយ​មាន​ការឆ្ងល់​យ៉ាងខ្លាំង ហើយ​ក៏​សួរ​ទៅជាង​ចម្លាក់

” លោកគ្រូ! យើងខំ​ដើរ​ផ្លូវ​ឆ្ងាយ​យ៉ាង​នេះគឺដើម្បីរៀនឆ្លាក់ឈើ យើង​មិន​ដែល​ឃើញ​ដើមឈើ​ណា​ល្អ​ដូច​ដើម​នេះ​ឡើយ ហេតុអ្វីលោកគ្រូមិនចាប់អារម្មណ៍នឹងដើមឈើនេះសូម្បីតែបន្តិចដូច្នេះ? ”
” ពូក​ឯងកុំស្ងើចសរសើរ​ដើមឈើ​នេះ​ខ្លាំង​ពេក វាជាដើម​ឈើ​ស្ពោត មិន​រឹង​ម៉ាំទេ បើ​ធ្វើ​ទូក​ក៏​មិន​បាន ធ្វើ​​ផ្ទះ​​ក៏​​វា​​នឹង​ចេញ​​​ជ័រ​ដែរ ។ “

ជាង​​ចម្លាក់​អធិប្បាយរហូតដល់​សរុប​សេចក្តី គឺដើម​ឈើនេះ​មិន​​អាច​យក​ទៅធ្វើអ្វី​ឲ្យ​កើត​ជា​ប្រយោជន៍បាន​​ឡើយ ព្រោះ​​ហេតុអ្វី? មូល​ហេតុ​​​ដ៏​ងាយ​​ស្រួល​​ម្យ៉ាង​​គឺ ព្រោះ​តែ​វា​​គ្មាន​ប្រយោជន៍ ទើប​វាអាច​នៅ​បានយឺនយូរ រហូត​​ដល់​ធំ​បែប​នេះបាន ។

រឿងរ៉ាវ​ឬអ្វីៗ​នៅលើ​លោកនេះ​​ក៏​ដូចគ្នា​ដែរ ខ្លះ​មើលរាង​ពី​ខាង​ក្រៅ​ដូចជា​អស្ចារ្យ តែ​ជួន​កាល ល្អ​តែរូប តែ​ក្លិន​អា​ក្រក់ ឬ​​ល្អ​​តែ​សំបក​ក្រៅ តែ​ក្នុង​ដូចផ្លែល្វា ។ ហេតុ​ដូច្នេះ បើ​ពិគ្រោះ​បញ្ហា រឺ​ត្រួតពិនិត្យ​ហេតុការណ៍​ផ្សែងៗ យើង​មិន​​គួរ​​ឲ្យរូ​បភាព​​សំបក​​ក្រៅ​​មក​បន្លំ​​ភ្នែក​​យើង​​បាន​ទេ ត្រូវ​មើល​ឲ្យធ្លុះ​នៃឬស​គល់​បញ្ហា ទើប​ធ្វើ​ឲ្យយើងជៀស​ផុត​ពីការ​សម្រេច​ចិត្តខុ​សបាន ។ តែ​​ពេល​​​​ខ្លះ​​​សូម្បី​​តែ​មាន​​ភស្តុតាង​​ឲ្យ​ឃើញ​​នឹង​​ភ្នែក​ហើយ ក៏​​នៅ​មិន​​ទាន់​ប្រាកដ​ជា​ការពិត ១០០ភាគរយ​ដែរ។ ហេតុ​ដូច្នេះ យើង​ត្រូវចេះ​ពិចារណា​ឲ្យ​បាន​ច្រើន​ផ្លូវ ចេះ​ស្តាប់​យោបល់​អ្នក​ដទៃ​ខ្លះ និង​​ជា​សំខាន់​​ត្រូវ​​ពិនិត្យ​​ឲ្យ​បាន​​គ្រប់ជ្រុង​​ជ្រោយ មិន​ត្រូវ​តម្រុង​ទៅ​តែផ្លូវ១​នោះឡើយ ។

មនុស្ស​មិន​តិចទេ​ដែល​​មើល​ឃើញ​បញ្ហា​តែ​​ម្ខាង ហេតុ​ដូច្នេះ​ហើយ ទើប​​បណ្តាល​​ឲ្យ​មាន​បញ្ហា​​ឈ្លោះ​ទាស់​​ទែង​​គ្នា​កើត​ឡើង​ញឹក​ញាប់។

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ប្រាជ្ញាជីវិត and tagged . Bookmark the permalink.

27 Responses to កុំវិនិច្ឆ័យអ្វី១នៅលើតែសំបកក្រៅ

  1. Samady KS ថា:

    អក្សរ​ពណ៌​លឿង​នោះ ខ្ញុំ​មើល​ឡើង​ចង់​វៀច​ភ្នែក​ហើយ

  2. Line ថា:

    ពួកម៉ាកឯងឡូវចេះច្រើនដល់ហើយវ៉ី។ ហាហាហាហា

  3. Somada ថា:

    អីយ៉ាប្អូនស្រីបង បាត់មួយរយៈស្មានតែទៅណា តាមពិតទៅរៀនវិជ្ជាគុណបន្ថែមសោះ ។ គំនិតល្អមែន !

  4. ផ្កាឈូក ជាផ្កាដែលពណ៌ស្អាត ក្លិន​ក្រអូប​ល្មម តែជាផ្ការដែល​យក​បាន​តែធ្វើបុណ្យ!

  5. អគុណដែលយល់ចិត្ត
    បើទោះបីខ្ញុំអត់លុយ តែខ្ញុំមានចិត្តស្មោះ អត់មាននណាមើលដឹងសោះ។

  6. កណ្ដូបប្រមឹក ថា:

    អត់ទាន់ត្រូវម៉ាតយនិយាយមិនចេញទេ.
    តែបើបាន២តយស្មើរនិងម៉ាលីត្រវោហា
    មិនដឹងមកពីណា.

  7. achharia ថា:

    មែន ! ដូចក្រូចជាដើម
    ត្រូវបកសំបកចេញអោយអស់កុំអោយមានសល់
    រួចភ្លក់មើលសិន មុននឹងវិនិច្ឆ័យបានថាជូររឺផ្អែម 😆
    តែជាញឹកញាប់ អាណាមានសំបកជាំស្អុយ ពូរទក់
    ជ្រក់ជ្រេញរឺឃើញគេយកវាបោះលេងឡើងទន់ល្វ៉ិ
    បែកវ៉ល់ហើយ មិនបាច់ភ្លក់សិនក៏វិនិច្ឆ័យបានដឹងដែរ 🙂

    • pkay_sour ថា:

      ក្រូចក៏មិនខុសពីមនុស្សដែរ បើក្រូចសំបកជាំខ្មៅ ប្រៀបបាននឹងមនុស្សដែលបង្ហាញចារឹកពាលចេញមក​ក្រៅតែម្តង ដែលធ្វើឲ្យយើងអាចមើលដឹង មិនបាច់បកសំបក តែជូរឬផ្អែមប្រៀបបានមនុស្សខ្លះ ល្អតែរូប តែខាងក្នុងវិញអាក្រក់រកលេខដាក់គ្មាន ឬក៏ល្អតែរូប តែសម្តី តែចិត្តគំនិតវិញមិនបាច់ថ្លែង 😀

  8. មិនដឹង​ជា​រឿង​អី​ទៀត​ទេ​អ្នក​នាង​ផ្កាយ​!

  9. សួស្តីផ្កាយ!
    អត្ថបទប្រៀបធៀបខាងលើពិតជាបង្កប់អត្ថន័យអប់រំល្អណាស់។
    ដើមឈើត្រង់ខ្ពស់ស្រលូនជាងឈើធម្មតាមើលមិនដឹងគិតថាជា
    ឈើល្អអាចធ្វើទូកធ្វើក្តាបាន តែជាងដែលឆ្លាតមានបទពិសោធន៍គេ
    មើលធ្លុះយល់ជ្រៅជ្រាបថាជាឈើស្ពោតក្នុងមិនអាចប្រើការក្នុង
    រឿងទូកក្តាបាននោះទេ។

    ក្នុងសង្គមមនុស្សយើងបច្ចុប្បន្ននេះមានមនុស្សមិនតិចទេដែល
    ចូលចិត្តប្រើលក្ខណៈផ្នែកខាងក្រៅបន្លំភ្នែក ដូចជាគ្មានលុយតែ
    ស្លៀកពាក់ហ៊ឺហាដោយសម្លៀកបំពាក់តម្លៃខ្ពស់ខ្លាចគេដឹងថាអត់
    លុយ តាមពិតអត់មែនដល់ផ្ទះរកអ្វីទទួលទានក៏គ្មាន ហើយអ្នក
    ខ្លះទៀតពូកែពាក្យសម្តីនិយាយអួតយ៉ាងនោះយ៉ាងនេះបោកប្រាស
    គេ ទាំងនេះបើយើងមិនបានសង្កេតពិនិត្យទេក៏រមែងជឿស៊ុបទៅលើ
    សភាពដែលប្រាកដត្រឹមខាងក្រៅ តែមនុស្សដែលឆ្លាតមានការសិក្សា
    ជ្រៅជ្រះមានបទពិសោធន៍ខ្ពស់រមែងតាមទាន់ដឹងថាជាមនុស្សឥត
    ប្រយោជន៍ គេមិនទៅរវល់ជាមួយសោះឡើយ ចំណែកអ្នកមិនឆ្លាត
    អាចជឿរហូតត្រូវគេបោកខូចខ្លួនខូចប្រាណ ខូចទ្រព្យថែមទៀត
    ក៏មាន។

    ទោះយ៉ាងក៏ដោយដូចផ្កាយបានពោលខាងលើចឹងថា របស់អ្វីក៏
    ដោយមានគុណសម្បត្តិនិងគុណវិបត្តិរបស់វា សម្រេចលើអ្នកប្រើ
    វានោះឯង ថាអាចមើលឃើញប្រយោជន៍របស់វាក្នុងផ្នែកណាដូច
    ក្នុងពាក្យស្លោកខ្មែរយើងថា”ឈើណាវៀចធ្វើកង់ ឈើណាត្រង់
    ធ្វើកាំ”ជាដើម។ ដូចដើមឈើធំក្នុងអត្ថបទនេះចឹងដែរទុកជាមិន
    អាចធ្វើទូកធ្វើក្តាបានតែក៏អាចផ្តល់ជាម្លប់ត្រឈឹងត្រឈៃដល់អ្នក
    ដំណើរបានជ្រកម្លប់ផងដែ។

    សូមធ្យាស្រ័យខ្ញុំនិយាយចេះតែវែងឆ្ងាយរកកន្លែងចប់មិនឃើញ
    រហូតហ្នឹង។

    សូមឲ្យផ្កាយមានសុខភាពរឹងប៉ឹងប្រាជ្ញាវាងវៃ….។

ទំលាក់ មួយចំលើយតប ទៅ បុរិន្ទ បោះ​បង់​ការ​ឆ្លើយ​តប