មើលមិនឃើញចំនុចខ្វះខាតខ្លួនឯង ទំលាក់កំហុសលើអ្នកដទៃ

ធម្មជាតិ​របស់​មនុស្ស មាន​ការ​ប្រទាញ​ប្រទុង​ក្នុ​ង​ខ្លួន​ជា​ខ្លាំង។ ពេល​ខ្លួន​ឯង​ធ្វើ​ខុស​មាន​អារម្មណ៍​ថា​ជា​រឿង​តូច​តាច តែ​បើ​អ្នក​ដទៃ​ធ្វើ​ខុស​វិញ បែរ​ជា​គិត​ថា​ជា​រឿង​ធំ​ដុំ។ហេតុអ្វី​បាន​ជា​យ៉ាង​នេះ? ព្រោះ​ថា​ការ​ដាក់​កំហុស​ទៅ​លើ​អ្នក​ដទៃ វា​ងាយ​ស្រួល តែ​បើ​គេ​រិះគន់​ចាប់​កំហុស​លើ​ខ្លួន​វិញ ខ្លួន​បែរ​ជា​គិត​ថា​គេ​ចង់​រក​រឿង គេ​មាន​គំនិត​មិន​ល្អ ហើយ​រឹត​តែ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​រិះគន់​ទាំង​នោះ​ទៀត។ នេះ​ជា​និស្ស័យ​របស់​មនុស្ស ដែល​តែង​តែ​ម៉ត់​ចត់​ជា​មួយ​អ្នក​ដទៃ តែ​ធូរ​លុង និង អភ័យ​ទោស​ឲ្យ​ខ្លួន​ឯង​ជានិច្ច។

ដូចមានរឿងមួយបានដំណើរថា

ខ្លែង​ស្រាក​ គឺ​ជា​សត្វ​មួយ​ដែល​មាន​ភាព​ជា​មិត្ត​នឹង​មនុស្ស​យើង​ដែរ តែ​គួរ​ឲ្យ​ស្តាយ​ដែល​អ្នក​ស្រុក​នៅ​តាម​ភូមិ​និ​មួយៗ​បែរ​ជា​មិន​ចង់​ឲ្យ​ខ្លែង​ស្រាក​រស់​នៅ​ក្បែរ​ភូមិ​ខ្លួន​ឡើង ជា​ពិសេស​គឺ​សំលេង​របស់​វា​គឺ​គួរ​ឲ្យ​ខ្លាច។ ពេល​យប់​អធ្រាត បើ​គេ​មាន​ធុរៈ​ត្រូវ​ចេញ​ដំណើរ​យប់ គ្រាន់​តែ​លើ​សំលេង​របស់​ខ្លែង​ស្រាក​ភ្លាម នឹង​ធ្វើ​ឲ្យ​គេ​ភ័យ​ស្លន់​ស្លោរ​ត្រជាក់​ចុង​ដៃ ចុង​ជើង​ភ្លាម​មួយ​រំពិច។ ខ្លែង​ស្រាក​​ពិបាក​ក្នុង​ចិត្ត​ជា​ខ្លាំង បើ​ទោះ​ជា​វា​រើ​សម្បុក​ទៅ​ដល់​ទីណា ក៏​លើ​តែ​សំលេង​ស្រែក​ជេរ​ប្រទេច និង​ដេញ​មិន​ឲ្យ​រស់​នៅ​ជិត​អ្នក​ស្រុក​ឡើយ។ ខ្លែង​ស្រាក​ក៏​គិត​ក្នុង​ចិត្ត​ថា អ្នក​ស្រុក​នៅ​ទី​នេះ​ចិត្ត​អាក្រក់​ណាស់ យើង​ត្រូវគេ​ច​ឲ្យ​ផុត​ទៅ​ឲ្យ​ឆ្ងាយ​ពី​ទីនេះ ។គិត​ហើយ ខ្លែង​ស្រាក​ក៏​ហើយ​៣យប់ ៣ថ្ងៃ​ដើម្បី​ទៅ​ភាគ​ខាង​កើត រហូត​អស់​កម្លាំង ហើយ​ក៏​ឈប់​សំរាក​នៅ​ដើម​ឈើ​មួយ។ ឃើញ​ដូច្នេះ​សត្វ​លលក​ក៏​សួរ​ទៅ​កាន់​ខ្លែង​ស្រាក។

លលក : ” តើអ្នកមកពីធ្វើអ្វី បានជាមើលទៅដូចអស់កម្លាំងម្លេះ?”

ខ្លែងស្រាក់ : ” ខ្ញុំនឹងប្តូរកន្លែងទៅរស់នៅទិសខាងកើតវិញ ត្បិតអ្នកស្រុកនៅទិសខាងលិចនេះ ចិត្តអាក្រក់ណាស់ គេ​ស្អប់​ខ្ពើម​ខ្ញុំ គេ​ថា​សំលេង​ខ្ញុំ​គួរ​ឲ្យ​ខ្លាច ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ប្តូរ​លំ​នៅ​ទៅ​រស់​នៅទិស​ខាង​កើត​វិញ ។ “

លលក​ស្តាប់​ហើយ​អស់​សំណើច : ” គ្រាន់​តែ​រើ​សម្បុក​ពិត​ជា​អាច​ដោះ​ស្រាយ​បាន​មែន​ឬ? តាមការ​គិត​របស់​ខ្ញុំ បើ​ទោះ​ឯង​រើ​សម្បុក​ទៅ​ដល់​ទី​ណា​ក៏​ដូច​តែ​គ្នា​ដដែល​ហ្នឹង “

ខ្លែង​ស្រាក​មិន​ទាន់​យល់​សម្តី​របស់​លលក​ក៏សួរ :

” ហេតុ​អី​ទៅ? ឬ​សម្បី​តែ​យើង​ចាក​ចេញ​ឆ្ងាយ​ហើយ នៅ​តែ​មិន​អាច​គេច​ផុត​ទៀត? “

លលក​តប​ដោយ​ស្មោះ​ត្រង់ :

“ហេតុ​ផល​មាន​ច្បាស់​លាស់​ណាស់ បើ​អ្នក​មិន​ប្តូរ​សម្លេង​ដ៏​គួរ​ឲ្យ​ខ្លាច​របស់​អ្នក​ទេ ទោះ​ទៅ​ដល់​ទិស​ខាង​កើត ក៏​គេ​នៅ​តែ​មិន​រាប់​រក​អ្នក​ដូច​តែ​គ្នា​ហ្នឹង”

និទាន​​នេះ​​ចង់​​បញ្ជាក់​​ឲ្យ​​ឃើញ​​ថា អ្នក​​មិន​​ដែល​​មើល​​ឃើញ​​កំហុស​​របស់ និង​​ចំនុច​​ខ្វះ​ខាត​​ខ្លួន​​ឯង​​ឡើយ តែង​​តែ​ទម្លាក់​​កំហុស​​ទៅ​​លើ​អ្ន​ក​ដទៃ ឬ​​ចោទ​​បរិយាកាស​​ជុំវិញ​​ថា​មិន​​មាន​​ភាព​មេត្រី​​ចំពោះ​​ខ្លួន ហើយ​​រំពឹង​​ថា​​នឹង​ផ្លាស់​ប្តូរ​ជតាកម្ម​​រ​បស់​ខ្លួន​បាន ដោយ​គ្រាន់​តែ​ប្តូរ​​បរិយាកាស​ខាងក្រៅ​សារ​ជាថ្មី ។

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ប្រាជ្ញាជីវិត, រៀនស្គាល់ខ្លួនឯង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

25 Responses to មើលមិនឃើញចំនុចខ្វះខាតខ្លួនឯង ទំលាក់កំហុសលើអ្នកដទៃ

  1. somada និយាយថា៖

    ដូចសុភាសិតមួយគេលើកឡើងថា “ច្រមុះខ្លួនឯងមើលមិនឃើញទេ ឃើញតែច្រមុះគេ” ។

  2. Ratha Hin និយាយថា៖

    អត្ថបទល្អមែន ។ ខ្ញុំដូចជាសត្វខ្លែងអីចឹង ។​ ខ្ញុំយល់បានខ្លះៗ ហើយនឹងព្យាយាមសិក្សាកំហុស​ខ្លួនឯងអោយបានច្រើន។

    • pkay_sour និយាយថា៖

      អរគុណដែលបានចូលមកលេងនៅនេះ ។ អ្នកណាក៏ដូចខ្លែងដែរ សូមកុំខ្មាសអៀននឹង​សារភាព​កំហុស​របស់ខ្លួនឯង តែសំខាន់ គឺយើង​ដឹង​ខុសហើយចេះកែខ្លួន នោះ​ហើយ​ជា​​មោទនភាព

  3. វិចិត្រ និយាយថា៖

    វា​ជា​ចំនុច​ខ្សោយ​របស់​មនុស្ស​គ្រប់​រូប។ មាន​ការ​ខិតខំ​កែ​បន្តិចម្ដង​ៗ​តែ​ប៉ុណ្ណោះ។​ មនុស្ស​ស្គាល់​កំហុស​ខ្លួនប្រឹង​កែប្រែ ចាត់​ទុក​ថា​ប្រសើរ​ណាស់​ទៅ​ហើយ។ បើ​ទោះ​បី​ជា​ទ្រឹស្ដី​នេះ​ងាយ​យល់​យ៉ាង​ណា​ក៏​ដោយ មាន​មនុស្ស​តិច​ណាស់​ដែល​អាច​ធ្វើ​បាន។

    • pkay_sour និយាយថា៖

      ដូចក្នុងអត្ថបទចឹង បើយើងមិនត្រិះរិះរកចំនុចខ្វះខាតខ្លួនឯង ហើយខំកែតម្រូវនោះទេ ចឹងយើងនឹងខាត​កំលាំងនិងប្រយោជន៍ហើយ ។ អ្វីក៏មិនងាយស្រួល ហើយក៏មិនពិបាកដែរ សំខាន់យើងចេះទទួលស្គាល់​ការពិត និង កំហុសរបស់ខ្លួនរឺអត់? ហើយព្រមធ្វើការកែប្រែទេ? បើយើងចេះកែប្រែ មនុស្សបែបនេះទើប​គេហៅថាមនុស្សឆ្លាត🙂

  4. កណ្ដូបប្រមឹក និយាយថា៖

    ហាសហា!!!!
    មិនមែនដឹងខ្លួនខុស ហើយទៅផឹកស្រាទេអី.

  5. ភារម្យ និយាយថា៖

    អត្តបទល្អ!​

  6. enana88 និយាយថា៖

    “កម្រនឹងផ្លាស់ប្តូរខ្លួនឯងតាមបរិយាកាស” បើមិនដូច្នោះ …មនុស្សដែលគ្មានឆន្ទៈពិតប្រាកដ

  7. វិទ្យា និយាយថា៖

    សរសេរបានឡាអ។ ទះដៃអបអរសាទរមួយ….

  8. khmerdlstation និយាយថា៖

    រាល់​ថ្ងៃនេះ​ខ្ញុំ​មើនឃើញខ្លួនឯងដោយសារ កញ្ចក់
    ងើបពីគេ លប់មុខដុះធ្មេញ ឆ្លុះមួយ
    ញ៉ាំបាយហើយ ចាក់ធ្មេញ ឆ្លុះមួយ
    ងូតទឹកពេលល្ងាច ឆ្លុះមួយ
    ងើបពេលយប់ទៅបន្ទប់ទឹក មកវិញ ឆ្លុះមួយ
    ខ្លាចភ្លេច!!!!

    • pkay_sour និយាយថា៖

      កញ្ចក់ធម្មតាក៏ឆ្លុះមើលមិនឃើញអស់ដែរ ទាល់តែប្រើកញ្ចក់អារម្មណ៍និងកញ្ចក់គំនិត ទើបអាចមើលឃើញ​អ្វីៗបានឆ្ងាយ និងច្បាស់ល្អ ។

      អរគុណដែលបានឆៀងមកចូលលេងណា៎🙂

  9. ខ្មែរ ចំណាន និយាយថា៖

    សួស្តីផ្កាយ!
    រឿងខាងលើនេះពិតជាមានសារៈណាស់។ ធម្មជាតិរបស់មនុស្សគឺ
    មានការស្រលាញ់ខ្លួនឯងជាងអ្វីៗ​ ទាំងអស់ក្នុងលោកនេះ ដូច្នេះ
    ហើយការគិតការធ្វើគ្រប់យ៉ាងមនុស្សរមែងគិតដល់ប្រយោជន៍របស់
    ខ្លួនជាមុន នេះអាចជាហេតុធ្វើឲ្យមនុស្សមើលរំលងកំហុសឆ្គងរបស់
    ខ្លួន តែចូលចិត្តនិយាយដើមអ្នកដទៃឃើញកំហុសអ្នកដទៃតូចផង
    ធំផងរាប់មិនអស់​ដូចសុភាសិតៈ-

    រឿងណាដែលត្រូវច្រើនតែនៅលើខ្ញុំ ខុសតូចខុសធំច្រើនតែនៅលើគេ
    កំហុសខ្លួនឯងថ្លែងមិនសូវចេញទេ បើកំហុសរបស់គេឃើញផងឮផង។

    ទោះយ៉ាងនេះក្តីបុគ្គលដែលបានសិក្សាជ្រៅជ្រះរមែងអាចលើកកម្ពស់
    និងកែតម្រូវឧបនិស្ស័យរបស់ខ្លួនបាន បើទុកជាពិបាកបន្តិចក្តីតែក៏អាច
    កែប្រែបាន បើគេបានសង្កេតពិនិត្យរហូតស្គាល់ជាក់លាក់ថាឧបនិស្ស័យ
    ណាគួរទុកនិងចិត្តគំនិតណាគួរលះហើយនោះ។

    សូមអធ្យាស្រ័យដូចជាវែងឆ្ងាយបន្តិចហើយណ៎ាផ្កាយអើយ……
    សូមឲ្យផ្កាយមានសុខភាពរឹងមាំនិងសំណាងល្អ…..

    • pkay_sour និយាយថា៖

      ចា៎សួស្តីចំណាន អរគុណខ្លាំងណាស់ដែលបានចូលលេងហើយបានផ្តល់​ជាមតិល្អៗ​នៅទីនេះ ។ ត្រូវហើយ​ធម្មតាមនុស្សគឺលំអៀងលើខ្លួនឯង មិនថាយើង មិនថាគេ បើយើងមិនលំអៀង នោះមិន​មែន​ជាមនុស្សហេ ព្រោះថានៅលើលោកនេះ បើមិនមានការលំអៀង មិនមានការលោភលន់ ក៏គ្មានការ​រីកចម្រើនដែរ តែយើងត្រូវចងចាំថា ធ្វើអ្វីក៏ដោយ ត្រូវធ្វើដោយមានការពិចារណាច្បាស់លាស់ គ្មានអ្វីល្អ​អត់ខ្ចោះនោះទេ តែយើងត្រូវប្រកាន់យុត្តិធម៌ជាជំហរ ហើយចេះទទួលកំហុសខ្លួន និងធ្វើការកែប្រែ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s