មហាសង្រ្គាន ឆ្នាំថោះ ត្រីស័ក

ព្រះពុទ្ធសករាជ្យព្រះសាសនា​អតិក្កន្តាកន្លង​ទៅហើយវ​បាន២៥៥៤ ត្រឹមថ្ងៃ ១៥កើត ខែពិសាខ លុះដល់ថ្ងៃទី ១ រោច ខែពិសាខ ឆ្នាំថោះ ត្រីស័ក​តទៅ​ចូលពុទ្ធសករាជ ២៥៥៥។

ឆ្នាំថោះ

ឆ្នាំថោះត្រីស័ក

នឹងគណនា ឆ្នាំថោះ ឥលូវនេះ សង្រ្គានចូលមក​នៅព្រហស្បតិ៍ ១១កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី ១៤ខែ​មេសា ស.គ. ២០១១ វេលាម៉ោង ១៣ និង ១២នាទីរសៀល ។ ពេលនោះព្រះអាទិត្យ​ចេញពី​មីនរាសី​ទៅឋិតនៅឯ​មេសរាសី តាម​ផ្លូវ​គោ​វិថីគឺ​ផ្លូវ​កណ្តាល ទើបមានទេវធីតា​មួយអង្គ​ជា​មគ្គ​នាយិកា​​ព្រះនាម កិរិណីទេវី ជាបុត្រទី ៥ នៃកបិល​ម​ហា​​ព្រហ្ម​​ គង់​​នៅ​​ចាតុម្មហារាជិកា ទ្រង់​អម្ពរពណ៌ បែតង លម្អ​នៅ​​ព្រះ​ការណ៌​ដោយ​សៀត ផ្កាមន្ទារ អភរណទ្រង់​ពាក់ កែវមរកត ភក្សា​ហារ​ទ្រង់សោយ ​សណ្តែក ល្ង​ ព្រះហស្តស្តាំទ្រង់ កង្វេរ ព្រះហត្ត​ឆ្វេងទ្រង់ កាំភ្លើង ទ្រង់អង្គុយ​​ពាក់​​ឆៀងលើ ខ្នង គជ​សារ (សត្វដំរី) ជា​ពាហនៈ ។ ទើបនាំអស់ទេវបុត្រ ទេវធីតា​ទាំងមួយ​សែនកោដិហោះ​ទៅកាន់​គុហាកែវ​ធម្មមាលី នាទីភ្នំ​កៃ​លាស ខេត្ត​ហិមពាន្ត ជា​ទី​តម្កល់​​ទុកនូវ​​ព្រះសិរិសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំ​មក​ដង្ហែល​ប្រទក្សិណ​ភ្នំព្រះ​សុមេរុរាជ តាម​ផ្លូវ​ព្រះ​អា​ទិត្យ​​ចរ ចំនួន​៦០នាទី (២៤ម៉ោង) ។ ទើបនាំ​យកទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ ហើយ​ប្រជុំ​ទេវបុត្រ ទេវធី​តា​ទាំង​មួយ​សែន​កោដិ ចូល​ទៅ​ស្រង់ទឹក អ​នោតត្ត​មហាស្រះ ដែលមាន​ទឹកហូរ​ចេញ​ពីបំពង់ថ្ម​កែវដែល​ជាមាត់​គោ​ឧសភរាជទាំង៧ ត្រជាក់​ក្សេមក្សាន្ត ព្រះរាជ​ហឬទ័យ ហើយ​នាំ​គ្នា​ចូល​ទៅ​ស​មា​ទាន​រក្សា​សីលដោយសោមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលា ដែល​វិស្សកម្ម​ទេវបុត្រ​និម្មិត​ថ្វាយ ដើម្បី​​បន្ទោបង់​​អពមង្គល​ឲ្យ​ជ្រះ​ស្រ​ឡះ​​ហើយ​ចម្រើន​នូវសិរីសួស្តី ជ័យមង្គល ជន្មា​យុយ៉ឺន​យូរ ដល់ទេវតា និង​មនុស្ស​សត្វ​ផង​ទាំង​ឡាយ​តាំង​ពីឆ្នាំ​ថ្មី​ចូល​មក​នេះបាន​ធូរ​ទូលំទូលាយ​សុខ​ក្សេមក្សាន្តតរៀងទៅ។

  1. ថ្ងៃព្រហត្បិ៍ ១១ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០១១ វេលាម៉ោង ១៣ និង ១២នាទីរសៀល ជាថ្ងៃចូលឆ្នាំថោះ ត្រីស័ក

  2. ថ្ងៃសុក្រ ១២កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រិស្តសករាជ ២០១១ ជា​​​វារៈវ័នបត​

  3. ថ្ងៃសៅរិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៦មេសា គ្រិស្តសករាជ ២០១១ នៅ​វេលា​ម៉ោង ១៥ និង ៣០​នាទី ១២វិនាទី ជាវារៈឡើងសក័។

គម្រប់ជាសង្រ្គាន្តបីថ្ងៃស្រេចបរិបូរណ៌ចូលជាសកល ឆ្នាំថោះ ត្រីស័ក ចុល្លសករាជ ១៣៧៣ និង មហាសករាជ ១៩៣៣ តទៅ។

រណ្តាប់ទទួលទេវតា

រៀបតាមទម្លាប់ចាស់ហូវ តែកុំភ្លេច សណ្តែក និង ល្ង ដាក់ទទួលទេវត្តាផង ព្រោះជាភក្សាហោរបស់ទេវធីតា។

ដកស្រង់ពីមហាសង្រ្កាន្ត ឆ្នាំថោះ ត្រីស័ក
មិនមែន​ផ្កាយ​ចេះ​ទស្សទាយ​ហេណា៎

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ពីនេះពីនោះ and tagged , , . Bookmark the permalink.

4 Responses to មហាសង្រ្គាន ឆ្នាំថោះ ត្រីស័ក

  1. somada និយាយថា៖

    សួស្តីឆ្នាំថ្មីប្អូនស្រីបង សំណាងល្អណា!

  2. enana88 និយាយថា៖

    សួស្តីឆ្នាំថ្មី សម្លាញ់!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s