ខួបកំណើតខុសថ្ងៃ ឆ្នាំមុន ឆ្នាំនេះ ឆ្នាំក្រោយ

ឆ្នាំមុន ឆ្នាំនេះ ឆ្នាំ​ក្រោយ ឆ្នាំ​ណា​ក៏​ប្រហែល​ជា​មិន​ខុស​គ្នា​ដែរ អ្វីៗ​គឺ​ព្រហ្មលិខិត​បាន​ចារ​មក​រួច​ហើយ មិន​បាច់​ខំ​សង្ឃឹម​​អ្វី​ច្រើន​​ពេក​​ទេ។ ថ្ងៃ​ណា​ក៏​​ដូច​​ថ្ងៃ​ណា វា​មិន​មែន​ជា​​លើក​ទី​​១​នោះ​​ទេ ​គួរ​​តែ​​ស៊ាំ​ហើយ​​ ហើយ​​ខ្លួន​​ឯង​​ក៏​​គួរ​​យល់​​ពី​​ហេតុ​​ផល​​ច្បាស់​​ដែរ កុំ​​អាត្មា​​និយម​យក​តែ​​ចិត្ត​​ខ្លួន​​ឯង​​ពេក ព្រោះ​​អាច​​ប៉ះ​ពាល់់ដល់ទឹកចិត្តអ្នកដទៃ ។ ​

ថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០១១ ម៉ោង វ៉ីហ្វេន ៥ល្ងាច កម្មវិធីមុនខួបកំណើត

ក្នុង​បន្ទប់​ខារ៉ាអូ​ខេ​ភ្លើង​ត្រូវ​បាន​បិទ អម​ដោយ​ភ្លើង​ទៀន​នំ​ខួប​កំណើត និង​សម្លេង ” Happy Birthday 2 U Happy Birthday 2 U Happy Birthday 2 U” សម្លេង​ច្រៀង​ជាមួយ​ស្នាម​ញញឹម​ពី​មិត្ត​គ្រប់គ្នា​បាន​បន្លឺ​​​ឡើង​​​យ៉ាង​ក្អាក​ក្អាយ និង​​ទឹក​​មុខ​​ស្រស់​​​ស្រាយ តែខាង​ក្រៅ របស់​ម្ចាស់​ខួប ។ តើ​​ម្ចាស់​​ខួប​​ថ្ងៃ​នេះ​​​ជា​​អ្នក​ណា? ខ្ញុំ? ខ្ញុំ? ខួប​ខ្ញុំ​ថ្ងៃ ១៨មេសា ១០​​មេសា? មិនមែន​​​ហើយ​​គឺ​ជា​​ឈ្មោះ​​របស់​​ខ្ញុំ​​មែន នៅ​​លើ​នំ​​នេះ គឺ​មិត្តទាំង​អស់​បាន​​រៀប​ចំមុខថ្ងៃដើម្បីខ្ញុំ ។

ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១១ ផ៉ាកវ៉េជាន់ទី៣ ម៉ោង៤ល្ងាច អំណោយ​​មុខ​ថ្ងៃ​ខួប​កំណើត

ភីហ្សា​​មួយ​​ប្រអប់​​ត្រូវ​បានទេវត្តា ផ្ញើរ​មក​​ដាក់​​លើតុ​ធ្វើការ​របស់​ខ្ញុំ​។ នំ​របស់​អ្នកណា​នឹង? ម៉េច​មាន​ឈ្មោះ​ខ្ញុំ និង​​លេខ​​ទូរសព្ទ​​នៅ​លើ​​នេះ​​ចឹង? ឆ្ងល់​ៗៗ អ្នក​ធ្វើកា​រនិ​ងមេ​នាំ​គ្នា​បង្អាប់​ខ្ញុំគ្រប់​គ្នា អ៊ួយ……អៀនខ្វាច់ សង្ស័យ​​តែ​​មា​ន​វីរ​បុរស​​ជិះ​ស្វា​ សេះ​​ស​​ផ្ញើ​មកសុំស្នេហ៍ខ្ញុំ​ហេ ​អាគិគិៗៗៗ:D តែហេតុ​អី?ហេតុអី​បេះដូង​​ចាប់​​ផ្តើម​​លោត​​ញ៉ាប់ ចុង​​ជើង​​ចាប់​​ផ្តើម​​ស្ពឹក​មាន​អារម្មណ៍​ថាចុក ចុក​ក្នុង​ទ្រូវ​ ខ្ញុំ​​គ្រាន់​​តែ​​សង្ឃឹម​​ថា​​គឺ​​មិ​ន​​មែន​​ដូច​​អ្វី​​ដែល​​ខ្ញុំ​​គិត​​ទៅ​​បាន​​ហើយ​។ ​

​ដែល​លឺ​​គេ​ថា​​កា​ន់​តែ​ជៀស​​កាន់​តែ​ជួប​ហេ?

តាមពិត​គួរសប្បាយ​​​ចិត្ត​ចំពោះទឹក​ចិត្តរបស់អ្នករាល់គ្នា​ តែហេតុអី​នៅ​ក្នុងបេះដូ​ង​ខ្ញុំ​​លោត​​ខ្លាំងយ៉ាង​​នេះ? (រំភើប​ពេក​មែន?) ទេ!!! មិន​មែនទេ.. ខ្ញុំ​មាន​​អារម្មណ៍​​ថាអួលដើមករ (ថារំភើប​ពេកនឹងហើយ) មានអារម្មណ៍​​ថា​ឈឺ ឈឺ​​នៅក្នុ​ង​ចិត្ត ហេតុអ្វី​ទៅ?​​រយ​ពាន់​សំនួរ​​​បាន​​ផុស​ឡើង​នៅ​ក្នុងខ្លួន ហើយ​ខ្លួន​ឯង ឈ្លោះ​នឹង​សតិ​របស់​ខ្លួនឯង ។ អារម្មណ៍​ច្របួក​ច្របល់ អារម្មណ៍​បាត់បង់ អារម្មណ៍​ឯការ មាន​​នៅ​ក្នុ​ង​ចិត្ត​​ជាប់​​ជានិច្ច។ ស្អប់​ខ្លួនឯង ស្អប់​ថ្ងៃ១៨មេសា ស្អប់​ភាព​ឯការ កុំចោល​ម្នាក់នេះ​បានទេ?

  • ផ្កាយ? ឯងកើតប៉ុន្មានថ្ងៃក្នុង១ឆ្នាំ?
  • ១០មេសា? ១១មេសា? ឬរាល់ថ្ងៃ? ថ្ងៃណាឲ្យប្រាកដ?
  • អាចដូរថ្ងៃបានអត់
  • មិត្តខំរៀប​ចំឲ្យមុន​ថ្ងៃ ហើយ មាន​អារម្មណ៍​យ៉ាងណា?
  • ហេតុអ្វីនៅមិនសប្បាយចិត្តទៀត?
  • ប៉ុណ្ណឹង​ហើយនៅចង់​បានអ្វីទៀតហ៎ាស?
  • ចុះគេរៀបចំឲ្យដល់ទៅ២ថ្ងៃហើយតើមិនថាចឹងហ៎?

ហេតុផល (សតិ)

  • ១ថ្ងៃ
  • ១៨មេសា
  • ប្រហែល១ថ្ងៃដឹង មានអីសំខាន់?
  • គួរតែមានអារម្មណ៍សប្បាយរីករាយ ហើយរំភើបនូវអ្វីដែលមិត្តខំរៀបចំឲ្យ
  • ព្រោះមិនទទួល​ស្គាល់​ការពិត យើង​ក៏ដឹងថា​ចូល​ឆ្នាំ អ្នកណា​ក៏​គេ​ត្រូវទៅ​លេង​ស្រុក​កំណើត អ្នកខ្លះ​ក៏​គេរ​វល់ការ​កំសាន្ត​របស់គេ គួរ​តែ​យល់​ពីហេតុផល​នេះ​ច្បាស់​ហើយ ឯងមាន​អី​បញ្ជារ​គេ​ធ្វើ​តាម​ចិត្ត​ឯងមែនទេ?
  • មនុស្ស​គឺមិនចេះស្កប់​ស្កល់ ចង់ឲ្យ​គេយក​តែ​ចិត្ត​ខ្លួន​ឯងម៉េច គេក៏​ត្រូវ​ការពេល​ផ្ឬាល់​ខ្លួន​របស់​គេដែរ
  • មែនហើយ គេមានចិត្តហើយ នៅចិត្តច្រើនទៀត មនុស្សយ៉ាប់

អារម្មណ៍ (ចិត្ត)

  • ១ថ្ងៃ
  • ១៨មេសា
  • អត់បាន
  • មុខញញឹម តែបេះដូងចាប់ផ្តើ​កន្រ្តាក់ញ៉ាប់ ត្រជាក់ចុងជើង ទឹកភ្នែកចាប់ផ្តើមហូរ នៅបន្ទប់ទឹក
  • ព្យាយាមថានឹងសប្បាយចិត្តហើយ តែ​គ្រាន់​សង្ឃឹម​​ថា​ឆ្នាំនេះនឹងមិនឯ​ការ តែអ្វីៗ​គឺ​មិន​ខុស​ពី​ឆ្នាំមុនទេ
  • ត្រឹមចង់​ជួប​ជុំគ្នា ជាពិ​សេស​មិត្ត​ស្និត​ស្នាល ញ៉ាំ​អី​តិច​តួច និយាយ​គ្នា​លេង​កំដរ​ក្នុង​ថ្ងៃនោះឯង
  • មែនហើយ តែអ្វីដែលចង់បានគឺនៅថ្ងៃ១៨ ថ្ងៃដែលឯការ​ប្រចាំឆ្នាំ មិន​មែន​មុន​ឬ​ក្រោយ​ថ្ងៃ​នោះ​ទេ ។
  • មុនក្រោយតើមានអ្វីខុសប្លែកពីថ្ងៃធម្មតា?
  • សូមទោស! ១០០០សូមទោស ១០០០០សូម​ទោសចំពោះមិត្ត​រាល់គ្នា នូវទង្វើរដែល​​យល់​តែ​ចិត្តខ្លួន​ឯង​របស់​ខ្ញុំ ខ្ញុំ​ពិត​​ជា​អាត្មា​និយម​​ពេក​​ហើយ ។ ជាចុងក្រោយ ខ្ញុំ​គ្មាន​​ពាក្យ​អ្វី​​ក្រៅ​​ពី​​ចង់​​អរគុណ​​នូវ​​ទឹក​​ចិត្ត​​ដ៍​ល្អ​របស់គ្រប់គ្នា តែអ្វីដែល​​ខ្ញុំ​​ចង់​បាន​នោះ មិនមែន​ជា​កាដូ មិន​មែន​ជា​កម្ម​វិធី​ធំដុំ ឬ​​​របស់​​មាន​​​​តម្លៃ​​អ្វី​នោះ​​ទេ ខ្ញុំ​គ្រាន់​តែសង្ឃឹមថា ខ្ញុំមានអ្នករាល់គ្នានៅក្បែរក្នុងថ្ងៃនោះឯង ។ តែមិនអាចដើម្បីទំនើងចិត្ត​ខ្លួន​ឯង ធ្វើ​ឲ្យ​គ្រប់​គ្នា​លំបាក រឺ​​ទើស​​ទាល់​​ចិត្ត​ទេមែនទេ? បំភ្លេចចោលគំនិតអាត្មានិយមនោះចោលទៅ!!!

    រីករាយថ្ងៃចូលឆ្នាំថ្មីដល់មិត្តរាល់គ្នា

    Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត and tagged , . Bookmark the permalink.

16 Responses to ខួបកំណើតខុសថ្ងៃ ឆ្នាំមុន ឆ្នាំនេះ ឆ្នាំក្រោយ

  1. Long ថា:

    កុំភ័យនៅមានផេនដា! តោះទៅច្រៀងខារ៉ាអូខេពីរនាក់!

  2. កុំពិបាក៧០ ៨០អីណា! ញុមវិញ១៨សីហាចំពេលវ៉ាកងផងមិនថា! ម្នាក់ៗយាងទៅស្រុកអស់គ្មានសំលាញ់សំលួយណានៅកំដរទេ។ មានតែអង្គុយរាប់Commentអ្នកជូនពរធើគ្មែកមក់ៗតែឯង!

    • pkay_sour ថា:

      វ៉ាកង ក៏មានអ្នកខ្លះគេនៅភ្នំពេញដែរ តែសំរាប់ផ្កាយវិញ ចូលឆ្នាំ គឺខានមិនបាន ជាពេលវេលាគេរវល់​គ្រប់គ្នា ហ៊ឹមមម កម្មយើង អ្នកណាប្រើឲ្យកើតចំថ្ងៃគេរវល់ធ្វើអី? តែក៏អរគុណសម្រាប់ការផ្តល់កំលាំងចិត្ត​ដែលណា៎

  3. peehs07 ថា:

    សួស្តីឆ្នាំថ្មីឆ្នាំថោះ! សូមសិរីសួស្តីឆ្នាំថ្មី ចូរមានដល់ផ្កាយ… សូមឱ្យផ្អែម!

  4. achharia ថា:

    សួស្ដីឆ្នាំថ្មី ផ្កាយសួគ៌ !

    អ្នកកើតក្នុងខែមេសា តាមក្បួនហោរាថា
    តែងបានធ្វើអ្វីជាប្រយោជន៍និងបំរើដល់សង្គម ។

  5. enana88 ថា:

    វែងឆ្ងាយហាស! តស់ទៅផឹក!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s