មហាខួបកំណើត

អ្វីៗ​​ព្រហ្ម​លិខិត​បាន​​កំណត់​​រួច​​មក​​ហើយ បើ​​ចង់​​តវ៉ា​​ក៏​​គ្មាន​​ប្រយោជន៍​​ដែរ ។ ឆ្នាំ​​នេះ​​ប្លែក​​ជាង​​ឆ្នាំ​ណា​​ទាំង​​អស់ (ហេតុ​អ្វី​បាន​ថាចឹងណ៎? )

សរុប​ព្រឹត្តការណ៍
នៃ​ការ​ប្រារព្ធ (អូហូ… សុទ្ធតែប្រារព្ធ ដូចជាពន់ពេកដឹងហេ?😀 អាគិគិៗៗ ) ពីធី​ខួប​កំណើត​ឆ្នាំ​នេះ​

  • ប្រធានបទ : ខួបកណើតខ្ញុំ
  • ចំណោទបញ្ហា : គៀកថ្ងៃចូលឆ្នាំ ម្នាក់ៗរវល់ កើតមិនត្រូវពេល កម្មយើង
  • កម្មវត្ថុ : រៀបចំមុនថ្ងៃ ចំថ្ងៃ ក្រោយថ្ងៃ មិនបានចូលរូម
  1. ថ្ងៃ អាទិត្យ ទី១០ ខែមេសា ឆ្នាំ២០១១ ការរៀបចំសម្ងាត់ នៃកាត់នំខួបកំណើត នៅវីហ្វេន សាលាអូខេ បន្ទប់លេខ៥

  2. ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១១ ការផ្ញើរភីហ្សាជំនួសនំខួបកំណើត មកដល់ផាកវ៉េ កន្លែងធ្វើការ

  3. ថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០១១ ការជុំគ្នាញ៉ាំអី អបអរខួបកំណើតរួមគ្នាសម្រាប់មនោ និងខ្ញុំ ១៧ ១៨មេសា

  4. ថ្ងៃអាទិត្រ ទី ១៧ ខែមេសា ឆ្នាំ២០១១ ការញ៉ាំអាហារជុំគ្នានៅផ្ទះជាមួយម៉ាក់់ អបអរមុនថ្ងៃច័ន្ទ

  5. (ថ្ងៃពិតប្រាកដ)ថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ ២០១១ មាន៤តង់ ទៀត

    ​​
  • ១ . ម៉ោង ៥ល្ងាច​ : នៅផាក​វ៉េ ការ​កាត់​នំ​ខេក​ខួប​កំណើត ដែល​ធ្វើ​ដោយ​មេ​របស់ខ្ញុំ​ផ្ទាល់ (គ្នា​៤​នាក់​ទាំ​ង​ខ្ញុំ)

  • ​​​

  • ​២​ . ម៉ោង ៦ល្ងាច : នៅ​ភីហ្សា​ខម​ផេនី​ផ្លូវ​កម្ពុជា​ក្រោម ការ​ជួបជុំ​នឹង​មិត្ត​រួម​ក្រុមប្រមាញ់​មិនទាំងអស់​គ្នាទេហេ តែមានអវត្ត​មាន​ខ្លះ ដូចជា ស្វាសរ and ពិសី ។ ហើយក៏មានការចូលរួមពីបង​ប្អូន​វ៉ើត​ប្រេស​ និង​ហ្វេក​បុក​ខ្លះ​ៗដែរ ។​

  • ​៣ . ម៉ោង ៧:៣០នាទីយប់ : ជួបជុំបងប្អូនវ៉ើតប្រេស នៅវីហ្វេន បន្ទប់លេខ៥ ដដែល អូហូ ច្រៀងផង រាំផង ហត់ចង់ដាច់កាឡើតហើយ អាគិគិៗៗៗ

  • ​៤​ . អត់ចាំម៉ោងហេ ដឹងតែត្រឹម បានទៅដេកស្ពាប ចាប់ហ៊ីង នៅអូឬស្សីយ៉ាងសង្ហា អ៊ួឈឺ ហ៊ឺស ប៉ុណ្ណឹងមានទៅចាអី? ទៅ​កំសាន្ត​បន្ត​នៅ ​DarkRoom ទៀត អាគិគិៗៗៗ (ស្អែកឡើង ដឹកថ្ងូរ ) ដំបៅពេញខ្លួន

​នេះហើយ​ជា​មហាខួប​កំណើត​ឆ្នាំនេះរបស់ខ្ញុំ ហើយ​បើតាម​ដំណឹង លឺថា​មាន​អ្នក​ចង់​រៀបចំ​នៅ​ថ្ងៃអាទិត្យ​នេះ​ឲ្យ​ទៀត ដើម្បី​ជា​ការ​សង​សម្រាប់​ថ្ងៃ ១៨ដែល​មិន​បាន​ចូល​រួម តើ​គួរ​គិត​យ៉ាង​ណា​ណ៎? ហ៊ឹម…. តាម​ណឹង​ទៅ​ចុះ ព្រោះ​ថា​មួយ​ខែ​នេះ បើ​និយាយ​ពី​ខួប​កំណើត សឹង​រាល់​ថ្ងៃ​ទៅ​ហើយ តែ​ដូច​រន្ធត់​ចិត្ត​ត្រង់​ថ្ងៃ​ខួប​កំណើត បាន​ចាប់​ហ៊ឹង​យ៉ាង​សង្ហា​នឹង​តែ​ម្តង មិន​សូវ​ឈឺ​ណា៎? ឈឺ​ខ្លាំង​តែ​ម្តង​នឹង​ណា៎ +_+

​ទោះ​ជា​យ៉ាង​ណា៎ ផ្កាយ​ក៏​សូម​អរគុណ​សម្រាប់​ទឹក​ចិត្ត​មិត្តៗ និង​អ្នក​ភូមិ​យើង​ទាំង​អស់​គ្នាដែល​បាន​ចូល​រូម និង បង្កើត​ភាព​សប្បាយ​ៗ​ដល់​រូប​ផ្កាយ បើ​ទោះ​ជា​មិន​បាន​ជុំ​គ្នា​ទាំង​អស់ ក៏​ផ្កាយ​នៅ​តែ​មានក្តី​រំភើប​ដែរ ហើយ​ក៏​សង្ឃឹម​ថា​ចំណង​មិត្តភាព​នេះ​នឹង​នៅ​ឋិត​ថេររ​ហូត ហើយ​ជូនពរ​មិត្ត​រាល់​គ្នា​ក្នុង​ឆ្នាំ​ថ្មី​នេះ សូម​ឲ្យបាន​សេចក្តី​សុខ​ចម្រើន រក​មាន​បាន សុខ​កាយ សប្បាយ​ចិ​ត្ត គេង​ស្រួល​ទាំង​អស់​គ្នា​ណា៎ សម្រាប់​អ្នក​ដែល​មិនទាន់​មានគូ​ សូម​ឲ្យ​មាន​ក្នុងឆ្នាំ​នេះទាំង​អស់​គ្នា ហើយ​អ្នក​ដែលមានហើយ​សូម​ឲ្យស្រលាញ់​គ្នាឲ្យ​កាន់តែ​ស្និត​រមួត​ណា៎ ​​! ជីប… ជីប … អស់​ពី​ក្តី​ស្រលាញ់​របស់​ផ្កាយ​ចា៎​ :* :* :* :* :* :* :*

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ប្លែក ប្លែក and tagged , , . Bookmark the permalink.

14 Responses to មហាខួបកំណើត

  1. វិចូច និយាយថា៖

    អាន​ទៅ​ដូច​ជា​សប្បាយ​ដល់​ហើយ ^_^

  2. បុរិន្ទ និយាយថា៖

    ខ្ញុំសុំផ្ញើកាដូអោយមួយ..

  3. somada និយាយថា៖

    ពិតជាសប្បាយណាស់ហ្ន៎ សូមចូលរួមត្រេកអរផង​។

  4. Long និយាយថា៖

    អត់បានហៅផេនដាអាលីង! ខឹងបងផ្កាយហើយ!

  5. ខ្មែរ ចំណាន និយាយថា៖

    សួស្តីផ្កាយ! ពេលខ្ញុំអានរឿងនេះរួចហើយមានអារម្មណ៍ថា
    ខួបកំណើតផ្កាយគគ្រាំគគ្រេងហាក់ដូចរលកសមុទ្របោក
    ផ្ទប់ច្រាំងចឹងហេហេ…ប្រហែលជាហត់នឿយកាយាតែ
    សប្បាយក្នុងចិន្តាហើយមើលទៅ។

    សូមអបអរផងណ៎ា…សូមឲ្យសប្បាយរហូតទៅ….

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s