ហោរាសាស្រ្តថ្ងៃនេះ

រាសីរបស់​លោក​អ្នក​ថ្ងៃ​នេះស្រុតចុះឡើង​ខ្ពស់​ត្រដាប​យ៉ា​ង​ខ្លាំង រាល់ការ​ងារ​ដែល​លោក​អ្នក​បាន​ធ្វើ​ថ្ងៃ​នេះ​នឹ​ងជួប​ឧបសគ្គ​ច្រើន មាន​បញ្ហា​ស្មុគស្មាញ​ដែល​រំខានចិត្ត និង​ធ្វើ​ឲ្យ​លោក​អ្នក​មាន​ការ​ហត់​នឿយ​យ៉ាង​ច្រើន ។ នៅ​ពេល​នេះ​មិន​ថា​លោក​អ្នក​ធ្វើអ្វី​តែង​តែ​មាន​ការ​រាំង​ស្ទះ និង​អាក់​ខាន​ជៀស​មិន​ផុត​ឡើយ។ ដូច្នេះ​ក្នុង​ថ្ងៃនេះ​លោក​អ្នក​គួរ​តែ​ដក​មេ​មួយ​😀 ​ធ្វើ​​អារម្មណ៍​​ឲ្យ​នឹងនរ ហើយ​និ​ង​ព្យាយាម​សម្រួល​ចិត្ត​ទុក​ជាមុន កុំ​បញ្ចេញ​អារម្មណ៍​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​ដឹង​ឲ្យ​សោះ (ស៊ូ​សុខ​ចិត្ត​សរ​សេរ​វិញ​​ប្រសើរជាង អាគិគិៗៗៗ)

ហោរាសាស្រ្តដកស្រង់ចេញពីព្រឹត្តការណ៍ដែលកើតមានរួចហើយក្នុងថ្ងៃនេះ

ត្រលប់មកមើលព្រឹត្តការណ៍ថ្ងៃនេះ

  • ក្រោកយឺត (យប់​​ដេក​​មិន​លក់) ដេក​បាន​តែពេលព្រឹក ថាទៅ​រក​អី​ញ៉ាំ ដើរ​សុខ​ៗ​មាន​យក្ស​មក​បុក​មួយទំហឹង អូហ៍​!​ច្រ​លំ​​មិន​មែ​នទេ គឺ​មនុស្ស​ទេ​តើ ធ្វើ​ឲ្យ​ព្រះ​កន្ធឹង​ខ្ញុំ​ស្រែក​ថ្ងួរ​អ៊ូយ! អ៊ួយ!

  • ពេល​ឃើញ​ខ្ញុំ​អុក​គូថ​នឹង​ដី មីង​ម្នាក់​មាន​ចិត្ត​ល្អ បាន​មក​ជួយ​ជាន់ដៃ លើកខ្ញុំ ហើយសួរថា អត់អីណាហេ ? (ជួយ​គិត​មើល​បង​ប្អូន បុកប៉ះជើងហើយមកជាន់ម្រាមដៃទៀត បើមីងជាខ្ញុំ តើមីង​មាន​អារម្មណ៍​យ៉ា​ងណា៎ដែរចា៎!!!!!!! )=_=;;;

  • ក្រោយ​ពីកូនN81 បានចូល​​ដេក​​​ពេទ្យ​ជាច្រើន​ថ្ងៃមក ពេល​ទទូល​កូន​មកវិញឃើញ​​ហើយ​​ខក​ចិត្ត​អស់​សន្ធឹក កូន​របក​ស្បែក​​អស់

  • ជិះ​​កណ្តាល​​រាជ​​ធានី​ភ្នំពេញ​​ទៅ​ម​កៗ ចង់​ដប់​ត្រលប់ ហើយ​​ថែម​ទាំង​ត្រូវ​គេ​បន្ទាស​​ទាំង​មិន​មែន​​កំហុស​​ឯង​​ទៀត ​:(

  • អង្គុយ​​មិន​ទាន់​​ក្តៅ​​កញ្ចូញ​​ផង ត្រូវ​​មាន​​ការងារ​​ទៅ​​ក្រៅ​​ទៀត​​ហើយ ទៅ​ដល់​កន្លែង​គេ​ដាច់​ភ្លើង​ទៀត ដើរ​​រាវ​ៗ​បិះ​​ស៊យ​ហើយ​​ខ្ញុំ =_=^^

  • បងប្អូនតេរមកសុំជំនួយ បដិសេដមិនចេញទៀតហើយ គ្មានជំរើសត្រូវតែធ្វើ

  • ប្រាក់​ខែត្រូវបាន​លើ​កថ្ងៃ ពិតជាល្វើយមែន អស់កម្លាំងណាស់

  • ល្ងាចនេះប្រលងចិនផង ហត់ចឹងមានអារម្មណ៍ថាភ្លេចអស់ហើយ ​

ទោះ​ជា​យ៉ាង​ណា​ចុង​ក្រោយ​ក៏​ត្រូវ​តែ​បញ្ចប់​ដោយ​ស្នាម​ញញឺម ទោះ​ជា​ស្នា​មញញឺម​​មិន​សូវ​សុទ្ធ តែ​​ដើម្បី​​សេច​ក្តី​​សុខ​​​អ្នក​​ក្បែរ​​​ខ្លួន ត្រូវ​​​​តែ​​​​ញញឺម​​​​ដែរ​​មិន​​ថា​​ចឹង​​ណ៎​​បង​ប្អូន?​

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត and tagged , , . Bookmark the permalink.

7 Responses to ហោរាសាស្រ្តថ្ងៃនេះ

  1. បុរិន្ទ និយាយថា៖

    អ៊ូយ! បុកម៉ាទំហឹងហ្មង !
    បើខ្ញុំជាខ្លួនវិញច្បាស់បាញ់នោមដាក់ភ្នែកម៉ាទំហឹងវិញបាត់ហើយ។

  2. Love-peehs05 និយាយថា៖

    អរគុណដែលបានជួយផ្តល់ជាយោបល់ !

  3. somada និយាយថា៖

    ក្រោយភ្លៀងមេឃនិងស្រឡះ ជួបរឿងអាក្រក់មុនបន្ទាប់មកពិតជាជួបរឿងស៊យមិនខាន​ទេប្អូនស្រី ។ អូ! និយាយលេងទេ ហេងទេតើ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s