សុទ្ធតែជាកំហុស

ធម្មជាតិ​បង្កើត​របស់​អ្វីៗគ្រប់​យ៉ាង​មក តែង​តែ​មាន​ផ្លូវ​ពីរ គឺ​​អា​ក្រក់ និងល្អ ។ ហើយ​ផ្លូវពីរ​នេះ​តែង​តែ​ជា​គួរ​នឹង​គ្នា​ជានិច្ច មិន​ដែល​មាន​អ្វី​ដែល​​ល្អ​​គ្រប់​​​​១០​​​នោះ​ទេ​នៅ​លើ​លោក​នេះ ។ ឧទាហរណ៍​ដូច​ជា​ថ្នាំពេទ្យ គឺជា​អាវុធមុខ​២ វា​​ជា​​របស់​សម្រាប់​ព្យាបាល​មនុស្ស​ តែ​បើ​យើង​ប្រើ​វា​មិន​ត្រឹម​ត្រូវ​នោះ​ទេ វា​នឹង​​ក្លាយ​​ទៅ​​ជា​​រ​បស់​បផ្លាញ​​ជិវិតយើងដោយមិនដឹងខ្លួន។

ប៉ុន្មាន​ថ្ងៃ​នេះ ទាំង​រវល់ ហត់​​ចិត្ត (ទាំង​ហត់ ហត់​កាយ) តឹង​​តែង​​​ក្នុង​ចិត្ត រហូត​មាន​អារម្មណ៍​ថា​ស្ទើរ​តែ​មិន​អាច​ទ្រាំ​បាន​ម្តងៗ​ទៅ​ហើយ។ តើ​ខ្ញុំ​​​​​​គួរ​​ធ្វើ​យ៉ាង​ណា? តើ​គួរ​សម្រេច​ចិត្ត​បែប​ណា? តើ​មាន​អ្នក​ណា​ខ្លះ​ដែល​​យល់​​ពី​​អារម្មណ៍​ខ្ញុំ?

ល្អ និង អាក្រក់

  • បើយើងធ្វើមិនដឹងមិនលឺ គេថាយើងគ្មានចិត្ត ។ តែផ្ទុយទៅវិញ បើយើងយកចិត្ត​ទុក​ដាក់ គេថារឿងរបស់គេសោះ ចេះដឹងអី?
  • ធ្វើតាមចិត្តមនុស្សម្នាក់ ត្រូវខុសចិត្តមនុស្សម្នាក់ទៀត
  • បើយើងទៅមិនទៅកន្លែងថ្មី គេថា​យើង​មនុស្ស​ចង់​តែ​ស្រួល មិន​ចេះ​សន្សំ​រក​កន្លែង​ធូរថ្លៃ ។ ពេលដែលទៅ ត្រូវ​ម្នាក់​ទៀត​ថា​យើង​មិន​ចេះ​គិត ចង់​ទៅ​រក​​កន្លែង​គ្មានសុវត្ថិភាព រិះ​អី​អា​ប៉ុណ្ណឹង?
  • ជួយណែនាំប្អូនឲ្យបានល្អ បែរគេខឹងមិនស្តីរក តែ​បើ​មិ​ន​ណែនាំ​ចាស់​ៗ​ថា​យើង​នឹង​ធ្វើ​បង​គេ​គ្មាន​បាន​ការ​ មិន​ចេះ​មើល​ថែ​ប្អូន
  • សុខចិត្តយ៉ាប់តែឯងធ្វើការងារទាំងអស់រហូតឈឺ គេ​ថាយើងនឹងជោរចង់ធ្វើការងារតែឯង ។ តែបើយើងបណ្តោយឲ្យគេធ្វើ គេថាយើងមនុស្សខ្ជិល ឃើញ​ចាស់ធ្វើហត់មិនចេះជួយធ្វើ?
  • ……………………………………………………………………….
  • ……………………………………………………………………….
  • ……………………………………………………………………….
  • ………………………………………………………………………
  • ………………………………………………………………………
  • មិនធ្វើក៏ខុស ធ្វើហើយក៏ខុស គ្រប់​យ៉ាង​សុទ្ធ​តែ​ជា​កំហុស ។តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​មិនខុស?​?????? ស៊ូទ្រាំគ្រប់បែបយ៉ាង​ មិនថា​ហត់កាយ​ហត់​ចិត្ត​ ហ៊ឹស!!! ពិតជា​គួរ​ឲ្យ​អស់​សំណើច​មែន ចុង​​ក្រោយ​​កំហុស​គ្រប់​យ៉ាង​មក​ពី​រូប​ខ្ញុំ តើ​ខ្ញុំ​បាន​ធ្វើ​អី​ខុស? ​ធ្វើ​យ៉ាង​ណា​ទើប​ផ្គាប់​ចិត្ត​អ្នក​រាល់​គ្នាត្រូវ? តើ​មាន​អ្នកណាយល់ចិត្ត​ខ្ញុំ​ខ្លះ​ទេ? មានអ្នកណា​ដឹងថា​ខ្ញុំពិបាក​ចិត្តយ៉ាង​ណា​ទេ?ទេ!! អត់មានទេ ​ខ្ញុំគ្រាន់តែ​ដុំថ្មមួយតែប៉ុណ្ណោះក្នុងចិត្តអ្នករាល់គ្នា។

    ពេលនេះ ខ្ញុំ​មាន​អារម្មណ៍​ថាហត់​ ហត់​ ហត់ ហត់ខ្លាំងណាស់ បើ​ទោះ​ខំ​ក្រោក​ឈរ​ប៉ុណ្ណា ក៏​ការ​ដួល​របស់​ខ្ញុំកាន់​​តែ​ធ្ងន់​ធ្ងរ​​លើស​ដើម ៕ តើ​អាច​ប្រឈរ​មុខ​នឹង​បញ្ហា​បែប​នេះបាន​យូរ​​ដល់​ពេល​ណា?

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ហួសចិត្ត and tagged , . Bookmark the permalink.

36 Responses to សុទ្ធតែជាកំហុស

  1. ក្មេងស្រែ និយាយថា៖

    វាសុទ្ធ​តែ​ជា​បញ្ហា!

  2. monyrinataro និយាយថា៖

    គិតល្អត្រូវ គិតខុសអាក្រក់ អាក្រក់ល្អនៅជាមួយគ្នា

  3. ភារម្យ និយាយថា៖

    តោះម្លាញ់ផឹកបំផ្លេចទុក្ខ!!

  4. somada និយាយថា៖

    ពេលខ្លះអ្វីដែលយើងធ្វើគេគិតថាខុស ឬ ត្រូវវាមិនសំខាន់នោះទេ ព្រោះយើងមិនអាច​ផ្គាប់ចិត្ត​មនុស្សដែលនៅលើលោកនេះត្រូវ​ទាំងអស់់ទេ ។ សំខាន់ត្រង់ថាតើយើងធ្វើទៅនឹង ខ្លួនយើងហ្នឹងដឹងថាត្រូវ ឬ ខុស ? សប្បាយចិត្តទេ ? សមស្របតាមបរិយាកាសដែល​យើង​រស់នៅឬទេ ?
    កុំគិតច្រើនពេកប្អូនស្រី ប្រយ័ត្នក្លាយជាមនុស្សចាស់មុនអាយុណា៎ !

    • បុរិន្ទ និយាយថា៖

      ត្រឹមត្រូវណាស់ ខុស ឬ ត្រូវ ល្អ ឬ អាក្រក់ មិនសំខាន់ទេ
      អ្វីដែលសំខាន់បំផុតគឺខ្ញុំចង់និយាយថា ខ្ញុំមានចិត្តស្មោះ😆 ដឹងហើយនៅ!

    • pkay_sour និយាយថា៖

      អរគុណសម្រាប់យោបល់ល្អៗណាស់បងស្រី ផ្កាយពិតជាពិបាកមែន មិនដឹងថាធ្វើម៉េច​ល្អ ព្រោះសុទ្ធតែមិនអាចលើកលែង ។ ទង្វើលដែលធ្វើ បើទោះមិនសប្បាយចិត្ត ហត់​យ៉ាងណាតែដើម្បីអ្នកជុំវិញខ្លួន ផ្កាយធ្វើរហូត តែចុងក្រោយ គ្មានអ្នកណាយល់ចិត្តខ្ញុំ​សោះ ហ៊ឹម…………………

      • somada និយាយថា៖

        កុំបាក់ទឹកចិត្តប្អូនស្រីបង អំពើល្អពិតជាមានគេមើលឃើញ (មិនដឹងថ្ងៃណាទេ) តែយ៉ាងហោចណាស់ក៏នៅមានបុរិន្ទម្នាក់ដែរ កំពុងតែប្រកាស​ថាគេមានចិត្តស្មោះ គិៗៗៗៗៗៗៗៗ ។

      • pkay_sour និយាយថា៖

        មិនបាក់ទឹកចិត្តហេបង គ្រាន់តែក្តៀនបន្តិចបន្តូច ។ តែថារឿងអ្នកចិត្តស្មោះនឹង មិនប្រាកដហេ ខ្លាចត្រូវខូចចិត្ត ដោយសារ​ពាក្យស្មោះនឹង អាគិគិៗៗៗ

  5. ខ្មែរ ចំណាន និយាយថា៖

    សួស្តី pkay sour!
    ក្នុងលោកយើងនេះ បើមនុស្សប្រកាន់ខ្ជាប់នូវតួនាទីរបស់ខ្លួននោះពិតជាគ្មានបញ្ហាស្មុកស្មាញ
    ក្នុងការរស់នៅជាមួយគ្នាសោះឡើយ។ បើ pkay sour គិតត្រឹមថាបានធ្វើតួនាទីរបស់ខ្លួនរួច
    ស្រេចហើយទោះអ្នកដទៃមិនទាន់ឃើញគុណតម្លៃក៏មិនជាថ្វី ថ្ងៃក្រោយគេគង់តែយល់ទេ។
    ដែលសំខាននោះគឺ pkay sour បាននឿយហត់ផ្លូវកាយរួចហើយ ចូរកុំបណ្តោយចិត្តឲ្យ
    នឿយហត់ផងអី ព្រោះដូចប្រិយមិត្តបានផ្តល់មតិរួចហើយចឹង គ្មាននរណាអាចផ្គាប់ចិត្តអ្នក
    ដទៃបានគ្រប់គ្នានោះទេ សូម្បីចិត្តរបស់យើងក៏យើងមិនអាចផ្គាប់ផ្គុនបានគ្រប់ពេលផងចាំ
    បាច់ទៅនិយាយថ្វីដល់ការផ្គាប់ចិត្តជនដទៃនោះ។
    សូមឲ្យ pkay sour មានសុខភាពល្អ ត្រជាក់កាយសប្បាយចិត្ត……

    • pkay_sour និយាយថា៖

      អរគុណច្រើនហើយចំណានដែលបានផ្តល់ជាគំនិតនេះមកខ្ញុំ ប៉ុន្តែចិត្តនេះវាមិនស្តាប់​យើងគិតថាត្រឹមត្រូវហើយ តែគ្មានអ្នកណាយល់ពីទឹកចិត្តយើងសោះ ចុងក្រោយ​កំហុស​ធ្លាក់មកលើខ្លួនឯង ។ បើទោះជាខំប្រឹងប៉ុណ្ណាក៏គ្មានប្រយោជន៍ បានត្រឹមតែ​ហត់ទាំងចិត្តទាំងកាយ ។ ហ៊ឹម តែផ្កាយនឹងព្យាយាមខំពង្រឹងចិត្តឲ្យបានរឹងម៉ាំជាងនេះ​ អរគុណច្រើនហើយណា៎ចំណាន🙂

  6. អ្នកស្រែ និយាយថា៖

    មានតែនិពានទេជាឋានសុខ

  7. khmerdlstation និយាយថា៖

    Finnaធ្វើយ៉ាងម៉េចធ្វើទៅ កុំអោយហត់ខ្លាំងពេក
    តាហត់ខ្លាំងពេកប្រយ័ត កោសខ្យល់

  8. khmerdlstation និយាយថា៖

    និពាន្ធ នឹង!!! បានតែពានរទេ ចំនែកស្រីស្អាតត្រូវការប្រុសស្អំ (ស្អំចៀនពងទា ឆ្ញាញ់)

  9. គ្រីយ៉ា Kriyar និយាយថា៖

    អ្នកនាង​ផ្កាយញ៉ុម​ពិតជា​អ្នកស្រាវជ្រាវមែន។ សូមសរសើរ​ដោយ​ស្មោះ!!!!🙂

  10. ខ្ញុំសព្វថ្ងៃ និយាយថា៖

    ធម្មតាទេជីវិតមនុស្សមានត្រូវមានខុសចឹងហើយ។ ប៉ុន្តែពេលខ្លះ ទោះជាយើងធ្វើត្រូវខ្លាំងប៉ុណ្ណាល្អប៉ុណ្ណា ក៏នៅតែមានអ្នកថាអោយយើងខុសដែរ។ កុំកើតទុក្ខអី!
    អេវុំាង……………….

    • pkay_sour និយាយថា៖

      អេវ៉ាំង អេវ៉ាចាណយ យើងដាក់ឆ១តយចាវឹងអស់គ្នា អាគិគិៗៗៗ ដឹងថាជីវិតមានបញ្ហា​តែពេលខ្លះក៏អស់សង្ឃឹម ហើយហត់នឿយយ៉ាងខ្លាំង តែយ៉ាងណា យ៉ាងណា ក៏សូម​អរគុណសម្រាប់ការលើកទឹកចិត្តដែរ🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s