ទស្សទាយតាមរយៈឈ្មោះ

ហោរាសាស្រ្ត រឺ ការ​ទស្សទាយ​តាមយៈ​អក្សរឡា​តាំង​នៃ​ឈ្មោះ​របស់​យើង តើ​អ្នក​ទាំងអស់​គ្នា​ធ្លាប់​ធ្វើ​ការ​ទស្សទាយ​ដែរ​រឺទេ​? ជឿ​ថា​​មាន​​មនុស្ស​មិន​ច្រើន ហើយ​ក៏​មិន​តិច​ដែរ ដែល​បាន​សាក​ល្បង តែ​សម្រាប់​អ្នក​ជឿ រឺ​មិន​ជឿ​ផ្កាយ​មិន​ប្រាក​ដដែរ😮 ។ ឆ្ងល់​ដល់​ហើយ តើ អ្នក​ទាំង​អស់​គ្នា​ជឿ​លើ​ការ​ទស្សទាយ​នេះទេ? តើ​ត្រូវ​បាន​ប៉ុន្មាន​ភាគ​រយ​ដែរ? បើ​សម្រាប់​ខ្ញុំ គឺ​ត្រូវ ៨០ភាគរយ ​ឯណោះ មិន​ដឹង​យ៉ាង​ម៉េច​ទេ​ខ្ញុំ😦

មនុស្សជំពូកលេខ១ ឈ្មោះពិត

លក្ខណៈ

សម្បួរដោយសេចក្តីក្លាហាន និងគំនិតផ្សង​ព្រេង​ គំនិត​អារ​កាត់​ខ្លាំងឯកច្ឆន្ទ ។ ជា​ទូទៅ​ច្រើន​ប្រកប​​ទៅ​​ដោយ​​ការ​​ឆ្មើង​ឆ្មៃ​​យ៉ាង​រឹងម៉ាំ និង​ថាម​ពល​​​ខាង​​ចរិក​យ៉ាង​ធំ​​ចំពោះ​សត្រូវ ។ ជា​បុគ្គល​កើត​មក​សម្រាប់​ធ្វើ​ជា​មេ​គេ រឺ​​ធ្វើ​​ជា​​អ្នក​​ល្បី​ល្បាញ​ បើ​សិន​ជា​គ្មាន​​ឧបសគ្គ​អ្វី​​មក​ខ្ទាស់​​ការ​​រីក​​ចម្រើន​​ខាង​ផ្លូវ​គំនិត​របស់​​​គេទេ ។

បុគ្គលភាព

ជាមនុស្សប្រកបដោយគំនិតថ្លៃថ្នូរហើយ​ខ្ពង់​ខ្ពស់ ​ហើយប្រកប​ដោយគំ​និត​ឈ្លាស​វៃ​ប្លែក​ពីគេ។ ជា​អ្នកតែងធ្វើ​ឲ្យ​គេចាប់​អារម្មណ៍​មក​លើខ្លួន​ ហើយច្រើនកាន់​កាប់​មុខ​ងារធំដុំនៅកន្លែង​ធ្វើការ ។ ដោយហេតុបុគ្គលលេខ១នេះ ជាមនុស្សមានភាពត្រចះត្រចង់ ជននេះក៏ក្លាយជា​អ្នក​ដែល​មាន​វាសនា​ខាង​ធ្វើ​មាន​អ្នក​កោត​សរសើរ​ច្រើន​ មិត្តក៏ច្រើន ហើយសត្រូវក៏​ច្រើនដែរ ។

ស្នេហា និងអាពាហ៍ពិពាហ៍

មានទំនោរចិត្តជាអ្នកត្រួតត្រា ហើយចូលចិត្ត​បញ្ជាលើមនុស្ស​ដែល​ខ្លួន​ជ្រើស​រើស​ជា​គូគាប់​ណាស់​។ ច្រើន​​មាន​ចិត្ត​​ប្រចណ្ឌ​​មិន​ព្រម​​ឲ្យ​គួ​គាប់​របស់​​ខ្លួន​​មាន​​ចិត្ត​​វៀច​វេរ​ ( បើមនុស្ស​មិន​ស្រលាញ់​ គេមិន​ប្រចណ្ឌ​ដែរ ម្ទេស​ណា៎មិនហិល?😛 )។ បើ​រៀបការ​​ជាមួយ​មនុស្សលេខ ២ រឺ ៦ ល្អ ។ មិន​សូវ​ល្អ​ជា​មួយ​លេខ ៥ និង ៧ ព្រោះច្រើនទាស់ទែងគ្នា ។ (ឯ​ណា​ទៅ ឯ​ណា​ទៅ​គូ​ព្រេងខ្ញុំ? អា​គិគិ​ៗៗៗ :D)

ការងារនិងទំនោរចិត្ត

ជាមនុស្សដែល​កើត​មក​សម្រាប់​តែ​ទទួល​ជោគ​ជ័យ​ក្នុង​ការងារ​អ្វី​ៗដែល​ខ្លួន​កាន់កាប់​។ ថ្វី​បើ​ជា​មនុស្ស​​ដែល​​មាន​គំនិត​​ខាង​​បង្កើត​ និង​​ពិ​ចារ​ណា​​ច្រើន​ក្តី​ មនុស្ស​​នេះ​​ធ្វើ​​ការងារ​រដ្ឋបាល​​ពូកែ រត់ការ​ក៏ពូកែ​។ តែទោះ​ជា​ធ្វើ​​ការងារ​អ្វី​ក៏​ដោយ មនុស្សនេះ​​គួរ​កាន់​​កាប់​​ការ​ងារ​​នោះ​តែ​ម្នាក់​​ឯង​ រឺ​ធ្វើ​ជា​មេ​គេ​ទើប​ស្រប​​​តាម​វាសនា​​របស់គេ។​តាម​​ពិត​ទៅ​ ទោះ​ជា​មនុស្ស​ជំពូក​នេះ​ធ្វើការ​​យ៉ាង​​ស្វិត​ស្វាញ​ និង​មសិការ​​ក៏​ដោយ ក៏​មនុស្ស​​នេះ​​មិន​សូ​វ​​ចូល​ចិត្ត​​ស្ថិត​​នៅ​​ក្រោម​​បង្គាប់​គេ​ទេ​។ ក្នុង​ទំនាក់​​ទំនង​​ជា​មួយ​ចៅហ្វាយ​​នាយ មនុស្ស​នេះចូលចិត្តកាត់ណាស់។

លុយកាក់

មនុស្សជំពូកនេះ ប្រសប់ប្រកប​របរ​ណាស់ ហើយរកចំណូលបានច្រើន​ទៀត​ផង​ ។ តែអកុសល រក​បាន​ប៉ុណ្ណា​ ចាយ​អស់ប៉ុណ្ណឹង​ និ​យាយ​ឲ្យ​​ខ្លី គឺ រកបានក៏ធូរ​ ចាយក៏ធូរ ។ (ធូរ​សម្រើម​ណាស់​រាល់​ថ្ងៃ​នឹង😦 )

ការទស្សទាយតាមរយៈឈ្មោះ? តើ​ការ​ទស្សទាយនេះ គេ​ទាយ​សម្រាប់​ឈ្មោះ​ពិតប្រាកដ រឺ ឈ្មោះ​ដែល​ប្រើ​រាល់ថ្ងៃ? ព្រោះ​​មនុស្ស​មាន​​ការ​ផ្លាស់​ប្តូរ​​រហូត ពិត​ជា​មិន​ដឹង​ថា​គេ​យក​១​ណា​​ត្រឹមត្រូវមែន ។ បើ​មើល​ទៅ១​ជា​ចារឹក​ពីមុន ១​ជាចារឹក​បច្ចុប្បន្ន ចឹង​នោះ?😦

មនុស្សជំពូកលេខ៩ ឈ្មោះប្រើរាល់ថ្ងៃ

លក្ខណៈ
ជាមនុស្ស​ប្រកប​ដោយ​ភាព​រំភើប​យ៉ាង​ជ្រាល​ជ្រៅ​ និង​មនុស្សធម៌​យ៉ាង​អស្ចារ្យ។ ជា​មនុស្ស​​មាន​ចិត្ត​ល្អ​ណាស់​ ឲ្យតែ​មាន​គេ​មក​សុំជំនួយ​ គឺជួយ​ភ្លាម​ដោយមិនគិត​ពីប្រយោជន៍ទេ។ ជាមនុស្ស​មានឧត្តម​គតិ​និយម​ផង ប្រលោម​និយម​ផង​ អញ្ចឹង​ហើយ​បាន​ជា​គេមើល​ឃើញអ្នក​ដទៃ​ជា​មនុស្ស​ល្អ និង​ស្មោះ​ត្រង់ទាំង​អស់។ គឺ​គេ​ទុក​ចិត្ត​លើ​មនុស្ស​ដោយ​អត់​រើសមុខ ។

បុគ្គលភាព
ដោយគេ​ជា​មនុស្ស​ស្រស់​ស្រាយ​ ហើយ​ចូល​ចំណោម​ចុះនោះ មនុស្សជំពូកលេខ៩ តែងតែ​មាន​មិត្ត​ភក្តិ​ច្រើន ប៉ុន្តែ​គេក៏ឃើញ​មនុស្ស​នេះ​មាន​សត្រូវ​ខ្លះដែរ ។ ជា​ការផ្ទុយ​ដែរ ជូនកាល​មនុស្សនេះ​មាន​ប្រតិកម្ម​បែប​ជា​អ្នក​ការទូត រឺក៏​មិន​និយាយ​ការ​ពិត​ប្រាប់​គេឯង​។ មិន​ជា​អ្នក​ម៉ត់​ចត់​ទេ ត្រូវម៉ាច់​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​មនុស្ស​នេះ​តែង​តែ​ធ្វើ​ឲ្យគេ​មាន​សមានចិត្ត​មក​លើ​ខ្លួន​ជានិច្ច ។

ស្នេហា និងអាពាហ៍ពិពាហ៍
ជាអ្នកមានចិត្តស្មោះត្រង់​ក្នុង​ស្នេហា​ គឺ​ជាគូស្រករ​ដ៏​ឧត្តម ថ្វី​បើ​ពេលខ្លះ​មនុស្ស​នេះ​ជាមនុស្ស​មិនរវល់​នឹង​ការ​ថ្នាក់​ថ្នម​គ្រួសារ​ ព្រោះតែ​ខ្លួន​ជាប់​រវល់​នឹង​ប្រយោជន៍​ដ៏ច្រើន​ហើយ​ប្លែកក្តី។​

ការងារនិងទំនោរចិត្ត
ចូលចិត្តតែការ​ងារ​ណា​ដែល​រស់​នៅ​ជាមួយ​អ្នក​ផង​បាន​រហូត​ ព្រោះ​មនុស្ស​ជំពូកនេះ​ចូល​ចិត្ត​ធ្វើ​ការ​ទំនាក់​ទំ​នង​ និង​សហការ​ជាមួយ​អ្នក​ដទៃ​ណាស់​ ។​ គេ​ច្រើន​ធ្វើ​ជាចៅក្រម មេធាវី ជាអ្វីដែលខ្ញុំប៉ងតែមិនអាច😦 គ្រូពេទ្យ រឺ​សាស្រ្តាចារ្យ ។ យកល្អ​មនុស្សជំពូក​នេះគួរ​តែ​កាន់​កាប់​មុខ​របរ​អស់​នេះទើ់ប​សម​ប្រកប ។

លុយកាក់
រឿងលុយ​កាក់​មនុស្ស​នេះមិនសូវ​ប្រសប់​ទាល់​តែសោះ​ ។ តែគេច្រើន​ជាមនុស្ស​មានសំណាង​ក្នុង​រឿង​លុយកាក់​ទៅ​វិញ ហើយ​ច្រើន​មាន​ចិត្ត​ល្អ​ចំពោះ​អ្នកខ្វះ​ខាត ។

តើគួរយកឈ្មោះពិត រឺឈ្មោះប្រើរាល់ថ្ងៃ? បើសុទ្ធតែ​ត្រូវម្នាក់​៨០ភាគរយចឹងនោះ ?😦

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ប្លែក ប្លែក, ពីនេះពីនោះ and tagged . Bookmark the permalink.

36 Responses to ទស្សទាយតាមរយៈឈ្មោះ

  1. somada និយាយថា៖

    មនុស្សយើងគឺអញ្ចឹង តែរកបានច្រើនពិតជាចាយច្រើនមិនខាន ។

  2. Lovepeehs05 និយាយថា៖

    ខ្ញុំអត់ជឿ តែជឿថា អ្នកញាំច្រើន ច្រើនកាម៉ាប់ !

  3. ខ្មែរ ចំណាន និយាយថា៖

    សួស្តីផ្កាយ!
    ដែលថាទាយត្រូវ ៨០ ភាគរយនោះឈ្មោះផ្កាយមែរេ?😀
    ខ្ញុំគិតថាគេយកឈ្មោះដែលយើងប្រើរាល់ថ្ងៃមានគេ
    ហៅជាប្រចាំហ្នឹងឯងទើបទាយត្រូវ😀 បើគេទាយថាល្អ
    ផ្កាយជឿទៅមិនខូចខាតអ្វី ជួយឲ្យមានកម្លាំងចិត្តថែមទៀត
    តែបើទាយថាមិនល្អមិនបាច់ជឿទេ…😀

  4. កំឡោះខ្មែរ និយាយថា៖

    អុញ! មានអាជីពជាគ្រូទាយផង! សូមប្រាប់លេខតូបផង ថាតូបលេខប៉ុន្មាននៅម្តុំវត្តភ្នំហ្នុង!

  5. វិទ្យា និយាយថា៖

    ញុំមានកាក់អោយបោះជ្រើសរើស….

  6. ភារម្យ និយាយថា៖

    អាង៉ាស់ង៉ាស់ង៉ាស់ ខ្ញុំជំពូកលេខ ៦😛

  7. khengraksmey និយាយថា៖

    ខ្ញុំមិនជឿទេ​ កុំមកកុហកខ្ញុំអី!ha!ha!

  8. khengraksmey និយាយថា៖

    បើអោយខ្ញុំទាយដូចជាឈុតជាង!

  9. sreymom និយាយថា៖

    តើការទស្សទាយរបស់ឆុត​ ឬ ក៏មិនឆុត?

  10. Nii Lang និយាយថា៖

    ការទស្សទាយ​គ្រាន់តែឲយើង​​​​​​​ ដឹងមុន​ហើយជឿមិនជឿទាល់តែសង្កេតមើលបន្ថែមទៀត​​​​​​​ តែបើចង់ដឹងសាកល្បងលមើល​ទៅ…!!!!!!!!!!!!

  11. chanly chhorn និយាយថា៖

    ការទស្សទាយ​ពិត​ រឺមិនពិត​អាស្រ័យលើអ្នកជឿរ រឺមិនជឿរ៕ បើយល់ថាល្អគួរតែជឿរ OK

  12. boy level និយាយថា៖

    ការពិត​គឺជាអាថ៍កំបាំង យើង​គួរតែសាកល្បង

  13. ភារុន និយាយថា៖

    ខ្ញុំចង់ដឹងពីជីវភាពរស់នៅរបស់ខ្ញុំ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s