ដំណើរកម្សាន្តដ៏អស្ចារ្យនៅកំពត

ខេត្តកំពត បើ​និយាយ​ទៅ​មិន​ជា​ធំ​ប៉ុន្មាន​ទេ តែ​ក៏​មិ​ន​តូច​ដែរ ប៉ុន្តែ​ជា​ខេត្ត​មួយ​ដែរ​​សំបូ​រ​កន្លែង​រម្យនីយដ្ឋាន​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ជា​ច្រើន ដែល​យើង​ធ្លាប់​បាន​ស្គាល់​ខ្លះ​រួចមក​ហើយ ក្នុង​នោះ​មាន​ដូច​ជា ​: ភ្នំបូកគោ (ជា​​ភ្នំដែលខ្ពស់​រហូត​ដល់​អាច​ឲ្យ​យើង​ប៉ះ​ពពក​បាន ហើយ​មាន​អាកាស​ធាតុ​ល្អ និង​បរិសុទ្ធ គួរ​ជាទី​​ចាប់​អារម្មណ៍) , ណា​តា​យ៉ា​រី​សត (ជា​រមនីយដ្ឋាន​ថ្មី​ដែល​ទើប​បង្កើត មាន​ជា​កន្លែង​ស្នាក់​នៅ, ឆ្នេរ​សមុទ្រ និង​អាហារ​ដ្ខាន ព្រម​ទាំង​ម្ហូប​ឆ្ងាញ់ៗ​តាម​បែប​អ៊ឺរុប ពេល​ដែល​បាន​ទៅ​ហើយ​ចង់​ធ្វើ​ម៉ង​ទៀត​) និង កោះ​ទន្សាយ (កោះ​លំហែ​កាយ​ដែល​មាន​ទេសភាព​ស្អាតៗ ជា​ទីចាប់​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍​ទាំងក្នុងស្រុក និងក្រៅស្រុក) ។ ហើយ​ក៏​នៅមានកន្លែង​កម្សាន្ត​ជា​ច្រើ​ន​ទៀតដូចជា : កែប និង កោះត្រល់ជាដើម ។

មិន​មែន​ជា​ដំណើ​រកម្សាន្ត​លើក​ទី១​ទេ តែ​អាច​និយាយ​បាន​ថា​ជា​ដំណើរ​កម្សាន្តដែល​សប្បាយ​ និង​មានអារម្មណ៍​ល្អ​ជាង​គេ​តាំង​ពី​កើម​មក​ចុះ បើ​ទោះ​ជា​មាន​ការ​ហត់ និង​ចំណាយ​ដូច​ជា​ច្រើន​បន្តិច​មែន តែ​ក៏​ជាអនុស្សាវរីយ៍​មួយ​ដែល​គួរ​ឲ្យ​ចង​ចាំ និង​មិន​អាច​បំភ្លេច​បាន​ដែរ ។ ព្រោះ​អ្វី​ទៅ? (ព្រោះថាវា សប្បាយ សប្បាយ សប្បាយ រហូត​ដល់​មិន​ចង់​មក​ភ្នំពេញ​វិញ​នោះ​អី អាគិគិៗៗៗ )😀

សូមនិយាយកាត់ៗចុះ សង្ខេបតែព្រឹត្តិការណ៍ណាដែលពិសេសៗបានហើយ

តួសម្តែង​ ក្រុមត្រកូល <>:

  • ម្ចាស់​ក្សត្រី រឺប​ងធំ (ខ្ញុំនេះឯង អាគិគិៗៗ😀 )
  • លោក​អាមាត្រ (បងនុយ រឺស្វា ស ប្រុសចាលើម)
  • លោកសេនាប្រមុខ (តូរុយ រីដើមត្នោតបុរសលេងកំពស់)
  • អ្នកម្នាង ឡានុយ (មេបាក់ទ័ពរត់ចោលសេះ)
  • លោកបាជេស្មី ( រីហៅថាបងស្មុយ)

ទីកន្លែង : ខេត្តកំពត ( ភ្នំបូកគោ, ណាតាយ៉ា, កោះទន្សាយ, កែប )

ពេលវេលា : ថ្ងៃជម្រើន​ព្រះជន្ម​សេ្តច​ថ្ងៃ ១៣, ១៤, ១៥ ខែ​ឧសភា ឆ្នាំ ២០១១

ថ្ងៃទី១ :

  • សមាជិក​មាន​គ្នា​៥​នាក់ ជិះ​មុខ១ ក្រោយ​៤ តែ​ពេល​ដាក់​លោក​សេនា​ប្រមុខ​តែ​ម្នាក់​ស៊ី​កន្លែង​គេ​អស់​២ ធ្វើ​ឲ្យ​អង្គុយ​កៀក​កើយ (ប្រ​ជ្រៀ​ត​គ្នា​ចង់​ប្រកាច់​មិន​គិត​ហេ) គ្នា​យ៉ាង​ណែន​ប៉ែស😦

  • ឡើង​ម​កដល់​កំពូល​ភ្នំ​បូកគោ មាន​អារម្មន៍​ត្រជាក់​ស្រេប បាត់​ការ​នឿយ​ហត់​ទាំងអស់ មិន​យូរ​ប៉ុន្មាន មាន​អាប់​ធ្លា​ក់មក ធ្វើ​ឲ្យ​មើល​គ្នា​សឹង​តែ​មិន​ឃើញ ។ អាកាសធាតុ​លើ​ភ្នំបូកគោ​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស មិន​ដល់​១០​នារី​ផង មាន​រលឹម​ស្រិចៗ ហើយ​មេឃ​ក៏​បើកថ្ងៃ រួច​ក៏​ចុះ​អាប់​មើល​គ្នា​មិ​ន​ឃើញ​ទាំង​ដែល​អង្គុយ​ជិត​គ្នាសោះ​នឹងណា៎ =_=;; ។

  • នៅ​កំពូល​ភ្នំ​បូកគោពិត​ជា​មាន​អារម្មណ៍​ល្អ​មែនទែន ធ្វើ​ឲ្យ​មិនចង់ត្រល​ប់​មក​វិញ​សោះ (កុំ​តែ​ដាច់​យ៉ៃ​កុំ​អីនៅទៀត អាគិគិៗៗ)​គួប​ផ្សំ​នឹង​ការ​ដើរ​ថត​ស្ទាយ​ឡូយៗ (ឡូយ​ៗ​ដែល​ថា​នឹង​គឺ​ប្រកាច់​ប្រកិន​រក​ថា​មិន​ត្រូវ​ហេ រឺ​មួយ​ទៀត​យើង​អាច​ហៅ​បាន​ថា​ស្ទាយ​ពពាក់​ពពូន😀 )

  • ម៉ោង​២​ចុះ​ពី​បូកគោ នាំ​គ្នា​បន្​តដំណើ​រ​ទី​ណា​តា​យ៉ា កន្លែង​ដែល​មាន​ទេសភាពល្អ តែតម្លៃ ថ្លៃ​​គួរ​សម ។ សម្រា​ប់​អ្នក​ចូល​កម្សាន្ត​ត្រូវ​ទិញ​សំបុត្រ​ម្នាក់​៥ដុល្លា សំបុត្រ​អាចយក​ទិញ​ជា​ម្ហូបរឺ​ភេសជ្ជៈ​បាន (ដូង​១​ផ្លែ ២​ដុល្លា បុក​ល្ហុង​១​ចាន ៦.៥ដុល្លា els…….)។

  • ល្ងាច​ឡើង​មក​កន្លែង​សម្រាក​ងូច​ទឹក​ឲ្យ​ត្រជាក់​កាយ​យេ​ហើយ ក៏​ទៅ​ញ៉ាំ​អាហារ​ល្ងាច​យ៉ាង​ធ្ងន់ក (គ្រាន់តែបាយឆា​១​ចាន សាច់​គោ​អាំង​២​ចាន ឆា​ស្ពៃ​ជូរ​១​ចាន​​ និង​បេះដូ​ងខ្មែរ ៨​ដប អស់​១៦​ម៉ឺនរៀល កោរ​មិន​ដាក់​ទឹក​ម៉ង​នេះ​😦 )

  • មិន​ឲ្យ​ខាត​ជើង ក្រោយ​ពេល​ក្រពះ​ឆ្អែត​ហើយ​បន្ត​ដំណើរ​ទៅ​ឲ្យ​ស្គាល់​ក្លឹប​កំពត​ម្តង​មើល (កុំ​ឲ្យ​គេ​ថា​មក​ដល់​កំពត​ហើយ​មិន​ស្គាល់​ក្លឹប​គេ អាគិគិៗៗ😀 ) ក្លឹប​មិន​ទំនើប​ដូច​ភ្នំពេញ​ទេ តែ​ក៏​អាច​មាន​កន្លែ​ងរាំ និង​ស្តាប់​ភ្លេង​លេងបាន​ពេលរាត្រី​។ រាំ​ រាំ​​មាន​ពួក​ទំនើង​ចង់​រំលោភ​អ្នក​ចាប់​ទឹក​កក( ព្រោះ​ស្មាន​តែ​ស្រី​ធ្វើ​ការ​នៅ​ក្លឹប) ធ្វើ​ឲ្យ​ផ្អើល​ពេញ​ក្លឹប រហូត​ដល់​ថ្នាក់​ខ្ញុំ​នេះ​ត្រូវ​ធ្វើ​ខ្លួន​ជា​បង​ធំ ដើរ​កាង (កុំ​ឲ្យ​គេ​គិ​តថា​ហៅ​អូន​ស្រី😮 ) វា​ហៅ​អូន​ស្រីទាល់​តែ​បន្លប់​ធ្វើ​កាង​បាន​វា​លែង​ហ៊ាន អាគិគិៗៗ (កាង​តែ​មុខ​ហេ​តែ​ក្នុង​ចិត្ត​បែក​ញើស​ជោគ​ហើយ😦 )

  • ហួសចិត្ត​ម៉ង​ចុះ​ពីលើ​ឡានដើរ​តម្រង់​ក្លឹប​ ម្ចាស់​ស្រី​គេថា​ មើល​ពីចំ​ងាយ​ស្មាន​តែពួក​ខ្ញុំ​៥​នាក់​សែង​មនុស្ស​ម្នាក់​មក​ តាម​ពិត​គឺលោក​អាមាត្រ​ខ្ញុំ​លេង​កំពស់​ពេកខ្ពស់​ពេក​រហូត​គេមើលច្រលំ​សោះ អាគិគិៗៗ​មកពីគាត់​ខ្ពស់​ពេក​ដើរទៅ​លិច​ធ្លោ​ជាង​គេ១​ក្រុម​ចឹង​ហើយ​បាន​គេច្រលំ ។😀

  • កំប្លែង​ដល់​ហើយ​លោក​អាមាត្រ​ខ្ញុំ​ពេល​គេលក់ ចង់​អ្នកណា​ធ្វើ​អី​ក៏​មិន​ដឹង គេ​គេង​អោប គេង​គង​ម៉ា​ស្រលាញ់ តែ​ពេល​ដឹង​ខ្លួន​វិញ​គ្រាន់​តែ​ជ្រូក​ប៉ា​ជេ បង​ស្មី ដា​ក់ដៃ​លើ​ពោះ​បន្តិច រសើប អៀន​ខ្វា​ច់ភ្លែត​តែ​ម្តង អាគិ​គិៗ​ៗ​ៗ(ប្រុស​ៗគ្នា​ឯង​សោះ​ណឹង​ណា😛 )

ថ្ងៃទី២

  • បន្ត​ដំណើរ​ជិះ​មក​លំហែ​នៅ​កោះ​ទន្សាយ ទេស​ភាព​ពិត​ជា​ស្អាត​មែន សុទ្ធ​តែ​បរទេស​ស្លៀក​ពាក់​អស្ចារ្យ (អូហូ!!!! បិះ​ហូ​រ​ឈាម​ច្រមុះ​ខ្ញុំ​អស់​)

  • សើច​ចង់​ចុក​ពោះ ព្រោះ​ពេល​រសៀល​លេង​ទឹក ជិះ​សេះ​ធាក់​គ្នា ដោយ​មាន​ខ្ញុំ​ជា​មេទ័ព​ លោកអា​មាត្រ​ជា​សេះ​ខ្ញុំ និង អ្នក​មី​នាង​ឡា​ជា​មេ​ទ័ព មាន​លោក​សេនា​ប្រមុខ ជាសេះ​ ​( ២​នាក់​នេះ​គេ​ហៅ​ក្រុម​បាក់​ទ័ព ) ព្រោះ​គ្រាន់​ឃើញ​រន្ទះ​ជើង​មេទ័ព​ដូចជា​ខ្ញុំ​នេះ​ណា៎​គឺ​ថា​​មេទ័ព​នោះរត់​ចោល​សេះរ​ហូត​ដល់​សេះ​គេ​នោះ​​ចេះ​តដៃ ហក់​រវ៉ែរ​ក្នុ​ងទឹក​ធាក់​មក​ខាង​ទ័ព​ខ្ញុំ​វិញ យ៉ាង​កប់ៗ ធ្វើ​ឲ្យ​មេទ័ព​ដូច​ជាខ្ញុំ​នេះ​ស៊ី​មួយជើង​ចំ​កណ្តាល​ព្រះកន្ទើង​យ៉ាង​ពេញប៉ឺប​😦 (មិន​ឲ្យ​ត​ដៃ​យ៉ាង​ម៉េច​កើត​បើ​ស៊ី​រន្ទះ​ជើង​ខ្ញុំ​តាំង​ម្ចាស់ តាំង​សេះ ប៉ឺក ប៉ឺក ហើយនឹង អាគិគិៗៗៗ😀 )

  • អ៊ូយ!!!!!!! សុខ​ៗ​ក៏​មាន​អី​មក​មុត​ជើង លើក​ជើង​មើល​ឃើញ​មា​នអី​ស្រួច​ៗ​ដូច​កាំ​ប្រម៉ា​ចឹង ៣​មុត​លើ​បាត​ជើ​ងខ្ញុំ ធ្វើ​ឲ្យ​លោក​អាមាត្រ​ភ័យ ស្លន់​ស្លោរ​រត់​មកជួយមើល​ស្អី​មុត​ជើង​មេទ័ព? ភ្លាម​នោះ​ អ៊ូយ!!!​ មិន​មែន​សម្លេង​ខ្ញុំ​ហេ គឺ​សម្លេង​ស្រែក​របស់​លោក​អាមាត្រ ដែ​លមុត​បន្លា​ជើង​២​ដែល ។ អ្នក​មី​នាង​ឡា​ក៏​ចូល​ខ្លួន​មក​ជា​ជំនួយ អ៊ូយ!!! សម្លេងអ្នក​ណា​នឹង? ហាក!! គឹ​អ្នក​មី​នាង​ឡាតើ មុត​បន្លា​១​នឹង​គេ​ដែរ ។ អាគិគិ​ៗៗ គួ​រ​ឲ្យ​អស់​សំណើច​មែន អួយ ៣នាក់​ព្រមគ្នា មក​១ អូយ​១ សំណាង​ហើយ​ដែល​លោក​សេនា​ប្រមុខ​មិន​មក កុំ​អីអូ​យ​១​ទៀត​នឹង​គេ​បាត់ (អីក៏​ចៃ​ដន្យ​ដល់​ម្លឹង​ណ៎?​)។

  • ពេល​រាត្រី​ចូល​ម​កដល់ នាំ​គ្នា​ញ៉ាំ​ស្រា​​ក្រហម ក្លែម​ក្តាម និង​សាច់​គោ​ងៀត​គយ​គន់​ព្រះ​ចន្ទ នៅ​លើ​គ្រែ​ឈើ តែ​ងកំណាព្យ គ្រែ​មាន​៣ ១​ធំ​សម្រាប់​ញ៉ាំ ១​កណ្តាល​សម្រាប់​ផឹក និង​១​តូច​ជាង​គេ​សម្រាប់​គេង​គយ​គន់​ព្រះ​ចន្ទ (ប្រ​ជ្រៀត​គ្នា​ចង់​កំ​ពិត​មនុស្ស​ម្នា អនិច្ចារ​មែន ខ្ទមជួលគេ​១យប់​១៥ដុល្លា​ មិននាំគ្នា​ទៅគេងហេ​ មានពូក​យ៉ាង​ស្រួល​សុខ​ចិត្តមក​ប្រជ្រៀងគ្នា​លើ​គ្រែតូច​តែ១ នេះហើយ​គេហៅ​មិត្តភក្តិ​ចេះ​យល់​ចិត្ត​គ្នា ចេះ​ចែក​រំលែក​មែនៗ😀 )

  • ចំ​ឡែក អ្នក​មីនាង​ឡា ដប​ទី១​ធ្វើ​ភ្នែក​ព្រឹមៗ ងងុយ​ដេក បបួល​គេ​ឈប់​សម្រាក់​ដេក​យក​កម្លាំង​សិន ដល់​តែបន្​តដបទី២ ទៅ​ជា​ស្រវឹង​ខ្ញុំ​នេះ​វិញ រហូត​រក​ខ្ទម​ច្រលំ (បិះ​ចូល​ចំ​ខ្ទម​បារាំង កុំ​តែ​ដឹង​ខ្លួន​ទាន់ កុំ​អី​ចង់​ហើយខ្ញុំ:( ) ។ តាម​ធម្មតា​លើ​ក​ធុង​តែ​១​មិន​ចង់​រូច តែ​ដោយ​សារ​ស្រា​ក្រហម​២ដប កម្លាំង​មិន​ដឹង​មក​ពី​ណា​ហេ លើក​ធុង​ទឹកកក​ដែល​មាន​ទឹក​កក​ពេញ យ៉ាង​រំភើយ ទាល់​ព្រឹក​ឡើង​បា​ន​ដឹង​ថា​ថ្លោះ​ដៃ ហើយ​ភ្លេច​ស្បែក​ជើង​នៅលើ​គ្រែ​ក្បែរ​ម៉ាត់​សមុទ្រ ។​ពេល​​ទៅ​​រក​មើល គេ​ប្រាប់​ថា​ស្មាន​តែ​ថ​ង់សំរាម​គេ​យក​ទៅ​បោះ​ចោល​បាត់​ហើយ (ជីបចយ ជីបចយ ស្បែកជើងទើបទិញគេគិតថាសំរាម? ចយអើយ….. )

  • គេង​លើ​គ្រែ​ក្បែរ​ម៉ាត់​សមុទ្រ​​បើ​ទោះ​ជា​គ្រែ​មានទំហំ​តូច​បន្តិច​មែន តែខ្យល់​បក់មក​រំភើយៗ​ ធ្វើ​ឲ្យ​អារម្មណ៍​ម៉ង​សៅ​ទាំង​ឡាយ​រលាយ​អស់ ជំនួស​ដោយ​អារម្មណ៍​ស្រស់ស្រាយ​និងកក់​ក្តៅ​ក្នុង​ចិត្ត ព្រោះ​ទាំងអាកាស​ធាតុ​ ទាំង​ទង្វើល​​និង​​ទឹក​​ចិត្ត​​មិត្ត​ៗ​​នៅ​​ក្បែរ​​ខ្លួន​ ពិត​​ជា​​កក់​​ក្តៅ​រក​អ្វី​ប្រៀប​មិន​បាន​​មែន (ក្តៅ​ដោយ​ជាតិ​ស្រា​​ក្រហម​​លាយ​​ផងទេ) រហូត​ដល់​គេងលក់​​ភ្លែតៗ​ដោយមិន​ដឹង​ខ្លួន​ ។

  • តែអាណិតម្នាក់ជាងគេគឺលោកបាជេស្មី មិន​​ខ្ចី​ដេក សុខ​ចិត្ត​អង្គុយ​ស្តាប់​គេ​តែង​កំណាព្យ​ទល់​ភ្លឺ​ដែរ ព្រឹក​ឡើង​សុខ​ចិត្ត​អង្គុយ​ស្ងាប​នៅ​មាត់​សមុទ្រ​យ៉ាង​រ៉ូមែនទិច (អាគិគិៗៗៗតាម​​ពិត​គាត់ក្តៅស្អុះ​ពេក​ដេក​មិន​លក់​សោះ​​ណឹងណា៎)

ដោយ​សារ​រាត្រីលើកោះទន្សាយ ធ្វើ​ឲ្យ​២​នាក់ត្រូវ​ជាប់​ឈ្មោះជាក្រុម​តែង​​កំណាព្យ​​ដាច់​​យប់ ព្រោះ​​មិន​ខ្ចី​ដេក​ទល់​ភ្លឺ មូល​​ហេតុ​​គេ​​យក​​លេស​​ថា​​ខ្ញុំ​​ទិញ​​ចំ​​ស្រា​​ដេ​ក​មិន​​លក់​ទើប​​ធ្វើ​​ឲ្យ​គេ​បា​ន​សារ​​សង​ទល់​​ភ្លឺ ( ដូច​ជា​មិន​សម​ហេតុ​ផល​សោះ​ណ៎?😀 )។ ចំណែក​​ឯ​ខ្ញុំ​នៀក​ ជាប់​​ឈ្មោះ​​ជាបង​ធំ រឺ​ក៏​ហៅ​ថា​ក្រុម​​ពូ​កែ​​ដេក​ ព្រោះ​ថា​​ក្រោយ​​​ពីអស់​២ដប​ហើយ​ក៏ត្រង់ជើងស្អាតតែម្តង ចង់ក្តៅស្អុយយ៉ាង​ណា រឺមូសខាំក៏​មិនខ្ចីដឹងខ្លួនដែរ (លោក​អាមាត្រ​ជាងខ្ញុំទៀតណ៎😛 )

សរុប​សេច​ក្តី​មក គឺ​ថា​ទាំង​សប្បាយ ទាំង​ហត់ រួម​ទាំង​អារម្មណ៍ និង អនុស្សាវរីយ៍​ជា​ច្រើន ដែល​មិន​អាច​បំភ្លេច​បាន ពិត​ជា​ពេល​វេលា​មួយ​ដ៏​មាន​ន័យ​យ៉ាង​ជ្រាល​ជ្រៅ (ដូច​ស្រា​ផែនដី​ចឹង) នៅ​ក្នុង​ជីវិត​នេះ​មែន ។ អរគុណ​គ្រប់​យ៉ាង​សម្រាប់​៣ថ្ងៃ ២​យប់​ដ៏​មានអន្ថន័យ​នេះ ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ដំណើរ​កម្សាន្ត and tagged , , , , . Bookmark the permalink.

83 Responses to ដំណើរកម្សាន្តដ៏អស្ចារ្យនៅកំពត

  1. achharia និយាយថា៖

    ដាក់រូបអោយមើលផង បានទេ ?
    រូបតែមួយអាចពិពណ៌នាបានច្រើនជាង១០០០ម៉ាត់ទៅទៀត ។

  2. Long និយាយថា៖

    អូ! សរសេរច្រើនម្លេះបងផ្កាយ! ចឹងបានយប់ពេញអត់ឃើញផ្កាយ!

  3. បុរិន្ទ និយាយថា៖

    វែងណាស់ អង្គុយមើលឡើងបែកញើសក្លៀកហើយ
    ចុះទម្រាំអ្នកទៅដើរលេងហ្នឹង ដឹងបែកញើសប៉ុណ្ណា!

  4. កណ្តូបប្រមឹក និយាយថា៖

    ឯណារូបថតថាដាក់អោយមើលនោះអី។
    អត់ឃើញចឹងpkay_sour

  5. somada និយាយថា៖

    នឹកឃើញកោះទន្សាយពិតជាសប្បាយមែន បងធ្លាប់ទៅលេងទីនោះកាលពី ៤ឆ្នាំមុន ។ ទេសភាព​ ឆ្នេរខ្សាច់ ទឹកថ្លាឆ្វង់​ ជាពិសេសថ្ងៃលិច ពិតជាធ្វើឲ្យយើងភ្លេចអស់ទុក្ខកង្វល់នានា ពិតជាមិនអាចបំភ្លេចបានទេ​​ ។ កាលពីបងទៅគ្មានបន្ទប់ទឹក​ទេ​(ត្រូវងូតទឹកសាបកណ្តាលវាល)​ តើពេលនេះមានហើយឬនៅ ?​

    • pkay_sour និយាយថា៖

      ចា៎បង នៅកោះទន្សាយពិតជាមានខ្យល់អាកាសល្អមែននឹង ៤ឆ្នាំមុនអត់មានមែន ព្រោះផ្កាយទៅអត់បានងូចទឹកហេ ដោយសារអត់បន្ទប់ទឹក តែលូវនេះ មានហើយបង តែមានដោយខ្ទមដែរទេ វាទៅតាមតម្លៃដែរណា បើធូរថ្លៃអត់បន្ទប់ទឹកទេ ផ្កាយហូសចិត្ត គេប្រាប់ថាផ្ទះ១មានបន្ទប់២ ដល់ទៅក្នុង ផ្ទះ១បន្ទប់២ដែលគេថានឹង គឺមានពូក២ ជិតគ្នា នឹងហើយបន្ទ​ប់​២បស់គេនោះ អាគិគិៗៗៗ

  6. somada និយាយថា៖

    គេថាមានពីរនោះប្រហែលជាត្រូវហើយទេដឹង ព្រោះនៅខាងក្នុងមួយ និង ​រានហាល​មួយ​ ។ កាលពីបងទៅនោះផ្ទះ(ដែលផ្កាយហៅថាខ្ទម)មួយយប់​២០ដុល្លា ។

    • pkay_sour និយាយថា៖

      អូ រានហាលគេមិនគិតហេ សំខាន់គេរាប់ពូកយកតែម្តងនឹងណាបង ព្រោះខ្ទមខ្លះពូក១ និងគេហៅ១បន្ទប់ បើពូក២ទន្ទឹមគ្នាដូចផ្កាយ គេហៅបន្ទប់២ ។ ហើយបើហៅផ្ទះដូច​ម៉េចហេ ព្រោះថាបើហៅកញ្ចុះ រឺខ្ទមដូចទំនងបន្តិចព្រោះវាតូចៗ

  7. vsthea និយាយថា៖

    ផ្ទះខ្ទមតូចៗដែលនៅជាប់មាត់សមុទ្រដូច្នោះ មើលទៅវាស្រស់​ស្អាត ប្លែកអារម្មណ៍ ជាពិសេស ខ្យល់អាកាសកណ្តាលសមុទ្រពិតជាធ្វើឲ្យយើងរំភើបណា៎​ផ្កាយ ។

    • pkay_sour និយាយថា៖

      បងអើយ វាទៅទៅស្អាតមែន តែផ្កាយឆ្ងល់មិនទាន់បាត់ហេ ព្រោះទោះវាធ្វើពីស្លឹកមែន តែថា​ពេលដេកក្នុងនឹង គឺក្តៅហើយ​ស្អុះទៀត មិនមានខ្យល់សូម្បីបន្តិច ពិបាកណាស់

      • kh2kh និយាយថា៖

        ជំរាប​សួរ​ផ្កាយ

        បើ​ក្ដៅ​ស្អុះ​ម៉េច​មិន​ងូត​ទឹក​មុន​ចូល​គេង?
        តើ​មាន​មុង​កុំ​អោយ​មូស​ខាំ​ទេ?
        បើ​ត្រូវ​មូស​ខាំ​ តើ​អាច​មាន​គ្រុន​ទេ?
        តើ​ត្រូវ​ធ្វើ​ការពារ​មុន​ឬ​ទេ?
        បង​សួរ​ព្រោះ​ចង់​ទៅ​លេង​កោះ​ទន្សាយ​ដែរ។

        សូម​អរគុណ

      • បុរិន្ទ និយាយថា៖

        ហេហេ ពេលដេកមិនព្រមដេកទេ បែប្រលែងគា្ន រឿងអីថាមិនក្តៅស្អុះនោះ។

      • somada និយាយថា៖

        ស្រាក្រហមរើទេដឹងបានជាស្អុះអញ្ចឹង ?

      • pkay_sour និយាយថា៖

        សួស្តីបងkh2kh

        ងូចទឹកហើយក៏ក្តៅដែលបង ព្រោះថាអាកាសធាតុវាស្អុះស្អាប់​តែ​ម្តង បើទោះផ្ទះធ្វើពីស្លឹកមែន តែខ្យល់មិនបានបក់ចូល​ដល់​ក្នុងផ្ទះ​ទេ ៕​ នៅទីនោះមានមូស តែគេមានមុងសម្រាប់យើងដែលតើ មិនបាច់បារម្ហទេបង បើមានពេល ទៅលេងទីនោះមិនខក​បំណង​ទេបង ។

      • pkay_sour និយាយថា៖

        បុរិន្ទ មិនបានប្រលែងគ្នាទេ តែមកពីមេឃជិតភ្លៀងក៏ថាបាន ។

        បងស្រី ស្រាក្តៅមិនដល់​អាកាសធាតុទេណាបង

  8. ខ្មែរ ចំណាន និយាយថា៖

    សួស្តីផ្កាយ!
    ខ្ញុំអានរបាយការណ៍ដំណើរកំសាន្តដ៏ពិសេសរបស់ផ្កាយរួចក៏សប្បាយណាស់ហើយ
    មិនបាច់ទៅលេងខ្លួនឯងរេ😀 (ព្រោះគ្រាន់តែបុកល្ហុងមួយចាន $៦.៥ ដាច់យ៉ៃបាត់ទៅ
    ហើយខ្ញុំ😀 )

    • pkay_sour និយាយថា៖

      ហេហេ សួស្តីចំណាន ចំណាប់ ចំណួន

      រីករាយដែលបានជួបគ្នាម្តងទៀត ។ ដំណើរកំសាន្តនេះសប្បាយមែនតើ ហើយ​មិនបា​ច់ខ្លាចហេ បើយើងមិនញ៉ាំក៏មិនអីដែរ បើមានពេលទៅម្តងទៅ កុំឲ្យស្តាយណា អាគិគិៗៗៗ

  9. សុផាត និយាយថា៖

    ឯណារូប អត់ដាក់ឲ្យឃើញផងថាសប្បាយប៉ុណ្ណា😀

  10. ខ្ញុំសព្វថ្ងៃ និយាយថា៖

    ជក់ចិត្តណាស់ញ៉ុម… ឡើងចង់ងងុយដេក…

  11. ភារម្យ និយាយថា៖

    ម្លាញ់ញ៉ុមពូកែរៀបរាប់មែន!!! សូមសរសើ សូមសរសើរ!!!

  12. ខ្ញុំសព្វថ្ងៃ និយាយថា៖

    មិនអាចទេផ្កាយអើយ…….

  13. ក្មេងស្រែ និយាយថា៖

    វែង​ពេក, ខ្ជិល​អាន! ហាសហាសហាស

  14. ខ្ញុំសព្វថ្ងៃ និយាយថា៖

    អត់សូវដឹងដែរ គ្រាន់តែដឹងថាអារៀងខ្លះមិនអាចកើតឡើងបានទេ។ ហាសហាស តាមពិតចេះតែថាៗទេ

  15. ខ្ញុំសព្វថ្ងៃ និយាយថា៖

    ចា៎ចា៎ចា៎…… អូច្រលំ​ បាទបាទបាទ……​ អារឿងនឹងវាចឹងហើយ។​ មកពីអត់អីនិយាយនឹងណា
    បានជាញ៉ុមចេសតែថាទៅ។​ ហើយចង់ដឹងថាផ្កាយនិងមានថ្វីមាត់ខ្លាំងប៉ប៉ិនណា?

    • pkay_sour និយាយថា៖

      អូ ច្រលំចឹងសង្ស័យតែក្លែងក្លាយហេនៀក😦

      ចុះយើងគ្រាន់តែសរសេរតើ មានចាំបាច់អីត្រូវនិយាយណ៎មិនថាចឹង? អាគិគិៗៗ មិន​សូវមានថ្វីមាត់ប៉ុន្មានហេ តែក៏មិនឲ្យចាញ់ស្រួលៗដែល😀

  16. ខ្ញុំសព្វថ្ងៃ និយាយថា៖

    បាទប្រុសទាំងចិត្តទាំងកាយបាទ! ចឹងមានន័យថាញ៉ុមបានជួបភ្នំមួយដ៏ខ្ពស់ហើយ……

  17. ខ្ញុំសព្វថ្ងៃ និយាយថា៖

    ភ្នំខ្ពស់នៅ high mountain…. ហេសហេ

  18. គ្រីយ៉ា Kriyar និយាយថា៖

    សូមចូលរួមអប់អរសាទរចំពោះដំណើរកំសាន្ត​ដ៏មានអត្ថន័យនេះ!🙂

  19. ញ៉ុមសព្វថ្ងៃ និយាយថា៖

    ផ្កាយឯងអ្នកចង់ស្មានតើ….. ហើយផ្កាយឯងចង់ដឹងរឿងអីទៅ?

  20. ខ្មែរ ចំណាន និយាយថា៖

    ផ្កាយ! រូបខាងលើនោះហាក់ឃើញផ្កាយបម្រុងញ៉ាំចេកអម្បូងអត់បកសម្បកមែនអី!😀

    • pkay_sour និយាយថា៖

      អូ មិនមែនបម្រុងញ៉ាំហេ គឺសម្លឹងមើលថាញ៉ាំចូលអត់? ព្រោះទើបញ៉ាំបាយហើយ តែគេឲ្យចេកម្នាក់១ ហើយខ្ជិលកាន់ ហើយមានជម្រើសមួយគឺញ៉ាំវាឲ្យអស់នឹងណា៎ អាគិគិៗៗៗ

      • ខ្មែរ ចំណាន និយាយថា៖

        អូ!ចឹងទេ!ស្មានផ្កាយដើរលេងហត់ហេវខ្លាំងចង់ញ៉ាំទាំងសម្បកអី😀 បើតាមមើលទៅគ្រប់កាយវិការស្តែងឲ្យឃើញថាសប្បាយ
        ណាស់ បើបានដើរលេងជាមួយអ្នកមានអារម្មណ៍ល្អចឹងបាន
        សប្បាយ មិនខាតស៊ោហ៊ុយទទេៗឡើយ😀

      • pkay_sour និយាយថា៖

        អូ ហត់គឺហត់ហើយ តែខ្ជិលនោះច្រើនជាង ព្រោះបើមិនញ៉ាំត្រូវ​ដើរ​កាន់រហូត មិនស្រូលរូបថតគ្រប់រូបត្រូវមានកាន់ចេករហូត មិនវីវរ​ហើយទេ?

        ហ៊ឹម សប្បាយ គឺពិតជាសប្បាយខ្លាំងមែនទែន ព្រោះ​ពួក​យើង​ចុះសម្រុងគ្នា ហើយម្យ៉ាងមិនប្រកាន់ច្រើន បើទោះមកវិញ​ត្រូវ​ញ៉ាំចេក​ជំនួសបាយ​ក៏មានន័យដែរ ។ ព្រោះវាជាអនុស្សាវរីយ៍​មួយ​ដែលមិនអាចភ្លេចបានឡើយ🙂

      • ខ្មែរ ចំណាន និយាយថា៖

        😀 ពិតជាវីវរមែនហ្នឹងហើយបើផ្កាយដើរកាន់ចេករហូតនោះ..

      • pkay_sour និយាយថា៖

        មកពីចឹងហើយ បានសម្រេចចិត្តថាញ៉ាំឲ្យអស់ហូវ បើបោះចោល ខ្លាចគេអន់ចិត្ត អាគិគិៗៗៗ

  21. ញ៉ុមសព្វថ្ងៃ និយាយថា៖

    ចឹងបើផ្កាយទៅញុំាអី ដល់ពេលញុំាហើយខ្ចប់យកមកផ្ទះទៀតម៉ែនអត់?

  22. ញ៉ុមសព្វថ្ងៃ និយាយថា៖

    ញ៉ុមមានបានទៅជាមួយផ្កាយឯងឯណា…… ផ្កាយ​ឯងទៅតែម្នាក់ឯងតើ

  23. ញ៉ុមសព្វថ្ងៃ និយាយថា៖

    ខ្លាចតែអត់មានក្រុមហ៊ុនណាហ៊ានផ្ញើរទៅអោយផ្កាយឯងនឹងណា៎។

  24. ញ៉ុមសព្វថ្ងៃ និយាយថា៖

    ក្រុមហ៊ុនធំៗមិនហ៊ានផង… ទំរាំតែពូៗម៉ូតូឌុប… គាត់ម៉េចហ៊ាន? យ៉ាប់ម៉ង…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s