សួនកាណាឌីយ៉ា និង 4Dសុវណ្ណា

មិន​សូវ​ជា​ញឹក​ញាប់​ទេ​ណា៎ តែ​មក​ពី​ខែ​នេះ​មាន​ថ្ងៃ​ឈប់​សំរាក​ច្រើន​ពេក ចឹង​ហើយ​បាន​ចេះ​តែ​មាន​​គំរោង​ដើរ​​ទៅ​នេះ ទៅ​នោះ​ណឹង​ណា៎ សប្បាយ​ទាន់​ខ្លួន​នៅ​ក្មេង​នោះ​អី អាគិគិៗៗៗៗ (ចាប់ផ្តើម​​បញ្ជោរ​ខ្លួន​ឯង​ទៀត​ហើយ​អាម៉ាប់​អើយ​)

ថ្ងៃអាទិត្យ ទី ២២ ខែឧសភា ឆ្នាំ២០១១

ដោយ​សារ​មាន​ការ​សំ​ណូម​ពរ​ពី​សម្លាញ់អាប់ខ្ញុំ​ ចង់ដើរ​លេង​ព្រោះថា​វា​អផ្សុក!!!!!!!!!!!!!! អផ្សុក!!!!!!!!!​ ក៏ស្នើរសមាជិកក្រុម​ដើរ​លេង ហើយ​អ្នក​ចេញ​គំ​និត​​ពីទី​កន្លែង​ គ្មាន​អ្នក​ណា​ក្រៅ​ពីបងធំ​ខ្ញុំ​នេះ​ទេ អាគិគិៗៗ (មិនសូវជា​ចង់​ទេណា៎ ​តែ​ខ្លាច​គ្នា​អន់​ចិត្ត😛 ) ។

ដំណើរកំសាន្តក៏ចាប់ផ្តើមម៉ោង១១ថ្ងៃ គឺយើងជ្រើសរើសទៅ​សូន​កាណាឌីយ៉ា​ ដែល​នៅតាម​បណ្តោយ​ផ្លូវ​វេង​ស្រេង​ ។ ​ថ្លៃចូលទស្សនា គឺមនុស្សម្នាក់​ ១០០០រៀលលុយខ្មែរ​ ហើយ​មិន​អនុញ្ញាត​ឲ្យ​យក​ម៉ូ​តូ​ចូល​នោះទេ គឺ​ត្រូវ​ដាក់​ផ្ញើរនៅ​មុខ​មាត់​ច្រកចូល ។ មិនអូត​ទេ ទៅណា​ក៏​ផ្អើល​គេ​នៅម្តុំ​នឹងដែល ព្រោះថា​ស្ទាយថត​រូបឆ្កួតៗនោះតារាល្បីសូមខ្មាស់ ។

ដោយអាកាសធាតុក្តៅ ក្រុម​ខាង​អ្នក​ទាំង​កំណាព្យ​ដាច់​យប់​នោះ ក៏ស្នើរ​ដូរ​កន្លែង ។ គាប់​ជូន​ជា​លោក​បងតឹក​លឹក​នោះ (រហ័សនាមដាក់ឲ្យ​គាត់ទេ និយាយ​កុំឲ្យ​គាត់លឺ អាគិគិៗៗ) ឃ្លាន​ចង់​មើល​ 4Dហើយត្រូវ​នឹង​ក្រុម​ស៊ី​ស៊ុប​ក្បត់ជាតិ​ គេឃ្លាន​ផងនោះ  ដូច្នេះ​ក្រុម​អ្ន​ក​មិន​សូវ​ឃ្លាន​ដូច​ខ្ញុំ​នៀក​ក៏ត្រូវបង្ខំ​ចិត្តព្រម​តាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេ​ឯងដែរ​ទៅ  (មើល​មុខ​អ្នក​មិនសូវ​ឃ្លាន​ ទៅណា​ក៏​ញ៉ាំ​យូរ​ជាង​គេ​ដែរ មូលហេតុ​មិនសូវ​ឃ្លាន អាគិគិៗៗៗ) ចឹងក៏សម្រេចថាចេញ​ទៅផ្សារ​សុវណ្ណា​ដើម្បី​ញ៉ាំ​អី​ និង​មើល​ បន្ត។ អ៊ូយ!!!!!!!ច្រើនណាស់ សូមកាត់ៗៗៗ សរុបមកគឺថាក្រោយពី​កម្សាន្តនៅសូន​កាណា​ឌីយ៉ា​ហើយនោះ ក៏​ទៅ​មើល​ 4Dនៅ​សុវណ្ណា​ ហើយ​ក៏​ទៅ​លេង​វ៉ៃសី​នៅ​មុខ​វត្ត​បុទុម​បានភ្លែត​(ឆ្លៀត​ហាត់​ប្រាណ​ដើម្បី​សុខ​ភាព​ណា៎ )ក៏​បង្ហូស​ទៅ​ចាលា​អូ​ខេ​យូនីវ៉ើល​ស៊ីតធី​រហូត​ដល់ស្អកករ​ ដល់​ថ្ងៃនេះឯង ក្រោយពីណឹង​ មិនបាច់​និយាយ​ រឿង​នឹង​មិន​បាច់​និយាយ​ អាគិគិៗៗ អាមែន!!!!!!!! សូមចប់ សូមអរគុណ :P​

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ជីវិត, ដំណើរ​កម្សាន្ត។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

40 Responses to សួនកាណាឌីយ៉ា និង 4Dសុវណ្ណា

  1. ខ្មែរ ចំណាន និយាយថា៖

    ផ្កាយ!
    ពិតមែនហើយស្តាយល៍មួយក្បាច់ៗ ហួសបរិយាយចឹងហ្មង😀
    ផ្កាយមែនទេជាអ្នកឌីសាញស្តាយល៍អស់ហ្នឹង😀 តែក៏ឡូយម្យ៉ាងដែរ
    បានជាដើរលេងហើយក៏បញ្ចេញឲ្យអស់ក្បាច់តាហ្មងទៅកុំឲ្យសល់ស្រ្តេស
    ត្រឡប់ផ្ទះនោះអី😀

  2. Long និយាយថា៖

    ហាសហាហាហាហាហាហា!😀

  3. achharia និយាយថា៖

    ស្លាប់ហើយ ! ទៅហៅគ្នា តឹកលឹក ៗ😆

  4. ខ្មែរ ចំណាន និយាយថា៖


    ចង់បន្ថែមស្តាយល៍អត់!

  5. somada និយាយថា៖

    កូនគេស្អាតលេងស្ទីលអីក៏សមដែរ ។

  6. somada និយាយថា៖

    អៀនមែនហី ! តែមុខអត់ក្រហមសោះ បែរជាក្រហមមួកទៅវិញ ។

  7. somada និយាយថា៖

    ទៅដល់សុវណ្ណាហើយ អត់ចូលលេងផ្ទះបងផង ។ ចិត្តដាច់ណាស់ហ្ន៎ !

    • pkay_sour និយាយថា៖

      ចំ ផ្ទះបងនៅណា? ផ្កាយអត់ស្គាល់ផង បើបងស្រីមាន​អ្វីទទួលផ្កាយនោះ មិនអីងហេ អាចឆ្លៀតចូលបានលើកក្រោយ អាគិគិៗៗៗ

      • somada និយាយថា៖

        ផ្ទះបងនៅក្បែរៗហ្នឹងតើ ឲ្យតែស្គាល់រកឃើញហើយ ។ បើ​មាន​ពេលចូលទៅលេងផងណា៎ តែបងអត់នៅផ្ទះទេណា​ពេល​នេះ ។ ចូលទៅយ៉ាងហោចណាស់ក៏បានទឹកពាងមួយផ្តិលដែរហ្ន៎ ញ៉ាំឲ្យត្រជាក់ចិត្តសិនចាំទៅមុខទៀត ។

      • pkay_sour និយាយថា៖

        ស្លាប់ហើយ បើបងមិននៅផ្ទះផង ទៅខ្លាចតែឆ្កែផ្ទះបងស្វាគមន៍ផ្កាយដោយធ្មេញ២ចង្កូមអី ផ្កាយមិនចប់ទៅហើយ​ហេហ៎​បង?

  8. កំឡោះខ្មែរ និយាយថា៖

    ម្នាក់ពាក់វែនតា រាងអ៊ែមផន់គេ!​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s