ឥរិយាបទប្រចាំខ្លួន

មនុស្សម្នាក់ៗ​​តែងតែ​​មានកាយវិការ ការនិយាយ​​ស្តី និង ចិត្តគំនិត​ផ្សេងៗពីគ្នា ។ តែ​ទោះ​ជា​យ៉ាងណា យើងម្នាក់ៗ​​តែងតែ​​មាន​ឥរិយាបទ​​មួយ​​ជាប្រចាំ ដែល​យើងតែងតែ​អនុវត្ត​ជាញឹកញយ ដែល​​យើងអាច​សម្គាល់បានថា ជាឥរិយាបទ​ប្រចាំខ្លួនរបស់​​មនុស្សម្នាក់តែម្តង។ ហើយ​ឥរិយាបទនេះ ក៏អាច​ឲ្យ​យើង​ដឹងពី​ចិត្តគំនិត និង​និស្ស័យខ្លះៗ​របស់​មនុស្សម្នាក់​នោះដែរ ។ តែ​មិនប្រាកដថា​ត្រូវ១០០​ភាគរយទេណា 🙂

ខាំម្រាមដៃលេង

បង្ហាញ​ពីសភាវ​ទទេស្អាត​របស់អារម្មណ៍​ដែលនឹក​គិតស្វះស្វែង​រក​សេចក្តីស្នេហា ការយល់ចិត្ត​ពីមនុស្ស​ជុំវិញខ្លួន​មាន​ចិត្តឬស្សា គ្មាន​​ភាព​ជឿជាក់​​លើ​ខ្លួន ចូល​ចិត្ត​ឲ្យ​អ្នកដទៃយកចិត្តយកថ្លើមខ្លួន។

បៀមប៊ិច

បង្ហាញពី​លក្ខណៈរបស់​មនុស្សពូកែ​គិតស្រមៃ ចូលចិត្ត​បង្កើត​ការគិតស្រមៃ មានគំនិត​ច្នៃប្រឌិត ជា​មនុស្ស​មានហេតុផល មាន​សម្ថភាព​ក្នុងការគិត ចូលចិត្ត​ស្វែងរក​ចំណេះ​ដឹងភាព​រីកចំរើន​ក្នុងជីវិត តែ​ក្នុងខួរក្បាល​របស់គេ​តែង​មានរឿង​ឲ្យគិតគ្រប់​ពេលវេលា ហើយ​មាន​ចំនូនច្រើន​រឿងទៀតផង។

ដៃជ្រែងហោប៉ៅសំពត់ឬខោ

ជា​មនុស្ស​ប្រឆាំង​នឹងសង្គម មិន​បើកចំហរ​ខ្លួនផ្ទាល់​ឲ្យអ្នកដទៃ​បានដឹង បិទ​បាំង​​អារម្មណ៍​​យ៉ាងពិតប្រាកដ មាន​​កន្លែង​​ផ្ទាល់​ខ្លួន​​ដែល​​មាន​អាណាចក្រ​ធំ​ទូលាយ មិនព្រម​​ឲ្យ​អ្នកណា​ចូល​មកជិតបានងាយៗ គ្មាន​ការជឿជាក់​លើខ្លួន ។

អោបដៃឬទ្រូង

ជា​មនុស្ស​ស្រលាញ់​ការរស់នៅតែឯង លាក់ខ្លួន ចូល​ចិត្ត​ឲ្យ​ខ្លួនរស់​នៅ​ក្នុង​ពិភពលោក​ផ្ទាល់​ខ្លួន​ច្រើន​ជាង​ការ​ចេញ​ទៅ​ជួប​មនុស្ស​ម្នា​នៅក្នុង​សង្គម​ខាង​ក្រៅ ។

លៀនអណ្តាត

មាន​ចារឹក​ដូច​កូនក្មេង ចូលចិត្ត​លេង ចូលចិត្ត​សប្បាយ ជាមនុស្ស​បើកចំហរ ចូលចិត្ត​ប្រើជិវិត​ជាមួយ​មិត្តភក្តិ​ជិតស្និទ្ធ ជា​មនុស្ស​ពូកែយកចិត្ត តែមាន​ចិត្ត​ង៉ិកង៉ក​ច្រើន ញ៉ាប់ងរ ខឹង តែឆាប់បាត់​។

តើអ្នកទាំងអស់គ្នា មានលក្ខណៈណាខ្លះដូចដែលបានរៀបរាប់ខាងលើនេះខ្លះទេ? 😛

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ប្លែក ប្លែក, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , . Bookmark the permalink.

42 Responses to ឥរិយាបទប្រចាំខ្លួន

  1. ឌីយ៉ា ថា:

    ខ្ញុំគឺ អោបដៃ និងទ្រូង

  2. អត់ឃើញបស់ខ្ញុំសោះ
    ខំរកមើលមនុស្សចិត្តស្មោះមានកាយវិការយ៉ាងមិច អ្នកគ្រូអត់មានយកមកបង្រៀនសោះ អាគិគិ

  3. achharia ថា:

    ខំរកមើលដែរ​ តែខ្ញុំមិនត្រូវនឹងមួយណាខាងលើហ្នឹងសោះ​ ។
    សំលឹងមើលចំមុខគ្នា ក្រសែភ្នែកតំរង់រកក្រសែភ្នែករបស់គួជជែក
    មិនឆ្កាដៃឆ្កាជើង ជាអិរិយាបទរបស់ខ្ញុំពេលនិយាយរកនរណាម្នាក់
    តើមានលក្ខណៈម៉េចដែរ ?
    ខ្ញុំជឿពីដំណើរខ្សែជីវិតរបស់មនុស្សថាពិតជាទាក់ទងទៅនឹងដំណើរដើរ
    សំលេងនិយាយ ភិនភាគរូបរាង ជាពិសេសរាងម្រាមដៃនិងក្រលាលើ
    បាតដៃរបស់មនុស្សម្នាក់ៗ ។
    ឧ. នរណាមានម្រាមដៃតូចរៀវស្រួច ងឡើងលើដូចដៃតាមគំនូរអប្សរា
    ជាមនុស្សមានសំណាងប្រចាំជីវិតរហូត ។ អ្នកមានម្រាមចង្អុលដៃធំៗជាង
    ម្រាមអែទៀត ច្រើនក្លាយជាអ្នកដឹកនាំគេ ណែនាំគេបាន មិនថាក្នុងគ្រួសារ
    រឺក្នុងប្រទេស ។ អ្នកមានចុងកូនដៃវែងជាងស្នាមគន្លាក់នាងដៃសំបូរប្រាក់
    កាសចាយវាយគ្មានបញ្ហាជាដើម ។ល។

  4. achharia ថា:

    នរណាទៅដៀមដាមធ្វើអីគ្នាអែង !
    មានស្តាយល៍ច្រើនទៀតសំរាប់ញ៉ែកាមេរ៉ា
    ទំរាំបានដល់គេថាស៊ីកាមេរ៉ាបាន 🙂

  5. ផ្កាយ!​​ ញ៉ុមអោបដៃដើមទ្រូង​ ហាហា…ចុះផ្កាយ! 😀

  6. វិទ្យា ថា:

    ម្ចាស់អត្ថបទ ហ្នឹងចូលចំណុចមួយណាទៅ?

  7. រដ្ឋ ថា:

    ដល់​សួរ​អ៊‍ីចឹង​បាន​នឹក​ឃើញ គឺ​ថា​មាន​ខ្លះ​ដែរ តែ​មិន​ទម្លាប់​ផង គ្រាន់​តែ​ចេះ​ពពួក​ឥរិយាបទ​ទាំង​ហ្នឹង ។

  8. Khmerling ថា:

    ឃើញគេរាំញាក់មុខឈ្ងោកដី ដៃលើកឡើងម្រាមចង្អុលដំបូលរោង ឬមេឃ ។ កាយវិការហ្នឹងទាយថាម៉េចដែរ?
    http://www.rasimobiles.com/search/spice-girls.html

ទំលាក់ មួយចំលើយតប ទៅ pkay_sour បោះ​បង់​ការ​ឆ្លើយ​តប