ចិត្តមិនដាច់គឺស៊ាំញ៉ាំ ចិត្តដាច់គឺអាត្មានិយម

គេថា​មនុស្សស្រី​គឺ​មានចារឹក​ស៊ាំញ៉ាំ រញ៉េរញ៉ៃ ។ តែ​មនុស្ស​ស្រី​គឺ​ជា​ភេទ​ដែល​​យក​មនោស​ញ្ចេតនា​ជាធំ គេ​តែង​តែ​គិត​ដល់​ជិត​​​អ្នក​ជុំវិញ​ខ្លួន គិត​ពី​រឿង​គ្រប់​ជ្រុង​ជ្រោយ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ជា​មនុស្ស​ដែល​មាន​ចារឹក​មើល​ទៅ​ស៊ាំ​ញ៉ាំ​​ជាង​មនុស្ស​​ប្រុស ដែល​​ជា​​ភេទ​​មាន​ចារឹក​​សោះ​​អង្គើយ តែ​ក៏​ជា​ភេទ​ដែល​រឹង​ម៉ាំ ហើយ​និង​មិន​សូវ​ស៊ាំ​ញ៉ាំច្រើន​ដូច​នារីដែរ ។

មាន​រឿងខ្លះ គឺ​ពិត​ជា​ពិបាក​នឹង​សំរេច​ចិត្ត​ណាស់ គេ​ថា​មនុស្ស​ស្រី​គឺ​ស៊ាំញ៉ាំ ។ ស៊ាំ​ញ៉ាំ​ក៏​ដោយ​សារ​តែ​បារម្ហ និង​តែង​តែ​គិត​​ពី​អារម្មណ៍​​អ្នក​គ្រប់​គ្នាជានិច្ច។ ហេតុ​នេះ​​ហើយ​​បាន​​ជា​​​មើល​​ទៅ​មនុស្ស​ស្រី​គឺ​រញ៉េរញ៉ៃ ចិត្ត​មិន​ដាច់ ធ្វើអ្វី​ក៏​មិន​កើត បាន​ត្រឹមតែពិបាកចិត្ត។

តែបើយើងធ្វើចិត្តឲ្យដាច់ ដើម្បីកុំឲ្យនៅជាប់រញ៉េរញ៉ៃច្រើន គឺ​មិន​ត្រឹម​តែ​គ្មានអ្វី​ប្រសើរនោះទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​សម្ពាធ​ត្រូវ​ដោះ​ស្រាយ​​កាន់តែធំ ។

ចុង​ក្រោយ មិន​ថា​ធ្វើអ្វី គឺ​សុទ្ធ​តែ​ជា​កំហុស​ទាំងអស់ តើ​មាន​អ្វី​ដែល​ប្រសើរ? ខ្ញុំ​នៅ​តែ​ជាមនុស្ស​ស្រី នៅ​តែ​ចិត្ត​មិន​ដាច់ នៅ​តែ​ជា​មនុស្ស​ស៊ាំ​ញ៉ាំ​ច្រើន​ដដែល ។

គេថាចិត្តមិនដាច់ ធ្វើ​ស្តេច​មិន​បាន តែ​បើ​ចង់​ធ្វើ​ស្តេច​ត្រូវ​ក្លាយ​ជា​មនុស្ស​ដែល​អាត្មានិយម។ តែ​បើ​យើង​ចិត្ត​មិន​ដាច់ គឺ​​យើង​នឹង​​ជា​​មនុស្ស​ដែល​​មាន​តែ​រឿង​ឈឺក្បាល រញ៉េរញ៉ៃច្រើន ដូច​ពាក្យ​​មិត្ត​ម្នាក់​បាន​ប្រាប់ថា “បើ​យើង​​មិន​រញ៉ៃ​រញ៉ៃ មិនគិតច្រើន យើង​​មិនមែន​មនុស្ស​ស្រីនោះទេ”។

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ពីនេះពីនោះ and tagged , . Bookmark the permalink.

62 Responses to ចិត្តមិនដាច់គឺស៊ាំញ៉ាំ ចិត្តដាច់គឺអាត្មានិយម

  1. វិទ្យា និយាយថា៖

    និយាយដូចភ្នំភ្លើង ប្រុងផ្ទុះ។ បើខឹងនឹងគេ ជេរខ្ញុំមកចុះ😀

  2. ញ៉ុមសព្វថ្ងៃ និយាយថា៖

    សង្ស័យតែសង្សារបែកចិត្តម៉ង, បានជានិយាយចេញមកដូចជា, ខឹងនឹងនរណាម្នាក់ចឹង។
    តែបើចង់បញ្ចេញកំហឹង, ទៅរកលោកបង វិទ្យា ទៅ។ ហាសហា

  3. ឧត្តម និយាយថា៖

    ផឹកអត់ទា​ន់គ្រប់ចំណុះឬ?

  4. ខ្មែរ ចំណាន និយាយថា៖

    ផ្កាយ!​ មិនប្រាកដថាធម្មជាតិស្រីសុទ្ធមានចិត្តរញ៉េរញ៉ៃនោះទេ
    ទាំងនេះអាស្រ័យលើការហ្វឹកហាត់ចិត្ត ព្រោះមនុស្សស្រីក៏អាច
    រឹងមាំបានដែរ ឧទាហរណ៍ដូចជា

    PHILIPPINE president Gloria Macapagal Arroyo

    Secretary of State Hillary Rodham Clinton
    ជាដើមអាចក្លាយជាស្រ្តីមេដឹកនាំដ៏ល្បីឈ្មោះបាន​ដោយសារ
    មានចិត្តរឹងប៉ឹងនិងដាច់ខាត។

    ផ្កាយធ្លាប់ឮពាក្យនេះទេ “សូមឲ្យមានកម្លាំងដូចស្រមោច
    មានឫទ្ធិដូចខ្មោច មានចិត្តដាច់ដូចស្រី” ដូច្នេះសឲ្យឃើញថា
    ស្ថានការណ៍ខ្លះស្រ្តីចិត្តដាច់ជាងបុរសទៅទៀត ចឹងទេសូមផ្កាយ
    កុំទាន់អស់កម្លាំងចិត្តអី សន្សឹមៗ​ ហ្វឹកហាត់និងស្វែងរកគន្លឹះកែច្នៃ
    គង់អាចដោះស្រាយបញ្ហាទាំងនោះបានមិនខាន​😀

    ខ្ញុំសន្និដ្ឋានថាផ្កាយមិនថាអីថាវ៉ាន់ញ៉ុមនោះទេព្រោះដឹងថាខ្ញុំប៉ិនព្រ
    រួចស្រេចទៅហើយនោះអីហាហាហា….

    • pkay_sour និយាយថា៖

      ចំណាន អរគុណច្រើនដែលបានជួយផ្តល់កំលាំងចិត្ត និងយោបល់ល្អៗ ។ ផ្កាយដឹងថាស្រីគឺភាគច្រើន​មាន​ចិត្ត​មិនសូវដាច់ទេ ដោយសារគេយកមនោសញ្ចេតនាជាធំ តែមនុស្សស្រីគឺមាន​ចំនុចមួយ ធម្មតាមនុស្សស្រី​ស្រលាញ់​មនោសញ្ចេតនា ហើយចិត្តទន់ណាស់ តែបើធ្វើឲ្យដល់ក ហើយនោះ មនុស្សស្រីគឺ​ចិត្ត​ដាច់​ជាង​មនុស្ស​ប្រុសទៅទៀត ដូចផ្កាយថាចឹង តាមពិតយើង​ចិត្តមិនដាច់ទេ តែនៅពេលដែលយើងព្យាយាម​ធ្វើខ្លួន​ឲ្យ​ខ្លាំង ហើយតស៊ូជំនះ យើងបែរជាធ្វើបាបគេដោយមិនដឹងខ្លួន ។ មកពីផ្កាយយកចិត្តគេដាក់ចិត្តឯងច្រើន​ពេក​ដឹង? បានចេះតែមានអារម្មណ៍ថាខុស?
      ផ្កាយមិនថាអីនោះទេ

  5. achharia និយាយថា៖

    មានរឿងអីហើយផ្កាយ អានអត់យល់ទេ !

    អ្នកចិត្តដាច់ មើលខ្សែនៅបាតដៃទៅឃើញហើយ
    គឺស្នាមគំនូសតជាប់គ្នារហូតគ្មានដាច់កាត់ទទឹងបាតដៃ
    …មានមិនច្រើនទេ អញ្ចឹងហើយបានមិនសូវសំបូរអ្នកចិត្ត
    ដាច់ដែរ។

  6. achharia និយាយថា៖

    ម្យ៉ាងទៀត យកធម៌ព្រះពុទ្ធមកសាកមើលខ្លះក៏បានដែរ
    រៀនតាំងចិត្ត ទប់ចិត្តអោយនៅជាកណ្តាលៗ អារម្មណ៍ស្ទក់ៗ🙂
    អ្នកដែលមានចិត្តរំពើករំជួលខ្លាំង សើចក៏ខ្លាំង យំក៏ខ្លាំង ។
    កុំសប្បាយពេក ក៏មិនទុក្ចពេកដែរពេលបាត់បង់ការសប្បាយ
    កុំដាក់ចិត្តស្រឡាញ់អ្វីមួយខ្លាំងពេក
    ក៏នាំអោយមិនខកចិត្តខ្លាំង មិនកើតទុក្ខខ្លាំងដែរ ពេលរបស់
    នោះមិនបានមកដូចប្រាថ្នា ឬ របស់នោះបាត់បង់ទៅ …..។ល។
    ខ្ញុំមិនមែនអាចារ្យទេ ឡាគេធឺលឺគេថាហ្នឹង 🙂

    ឡើយសិនហ៊ា គ្រាជួបខ្នោយ !

    • pkay_sour និយាយថា៖

      និយាយត្រង់ចុះ បើតាមមើលការផ្តល់យោបល់អ្នកទាំងអស់គ្នា ប្រាកដគិតថាផ្កាយខឹងហើយ តែតាមពិត​ទៅ​ផ្កាយ​មិនបានខឹងនោះទេ គ្រាន់តែអន់ចិត្ត ហើយក៏មិនចូលចិត្តខ្លួនឯង ព្រោះផ្កាយតែងតែគិត​អ្នកដទៃរហូត ដល់ពេលខ្លះមានអារម្មណ៍ថាធ្វើបាបខ្លួនឯងពេក ។ មានមនុស្សជាច្រើនថាឲ្យផ្កាយ កុំរវល់ជួយគេ តែផ្កាយនៅ​ជួយ ហ៊ឹម នេះធម៌ព្រះពុទ្ធច្រើនពេកអត់?

  7. សុវណ្ណដារ៉ា និយាយថា៖

    😦 មិនដឹងត្រូវថាម៉េចដែរទេ! ព្រោះពេលខ្លះមនុស្សប្រុសមើលទៅមនុស្សស្រីគឺសុំាញុំាណាស់! ធុញទ្រាន់ណាស់! តែធាតុពិតក្នុងចិត្តមនុស្សស្រីគឺ បារម្ភ ព្រួយ ខ្លាច ចុចចុចចុច។ល។ ដែលអារម្ភទាំងនេះមនុស្សស្រីមិនអាចដេកចាំទ្រាំបានយូរទេ ហើយក៏មិនអាចគ្រប់គ្របបានជាប់លាប់ដែរ!
    «តែនៅពេលដែលយើងព្យាយាម​ធ្វើខ្លួន​ឲ្យ​ខ្លាំង ហើយតស៊ូជំនះ យើងបែរជាធ្វើបាបគេដោយមិនដឹងខ្លួន ។ » ម៉ាស្នៀតបស់ស្រីៗណឹងញុំាធ្លាប់ក្អួតឈាមតាញយ! នេះមកពីមនុស្សស្រីស្មុគឆ្មាញពេក គិតអីអត់ចេញមានតាធើតាមកំហឹងមងទៅ!
    ធើចិត្តអោយរឹងប៉ឹងទៅ StarQuestion! ងាកមកជជែកគ្នាត្រង់ៗ បើកចំហត្រង់ៗ ហើយព្យាយាមគ្រប់គ្រង់អារម្មណ៍ឲ្យដិតដល់!😀
    អត់ដឹងតាសេរម៉េចទៀតទេ…! =,=”
    នែ៎! ជួយក្នុងនាមជាអ្នកស្រុកភូមិ១គ្នាចឹងមានរង្វាន់អត?

    • pkay_sour និយាយថា៖

      អ៊ូយ !! ជំរាប់សួរដារ៉ា ស្វាគមន៍មកកាន់ផ្ទះខ្ញុំណា៎
      គេថាមនុស្សស្រីបើមិនស៊ាំញ៉ាំគេមិនហៅមនុស្សស្រីហេ ។ លឺថាពីមុនមានតែមនុស្សប្រុសហេនៅលើលោក​នេះ ហើយគ្មានភាពស្មុកស្មាញ និងប្រណាំងប្រជែងច្រើនទេ តែពិភពលោកហាក់មានភាពសោះកក្រោះ ចឹងក៏​បង្កើតមនុស្សស្រីមកដើម្បីធ្វើឲ្យមនុស្សប្រុសឈឺក្បាល តែពិភពលោកបែបជាមានភាពស្រស់ថ្លា និងស្រស់​ស្អាត​ជាងកាលដែលមានតែមនុស្សប្រុសដែរមិនថាចឹង? ផ្កាយមិនមែនធ្វើអ្វីតាមកំហឹងហេ គ្រាន់តែផ្កាយចិត្ត​មិនដាច់ ថាគួរទុកគេមិនរវល់ ឬក៏ត្រូវនៅចាំជួយគេរហូតទាំងដែលខ្លួនឯងក៏ឈឺចាប់ និងមិនចង់?

      ដារ៉ា អរគុណសម្រាប់ការជួយជាយោបល់ ហើយផ្កាយក៏មានរង្វាន់ជូនដែរ គឺឲ្យជាស្នាមញញឺមមួយណា៎🙂

  8. somada និយាយថា៖

    មានរឿងអីទៀតហើយអាផ្កាយអើយ បែកគ្នាមួយរយៈហើយ បងរវសល់មិនបានមកលេងផ្ទះប្អូន ។ ថ្ងៃនេះឈៀងចូលមកលេងក៏ឃើញផ្កាយមិនសប្បាយចិត្តទៀតហើយហ្ន៎ ! នែផ្កាយមនុស្សស្រីគឺស៊ាំញ៉ាអញ្ចឹង តែមិនមែនទាំងអស់ទេណា ហើយក៏មិនមែនគញរប់ពេលដែរ ។ យើងត្រូវតែចេះសម្របខ្លួនតាមកាលៈទេសៈ កន្លែងណា​អាចកាត់បាន ក៏កាត់ឲ្យដាច់ភឹង ៗ តែហ្មងទៅ​មិនបាច់ខ្លាចគេថាអាត្មានិយមទេ ។ ពីមុនបងក៏ដូចជាផ្កាយអញ្ចឹងដែរ តែឥឡូវនេះបងប្តូរខ្លួនឯងបានច្រើនណាស់ ។ សំណាងល្អណាផ្កាយ ឲ្យរឿងអាក្រក់​ៗ ចេញឲ្យអស់ទៅ កុំទុកក្បែរ​ខ្លួនច្រើនពេក​នាំតែសៅហ្មងទេ ។

    • pkay_sour និយាយថា៖

      ចា៎បង អរគុណដែលបានឈាងចូលមកលេងផ្ទះប្អូន ។ ចេះតែមានរឿងជាប់នឹងណាបងអើយ មានមនុស្សជា​ច្រើនប្រាប់ឲ្យផ្កាយរៀនអាត្មានិយមខ្លះ ហើយកុំសូវយកចិត្តគេមកដាក់ចិត្តខ្លួនឯងពេក តែផ្កាយធ្វើមិនបាន ​ចេះតែនឹកអាណិតគេ រឹតតែមិនចង់ឲ្យគេពិបាកចិត្ត សុខចិត្តពិបាកតែឯង ប្រសើរជាពិបាកទាំងគេ ទាំងយើង បងថាទៅមើល ចឹងគឺស៊ាំញ៉ាំណាស់មែនអត់?

      អរគុណបំណងល្អរបស់បងណាបង សំណាងល្អដូចគ្នា🙂

  9. រដ្ឋ និយាយថា៖

    សាំ​ញ៉ាំ មិន​មែន​ស៊ាំ​ញ៉ាំ​ទេ!

  10. Ea Sunisa និយាយថា៖

    ឪផ្កាយអើយផ្កាយ !!! រះនៅសែនឆ្ងាយ នៅមានគេចោម។ មានគេអាល័យ ចិត្ដចង់ប្រលោម ផ្កាយសួគ៌ឆោមឡោម ម្ដេចដាច់មេត្ដា? បងផ្កាយ សុខសប្បាយអត់?

    • pkay_sour និយាយថា៖

      និសាមាសបង ហេតុអ្វីនួនល្អងពូកែយ៉ាងនេះ? អាគិគិៗៗៗ អត់សូវចេះដូចអូនឯងទេ ។ បងសុខតាមបែបធម្មជាតិ អរគុណដែលបានសួរសុខទុក្ខ ចុះអូនណព្វវិញ សុខទុក្ខយ៉ាងណា​ដែរ? សង្ឃឹមថាសុខហើយសប្បាយទៀតណា🙂

  11. Love Kampuchea និយាយថា៖

    សុខទុក្ខធម្មតាទៅតាមធម្មជាតិដូចបងចឹងដែរ។ ហឺ…តាមស្ដាប់ការឆ្លើយឆ្លងរបស់បងផ្កាយ ញ៉ុមគិតថាបងចិត្ដល្អ មិនមែនចិត្ដសាំញ៉ាំ ឬរញេរញៃអីនោះទេ។ ផ្កាយសួគ៌ សូរផ្កាយ ពេលមិនសប្បាយ ផ្កាយធ្វើយ៉ាងណា? ចុះបើមានគេ ធ្វើឲ្យសង្កា ចាត់ចែងយ៉ាងណា បងផ្កាយប្រាប់ផង? ហឺ…គួរតែចិត្ដដាច់ ឬនៅសៅហ្មង សាំញ៉ាំកន្លង ចិត្ដជាកូនស្រី…?

    • pkay_sour និយាយថា៖

      បានលឺអូនឯងយាយចឹងល្អហើយ សង្ឃឹមថានឹងបានសុខរហូត​កុំឲ្យជួបទុក្ខដូចបងអី🙂

      បងមិនជាចិត្តល្អប៉ុន្មានហេ តែពេលធ្វើអីតែងតែទន្ទេញពាក្យមួយឃ្លាក្នុងចិត្តជានិច្ច រៀនយក​ចិត្តគេដាក់ចិត្តឯង បើអ្នកជាខ្ញុំមានអារម្មណ៍បែបណា ចឹងហើយបានពេលធ្វើអីក៏ត្រូវ​គិតពី​ចិត្ត គេ តែពេលដែលគិតចិត្តគេ ធ្វើឲ្យយើងនេះវាឈឺក្បាល ហើយត្រូវគេថាស៊ាំទៀត អ្នកខ្លះ ប្រាប់​ថាចិត្តដាច់បន្តិចទើ់បបាន តែបងធ្វើមិនបាន ។ ចិត្តទន់ហួសការនិយាយ😦

    • kour samoeun និយាយថា៖

      ពិតជាមានន័យណាស់ៗ​ ។សួរស្ដី អ្នកទាំងអស់គ្នា!​ Hi!Love Kampucheaជាទីរាប់អាន
      សួរស្ដីPkay sour យ៉ាងស្រស់ចំណាន ពាក្យពេចសមឋានសមបានអ្នករាប់។
      ញ៉ុមបាទមកថ្មី ចង់ជួបPkay ស្រី ដែលជាម្ចាស់ផ្ទះ
      ជួបមិត្តរាល់គ្នា សន្ទនាខ្លះៗ សុំចូលលេងផ្ទះ
      អ្នកផងបានអត់។

      • pkay_sour និយាយថា៖

        ជាកិច្ចដំបូងផ្កាយសូមអរគុណដល់ប្រុសនឹមនួន ដែលរូបប្រុសស្ងួត បាន​មកចូលខ្លួន មកសុំរាប់​អាន ។ ស្វាគមន៍ជានិច្ចទឹកចិត្តស្មោះសរ ដែលប្រុសបរវរបានចូលមកលេង ។ រីករាយដែល​បានស្គាល់ និងការចូលមកលេងផ្ទះផ្កាយចា៎🙂

  12. ខ្មែរ ចំណាន និយាយថា៖

    ផ្កាយអើយអើយផ្កាយ ធ្វើចិត្តស្រស់ស្រាយ កុំបីសោកា
    កើតមកជាផ្កាយ រស្មីភ្លឺថ្លា អ្នកផងត្រូវការ ពឹងពាក់អាស្រ័យ។

    បើចង់បន្ទោស បន្ទោសផ្កាយនោះ​ មានចិត្តប្រពៃ
    ចេះជួយឈឺឆ្អាល ញាតិមិត្តប្រុសស្រី ខ្លួនទុក្ខម្តេចក្តី ស៊ូទ្រាំអត់ធ្មត់។

    ធ្វើម្តេចភារៈ តម្រូវអោយអ្នក មានចិត្តអំណត់
    ចាំជះពន្លឺ ដល់ជនទុគ៌ត​ ញាតិមិត្តកម្សត់ ត្រូវការទីពឹង។

    តែគង់មានថ្ងៃ​ ផ្កាយបានកម្រៃ ផលទាំងអស់ហ្នឹង
    បានសុខសួស្តី ដូចក្តីរំពឹង ដោយផលខ្លួនប្រឹង ញាតិផងគាំទ្រ។

    ចុងក្រោយនេះនៃ សូមអធ្យាស្រ័យ បើខ្ញុំបានព្រ
    លើសលួសអត្ថន័យ ពាក្យមិនថ្លៃថ្នូ សូមផ្កាយកុំថ្ងូរ ខ្ញុំព្រលេងទេ។😀

    • pkay_sour និយាយថា៖

      យ៉ា! សួស្តីចំណាន សុខសប្បាយអត់នឹង? អរគុណចំពោះការលើកទឹកចិត្ត ផ្កាយនឹងព្យាយាមគិតក្នុងផ្លូវល្អ​ឲ្យបានច្រើន តែមិនបានសង្ឃឹមថានឹងបានអ្វីតមស្នងនោះទេ គ្រាន់តែឃើញអ្នកជុំវិញសប្បាយចិត្ត ទៅបានហើយ

  13. Love Kampuchea និយាយថា៖

    ឃើញទេបងផ្កាយ ពួកយើងសប្បាយ ពេលឃើញផ្កាយរះ ផ្កាយគ្រាន់ញញឹម ញ៉ាំងចិត្ដញ៉ុមជ្រះ ឃើញពីដំបូលផ្ទះ ហរទ័យរីករាយ។ ដឹងហើយថាផ្កាយ មានចិត្ដខ្វល់ខ្វាយ ខ្វល់ហួសនិយាយ😦 គិតអ្នកដទៃ ដោយចិត្ដទូលាយ មេត្ដាពណ្ណរាយ ប្រកបដោយធម៌។ តែសូមផ្កាយទន់ ដោយចិត្ដបវរ បញ្ញាឆ្លាតល្អ ក្នុងផ្លូវប្រសើរ….នោះនឹងផុតទុក្ខ…. ចេះតែថាៗទៅ សូមបងផ្កាយកុំប្រកាន់កូនក្មេងដូចញ៉ុមនេះ…

    • pkay_sour និយាយថា៖

      អរគុណសណ្តានចិត្តស្រស់ពារពៅ ដែលស្រស់ឆោមឆ្លៅអូនមានសណ្តោស ទោស​ជាបងខុស ក៏បងមិនថា ព្រោះបានជីវ៉ាអូនលើកទឹកចិត្ត ឲ្យបងខំខិត រក្សាគំនិត និងខំកែប្រែ ។ ចាប់ពីពេល​នេះបងនឹងខំ ញញឹមឲ្យសមនឹងស្រស់និសា មិនឲ្យនិសាអូននាងសៅម៉ង អាគិគិៗៗ បងអត់ដែល​ប្រកែប្រកាន់អីទេ អរគុណអូនម្លាញ់ម្តងទៀត🙂

  14. ញ៉ុមសព្វថ្ងៃ និយាយថា៖

    ផ្ទះផ្កាយមានភ្ញៀវចូលលេងច្រើនណាស់ណ៎… ទាំងប្រុសទាំងស្រីម៉ង, ស្អាតៗណាស់នេះ…

    • pkay_sour និយាយថា៖

      អ៊ូអរអីប៉ុណ្ណឹង? ផ្ទះគេណ៎មានភ្ញៀងចូលឲ្យពេញៗ ផ្ទះផ្កាយពេលខ្លះ​ស្ងាត់ឡើងដូច​ចោរលួច​សេះ​ចឹង ។ អរគុណដែលបានឈាងចូលលេងណា៎ អ្នកដែលចូលលេងសុទ្ធតែស្អាតៗ និង​សង្ហារ​ទាំងអស់នឹង រូមទាំងសព្វថ្ងៃក៏ចឹងដែរ🙂

      • ញ៉ុមសព្វថ្ងៃ និយាយថា៖

        អេ! ផ្ទះផ្កាយមានភ្ញៀវច្រើន រឺក៏មានភ្លៀងច្រើន? សង្ស័យតែផ្ទះផ្កាយលិចទឹកហើយមើលទៅ?

      • pkay_sour និយាយថា៖

        អាគិគិៗៗៗ ចូរីសរសេរលឿនពេកភ្លេចមើលថាសរសេរខុស😛 ភ្ញៀវមិនសូវច្រើន ភ្លៀងក៏មិនសូវច្រើន​ដែរ តែ​ថា​មិនទាន់​លិច​ទឹកណាស់ណា៎ទេ បើលិចពេលណា ចាំហៅអ្នកភូមិយើងមកជិះទូកលេង អាគិគិៗៗៗ

  15. ញ៉ុមសព្វថ្ងៃ និយាយថា៖

    អ៊ុំទូករសាយរសាត់, ខ្យល់ផាត់រលកមមកដល់
    អ៊ុំទូកកណ្ដាលថ្នល់, កាម៉ាស់មកដល់ដេកពេទ្យៗ… និយាយលេងទេផ្កាយអើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s