មុខម្ហូបស្នាដៃដំបូង

ស្នាដៃដំបូង នេះ​គឺ​មិនមែន​ជា​​ស្នាដៃ​​ដំបូង​របស់ផ្កាយទេ តែ​វា​គឺ​ជា​ស្នាដៃ​ដំបូង​របស់​សម្លាញ់ៗ​របស់ផ្កាយ ។ តែ​អាច​​​និយាយ​​​បាន​ថា​ជា​ស្នាដៃ​ដំបូង​​​របស់​​ផ្កាយ​ដែរ គឺស្នាដៃ​​​ធ្វើម្ហូប​ដំបូង​សម្រាប់​មិត្ត​សម្លាញ់​ទាំងអស់គ្នា ។ និយាយ​តាមត្រង់ចុះ​ ស្គាល់​គ្នាយូរហើយ ដើរ​លេង​ជាមួយ​​គ្នា​ក៏​រាប់​​ភ្លេចដែរ តែមិនដែរ​មាន​ការ​ជួបជុំ​​ក្រុម​​លើក​ណា​ដែល​​ធ្វើ​ម្ហូប​ញ៉ាំដោយ​ខ្លួន​​​ឯង​នោះ​ទេ ទើ​ប​​តែ​លើក​នេះ​​ឯង ហើយ​​លេង​ម៉ា​ចាស់ដៃទៀតផងណ៎ (មិនបាច់និយាយរឿង​នឹងមិនបាច់​និ​យាយ 😛 )

ពិតជា​មិននឹក​ស្មានដល់ ​ហើយក៏ពិត​ជាមិន​គួរឲ្យជឿមែន ថាថ្ងៃ​នេះ​មានសំណាង​​បាន​ភ្លក់​​ស្នាដៃ​ដំបូង​របស់​សម្លាញ់ៗ ដែល​យើង​អាច​ហៅ​បាន​​ថា ដូច​ជា​អ្នកប្រុស អ្នក​ស្រី​ទៅ​ហើយ ដោយ​សារ​តែ​មិត្ត​ទាំងអស់គ្នា​នោះ មិន​ដែលបាន​ធ្វើម្ហូបសោះ​នៅផ្ទះ ហើយ​ស្ទើរតែ​មិន​បានធ្វើអីសោះ (និយាយ​​ហែក​កេរ្តិ៍​សម្លាញ់​​ឯង​ហើយ​តើនៀក 😮 សង្ស័យ​​បែក​មុខ​ហើយផ្កាយ អាហិហិ ហាយ ហាយ ) ។ ម្ហូប​ទាំង​អស់​ផ្កាយ​​ច្រើនជាងគេ (អួត​ភ្លាមកូនណឹង) បើទោះជា​ហត់​បន្តិច​មែន តែវា​ក៏​​​សប្បាយ​​ចិត្ត ព្រោះ​បាន​ពាក្យសរសើរ​ពីសម្លាញ់គ្រប់គ្នាថា ឆ្ងាញ់… អាគិគិៗៗ (តាំងៗ​ជោរ​ហើយ​តើនៀក 😛 ) ។ ហើយ​អ្វី​គឺ​​សប្បាយ ហើយ​​អស្ចារ្យ​ទៀត​​​ផង ព្រោះ​​មាន​រឿង​​មិន​នឹក​​ស្មាន​ដល់​ជា​ច្រើន​ក្នុងថ្ងៃ​តែមួយ ជា​ពេលវេលា​ដែលគួរឲ្យ​ចង់ចាំ និងសង្ឃឹមថា ពួក​យើង​ទាំងអស់​គ្នា​នឹង​​បាន​​សប្បាយ ហើយ​​មាន​អ្វីៗ​ល្អ​បែបនេះ​​ជា​​​ច្រើន​​ដង​​ទៀត។ សូមឲ្យមិត្តភាពនេះគង់វង្សឋិតថេរជានិរន្តទៅអើយយយយយយយយយ

ក្រោយ​ពី​​ការ​ជួបជុំ​ធ្វើអី​ញ៉ាំហើយ ពួកយើង​ក៏​បាន​​សម្រេច​ចិត្តប្តេជ្ញា​ប្តូរផ្តាច់ថា យើង​នឹង​មិនមែន​ជាមិត្តនឹងគ្នាទៀតទេ តែអាច​ហៅ​បានថាជា ​គ្រួសារ​តែ​មួយ 😀

នេះណា៎ ខាងក្រោមនេះជាស្នាដៃដំបូងរបស់គ្រួសារតែមួយ

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ជីវិត, ប្លែក ប្លែក, ពីនេះពីនោះ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

43 Responses to មុខម្ហូបស្នាដៃដំបូង

  1. ភារម្យ ថា:

    អត់ឃើញ អាកាចាហាវ??

  2. លឺថា ពីរដប និង ជាងសាមសិបកំប៉ុងហេហ?! ហេសហេសហេស

  3. ឧត្តម ថា:

    គេមានបងប្អូនថ្មីពីយើងទៀត!

  4. Kaps-In-Action ថា:

    ចុងភៅចំណាន ! ញាំច្រើន សម្រាណក៏ច្រើន !

  5. sidachan7 ថា:

    អីយ៉ា!!មានបាយកូរ៉េទៀត.
    ង៉នអត់នឹង?

    • pkay_sour ថា:

      ដែលថាបាយកូរ៉េនឹង គេហៅថាស៊ូស៊ី ។ ស្នាដៃដំបូងរបស់ម្លាញ់ផ្កាយ តែមានអី ង៉នមិនធម្មតាដែរនឹងណា៎ 😀

      • ស៊ូស៊ី ហ្នឹងឈ្មោះចាប៉ុណរ៉េ បើហៅតាមកូរ៉េ មិនដឹងហៅថាម៉េចដែរ! បើម្ហូបចាប៉ុនចំ គេ​អត់​ប្រើ​ប្រហិតសាច់ក្តាមរ៉េ គេប្រើត្រីឆៅយកតាម៉ង ហើយ​បើ​អត់​មាន​ទឹកជ្រលក់វ៉ាសាប៊ី ក៏​ឆីអត់កើតដែរ!

      • pkay_sour ថា:

        តាមពិតមិនចង់ដាក់ប្រហិតក្តាមហេ ចង់ដាក់សាច់ត្រីឆៅ តែថាខ្លាចអត់អ្នកណាចេះញ៉ាំ ចឹងមានតែដាក់ប្រហិត​ក្តាមជំនួសនឹងណា៎

  6. មិនដឹងសរសើរថាមិចទេ ព្រោះអត់បានភ្លក់ផង

  7. somada ថា:

    មិនបាច់ចង់ភ្លក្សទេប្អូនប្រុស គេដាក់ឲ្យយើងស្រក់ទឹកមាត់តើ ។ បានត្រឹមតែលេបទឹកមាត់ប៉ុណ្ណោះ ព្រោះអត់មានអីទំពារ​នឹង​គេ ។ សូមឲ្យផ្កាយ និង មិត្តភាពរបស់ប្អូន និង មិត្តភក្តិ មានជាអមតៈ ។

    • pkay_sour ថា:

      បើអើយ ចង់ភ្លក់ក៏អស់ដែរ មានតែចាំលើកក្រោយទេ តែថាបងនិយាយថាគេដាក់ឲ្យស្រក់ទឹកម៉ាត់នឹង ដូច​ម្ហូប​បងស្រីធ្វើឲ្យផ្កាយស្រក់ទឹកម៉ាត់ថ្ងៃមុននឹងមែន? អាគិគីៗៗៗ អរគុណបងស្រីសម្រាប់ពរនេះ សូមឲ្យបានដូចពរ​បងស្រីខាងលើណា៎ចា៎ 🙂

  8. achharia ថា:

    អូ៎ មិនធម្មតាទេ ! ទើបតែលើកទីមួយធ្វើបានដល់ស៊ូស៊ីទៅហើយ។
    ឃើញសុទ្ធតែរបស់អាំង អត់ឃើញរបស់អួង ? 🙂

  9. Lovepeehs05 ថា:

    បើដឹងចេះខាងធ្វើនំចឹង គិតប៉ាវអោយក្មេងស្រែ យកនំទៅអោយអ្នកស្រុក ដែលកំពុងតែច្បាំងគ្នា នៅឯវាស្រែហើយ ! មួយកញ្ឆេរលក់ម៉ានដែរ ? ផ្កាយសួរ !

  10. Lovepeehs05 ថា:

    ប៊ិសច្រឡំ ស្មានតែបង្អែម មើលទៅដូចខ្លាញ់ច្រើនណាស់ មើលទៅ ! ម៉េចបានពណ៌ក្រហមចឹង ? ប្រហែលដាក់ថ្នាំដឹង ?

  11. Lovepeehs05 ថា:

    និយាយចឹងនឹកឃើញ កាលពីមុនមានហាងបាយមួយ នៅក្បែរពេទ្យកាល់ម៉ែត្រ ខាងត្បូងបន្តិច ឆ្ងាញ់ឥតទាស់ ពីព្រោះគេ នាំចូលមកសុទ្ធតែសាច់សត្វព្រៃស្រស់ៗ មានអណ្តើក ល្មាំង ឈ្លូស ជាដើម ជាច្រើន ហើយបន្លែស្រស់ៗ ជាពិសេស សម្លរកកូរ ឆ្ងាញ់ដាច់គេ ខ្ញូំចូលចិត្តទៅហាងនោះ ញឹកញាប់ណាស់ ហើយគេស្គាល់ខ្ញុំទាំងអស់គ្នា ជាពិសេសចុងភៅ និងកញ្ញារត់តុ គឺមានបងប្អូនញាតិមិត្ត មកពីស្រុកស្រែច្រើនណាស់ ពេលខ្លះមានដល់ទៅ ២០-៣០នាក់ ប៉ាវអោយពួក គាត់ទាំងអស់គ្នា ដោយគិតឃើញថា ពួកគាត់មិនដែលបានឆ្ងាញ់ទេ ។ មើលមុខទៅ មុខហ្នឹង អាវហ្នឹង វែនតាហ្នឹង មួកហ្នឹង ហើយមានតែមួកទេ បានមកពីស្ពានយោល វត្តពពែភ្នំ ។ល។

    • pkay_sour ថា:

      អូ តែលូវគេហាមគាត់សត្វព្រៃហើយ តែនិយាយចឹងហាងបាយនឹងលូវនៅទៀតអត់? លឺអួតពីហាង​នឹងចង់​ធ្វើ​ឲ្យ​ផ្កាយចង់សាកដល់ហើយ ថាឆ្ងាញ់ប៉ុណ្ណាបានជាធ្វើឲ្យល្បងជាប់ចិត្តអីយ៉ាងនេះ?

      និយាយពីពពែភ្នំគឺម្ហូបឆ្ងាញ់ដែរតើ តែចាញ់ទឹកឈូរនៅកំពតហេ ឆ្ងាញ់ ជាពិសេសឆាក្តៅជ្រូកព្រៃ និង មាន់ដុតទឹក​ឃ្មុះ 😀

      • Lovepeehs05 ថា:

        ប្រហែលមិនមានហាងនោះទៀតទេ គេអភិវឌ្ឍទំនើបៗអស់ហើយ ។ រឿងពពែភ្នំមិនបានដើរញាំ អីទេកាល នោះមិនមានកន្លែងញាំល្អៗទេ កន្លែងដូចក្នុងព្រៃ ហើយមានដំរីជិះដើរលេង ។ រឿងទឹកឈូរអត់ដែលទៅទេ គ្រាន់តែឮគេថា ប្រហែលជាសប្បាយមែន ហើយខ្ញុំមិនសូវបានដើរច្រើនដូចគេទេ ពីព្រោះមិនចេះរាំច្រៀង តែចំណាយពេលច្រើន ជាមួយបងប្អូនអ្នកស្រុក។ រឿងសត្វព្រៃធ្លាប់បានញាំច្រើន មានជ្រូកព្រៃ ជ្រូកទេស ក្តាន់ញែង មាន់ព្រៃ ក្រងោក ប្រើស ខ្ទីង ឈ្លូស ខ្លាឃ្មុំ និងស្វាជាដើម ។

      • pkay_sour ថា:

        អូចឹងទេហ៎ ។ មិនមែនថាទាល់តែចេះរាំច្រៀងបាន បានដើរច្រើននោះទេ មើលទោះយ៉ាងណាបាន​ញ៉ាំសត្វព្រៃ​ច្រើនជាងផ្កាយផងមិនថាចឹង?

  12. Lovepeehs05 ថា:

    មិនត្រឹមតែញាំសត្វព្រៃទេ ថែមទាំងធ្វើព្រានផង ហើយបាញ់ត្រង់ទៀត ពូកែខាងបាញ់ស្វា មួយគ្រាប់ដឹងថាស្វាមួយ មិនដែលខុសទេ តែថ្ងៃមួយស្វាបាញ់វិញ ស្អុយអស់បីថ្ងៃមិនបាត់ក្លិន ដល់កន្លែងនេះ ត្រូវតែនិយាយប្រាប់បងប្អូន អោយបានដឹង ៚ នៅពេលនោះ ខ្ញុំបាននាំទ័ពមួយក្រុម ដើរឆ្ការព្រៃធ្វើផ្លូវ ក្នុងកណ្តាលព្រៃជ្រៅ តាំងពីព្រលឹមរហូត ថ្ងៃត្រង់ដល់ពេលដាំបាយញាំ តែគ្មានម្ហូប ខ្ញុំប្រាប់អោយគេដាំបាយ ហើយខ្ញុំអ្នកដើររកម្ហូប មិនទៅឆ្ងាយទេ នៅក្បែរនោះ មានដើមជ្រៃមួយដើមធំហើយខ្ពស់ ដើររកមើលចុះឡើង ឃើញស្វាយ៉ាងខ្ពស់ចំពីលើក្បាល ខ្ញុមប្រឹងស្បេតយ៉ាងល្អ ដាក់ផាំង ! ស្វាក៏ដាក់មកវិញផាំងដែរ! ទឹកផងកាកផង អត់ខុសទេក្បាលផងស្មាផង ក្រអូបជាងទឹកអប់ទៅទៀត សំណាងដែរ បានទឹកអូរនៅក្បែរ លោតចុះទឹកព្រោង អត់មានសាប៊ូ ហើយខោអាវមួយបន្លះទៀត ល្មមហើយខ្ញុំ បាយមិនឆ្ងាញ់ទេ ថ្ងៃនោះ។ តែតាមពិត មិនដែលធ្វើព្រាននារីទេ នៅពេលឃើញនារី មិនដែលហ៊ានប៉ះពាល់ទេ ខ្លាចខូចសាច់ មានដាក់នៅប៉ុស្តខ្ញុំអោយមើស្រាប់ កាលពីឆ្នាំទៅ។

    • pkay_sour ថា:

      អូយ!! តាមការស្តាប់ដូចមិនធម្មតាហេ តែយើងគួរជួយអភិរក្សសត្វព្រៃបានល្អ ព្រោះដើម្បីក្មេងជំនាន់ក្រោយបានស្គាល់ផង ហើយម្យ៉ាងទៀតសត្វព្រៃលូវស្ទើរផុតពូជអស់ហើយ ខ្វះអិសត្ធស្រុកច្រើនសឹងអី ញ៉ាំសត្វព្រៃទៅមិនមែនហោះបានទេណ៎?

      សូមទោសហើយ បើផ្កាយមានពាក្យអីមិនគួរគប្បីណា៎

  13. សួស្តីផ្កាយ!​ ធ្វើម្ហូបច្រើនឯណា ឃើញផ្កាយធ្វើបាយឆានិងឆាសាច់ក្តៅប៉ុណ្ណឹងឯងហ្នឹងហាហា..តែមើលទៅក៏គួរឲ្យឆីណាស់ដែរតើ។

    • pkay_sour ថា:

      សួស្តី ខានជួបយូរ សុខសប្បាយអត់? សង្ឃឹមថាសុខហើយណា ។ ខាងផ្កាយវិញគឺសុខណាស់ ទើបចេញពីដេកពេទ្យ អាគិគិៗៗៗ

      អរគុណច្រើន ផ្កាយមិនសូវចេះធ្វើច្រើនទេ តែក៏អាចទទួលយកបានណា និយាយអួតបន្តិចចុះ 😛

  14. គ្រាន់តែចូលមកលេង ឆ្ងុយតែម្តង 😀 !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s