មើលលក្ខណៈមនុស្សតាមរយៈការផោម

សូម​ទោស​ទុក​ជាមុន​បើ​មាន​អ្វីប៉ះពាល់ តែ​នេះ​គ្រាន់​ជា​ការ​កម្សាន្ត​ប៉ុណ្ណោះ​ឯង ។ ដូច​គេ​ថា​ផោម​ក្នុង​ទឹក​គង់​គេលឺ ចឹង​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា នឹង​មិន​ប្រកាន់​នឹង​ផ្កាយ​ទេណ៎? អាគិគិ

  • មនុស្សចិត្តស្ងប់           : ខ្ចីបផោមទុករហូតដល់ទ្រាំលែងបាន ទើបព្រលែង១
  • មនុស្សក្រឡិចក្រឡុច : ផោម​ហើយ​មើលមុខគេឯង ធ្វើដូចមិនដឹងរឿង
  • មនុស្សរាសីស្រុត         : ព្យាយាមផោមដោយយកដៃគោះតបន្លំ តែ​ចៃដន្យ​គោះ​ខុស​ចង្វាក់
  • មនុស្សល្បិចច្រើន        : ចូលចិត្តផោមហើយធ្វើជាក្អកបន្លប់
  • មនុស្សសុភាព              : ពោលពាក្យ ”សុំទោស” មុននឹងផោម
  • មនុស្សល្អ                      : ចូល​ចិត្តខ្ចីប​ផោម​ទុក​យូរ​រាប់​ម៉ោង ទុក​ទៅ​ផោម​នៅ​ឯ​ផ្ទះ​ដោយ​មិន​ផោម​នៅ​មុខ​គេឡើយ
  • មនុស្សសាហាវ             : ផោមមិនលឺ​សំលេង តែ​ក្លិន​វិញ​ស្អុយ​ងួង
  • មនុស្សចិត្តបុណ្យ          : ចូលចិត្តផោមលើខ្យល់ ដើម្បីឲ្យបានទទួលអនិសង្ឃគ្រប់គ្រា ។

ក្រោយ​ពេល​មើល​ហើយ មិន​បាច់​ខ្មាស់​អៀន​អី​ហេ សារភាពតាម​ត្រង់​មក តើ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ចំនុច​មួយ​ណា​ដែរ? អា​គិគិៗៗៗ ព្រោះថារឿងនេះជារឿង​ធម្មជាតិ​របស់​មនុស្ស​យើងគ្រប់​គ្នា មិន​ថា​ចឹង​ណ៎?😀

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ប្លែក ប្លែក, ពីនេះពីនោះ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

41 Responses to មើលលក្ខណៈមនុស្សតាមរយៈការផោម

  1. somada និយាយថា៖

    ផ្កាយអើយ ប្រាប់មនុស្សចិត្តល្អផងណា ខ្ជិបទុកយូរពេក តែស្ទះផោមលែងចេញនោះពិតជាវីវរហើយ ទៅរកពេទ្យ ពេទ្យក៏ពិបាកជួយដែរ ។ បណ្តោយវាទៅណា ! តើម្ចាស់ផ្ទះស្ថិតនៅក្នុងចំណុចណាមួយដែរ ?

    • pkay_sour និយាយថា៖

      បងអើយ ផ្កាយក៏អត់ដឹងណាគេមនុស្សចិត្តល្អដែរ តែកម្រមានមនុស្សចិត្តល្អចឹងណាស់ បើមនុស្សចិត្តបុណ្យ​ប្រហែលមានច្រើន អាគិគិៗៗ ដល់សួរត្រង់ពេកចឹងទៅ ដឹងគេអៀនអត់បងស្រីម្លាញ់? ចុះបងស្រី មួយណាវិញហូវ?😛

  2. sidachan7 និយាយថា៖

    ចុះមនុស្សផោមលឺដោយមិនបាច់ខ្ចិបវិញទាយថាយ៉ាងណាដែរទៅ?
    តែខ្ញុំថាផ្កាយប្រាកដជាផោមខ្ចិបហើយចឹងបានចិត្តល្អ.

    • pkay_sour និយាយថា៖

      បើផោមលឺដោយមិនបាច់គិត គេថាជាមនុស្សបើកចំហរ មិនសូវគិតច្រើនហេ បើថាឈឺហើយ ដាក់ព្រូតម៉ង អាគិគិៗៗៗ

      ប្រហែលហើយមើលទៅ ព្រោះថាពេលខ្លះស្ទះផោមម្តងៗដែរនឹងណា :OP

  3. រដ្ឋ និយាយថា៖

    ចឹង​ខ្ញុំ​ជា​មនុស្ស​ចិត្ត​បុណ្យ​ហើយ កិកិកិ

  4. បុរិន្ទ និយាយថា៖

    អ្នកគ្រូភ្លេចបស់ញ៉ុម😆

  5. មករា និយាយថា៖

    ចុះបើផោមដោយកាក តើជាមនុស្សប្រភេទណាទៅ?

    • pkay_sour និយាយថា៖

      នេះគេហៅមនុស្សចិត្តទូលាយ មានសំលេង មានក្លិន មានកាក គឺថាចិត្តទូលាយណាស់ មិនចេះកំណាញ់ហេ អាគិគីៗៗ អរគុណអ្នកទាំងអស់គ្នាដែលបានមកលេងផ្ទះផ្កាយណា🙂

  6. sunny និយាយថា៖

    បែកចែកមិនដាច់ It depends :))

  7. Lovepeehs05 និយាយថា៖

    ចុះបើហើមពោះ ខ្ជឹបមិនបានយ៉ាងម៉េចទៅ ? ផ្កាយ ! ហើយអត់មានខោស្រគួរ ។

  8. Lovepeehs05 និយាយថា៖

    បន្ទាប់ពីបញ្ចេញខ្យល់អាក្រក់អស់ទៅ មុខស្រស់គា្រន់គ្រាន់បើ!

  9. ខេធី៤២ និយាយថា៖

    ញ៉ុមចូលចិត្តផោម អាចាណុច ចុងក្រោយ

  10. អាយធីកូនខ្មែរ និយាយថា៖

    ខ្ញុំវិញអត់ដឹងចំណុចមួយណាទេ ព្រោះអាស្រ័យទៅតាមកាលៈទេសៈ ហិហិ😀 !

  11. កំឡោះខ្មែរ និយាយថា៖

    ចុមកន្តំឆែប! ចៀនតែម៉េសហុ្មង!

  12. Sopheak.P និយាយថា៖

    ចុះបើផោមមួយទំហឹងណ ឮសូរតែភឺស ឬប្រែតដោយមិនប្រឹងគ្មានទប់ទាល់តែសោះវិញ ជាមនុស្សយ៉ាងម៉េចដែរ?:mrgreen:

    • pkay_sour និយាយថា៖

      អូ ចឹងអ្នកនឹងច្បាស់ជាមនុស្សដែលចូលចិត្តទាញចំណាប់អារម្មណ៍អ្នកដទៃហើយ ព្រោះថា​បើជ្រុលផោម គឺដោយទាំងក្លិន និងសម្លេងមកព្រមគ្នាតែម្តង ទើបមានគេ​ចាប់អារម្មណ៍ច្រើន អាគិគិៗៗៗ

  13. បេប៊ី និយាយថា៖

    យី ! ច្អីតៀតហើយ ! អស់ពីទាយព្រាជ្រុយ មានដល់ សេះមើល ហោម ប្រេងខ្យល់ឯនាយសមុទ្រតៀត !
    នេះបានចំជា ហោរិនី មែនម៉ារ៉ង !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s