រវល់ការតូច ខូចការធំ

រវាង​អ្វី​ដែល​ត្រូវ​ទទួល​បាន និង​អ្វី​ដែល​ត្រូវ​បាត់បង់ ជួន​កាល​វា​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​នឹង​ជ្រើស​រើស​ជា​ខ្លាំង។ ស្រដៀង​គ្នា​នេះ​ដែរ មនុស្ស​យើង​ច្រើន​តែ​មើល​ឃើញ​នូវ​អ្វី​ដែល​មិន​បាន​ទទួល​ ឬ​អ្វី​ដែល​បាត់បង់​ទៅ ហាក់​ដូចជា​វត្ថុ​មាន​តម្លៃ​បំផុត។ ហេតុនេះ​ពេល​មាន​ឱកាស​មក​ដល់ ជួល​កាល​ទោះ​ជា​ស្លាប់ ក៏​គេ​មិន​ព្រម​ព្រលែង​ដែរ។

ទោះ​ជា​យ៉ាង​ណា​គ្រប់​អ្វី​នៅ​លើ​លោក​នេះ តែង​មាន​ចំណេញ​មានខាត ។ ពេល​យើង​ទទួល​បាន​អ្វីមួយ ព្រម​ពេល​គ្នា​នោះ យើង​ក៏​ត្រូវ​បាត់បង់​អ្វី​មួយ​ផ្សេង​ដោយ​ពិត​ប្រាកដ តែ​អ្វី​ដែល​ខុស​ប្លែក​គ្នា​នោះគឺ​ថា រវាង​អ្វី​ដែល​បាន និង​អ្វី​ដែល​បាត់ តើ​មួយណា​មាន​តម្លៃ​ជាងគេ?

ដូចជា​មាន​រឿង​មួយ​ដំណាល​ថា មា​នប្តីប្រពន្​ធមួយគូ ជា​មនុស្ស​ទាំង​ខ្ជិល ទាំង​ល្មោភ​ស៊ី ។ ដោយ​សារ​តែ​ហេតុនេះ​ទើប​ធ្វើឲ្យ​គ្រួសារ​នេះ​កាន់​តែ​ក្រីក្រ​ទៅ។ ថ្ងៃមួយ​គេ​មាន​លុយ​ត្រឹម​ទិញនំបាវ​បាន​៣ ហើយ​ក៏​នាំគ្នា​ចាត់ការ​ម្នាក់មួយ អស់​សល់​តែមួយ ។ តែ​ក៏​គ្មាន​អ្នក​ណា​ព្រម​លះ​បង់​ឲ្យ​អ្នកណា គេ​ក៏​នាំ​គ្នា​អង្គុយ​ដៀង​​ចាំ​មើល​នំ​ដែល​នៅ​សល់ តែ​មិនហ៊ាន​លូកដៃ​ទៅ​យក​នំ​នោះ​ទេ ព្រោះ​ក្រែង​ម្នាក់ទៀត​មិនព្រម។ ប្តី​ក៏​គិត​ឃើញ​វិធីមួយ ដោយ​ភ្នាល់​គ្នាអ្នកណា​ហារ​មាត់​និយាយ​មុន ឬ​ក្រោកមុន អ្នក​នោះ​នឹង​មិន​បាន​ស៊ី​នំដែល​នៅស​ល់។

ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​អង្គុយ​ចាំ​រៀងខ្លួន មិន​ហ៊ាន​ហើប​មាត់ សូម្បី​តែ​កណ្តាស់​ក៏មិន​ហ៊ាន​ឲ្យលឺ​ខ្លាំងដែរ ព្រោះ​ខ្លាច​គេចាប់​កំហុស​ខាន​បាន​ស៊ីនំ។ រហូត​ដល់​​ថ្ងៃលិច​ក៏​នៅ​តែ​មិន​ឈ្នះ​ចាញ់ ។ ពេល​នោះ​មាន​ចោរ​ម្នាក់​កំពុង​ដើរ​លួច​អីវ៉ាន់ ពេល​មកដល់​ផ្ទះនោះ​គេសង្កេត​ឃើញថា​ផ្ទះនេះ​មាន​​សភាព​​ស្ងាត់​ជ្រងំ គ្មាន​សំឡេង​អ្វីសោះ ដោយ​គិត​ថា​គ្មាន​មនុស្ស​នៅ ចោរ​ក៏​រុញ​ទ្វារ​ចូល​ដើរ​លបៗ​ចូលដល់​ក្នុង​ផ្ទះ ឃើញ​មនុស្ស២​នាក់អង្គុយ​ទល់​មុខគ្នា ចោរ​ភ្ញាក់​ព្រើត បម្រុង​នឹង​រត់ តែ​លុះ​សង្កេត​ឃើញ​​ប្តី​ប្រពន្ធ​អង្គុយ​ស្ងៀម​មិ​នកម្រើក ចោរ​ក៏​នឹក​ឆ្ងល់​ខ្លះ​ដែរ តែ​ដើម្បី​កុំឲ្យ​ខាតពេល​គេ​ក៏​ប្រមែប្រមូល​អីវ៉ាន់​សាកល​មើល​។​ចោរ​ប្រមូល​អីវ៉ាន់​បណ្តើរ​មើល​អ្នក​ទាំង​ពីរ​​ដែល​ដូច​ជា​​សោក​​ស្តាយ​​​របស់​​​របរ​ណាស់​​ដែរ តែ​គេ​មិនព្រម​កម្រើក មិន​និយាយ​អ្វីទាំ​ងអស់។ ចោរ​គិត​ថា​អ្នកទាំង​ពី​រប្រាកដ​ជា​ខ្វិន ហើយ​និយាយ​មិន​កើត បើ​អញ្ចឹង​តាម​តែ​វា​ចុះ យក​អា​ណា​ល្អ​សិន​។

មុន​ចេញ​ទៅ​ចោរ​ពិនិត្យ​ឃើញ​ភរិយា​ដូចជា​ស្រស់​ស្អាត​គ្រាន់បើ ក៏​ឆ្លៀងល​ចូល​មក​ស្ទាប​អង្អែល​លេង​​សើច។ បុរស​ជា​ប្តី​សំងំ​ស្ងៀម​មិន​កម្រើក ឯ​ប្រពន្ធ​ទ្រាំ​លែង​បាន​ក៏​ងើប​​ស្ទុះ​ភ្លែត​ស្រែក​ខ្លាំងៗ​ថា ” លឿន​មក​ជួយ​ចាប់​ចោរ! “ ហើយ​ក៏​ងាក​មក​ជេរ​ប្តី ” ឯង​នេះ! អា​ល្ងើ.. គ្រាន់​តែ​នំ​មួយ​ដុំ សូម្បី​តែ​ចោរ​ចូល​ផ្ទះ​ក៏​គ្មាន​ហ៊ាន​មាត់​មួយ​អ៊ឺស…… ល្ងើ​អី​ល្ងើ​ម្ល៉េះ?????

ប្តី​ឃើញ​ប្រពន្ធ​បើក​មាត់​និយាយ ក៏​សប្បាយ​ចិត្ត​យ៉ាងខ្លាំង គេ​ប្រញាប់​លូក​ដៃ​យក​នំ​មក​ទំពារ​ស៊ី ” ហែស​ហែ! ទី​បំផុត​ឯង​ចាញ់យើង​ហើយ អញ​ដឹង​ច្បាស់​ថា​អញ​មុខ​តែ​ឈ្នះ ។”

រឿង​នេះ​បញ្ជា​ក់ឲ្យ​ឃើញ​ពី​លទ្ធ​ផល​នៃ​ការ​សម្លឹង​មើល​តែ​ពី​ផល​ប្រយោជន៍​កំប៉ិច​កំប៉ុក​តូចតាច​ដែល​នៅ​ចំពោះ​មុខ មិន​គិត​ពី​ប្រយោជន៍​ធំ ។

បើ​ទោះ​ជា​មាន​មេរៀន​មក​គ្រប់​ជំនាន់​ក៏ដោយ​ ក៏មាន​មនុស្ស​មួយ​ចំ​នួន​នៅ​តែ​ធ្វើ​ ហើយ​ប្រ​កាន់​គំនិត​ ឆ្អិន​ហើយ​ដួស​ស៊ី​សិន​ទៅ​! រឿង​ផ្សេង​ចាំ​គិត​គូរ​ក្រោយ​ទៀត

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ប្រាជ្ញាជីវិត, ហួសចិត្ត and tagged , , , , . Bookmark the permalink.

44 Responses to រវល់ការតូច ខូចការធំ

  1. ភារម្យ ថា:

    ដូបេននឺឡើងញ៉ាក់សាច់

  2. Love Kampuchea ថា:

    សង្ស័យម្នាក់ហ្នឹងគឺបងផ្កាយញ៉ុមហើយមើលទៅ???

  3. Love Kampuchea ថា:

    ម៉េច់ក៏ថាបញ្ច្រាស់បកមកញ៉ុមវិញចឹង??? បងផ្កាយនាំក្មេងឲ្យខូចហើយនេះ !!!

  4. Love Kampuchea ថា:

    ណ្ហើយចុះ ថាម៉េចក៏ថាទៅ ធ្វើម៉េចបងជាបងធំ។ អាគិគិៗៗៗ…ញ៉ុមចូលចិត្ដបងសើច។

  5. រឿងនេះប្រហែលមាននៅត្រឹមនិទានប៉ុណ្ណោះមែនទេផ្កាយ?​ 😀

  6. somada ថា:

    របស់ដែលបាត់បង់ទៅ ពិតជាមានតម្លៃជាងរបស់ដែលនៅមាន ។ វត្ថុដែលមាននៅក្នងដៃ មិនមាននរណាចាប់អារម្មណ៍ យកចិត្តទុកដាក់ ឬ ថែរក្សាទេ ប៉ុន្តែ​នឹងយល់ថាវា​មានតម្លៃ​នៅថ្ងៃណាមួយ​ដែលគ្មានវា ។ ​នេះជារឿងពិតដែលមាននៅក្នុងចិត្តរបស់​លោភដូចជាយើងនេះ ។

    • pkay_sour ថា:

      ចា៎បង ដូចគេតែងនិយាយថាចិត្តមនុស្សគឺមានមហិច្ឆតាមិនចេះចប់ ពេលមិនទាន់​បាន គឺតែងតែស្រមើស្រម៉ៃចង់បាន តែពេលដែបានហើយមិនដែលយល់ពីតម្លៃវាសោះ។ ហើយ​សម្រាប់អ្នកដែលមានហើយវិញ គឺមិនដែលឲ្យតម្លៃ និងស្គាល់តម្លៃរបស់ដែលមាននោះទេ នៅពេលដែលបាត់បង់ហើយបែរជាយំសោកបោកខ្លួននឹកស្តាយស្រណោះទៅវិញ ។

      តាមពិតទៅមនុស្សម្នាក់ៗគួរតែស្រលាញ់របស់ដែលមាន ប្រសើរជានៅសោកស្តាយរបស់​ដែលបាត់បង់ 🙂

      • Love Kampuchea ថា:

        ហេតុអីបានមនុស្សមានចិត្ដយ៉ាងហ្នឹង?

        ហើយហេតុអីបានជាមិនគួរសោកស្ដាយរបស់ដែលបានបាត់បង់ហើយ?

      • somada ថា:

        ត្រូវចេះរក្សា និង ឲ្យតម្លៃចំពោះវត្ថុព្រមទាំងមនុស្សដែលនៅក្បែរ​ខ្លួន​យើង ។ យើង​ផ្តល់ឲ្យ​គេ​តែមិនចាំបាច់ថានឹងត្រូវទទួលពីគេមកវិញ​ទាំងអស់(១០០%)ទេ គិតដូច្នេះទើបអាចឲ្យ​យើង​ មាន​សេចក្តីសុខ និង សុភមង្គល ។ ចុះផ្កាយគិតអញ្ចឹងដែរអត់ ?

      • pkay_sour ថា:

        ចា៎បង ពេលខ្លះ ពិតជាមិនដែលបានអ្វីតបស្នងនោះទេ សុំត្រឹមអ្នកនៅជុំវិញខ្លួនសប្បាយចិត្តទៅបាន​ហើយ ទោះ​ជាពេលខ្លះ យើងត្រូវលំបាក ក៏លំបាកតែឯងប្រសើរជាងឲ្យអ្នកជុំវិញពិបាកជាមួយយើង

  7. Love Kampuchea ថា:

    I like your blog’s background bongsrey. Look beautiful.

  8. somada ថា:

    ពិតជាត្រឹមត្រូវ ! គំនិតល្អមែនប្អូនប្រុស ។

  9. ផ្កាយ!​”រវាងអ្វីដែលបាននិងអ្វីដែលបាត់តើមួយណាមានតម្លៃជាង?”
    ប្រាកកដជារបស់ដែលបានហើយដែលមានតម្លៃជាងនោះ ដូចមានសុភាសិតថា
    “ចាប់មួយនៅដៃប្រសើរជាងចាបពីរនៅលើដើមឈើ” ព្រោះចាបមួយនៅដៃអាច
    លក់បានកម្រៃចំណែកឯចាបពីរដែលរួចពីដៃទៅនៅលើដើមឈើនោះលែងមាន
    តម្លៃហើយ។ ជួនកាលមនុស្សយើងរវល់តែទៅសោកសង្រេងចំពោះរបស់ដែល
    បានបាត់បង់ទៅហើយដោយគិតថារបស់ទាំងនោះមានតម្លៃមហាសាល តែគេ
    ភ្លេចគិតទៅថា របស់ដែលយើងមាននៅទេតើដែលអាចផ្តល់សេចក្តីសុខអោយ
    យើងបាន ដូច្នេះចូរមានសេចក្តីសុខជាមួយរបស់ដែលយើងមាន ជាពិសេសខ្យល់
    ដកដង្ហើមចេញចូល ដរាបណានៅមានដង្ហើមក្តីសង្ឃឹមក៏អាចនៅមានទៀតដែរ​ 😀
    ..ខានព្រយូរ​ 😀

    • pkay_sour ថា:

      អ្នកណាក៏ដូចអ្នកណាដែរ ភាគច្រើនគឺតែងតែយល់ថារបស់ដែលបាត់ ហើយរឹតតែមើលមិនសូវឃើញរបស់ដែលនៅ​នឹងដៃទៀត បើទោះជាយ៉ាងនេះក៏ដោយ ក៏ផ្កាយតែងតែប្រាប់ខ្លួនឯងថា ត្រូវថែរបស់ដែលយើងមាន ហើយរឹតតែ​មិន​ចង់​បាត់​បង់សូម្បី១វិនាទី បើទោះជាពេលខ្លះ​វាធ្វើឲ្យយើងពិបាកផ្លូវអារម្មណ៍ម្នាក់ឯង តែក៏ប្រសើរជា​បាត់បង់ហើយ ពិបាកទាំង​អារម្មណ៍ទៀត ។ ផ្កាយក៏តែងតែប្រាប់អ្នកជុំវិញខ្លួន​ដែរ ថាកុំឲ្យស្តាយរបស់បាត់ ហើយព្រងើយរបស់ដែលមាន ព្រោះវាអាចធ្វើឲ្យយើងបាត់បង់ជាលើកទី២ ទី៣ដោយមិនដឹងខ្លួន ។ 🙂

  10. Lovepeehs05 ថា:

    ខ្ញុំយល់ឃើញថា យើងគួរយល់ដឹងអំពី របស់ដែលបាត់បង់ នឹងរបស់ដែលគង់នៅៈ តើរបស់ដែលបានបង់ នោះមានតម្លៃប៉ុនណា ហើយរបស់ដែលគង់នៅនោះ មានតម្លៃប៉ុនណា ? តើរបស់ដែលបាត់បង់នោះ តើបាត់នោះដោយរបៀបណា ? បើបាត់ដោយការឆោតល្ងង់នោះ គឺពិតជាឈឺចិត្តមែន ! ចំជាមនុស្សអន់ មែន ! តើយើងត្រូវគិតធ្វើយ៉ាងម៉េច ? មិនមែនមិនអោយគិតនោះទេ ! ហ្នឹងច្បាស់ជាកំសាកហើយ ដឹងថាបាត់ហើយមិនតាមរក ! បណ្តោយអោយគេលួចយកទៅបាត់ ! ថ្ងៃក្រោយគេមកលួចយកអារបស់ ដែលនៅសល់ទៀត ! យើងត្រូវរិះរកមធ្យោបាយ គ្រប់បែបយ៉ាង ដើម្បីយកវាមកវិញ ឬរកអ្វីដែលប្រសើរ ជាងហ្នឹងទៅទៀត ។

    សូមឧទាហរណ៍ៈ យើងមានដីស្រែចំការនិងភូមិ ៥ ហិចតា គេបបួលដូរឡានកញ្ចះគេមួយ ថែមសាំងអោយ មួយពាន់លីត្រ ថែមគ្រឿងខ្ចៅខ្ច្យង និងកង់ឡានចាស់ៗ មួយឡូទៀត តើយើងដូរទេ ? អ្នកស្រែប្រហែលជាដូរហើយ ពីព្រោះបានជិះឡានហឺហារ តែអ្នកផ្សារវិញ ប្រហែលជាគាត់មិនដូរទេ ! ពីព្រោះឡានហ្នឹង អ្នកផ្សារគេដឹងថា ប្រើវាមិនបានយូរទេ ច្បាស់ជាខូចហើយ សាំងក៏នឹងអស់ បើមិនប្រើក៏វាខូចគុណភាពដែរ !

    ចុះអាបោះឆ្នោតអោយគេនោះ យ៉ាងណាដែរ ? គេអោយលុយ បួនពាន់រៀល ប៊ិសចេងមួយកញ្ចប់ និងសារុងមួយ បួករួមនឹងគេញញឹមដាក់… សុខចិត្តបោះឆ្នោតអោយគេទៅ ! បោះហើយយូរតិច តាំងមកអង្គុយយំ សុំអោយគេជួយ អង្វរករគេ សំពះគេ អត់អីហូបទេ ! គេមិនមើលមុខទៅទៀត គេយកអាតា្រក់ទ័រ អាសូនីមករុញផ្ទះចោលទៀតធ្វើអីគេ ! យើងមិនគិតឃើញផលវិបាក នៅពេលខាងមុខ តើអាហ្នឹងមកពីមូលហេតុអ្វីដែរ ? ផ្កាយ !

    • pkay_sour ថា:

      អរគុណសម្រាប់មតិដ៏ក្បោះក្បាយ សម្រាប់របស់បាត់ យើងអាចគិតពីតម្លៃប៉ុន្មាន ហើយ​ត្រូវស្វែងយល់ថាបាត់ដោយសារមូលហេតុអ្វី? មិនថាមូលហេតុអ្វីនោះទេសុទ្ធតែធ្វើឲ្យយើង​នឹកស្តាយតែទាំងអស់នឹង ។ តែយើងមិនត្រូវនៅអង្គុយគិតស្តាយតែរបស់បាត់តែ១មុខ ដោយមិន​យកអ្វីដែលបាត់បង់មកធ្វើជាបទពិសោធន៍ដើម្បីកែប្រែជិវិតពេលខាងមុខនោះទេ ។ ការបរាជ័យមិនមែនជាទីបញ្ចប់នោះទេ តែវាជាបទពិសោធន៍ និងជាសមតកម្មស្រាប់ការ​ចាប់​ផ្តើមទៅរកជោគជ័យនៅពេលខាងមុខ ។ កុំយក​ចិត្តដែល​នឹកស្តាយ មកបំភ្លេច​របស់ដែលមាន​ដែលអាចធ្វើខាតប្រយោជន៍ធំ ។

      សម្រាប់រឿងទាក់ទងនយោបាយផ្កាយមិនសូវជាដឹងច្រើននោះទេ ហើយក៏សូមអត់យោ​បល់​ដែល សូមទោសផងណា។

  11. Lovepeehs05 ថា:

    បើតាមស្មាន ផ្កាយច្បាស់ជាដឹង ពីព្ឬោះខាងឆ្វេងលួចមើល ខាងស្តាំលួចញញឹម តែរូបខាងលើឯណេះ វិញមុខដូចជាមិនសូវស្រួល បើប្រែពាក្យ SOUR មកខ្មែរដឹងហើយ ។

    មានផ្កាយសួរ តែមិនឃើញមានផ្កាយនិព្វាន យល់ម៉េចដែរ ? ផ្កាយ !

  12. Lovepeehs05 ថា:

    ត្រូវហើយ ផ្កាយសួគ៌ ហ្នឹងឯង ពិតហើយ មិនទាន់មានទេ តែខ្មែរយើងគេតែងនិយាយថា ឋានសួគ៌ ហើយគេ និយាយ ឋាននិព្វាន ហ្នឹងឯង ខ្ញុំសរសេរខាងលើខុសទេ ។ បើយើងនិយាយផ្កាយសួគ៌ ត្រូវនិយាយ ផ្កាយនិព្វាន ជាមួយដែរហើយ ។ ប្រហែលលើកនេះ ស្តាប់បានហើយ !

    • pkay_sour ថា:

      សួគ៏គឺមិនមែននិពា្វនណា?និព្វាននឹងសម្រាប់អ្នកអស់ដង្ហើមថា ដូចជាថា ចូលនិព្វានអីនឹង គឺមានន័យថារលត់សង្ខារហើយ ។ តែនេះផ្កាយនៅរស់ស្រស់ញញឹម មិនអាចជាផ្កាយនិព្វាន​បានទេណា៎ 🙂

  13. Lovepeehs05 ថា:

    និព្វានជាអ្វីផ្កាយ ? ការចូលនិពា្វន មិនមែនជាការងាយស្រួលទេ ហើយក៏មិនមែនដូចយើងស្លាប់ មិនដកដង្ហើមឡើយ នេះជាទីកង្លែងសុខក្សេមក្សាន្តជារៀងរហូត ជាកន្លែងកំពូលនៃសេចក្តីសុខ មិនមាន សេចក្តីស្លាប់ និងកើតមានជីវិតទៀតឡើយ ដែលមនុស្ស លោកយើងកម្រនឹងបានទៅដល់ នេះបើតាមទ្រឹស្តីព្រះពុទ្ធសាសនា ។ តើព្រះសម្មាសម្ពុទ្ធ បានធ្វើអ្វីខ្លះ ដែលនាំអោយព្រះអង្គ បានចូលព្រះនិព្វាន ? បើតាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំ គ្មានអ្វីក្រៅពីការសិក្សាអបរំ ផ្លូវចិត្តឡើយ ហើយការសិក្សាអបរំ របស់ព្រះអង្គនោះ គ្មានអ្វីក្រៅពី:
    I. នយោបាយ II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច V. សន្តិសុខ ឡើយ !

  14. pkay_sour ថា:

    ជឿថាការចូលនិពា្វនពិតជាមិនងាយស្រួលនោះទេ ហើយមនុស្សម្នាក់ៗពេលដែលអស់ដង្ហើមទៅពិត​ជា​ចង់​ចូលនិព្វានដូចព្រះពុទ្ធណាស់ ប៉ុន្តែបើនិយាយពីភាសាធម្មតាចូលនិព្វានប្រៀបបាននឹងមនុស្សដែល​​រលត់សង្ខារ ហើយយើងតែងតែផ្សងថាបើរលត់សង្ខារហើយ សូមឲ្យបានដល់ឋានសុខ ឋាននិព្វាននោះ​ឯង ។ ផ្កាយសិក្សាមិនសូវបានជ្រៅជ្រះប៉ុន្មានទេ មិនសូវជាដឹងរឿង​ការសិក្សារអប់រំរបស់ព្រះអង្គដែរ ។ តែអ្វីដែលចង់បានពេលនេះ គឺសុំតែសេចក្តីស្ងប់សុខទៅបានហើយ ។

    តែទោះយ៉ាងណាក៏សូមអរគុណ​សម្រាប់ការបកស្រាយ និងលើកបង្ហាញខាងលើផងចា៎ 🙂

  15. Lovepeehs05 ថា:

    ការសិក្សាជាគន្លិះសំាខាន់ សម្រាប់ជាស្ពាន ទៅរកនិព្វាន បើមិនមានការសិក្សាទេ អត់បានទៅនិព្វានទេ !

  16. Lovepeehs05 ថា:

    ត្រឹមត្រូវរៀនហើយត្រូវធ្វើ ទើបបានសម្រេច មែនហើយផ្កាយ !

  17. សុផាត ថា:

    ចុមយក្ស :O! នឹងជាផ្ទះបងផ្កាយមែន? ខានចូលេងម៉ាអាយះសោះ អាឡូវប្តូរដំបូលថ្មីទៀតណ៎ ។ ឮសម្លេងនិទានរឿងល្ហៀងៗ ក៏ចូលម៉ោលេងទៅ ដឹងអីផ្ទះបងផ្កាយសោះ ស្មានតែចូលច្រឡំផ្ទះហើយតើ 😆

    • pkay_sour ថា:

      យក្សធំណាស់អូន នៅផ្ទះបងអត់មានយក្សហេ អាគិគិៗៗៗ

      ណឹងហើយ មកពីអូនឯងបែកចិត្តអត់ដែលចូលលេងផ្ទះបងយូរពេក អត់ដឹងថាផ្ទះបងលូវ​ប្រក់​ដំបូលថ្មី ហើយរចនាថ្មីហេហ៎? 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s