រវល់ការតូច ខូចការធំ

រវាង​អ្វី​ដែល​ត្រូវ​ទទួល​បាន និង​អ្វី​ដែល​ត្រូវ​បាត់បង់ ជួន​កាល​វា​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​នឹង​ជ្រើស​រើស​ជា​ខ្លាំង។ ស្រដៀង​គ្នា​នេះ​ដែរ មនុស្ស​យើង​ច្រើន​តែ​មើល​ឃើញ​នូវ​អ្វី​ដែល​មិន​បាន​ទទួល​ ឬ​អ្វី​ដែល​បាត់បង់​ទៅ ហាក់​ដូចជា​វត្ថុ​មាន​តម្លៃ​បំផុត។ ហេតុនេះ​ពេល​មាន​ឱកាស​មក​ដល់ ជួល​កាល​ទោះ​ជា​ស្លាប់ ក៏​គេ​មិន​ព្រម​ព្រលែង​ដែរ។

ទោះ​ជា​យ៉ាង​ណា​គ្រប់​អ្វី​នៅ​លើ​លោក​នេះ តែង​មាន​ចំណេញ​មានខាត ។ ពេល​យើង​ទទួល​បាន​អ្វីមួយ ព្រម​ពេល​គ្នា​នោះ យើង​ក៏​ត្រូវ​បាត់បង់​អ្វី​មួយ​ផ្សេង​ដោយ​ពិត​ប្រាកដ តែ​អ្វី​ដែល​ខុស​ប្លែក​គ្នា​នោះគឺ​ថា រវាង​អ្វី​ដែល​បាន និង​អ្វី​ដែល​បាត់ តើ​មួយណា​មាន​តម្លៃ​ជាងគេ?

ដូចជា​មាន​រឿង​មួយ​ដំណាល​ថា មា​នប្តីប្រពន្​ធមួយគូ ជា​មនុស្ស​ទាំង​ខ្ជិល ទាំង​ល្មោភ​ស៊ី ។ ដោយ​សារ​តែ​ហេតុនេះ​ទើប​ធ្វើឲ្យ​គ្រួសារ​នេះ​កាន់​តែ​ក្រីក្រ​ទៅ។ ថ្ងៃមួយ​គេ​មាន​លុយ​ត្រឹម​ទិញនំបាវ​បាន​៣ ហើយ​ក៏​នាំគ្នា​ចាត់ការ​ម្នាក់មួយ អស់​សល់​តែមួយ ។ តែ​ក៏​គ្មាន​អ្នក​ណា​ព្រម​លះ​បង់​ឲ្យ​អ្នកណា គេ​ក៏​នាំ​គ្នា​អង្គុយ​ដៀង​​ចាំ​មើល​នំ​ដែល​នៅ​សល់ តែ​មិនហ៊ាន​លូកដៃ​ទៅ​យក​នំ​នោះ​ទេ ព្រោះ​ក្រែង​ម្នាក់ទៀត​មិនព្រម។ ប្តី​ក៏​គិត​ឃើញ​វិធីមួយ ដោយ​ភ្នាល់​គ្នាអ្នកណា​ហារ​មាត់​និយាយ​មុន ឬ​ក្រោកមុន អ្នក​នោះ​នឹង​មិន​បាន​ស៊ី​នំដែល​នៅស​ល់។

ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​អង្គុយ​ចាំ​រៀងខ្លួន មិន​ហ៊ាន​ហើប​មាត់ សូម្បី​តែ​កណ្តាស់​ក៏មិន​ហ៊ាន​ឲ្យលឺ​ខ្លាំងដែរ ព្រោះ​ខ្លាច​គេចាប់​កំហុស​ខាន​បាន​ស៊ីនំ។ រហូត​ដល់​​ថ្ងៃលិច​ក៏​នៅ​តែ​មិន​ឈ្នះ​ចាញ់ ។ ពេល​នោះ​មាន​ចោរ​ម្នាក់​កំពុង​ដើរ​លួច​អីវ៉ាន់ ពេល​មកដល់​ផ្ទះនោះ​គេសង្កេត​ឃើញថា​ផ្ទះនេះ​មាន​​សភាព​​ស្ងាត់​ជ្រងំ គ្មាន​សំឡេង​អ្វីសោះ ដោយ​គិត​ថា​គ្មាន​មនុស្ស​នៅ ចោរ​ក៏​រុញ​ទ្វារ​ចូល​ដើរ​លបៗ​ចូលដល់​ក្នុង​ផ្ទះ ឃើញ​មនុស្ស២​នាក់អង្គុយ​ទល់​មុខគ្នា ចោរ​ភ្ញាក់​ព្រើត បម្រុង​នឹង​រត់ តែ​លុះ​សង្កេត​ឃើញ​​ប្តី​ប្រពន្ធ​អង្គុយ​ស្ងៀម​មិ​នកម្រើក ចោរ​ក៏​នឹក​ឆ្ងល់​ខ្លះ​ដែរ តែ​ដើម្បី​កុំឲ្យ​ខាតពេល​គេ​ក៏​ប្រមែប្រមូល​អីវ៉ាន់​សាកល​មើល​។​ចោរ​ប្រមូល​អីវ៉ាន់​បណ្តើរ​មើល​អ្នក​ទាំង​ពីរ​​ដែល​ដូច​ជា​​សោក​​ស្តាយ​​​របស់​​​របរ​ណាស់​​ដែរ តែ​គេ​មិនព្រម​កម្រើក មិន​និយាយ​អ្វីទាំ​ងអស់។ ចោរ​គិត​ថា​អ្នកទាំង​ពី​រប្រាកដ​ជា​ខ្វិន ហើយ​និយាយ​មិន​កើត បើ​អញ្ចឹង​តាម​តែ​វា​ចុះ យក​អា​ណា​ល្អ​សិន​។

មុន​ចេញ​ទៅ​ចោរ​ពិនិត្យ​ឃើញ​ភរិយា​ដូចជា​ស្រស់​ស្អាត​គ្រាន់បើ ក៏​ឆ្លៀងល​ចូល​មក​ស្ទាប​អង្អែល​លេង​​សើច។ បុរស​ជា​ប្តី​សំងំ​ស្ងៀម​មិន​កម្រើក ឯ​ប្រពន្ធ​ទ្រាំ​លែង​បាន​ក៏​ងើប​​ស្ទុះ​ភ្លែត​ស្រែក​ខ្លាំងៗ​ថា ” លឿន​មក​ជួយ​ចាប់​ចោរ! “ ហើយ​ក៏​ងាក​មក​ជេរ​ប្តី ” ឯង​នេះ! អា​ល្ងើ.. គ្រាន់​តែ​នំ​មួយ​ដុំ សូម្បី​តែ​ចោរ​ចូល​ផ្ទះ​ក៏​គ្មាន​ហ៊ាន​មាត់​មួយ​អ៊ឺស…… ល្ងើ​អី​ល្ងើ​ម្ល៉េះ?????

ប្តី​ឃើញ​ប្រពន្ធ​បើក​មាត់​និយាយ ក៏​សប្បាយ​ចិត្ត​យ៉ាងខ្លាំង គេ​ប្រញាប់​លូក​ដៃ​យក​នំ​មក​ទំពារ​ស៊ី ” ហែស​ហែ! ទី​បំផុត​ឯង​ចាញ់យើង​ហើយ អញ​ដឹង​ច្បាស់​ថា​អញ​មុខ​តែ​ឈ្នះ ។”

រឿង​នេះ​បញ្ជា​ក់ឲ្យ​ឃើញ​ពី​លទ្ធ​ផល​នៃ​ការ​សម្លឹង​មើល​តែ​ពី​ផល​ប្រយោជន៍​កំប៉ិច​កំប៉ុក​តូចតាច​ដែល​នៅ​ចំពោះ​មុខ មិន​គិត​ពី​ប្រយោជន៍​ធំ ។

បើ​ទោះ​ជា​មាន​មេរៀន​មក​គ្រប់​ជំនាន់​ក៏ដោយ​ ក៏មាន​មនុស្ស​មួយ​ចំ​នួន​នៅ​តែ​ធ្វើ​ ហើយ​ប្រ​កាន់​គំនិត​ ឆ្អិន​ហើយ​ដួស​ស៊ី​សិន​ទៅ​! រឿង​ផ្សេង​ចាំ​គិត​គូរ​ក្រោយ​ទៀត

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ប្រាជ្ញាជីវិត, ហួសចិត្ត and tagged , , , , . Bookmark the permalink.

44 Responses to រវល់ការតូច ខូចការធំ

  1. ភារម្យ និយាយថា៖

    ដូបេននឺឡើងញ៉ាក់សាច់

  2. Love Kampuchea និយាយថា៖

    សង្ស័យម្នាក់ហ្នឹងគឺបងផ្កាយញ៉ុមហើយមើលទៅ???

  3. Love Kampuchea និយាយថា៖

    ម៉េច់ក៏ថាបញ្ច្រាស់បកមកញ៉ុមវិញចឹង??? បងផ្កាយនាំក្មេងឲ្យខូចហើយនេះ !!!

  4. Love Kampuchea និយាយថា៖

    ណ្ហើយចុះ ថាម៉េចក៏ថាទៅ ធ្វើម៉េចបងជាបងធំ។ អាគិគិៗៗៗ…ញ៉ុមចូលចិត្ដបងសើច។

  5. ខ្មែរ ចំណាន និយាយថា៖

    រឿងនេះប្រហែលមាននៅត្រឹមនិទានប៉ុណ្ណោះមែនទេផ្កាយ?​😀

  6. somada និយាយថា៖

    របស់ដែលបាត់បង់ទៅ ពិតជាមានតម្លៃជាងរបស់ដែលនៅមាន ។ វត្ថុដែលមាននៅក្នងដៃ មិនមាននរណាចាប់អារម្មណ៍ យកចិត្តទុកដាក់ ឬ ថែរក្សាទេ ប៉ុន្តែ​នឹងយល់ថាវា​មានតម្លៃ​នៅថ្ងៃណាមួយ​ដែលគ្មានវា ។ ​នេះជារឿងពិតដែលមាននៅក្នុងចិត្តរបស់​លោភដូចជាយើងនេះ ។

    • pkay_sour និយាយថា៖

      ចា៎បង ដូចគេតែងនិយាយថាចិត្តមនុស្សគឺមានមហិច្ឆតាមិនចេះចប់ ពេលមិនទាន់​បាន គឺតែងតែស្រមើស្រម៉ៃចង់បាន តែពេលដែបានហើយមិនដែលយល់ពីតម្លៃវាសោះ។ ហើយ​សម្រាប់អ្នកដែលមានហើយវិញ គឺមិនដែលឲ្យតម្លៃ និងស្គាល់តម្លៃរបស់ដែលមាននោះទេ នៅពេលដែលបាត់បង់ហើយបែរជាយំសោកបោកខ្លួននឹកស្តាយស្រណោះទៅវិញ ។

      តាមពិតទៅមនុស្សម្នាក់ៗគួរតែស្រលាញ់របស់ដែលមាន ប្រសើរជានៅសោកស្តាយរបស់​ដែលបាត់បង់🙂

      • Love Kampuchea និយាយថា៖

        ហេតុអីបានមនុស្សមានចិត្ដយ៉ាងហ្នឹង?

        ហើយហេតុអីបានជាមិនគួរសោកស្ដាយរបស់ដែលបានបាត់បង់ហើយ?

      • somada និយាយថា៖

        ត្រូវចេះរក្សា និង ឲ្យតម្លៃចំពោះវត្ថុព្រមទាំងមនុស្សដែលនៅក្បែរ​ខ្លួន​យើង ។ យើង​ផ្តល់ឲ្យ​គេ​តែមិនចាំបាច់ថានឹងត្រូវទទួលពីគេមកវិញ​ទាំងអស់(១០០%)ទេ គិតដូច្នេះទើបអាចឲ្យ​យើង​ មាន​សេចក្តីសុខ និង សុភមង្គល ។ ចុះផ្កាយគិតអញ្ចឹងដែរអត់ ?

      • pkay_sour និយាយថា៖

        ចា៎បង ពេលខ្លះ ពិតជាមិនដែលបានអ្វីតបស្នងនោះទេ សុំត្រឹមអ្នកនៅជុំវិញខ្លួនសប្បាយចិត្តទៅបាន​ហើយ ទោះ​ជាពេលខ្លះ យើងត្រូវលំបាក ក៏លំបាកតែឯងប្រសើរជាងឲ្យអ្នកជុំវិញពិបាកជាមួយយើង

  7. Love Kampuchea និយាយថា៖

    I like your blog’s background bongsrey. Look beautiful.

  8. somada និយាយថា៖

    ពិតជាត្រឹមត្រូវ ! គំនិតល្អមែនប្អូនប្រុស ។

  9. ខ្មែរ ចំណាន និយាយថា៖

    ផ្កាយ!​”រវាងអ្វីដែលបាននិងអ្វីដែលបាត់តើមួយណាមានតម្លៃជាង?”
    ប្រាកកដជារបស់ដែលបានហើយដែលមានតម្លៃជាងនោះ ដូចមានសុភាសិតថា
    “ចាប់មួយនៅដៃប្រសើរជាងចាបពីរនៅលើដើមឈើ” ព្រោះចាបមួយនៅដៃអាច
    លក់បានកម្រៃចំណែកឯចាបពីរដែលរួចពីដៃទៅនៅលើដើមឈើនោះលែងមាន
    តម្លៃហើយ។ ជួនកាលមនុស្សយើងរវល់តែទៅសោកសង្រេងចំពោះរបស់ដែល
    បានបាត់បង់ទៅហើយដោយគិតថារបស់ទាំងនោះមានតម្លៃមហាសាល តែគេ
    ភ្លេចគិតទៅថា របស់ដែលយើងមាននៅទេតើដែលអាចផ្តល់សេចក្តីសុខអោយ
    យើងបាន ដូច្នេះចូរមានសេចក្តីសុខជាមួយរបស់ដែលយើងមាន ជាពិសេសខ្យល់
    ដកដង្ហើមចេញចូល ដរាបណានៅមានដង្ហើមក្តីសង្ឃឹមក៏អាចនៅមានទៀតដែរ​😀
    ..ខានព្រយូរ​😀

    • pkay_sour និយាយថា៖

      អ្នកណាក៏ដូចអ្នកណាដែរ ភាគច្រើនគឺតែងតែយល់ថារបស់ដែលបាត់ ហើយរឹតតែមើលមិនសូវឃើញរបស់ដែលនៅ​នឹងដៃទៀត បើទោះជាយ៉ាងនេះក៏ដោយ ក៏ផ្កាយតែងតែប្រាប់ខ្លួនឯងថា ត្រូវថែរបស់ដែលយើងមាន ហើយរឹតតែ​មិន​ចង់​បាត់​បង់សូម្បី១វិនាទី បើទោះជាពេលខ្លះ​វាធ្វើឲ្យយើងពិបាកផ្លូវអារម្មណ៍ម្នាក់ឯង តែក៏ប្រសើរជា​បាត់បង់ហើយ ពិបាកទាំង​អារម្មណ៍ទៀត ។ ផ្កាយក៏តែងតែប្រាប់អ្នកជុំវិញខ្លួន​ដែរ ថាកុំឲ្យស្តាយរបស់បាត់ ហើយព្រងើយរបស់ដែលមាន ព្រោះវាអាចធ្វើឲ្យយើងបាត់បង់ជាលើកទី២ ទី៣ដោយមិនដឹងខ្លួន ។🙂

  10. Lovepeehs05 និយាយថា៖

    ខ្ញុំយល់ឃើញថា យើងគួរយល់ដឹងអំពី របស់ដែលបាត់បង់ នឹងរបស់ដែលគង់នៅៈ តើរបស់ដែលបានបង់ នោះមានតម្លៃប៉ុនណា ហើយរបស់ដែលគង់នៅនោះ មានតម្លៃប៉ុនណា ? តើរបស់ដែលបាត់បង់នោះ តើបាត់នោះដោយរបៀបណា ? បើបាត់ដោយការឆោតល្ងង់នោះ គឺពិតជាឈឺចិត្តមែន ! ចំជាមនុស្សអន់ មែន ! តើយើងត្រូវគិតធ្វើយ៉ាងម៉េច ? មិនមែនមិនអោយគិតនោះទេ ! ហ្នឹងច្បាស់ជាកំសាកហើយ ដឹងថាបាត់ហើយមិនតាមរក ! បណ្តោយអោយគេលួចយកទៅបាត់ ! ថ្ងៃក្រោយគេមកលួចយកអារបស់ ដែលនៅសល់ទៀត ! យើងត្រូវរិះរកមធ្យោបាយ គ្រប់បែបយ៉ាង ដើម្បីយកវាមកវិញ ឬរកអ្វីដែលប្រសើរ ជាងហ្នឹងទៅទៀត ។

    សូមឧទាហរណ៍ៈ យើងមានដីស្រែចំការនិងភូមិ ៥ ហិចតា គេបបួលដូរឡានកញ្ចះគេមួយ ថែមសាំងអោយ មួយពាន់លីត្រ ថែមគ្រឿងខ្ចៅខ្ច្យង និងកង់ឡានចាស់ៗ មួយឡូទៀត តើយើងដូរទេ ? អ្នកស្រែប្រហែលជាដូរហើយ ពីព្រោះបានជិះឡានហឺហារ តែអ្នកផ្សារវិញ ប្រហែលជាគាត់មិនដូរទេ ! ពីព្រោះឡានហ្នឹង អ្នកផ្សារគេដឹងថា ប្រើវាមិនបានយូរទេ ច្បាស់ជាខូចហើយ សាំងក៏នឹងអស់ បើមិនប្រើក៏វាខូចគុណភាពដែរ !

    ចុះអាបោះឆ្នោតអោយគេនោះ យ៉ាងណាដែរ ? គេអោយលុយ បួនពាន់រៀល ប៊ិសចេងមួយកញ្ចប់ និងសារុងមួយ បួករួមនឹងគេញញឹមដាក់… សុខចិត្តបោះឆ្នោតអោយគេទៅ ! បោះហើយយូរតិច តាំងមកអង្គុយយំ សុំអោយគេជួយ អង្វរករគេ សំពះគេ អត់អីហូបទេ ! គេមិនមើលមុខទៅទៀត គេយកអាតា្រក់ទ័រ អាសូនីមករុញផ្ទះចោលទៀតធ្វើអីគេ ! យើងមិនគិតឃើញផលវិបាក នៅពេលខាងមុខ តើអាហ្នឹងមកពីមូលហេតុអ្វីដែរ ? ផ្កាយ !

    • pkay_sour និយាយថា៖

      អរគុណសម្រាប់មតិដ៏ក្បោះក្បាយ សម្រាប់របស់បាត់ យើងអាចគិតពីតម្លៃប៉ុន្មាន ហើយ​ត្រូវស្វែងយល់ថាបាត់ដោយសារមូលហេតុអ្វី? មិនថាមូលហេតុអ្វីនោះទេសុទ្ធតែធ្វើឲ្យយើង​នឹកស្តាយតែទាំងអស់នឹង ។ តែយើងមិនត្រូវនៅអង្គុយគិតស្តាយតែរបស់បាត់តែ១មុខ ដោយមិន​យកអ្វីដែលបាត់បង់មកធ្វើជាបទពិសោធន៍ដើម្បីកែប្រែជិវិតពេលខាងមុខនោះទេ ។ ការបរាជ័យមិនមែនជាទីបញ្ចប់នោះទេ តែវាជាបទពិសោធន៍ និងជាសមតកម្មស្រាប់ការ​ចាប់​ផ្តើមទៅរកជោគជ័យនៅពេលខាងមុខ ។ កុំយក​ចិត្តដែល​នឹកស្តាយ មកបំភ្លេច​របស់ដែលមាន​ដែលអាចធ្វើខាតប្រយោជន៍ធំ ។

      សម្រាប់រឿងទាក់ទងនយោបាយផ្កាយមិនសូវជាដឹងច្រើននោះទេ ហើយក៏សូមអត់យោ​បល់​ដែល សូមទោសផងណា។

  11. Lovepeehs05 និយាយថា៖

    បើតាមស្មាន ផ្កាយច្បាស់ជាដឹង ពីព្ឬោះខាងឆ្វេងលួចមើល ខាងស្តាំលួចញញឹម តែរូបខាងលើឯណេះ វិញមុខដូចជាមិនសូវស្រួល បើប្រែពាក្យ SOUR មកខ្មែរដឹងហើយ ។

    មានផ្កាយសួរ តែមិនឃើញមានផ្កាយនិព្វាន យល់ម៉េចដែរ ? ផ្កាយ !

    • pkay_sour និយាយថា៖

      សួរតែមិនមានថាផ្កាយឆ្លើយណា?​ ម្យ៉ាងឈ្មោះនេះសួគ៏ មិនមែនសួរទេ ។

      ផ្កាយនិព្វាននៅត្រង់ណាផ្កាយក៏មិនដឹង ប្រហែលជាមិនទាន់ដល់ពេលមានទេដឹង?🙂

  12. Lovepeehs05 និយាយថា៖

    ត្រូវហើយ ផ្កាយសួគ៌ ហ្នឹងឯង ពិតហើយ មិនទាន់មានទេ តែខ្មែរយើងគេតែងនិយាយថា ឋានសួគ៌ ហើយគេ និយាយ ឋាននិព្វាន ហ្នឹងឯង ខ្ញុំសរសេរខាងលើខុសទេ ។ បើយើងនិយាយផ្កាយសួគ៌ ត្រូវនិយាយ ផ្កាយនិព្វាន ជាមួយដែរហើយ ។ ប្រហែលលើកនេះ ស្តាប់បានហើយ !

    • pkay_sour និយាយថា៖

      សួគ៏គឺមិនមែននិពា្វនណា?និព្វាននឹងសម្រាប់អ្នកអស់ដង្ហើមថា ដូចជាថា ចូលនិព្វានអីនឹង គឺមានន័យថារលត់សង្ខារហើយ ។ តែនេះផ្កាយនៅរស់ស្រស់ញញឹម មិនអាចជាផ្កាយនិព្វាន​បានទេណា៎🙂

  13. Lovepeehs05 និយាយថា៖

    និព្វានជាអ្វីផ្កាយ ? ការចូលនិពា្វន មិនមែនជាការងាយស្រួលទេ ហើយក៏មិនមែនដូចយើងស្លាប់ មិនដកដង្ហើមឡើយ នេះជាទីកង្លែងសុខក្សេមក្សាន្តជារៀងរហូត ជាកន្លែងកំពូលនៃសេចក្តីសុខ មិនមាន សេចក្តីស្លាប់ និងកើតមានជីវិតទៀតឡើយ ដែលមនុស្ស លោកយើងកម្រនឹងបានទៅដល់ នេះបើតាមទ្រឹស្តីព្រះពុទ្ធសាសនា ។ តើព្រះសម្មាសម្ពុទ្ធ បានធ្វើអ្វីខ្លះ ដែលនាំអោយព្រះអង្គ បានចូលព្រះនិព្វាន ? បើតាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំ គ្មានអ្វីក្រៅពីការសិក្សាអបរំ ផ្លូវចិត្តឡើយ ហើយការសិក្សាអបរំ របស់ព្រះអង្គនោះ គ្មានអ្វីក្រៅពី:
    I. នយោបាយ II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច V. សន្តិសុខ ឡើយ !

  14. pkay_sour និយាយថា៖

    ជឿថាការចូលនិពា្វនពិតជាមិនងាយស្រួលនោះទេ ហើយមនុស្សម្នាក់ៗពេលដែលអស់ដង្ហើមទៅពិត​ជា​ចង់​ចូលនិព្វានដូចព្រះពុទ្ធណាស់ ប៉ុន្តែបើនិយាយពីភាសាធម្មតាចូលនិព្វានប្រៀបបាននឹងមនុស្សដែល​​រលត់សង្ខារ ហើយយើងតែងតែផ្សងថាបើរលត់សង្ខារហើយ សូមឲ្យបានដល់ឋានសុខ ឋាននិព្វាននោះ​ឯង ។ ផ្កាយសិក្សាមិនសូវបានជ្រៅជ្រះប៉ុន្មានទេ មិនសូវជាដឹងរឿង​ការសិក្សារអប់រំរបស់ព្រះអង្គដែរ ។ តែអ្វីដែលចង់បានពេលនេះ គឺសុំតែសេចក្តីស្ងប់សុខទៅបានហើយ ។

    តែទោះយ៉ាងណាក៏សូមអរគុណ​សម្រាប់ការបកស្រាយ និងលើកបង្ហាញខាងលើផងចា៎🙂

  15. Lovepeehs05 និយាយថា៖

    ការសិក្សាជាគន្លិះសំាខាន់ សម្រាប់ជាស្ពាន ទៅរកនិព្វាន បើមិនមានការសិក្សាទេ អត់បានទៅនិព្វានទេ !

  16. Lovepeehs05 និយាយថា៖

    ត្រឹមត្រូវរៀនហើយត្រូវធ្វើ ទើបបានសម្រេច មែនហើយផ្កាយ !

  17. សុផាត និយាយថា៖

    ចុមយក្ស :O! នឹងជាផ្ទះបងផ្កាយមែន? ខានចូលេងម៉ាអាយះសោះ អាឡូវប្តូរដំបូលថ្មីទៀតណ៎ ។ ឮសម្លេងនិទានរឿងល្ហៀងៗ ក៏ចូលម៉ោលេងទៅ ដឹងអីផ្ទះបងផ្កាយសោះ ស្មានតែចូលច្រឡំផ្ទះហើយតើ😆

    • pkay_sour និយាយថា៖

      យក្សធំណាស់អូន នៅផ្ទះបងអត់មានយក្សហេ អាគិគិៗៗៗ

      ណឹងហើយ មកពីអូនឯងបែកចិត្តអត់ដែលចូលលេងផ្ទះបងយូរពេក អត់ដឹងថាផ្ទះបងលូវ​ប្រក់​ដំបូលថ្មី ហើយរចនាថ្មីហេហ៎?🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s