ការវិភាគរបស់សាស្រ្តាចារ្យញ៉ែ

នេះ​គ្រាន់​តែ​ជា​ការ​កំសាន្ត​ដើម្បី​ឲ្យសប្បាយ​បាន​សើច​ទាំង​អស់គ្នា​ទេណា៎ តែ​បើ​មាន​​ប៉ះ​ពាល់​ដល់​​អ្នកណា​គេ​ផ្កាយ​សូមអភ័យ​ទោស​ទុក​ជា​មុនផង ព្រោះ​ខ្លាច​ថា​ត្រូវ​ចំនុច​គេ​ច្រើន​ពេក :p

យោងតាមការវិភាគរបស់សាស្ត្រាចារ្យញ៉ែក្នុង Facebook បានឲ្យដឹងថា :

ស្រី

  • កុំឲ្យ​តែ​មាន​រូប​ថ្មី គិត​តែ​ពី Post Post ព្រោះ​តែ​ឈ្លក់នឹង​ការ Comments និង ការ Like របស់​ប្រុសៗ ហើយ​លង់​នឹង​សម្រស់​ខ្លួន​ឯង (គេ​សរ​សើរ​ហើយ​ចាំ​អង្គាល់​ណ៎? អាគិ​គិៗៗ)

  • បើ​ឃើញ​អ្នក​ណា​រាង​យ៉ាប់ មិន​សូវ​សង្ហា​មក Chat ជាមួយ​ចាំ​មើល​គេ​ធ្វើ​ឬក មិន​ខ្ចី​តប​សូម្បី​តែ​ពាក្យ​ថា Hi 1​ម៉ាត់ ( មក​ពី​គេ​មិន​ស្គាល់ :p )

  • បើ​រូប​សម្រស់​មិន​សូវ​ស្អាត​ទេ តែង​តែ​ចូលចិត្ត​ដាក់​រូបថត​ដែល​ថត​ជាមួយ​មិត្តប្រុសៗ ដែល​​សង្ហា​ៗ​(ចឹង​​ឲ្យ​​ដាក់​​រូប​ថត​​ជា​មួយ​ស្វា​ហ៎​?)ដើម្បី​ឲ្យ​គេ​គិត​ថា មាន​សុទ្ធ​តែប្រុស​ៗ​សង្ខា​ចោម​រោម​សុំស្នេហ៍ (តាម​ពិត​មិត្ត​ធម្មតា​សោះ)

  • បើស្រី​ស្អាតៗ ចេះ​តែ​មាន​រូប​ថ្មីៗ Post បង្អួត​គេ​ជា​រៀង​រាល់​ថ្ងៃ ធ្វើ​ឲ្យ​ស្រីៗ​មិន​សូវ​ស្អាត​កើត​ការ​ច្រណែន​មិន​ស្ទើរ​ឡើយ (ចង់​ដាក់​ដែរ​តែ​ធ្វើម៉េច​បើរូប​មិន​ស្អាត​ដូចគេ ):D

ចំណាំ:ចំណុច​ខាង​លើ​ទាំង​ប៉ុន្មាន មិនមែនជា​ចំណុច​របស់​ផ្កាយ​ទេណា៎ កុំច្រលំ :p

ប្រុស

  • កុំឲ្យ​តែ​ឃើញ Status ឬ​រូប​ថត​ស្រី​ស្អាត​ភ្លាម ចុច Like ភ្លាម Comments ភ្លែត ទាំង​ពេល​ខ្លះ​មិន​ទាន់​ទាំង​ដឹង​ថា​គេ​សរ​សេរ ឬ​ក៏​ដាក់​រូបអី​ផង​នោះ ហេតុ​តែ​ចង់​ស្មុំ​គេធ្វើ​មិត្ត (ឬចង់ញ៉ែ) រហូត​ដល់​ភ្លេច​ខ្លួន (ភ្លេច​ឆ្លុះ​កញ្ចក់​មើល​រូប​ខ្លួនឯង)

  • ឲ្យតែ​ឃើញ​គេ Online ភ្លាម Chat ទៅ​គេ​ភ្លែត ហើយ​ពាក្យ​ដែរ​សរសេរ​នោះ មិន​ដែល​ចោល​ទេអា​ពាក្យ​ថា Hi ឬ How are you?

  • Add ស្មុំ​ធ្វើមិត្ត​ហើយ ឲ្យ​តែ​ឃើញ រូប Profile ស្អាត​វិញ​ហេគឺ Comments មួយ​រំពេច​ហើយ Like ភ្លាម​ដែរ ចុង​ក្រោយ​ខក​ចិត្ត​ស្ដូក ព្រោះ​តែរូប Profile ជារូប​ក្លែង​ក្លាយ (ឯរូប​ពិតមិន​បាច់​និយាយ រឿង​នឹង​មិន​បាច់​និយាយ)😀 ។ និយាយ​រូម Add ទាល់​តែ Server Block ទើប​អស់​ចិត្ត

  • Click មិន​សល់​សូម្បី​តែ Virus ឲ្យ​តែឃើញ​ផ្ញើតាម​រយៈ Profile ស្រី​ស្អាត​មក (សម​មុខ) :p

ដោយ​សារ​ឃើញ​ថា​ការ​លេង​ហ្វេក​បុក​កំពុង​តែ​ពេញ​និយម ដូច្នេះហើយ​ទើប​សាស្រ្តា​ចារ្យ​ញ៉ែ​នៅ​ក្នុង​ហ្វេក​បុក បាន​​ធ្វើ​ការ​ការ​វិ​ភាគ​ត្រួសៗខ្លះៗ ដូច​ដែរ​មាន​ចែង​ខាង​លើ ។ យ៉ាង​ម៉េច​ដែរ​បង​ប្អូន​មានត្រូវ​ខ្លះហេ? អាគិគិៗៗៗ

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ប្លែក ប្លែក, ពីនេះពីនោះ and tagged , , , . Bookmark the permalink.

56 Responses to ការវិភាគរបស់សាស្រ្តាចារ្យញ៉ែ

  1. ឌីយ៉ា និយាយថា៖

    ខ្ញុំ​ជា​សុភាព​បុរស​ចំតួ ដូច​ផ្កាយ​ដឹង​ស្រាប់ហើយតា! អាគិគិគិ

  2. វិទ្យា និយាយថា៖

    នេះជាបទពិសោធន៏ផ្ទាល់របស់ ម្ចាស់អត្ថបទ។ កុំចង់បង្វែងដាននោះ

  3. Samady KS និយាយថា៖

    ចៃដន្យ​អី ខ្ញុំ​អត់​ចូល​ចិត្ត chat ផង មិន​ថា​ប្រុស​ឬ​ស្រី!
    បើ​និយាយ​អំពី Comments ខ្ញុំ​មិន​ដែក​សរសេរ​អ្នក​ណា​ថា​ស្អាត​ឡើយ បើ​ខ្ញុំ​សរសេរ សូម​គិត​មើលវិញ​​ផង ព្រោះ​ន័យ​បញ្ច្រាស់​ទេ​បាទ​! ហា​ហា​ហា

  4. somada និយាយថា៖

    ផ្កាយអើយ ម៉េចបានជាហែកកេរ្តិ៍ខ្លួនឯងប្រាប់គេអញ្ចឹង ។ មានរបស់ល្អហើយ ចាំអង្កាល់ទៀត បើមិនសរសើរម៉េចចាំគេសរសើរវាយូរណា !

    • pkay_sour និយាយថា៖

      អត់បានហែកហេបងអើយ ព្រោះថានេះគ្រាន់ជាការវិភាគខ្លះៗរបស់សាស្រ្តាចារ្យញ៉ែនៅ​ក្នុង​ហ្វេកបុកប៉ុណ្ណោះ ( មិនមែនផ្កាយទេណា៎ កុំច្រលំ ) ។ ពេលខ្លះ​ទាល់រៀន​អង្គុយ​លើ​ចង្អេរ​ជិះ​ជណ្តើរយន្តខ្លះ​បាន បាន:D

  5. Lovepeehs05 និយាយថា៖

    បើពូកែខាងញែរហើយ ចូលទៅកំសាន្តនៅប៉ុស http://souriyavarman.wordpress.com ផង ប៉ុនហ្នឹងមានព្រឹត្តិការញាក់សាច់ !

  6. kh2kh និយាយថា៖

    មើល​ពី​ចម្ងាយ សាស្ត្រាចារ្យ​ញ៉ែ​ក៏​ជា​វប្បធម៌​កូន​ខ្មែរ​ពេញ​និយម​ដែរ។
    ខ្ញុំ​មិន​ដែរ​ទុក​ចិត្ត​ទាំង​អស់​​លើ​អ្វីៗ​ដែល​ចេញ​នៅ​លើ​អ៊ីនធឺណិត​ទេ ព្រោះ​ម្នាក់​អាច​សរសេរ​តាម​ចិត្ត។
    គ្រាន់​តែ​ចុច​ពីរបី​ក្លិក​កណ្ដុរ​ គេ​អាច​លប់​គណនី​ឬ​បង្កើត​ថ្មី​​ភ្លាម។ ​
    តែ​សំខាន់​បំផុត​ក្នុង​ការ​រស់​នៅ​​គឺ​ការ​រាប់អាន​និង​គោរព​គ្នា។

    • pkay_sour និយាយថា៖

      សួស្តីល្បង អរគុណដែលបានឈាងចូលលេងផ្ទះផ្កាយណាល្បង🙂

      មិនថានៅទីណាហេឡូវនេះ គឺពេញនិយមទាំងអស់នឹង អ្នកខ្លះប្រើសម្រាប់ការកំសាន្ត អ្នក​ប្រើខ្លះប្រើសម្រាប់ញ៉ែ រកស៊ី និងទាក់ទងការងារផ្សេងៗ ។ល។ នឹងអាស្រ័យទៅ​លើ​មនុស្ស​ម្នាក់ៗ ដូចដែលបងនិយាយខាងលើអញ្ចឹង គឺសំខាន់បំផុតក្នុងការរស់នៅគឺគោរពរាប់អានគ្នា​ទៅវិញទៅមក🙂

  7. ប្រុញ និយាយថា៖

    ចង់ដឹងពីអ្នកមានប្តីហើយ អាស្សាpostរូបថតខ្លួនអែង តើគេមានបំណងអ្វី

  8. សុផាត និយាយថា៖

    ញ៉ុមមិនជឿរ៉េ រឿងនឹងជាការពិតបស់បងផ្កាយ អាគិគិគុគុ
    យាយចឹង អារឿងចាញ់បោករូបថតនឹង ញ៉ុមធ្លាប់ម្តងដែរ😦 រូបពិត**********ប៉ះសក់***********

  9. បុរិន្ទ និយាយថា៖

    ផ្ទះសាស្ត្រាចារ្យញ៉ែនៅណា? ចង់ទៅរៀនជាមួយ ក្រែងបានមួយពីរ​ពីហ្វេសប៊ុក:lol:

  10. Long និយាយថា៖

    ឥយ៉ាបង!​ ប្តូរមុខរបរហើយរឺ? ក្លាយជាសាស្រ្តាចារ្យញ៉ែវិញ! ហាសហា! ធ្វើមិចបើនេះជាធម្មជាតិបុរស! ហាសហា!

  11. ញ៉ុមសព្វថ្ងៃ និយាយថា៖

    ហើយណាគេ, ជាសាស្ត្រាចារ្យញ៉ែរទៅ? ផ្កាយម៉ែន?

    • pkay_sour និយាយថា៖

      យ៉ាស់ បាត់មុខបាត់ម៉ាត់យូរ អរគុណដែលបានឈាងចូលមកលេងថ្ងៃនេះ

      មិនមែនផ្កាយទេ បើផ្កាយជាសាស្រ្តាចារ្យមែន ម្ល៉េះសមមិននៅស្ងៀមចឹងហេ🙂

      • ញ៉ុមសព្វថ្ងៃ និយាយថា៖

        មកពីរវល់នឹងរឿងអត់ប្រយោជន៏ពេកនឹងណា… ហើយនឹកផ្កាយពេក ក៏ឈានចូលលេងផ្កាយមួយភ្លែតទៅ។

      • pkay_sour និយាយថា៖

        អ៊ូ មានរវល់នឹងរឿងចឹងៗទៀតណ៎? រវល់ពេកចឹងបានភ្លេចផ្កាយអស់😦

        អាគិគិៗៗៗ អរគុណដែលបាននឹកឃើញ ស្មានតែបានថ្មីចោលចាស់ហើយតើ (និយាយ​ដូច​ជាប់​សាច់ឈាមអីនឹងគេណាស់​ណា៎​ចឹង​ផ្កាយ អើយផ្កាយ😀 )

  12. achharia និយាយថា៖

    ថាត្រូវច្រើន ដូចមើលឃើញ !
    ចំណុច​ខាង​លើ​ទាំង​ប៉ុន្មាន មិនមែនជា​ចំណុច​របស់​ផ្កាយ​ទេណា៎ កុំច្រលំ…
    ចំណុចរបស់ផ្កាយ គឺរូបក្បាលទំព័រប្លកខាកលើអែនោះទេ …
    សវែរីស៊ិដាក់ទិហ្វលិពស៍, អាយទិង🙂

  13. achharia និយាយថា៖

    PS , ថាម្ដងទៀតក៏បាន វែរីស៊ិដាក់ទិហ្វលិពស៍ មែនណា!

  14. ខ្មែរ ចំណាន និយាយថា៖

    ផ្កាយ!​ ពិតជាពូកែតាមដានមែនហ្មងហើយ តែបើនិយាយតាមការពិតទៅជាធម្មជាតិរបស់មនុស្សលោក
    ផ្កាយកុំទៅប្រកែប្រកាន់អីហាហា

    • pkay_sour និយាយថា៖

      អូចំណាន អរគុណ អរគុណ តែផ្កាយមិនមែនជាអ្នកតាមដានផង នេះគឺដកស្រង់ពីគេសុទ្ធសាធ អាគិគិៗៗៗ ផ្កាយមិនចេះប្រកាន់អីផ្តេសផ្តាសហេ ជាពិសេសមិនចេះប្រកាន់​នឹងខ្លួនឯង​ទាល់​តែសោះម៉ង😛

  15. ញ៉ុមសព្វថ្ងៃ និយាយថា៖

    ផ្កាយនិយាយថាជាប់សាចើឈាមនឹងគឺត្រូវហើយ, ព្រោះយើងមានឈាមជ័រជាខ្មែរដូចគ្នានោះអី, មិនថាចឹងណ៎?

  16. ញ៉ុមសព្វថ្ងៃ និយាយថា៖

    មកផ្ទះផ្កាយថាចង់ញាំបាយ, ស្រាប់តែមកដល់, ផ្កាយញាំអស់រលីង

  17. So what is your name in Facebook ??? I 1 2 to be your friend na bong !!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s