កិច្ចសន្យាមុននឹងស្រលាញ់បង

ស្អីគេ​? ស្រលាញ់​គ្នា​ក៏​ចាំ​បាច់​មាន​កិច្ច​សន្យា​ដែរ​ឬ? ​តើ​ជាកិច្ច​សន្យា​អ្វីទៅ? តើ​កិច្ច​សន្យា​នឹង​មាន​ប្រសិទ្ធ​ភាព​បាន​ប៉ុន្មាន​ដែរ? តើ​មាន​អ្វី​កើត​ឡើង បើ​​ធ្វើ​ខុស​នឹង​កិច្ច​សន្យា ? មើល!! មើល!!! តោះ​នាំ​គ្នា​មើល​កិច្ច​សន្យា​បុរស​ភេទ​បន្តិច​ទៅ​មើល​ ថា​តើមានអ្វីខ្លះ? 😀

  • ត្រូវ​រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ
  • មិន​ត្រូវ​ទូរសព្ទ​ទៅ​សួរ​បង​ថា : នៅ​ឯណា? កំពុង​ធ្វើអ្វី? ពេល​ណា​មក​ផ្ទះ​វិញ?រាល់​គ្រប់ពេល​ដែល​បង​ចេញ​ទៅ​ក្រៅ​ផ្ទះ​ឡើយ ព្រោះ​វា​ធ្វើ​ឲ្យ​ខូច​សមាធិ(ញ៉ែ​)របស់​បង។(គួរ​ជឿ​បាន​ដែរ​ហ៎?)

  • បើ​ខល​ទៅ​មិន​លើក ហាម​ខល​ទៅ​ទៀត​ដាច់​ខាត ព្រោះ​បង​កំពុង​ជាប់​រវល់​​ញ៉ែ ​ពេល​ទំនេរ​បង​នឹង​ខល​មក​វិញ​ហើយ ហើយ​ហាម​ផ្តាច់​ខល​ជាប់ៗ​គ្នា​មិន​ឈប់ ហើយ​ខល​ម្តងៗ​ក៏​មិន​ត្រូវឲ្យ​រោទិ៍​លើស​ពី២​ដងដែរ ។​ (ខ្ពើម​ខល​ទៅរហូត​ម៉ង អាគិគិៗៗៗ)

  • មិន​ឲ្យ​មាន​បញ្ហា​អ្វី​ឡើយ បើ​មិន​ចាប់​បាន​ថាប​ង (លួច) ឲ្យ​ភ្នែក​ស្រី​ផ្សេង បាន​ជា​បង​ឲ្យ​ភ្នែក​គេ ព្រោះ​គេ​ឲ្យ​ភ្នែក​បង​ដែរ បើ​មិន​ឲ្យ​ត្រលប់​ទៅ​វិញ​ខ្លាចគេអន់​ចិត្ត។(ឃើញ​អត់​ ឃើញ​អត់​ ចេញកន្ទុយ​មក​ហើយ​តើ :p )

  • មិន​ត្រូវ​មាត់​តូច មាត់​ធំ ឬ​ជេរ​បញ្ជោរ​ពេល​បង​ចូល​ផ្ទះ​យប់​ជ្រៅ ឬ​ដាច់​យប់​ជា​ដាច់​ខាត

  • ហាម​ដាច់​ខាត​លើក​ទូរសព្ទ​បង ពេល​បងមិននៅ។

  • បើ​មាន​មិត្តភក្តិ​បង​មក​យក​ទៅ​ផឹក​ស៊ី ត្រូវ​ធ្វើ​មុខ​ឲ្យ​រីករាយ មិន​ត្រូវ​សម្តែង​អាការៈ​បែប​មិន​ពេញ​ចិត្ត​នោះ​ទេ វា​ធ្វើ​ឲ្យ​ធ្លាក់​កូដ​ដល់​បង

  • បើ​បងនាំដើរ​ទិញ​អីវ៉ាន់​នៅ​តាម​ហាង ឬ​ផ្សារ​ទំនើប​នានា ពេល​ដើរ​មិន​ត្រូវ​ធ្វើស្និត​ស្នាល កាន់​ដៃ​កាន់​ជើង​អី​​ទេ ព្រោះ​បងខ្មាស់​គេ (ខ្លាច​ញ៉ែ​ស្រី​ផ្សេង​មិន​បាន​ថា​ទៅ) ហើយ​អីវ៉ាន់​គ្រាន់​តែ​មើលៗ​ទៅ​បាន​ហើយ បើ​មិនចាំ​បាច់ខ្លាំង​មិន​បាច់​ទិញ​ទេ ជា​ពិសេស​គ្រឿង​សំអាង​ហាម​ផ្តាច់​។

  • បង​ប្អូន​ខាង​អូន​ដែល​អនុញ្ញាត​ឲ្យ​ចេញ​ចូល ឬ​នៅ​ក្នុង​ផ្ទះ​យើង​បាន​មាន​តែ​ម្នាក់​គត់ គឺប្អូន​ស្រី​អូន ។ ( ចង់​គំនិត​ខូច​ម៉ង )

ឃើញ​ថា​ប្រុសៗ​មិនច្រើន​ តែ​ក៏​មិន​តិច​ប៉ុន្មាន​ដែរ ដែលចង់​បាន​ចំនុច​ដូច​ខាងលើ​នេះ ។ ហើយ​បើ​សិន​នារី​ៗព្រម​ធ្វើ​ដូច​កិច្ចសន្យា​ដែល​បាន​ចែង​នេះ​មែន​មិន​ដឹង​ថា​ប្រុសៗ​ស្ញេញ​រីក​មុខ​ដូច​គ្រាប់​ជី​ប៉ុណ្ណា​ទេ​ណ៎?

យ៉ាង​ម៉េច​ដែរ​បង​ប្អូនទាំង​សុភាព​បុរស និងសុភាព​នារី ក្រោយ​ពីបាន​អាន​កិច្ច​សន្យា​ដែល​មាន​ចែង​ខាង​លើ​នេះ​ហើយ? តើមាន​អារម្មណ៍យ៉ាង​ណា​ដែរ? តើ​​បុរស​ៗ​ពិត​ជា​ចង់​បាន​កិច្ច​សន្យា​ដូច​ខាង​លើ​មែន​ឬ? តើ​នារី​ៗ​ព្រម​នឹង​ស្រលាញ់​បុរស​ដែល​ទាម​ទារ​កិច្ច​សន្យា​ដូច្នេះ​ដែរ​ហ៎? ?​ 🙂

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ប្លែក ប្លែក, ពីនេះពីនោះ and tagged , , , , , . Bookmark the permalink.

55 Responses to កិច្ចសន្យាមុននឹងស្រលាញ់បង

  1. acadbotom ថា:

    មានអីល្ទតើ តែដូចជាខាងស្រី ចាញ់ប្រៀបខ្លាំងណាស់ ផ្កាយឯងសុខចិត្តដែរហ៍?

    • pkay_sour ថា:

      ហេ!!!!!!! ល្អតើទៀត 😮 នេះណា មិនត្រឹមតែចាញ់​ប្រៀប​ទេ គឺ​ថា​អយុត្តិធម៌ខ្លាំង​ណាស់​លោក​ម្ចាស់​បាវ អាហិហិ ហាយ ហាយ 😦 បើ​មាន​ចឹង​មែន​ណា៎ ផ្កាយ​នឹង​សុខ​ចិត្ត សុខ​ចិត្ត​ថាមិន​មិន​ស្រលាញ់​ម្នាក់​នឹង​ជា​ដាច់​ខាត :p

  2. ភារម្យ ថា:

    បង​ប្អូន​ខាង​អូន​ដែល​អនុញ្ញាត​ឲ្យ​ចេញ​ចូល ឬ​នៅ​ក្នុង​ផ្ទះ​យើង​បាន​មាន​តែ​ម្នាក់​គត់ គឺក្មួយ​ស្រី​អូន 😆

  3. សុផាត ថា:

    យល់ព្រមហើយ សុំផ្តិតមេដៃសំរេចម៉ង!! 😀

  4. sidachan ថា:

    បើបានមនុស្សស្រីម្នាក់ល្អដូចជាផ្កាយនិយាយមែន
    ពិតជាសំណាងរបស់ខ្ញុំខំសាងពីជាតិមុនហើយ.
    មនុស្សស្រីអោយតែរៀបការរួចសុទ្ធតែក្លាយទៅជាខ្លាទាំងអស់.

    • pkay_sour ថា:

      សួស្តីចា៎! អរគុណសម្រាប់ការ​ចូលលេង​ទីនេះ 🙂

      និយាយថាសំណាងចឹង មានន័យថា​ចាន់ជាមនុស្ស​ប្រុសដូច​អត្ថបទ​ខាងលើដែរហ៎? តាមពិត​ទៅ​ខ្លារឺមិនខ្លាអាស្រ័យទៅលើ​ខាងប្រុសដែលទេ បើខាងប្រុសមិនធ្វើជា​ឆ្មារលាក់ក្រចក នោះ​ស្រីក៏មិនអាច​ជាខ្លាបានដែរ 🙂

  5. គ្រាន់តែជាសន្យាខ្យល់ប៉ុណ្ណោះ! កុំមកចង់បោកបងនោះ!

  6. Lovepeehs05 ថា:

    ភ្លេចសួរជីតាខ្ញុំ គាត់បានចុះកុងត្រាម៉េចខ្លះ ជាមួយយាយៗទាំង ៧ នោះ?

  7. Neo TinyDevil ថា:

    សួស្តី អ្នកមីងផ្កាយ​ ញ៉ុមអស់បានធ្វើការងារ​ហើយ រវល់តែអានកិច្ចសន្យាខាងលើហ្នឹងត្រូវម៉ាចម៉ង ចំចំនុចញ៉ុមចង់បាន ហេ​ ហេ។ សំសួរអ្នកទាំងអស់គ្នានៅប្លុកនេះតិច តើមាននរណាគេដឹងទេថាម៉េចបាន helpgetmoney.wordpress.com បើកលែងបានចឹង? ម៉េចបានគេបិទ រឺក៏ដូរអាស័យដ្ឋានដឹង?

  8. ប្រុញ ថា:

    កិច្ចសន្យានេះគួរធ្វើ ក្រោយពីរៀបការបាន១ខែ ព្រោះមុនរៀបការមេឃនៅចាញ់សំរស់អូនទេ 

  9. ღDreams☆of☆Shadowღ ថា:

    you have a beautiful website , I wish you a nice Saturday greetings from Germany ღDreams☆of☆Shadowღ

  10. Lovepeehs05 ថា:

    នៅប៉ុស្តខ្ញូំ មានក្បួនដើរញែរស្រី ទើបតែរកឃើញ ហើយអាចមើលពេលវេលា សម្រាប់ចុះកុងត្រាផងដែរ សូមចូលមើលតាមប៉ុស្ត វប្បធម៌-អរិយធម៌ខ្មេរ http://khm4education.wordpress.com

  11. Khmerling ថា:

    ធ្លាប់តែដើរក្បែររបងផ្ទះផ្កាយ ។ ថ្ងៃនេះឃើញមនុស្សអ៊ូអែ សុំចូលលេងផង មើលតើគេធ្វើអ្វី ?
    អូ! រឿងសន្យាស្នេហ៍ផង ។ តែមើលទៅដូចមិនមែនជាសន្យាទេ បើសន្យាគេក៏បានយើងក៏ចំណេញ ។ តែខាងលើនេះ បានតែម្ខាង ហើយម្ខាងទៀតអត់បានអីផង បានតែធ្វើតាម អ៊ីចឹងសូមហៅថា បទបញ្ជា ទើបត្រុវ ។ បើគេដាក់បញ្ជាចឹងមែន មិនបាច់សុខជាមួយគ្នាទេ​ ទៅរកផ្លូវចំពាមទៅ ។

    • pkay_sour ថា:

      ចា៎ ចា៎ ជំរាបសួរអ្នកភូមិផង របងតែមួយ ស្វាគមន៍ និងអរគុណសម្រាប់ការចូលលេង អញ្ជើញ​អង្គុយលេង​សិន មានទឹក​ពាង​ត្រជាក់ស្រឹដល់បេះត្នោតជូន​ផងណា៎ អាគិគិៗៗ

      នេះជាកិច្ចសន្យាដែល​គិតតែពីខ្លួនឯង ចង់ហៅថាបញ្ជាក៏បាន តែថា​អ្វីដែលសំខាន់​ខាង​ស្រីព្រមអត់?​គ្មានអ្នកណាព្រមទេមើលទៅនោះ ។ តែមិនអីហេ បើគេចង់ចឹង ចាំផ្កាយដាក់​កិច្ចសន្យាខាងស្រីម្តងមើល បើប្រុសធ្វើបាន នឹងបានគេហៅថាយុត្តិធម៌ 😀

      • Khmerling ថា:

        អរគុណសម្រាប់ការគួរសម
        បានទឹកពាងញ៉ាំចំជាពិសេសមែនថ្ងៃនេះ តែទឹកពាងអីអត់មានដង្កូវទឹកផងហ្នឹង ហើយសាបៗអាម៉េចមិនដឹង ។

        នឹងតាមដានកិច្ចសន្យាខាងស្រីទៀត ធ្ងន់ទេ មើលទៅ ?

      • pkay_sour ថា:

        អូ មិនបាច់គួរសមទេ សុទ្ធតែអ្នកភូមិយើងនោះអី 😀

        ទឹកពាងផ្ទះផ្កាយ ការពារ​ដង្កូវបានល្អ គ្រប់ជិតៗ មិនឲ្យរុយ​ពងដាក់បាននោះទេ ទឹកធម្មជាតិ ត្រង់ទឹកភ្លៀងធ្លាក់ពីលើមេឃ មានរសជាតិចឹងឯង 😛

        មិនធ្ងន់ប៉ុន្មានហេ គ្រាន់តែឆ្លើយតបទៅនឹង​កិច្ចសន្យាបុរសភេទតែប៉ុណ្ណឺងឯង 😀

  12. វិទ្យា ថា:

    កិច្ចសន្យាហ្នឹង ម្ចាស់ Post ព្រមអត់? បើព្រម ញុំយកតាំប៉ុង ទៅផ្ដិតមេដៃដល់ផ្ទះហ្មង 😀

  13. achharia ថា:

    កិច្ចសន្យាមុននឹងស្រលាញ់បង …

    ទៅខ្លាចអី ស៊ីញេខ្វោក ហើយគ្រាន់តែ
    នៅត្រង់កន្លែងស៊ីញេ បើកវង់ក្រចកសរសេរ
    តូចៗបំផុតស្ទើរមើលពុំឃើញដាក់បន្ថែមថា
    ( កិច្ចសន្យានេះនឹងអស់សុពលភាពវិញចាប់ពី
    ថ្ងៃចុះហត្ថលេខានេះទៅ ) 🙂

  14. Lovepeehs05 ថា:

    ផ្កាយមិនដែលចេះរាទេ ខ្លាចតែម្ខាងទៀត ! ឥឡូវក្បួនបានចម្លងរួចសព្វគ្រប់អស់ហើយ បានដាក់ក្នុង ប៉ុស្តវប្បធម៌-អរិយធម៌ខ្មែរហើយ សូមអញ្ជើញចូលមើល សាកមើលតាមត្រូវការ តែ Peehs05 មិនហ៊ាន ធានាថាពូកែសក្តិសិទ្ធិឬយ៉ាងណានោះទេ អាស្រ័យទៅលើជំនឿ របស់យើងម្នាក់ៗទៅចុះ ។ តែសូមប្រាប់លទ្ធផលផង ។ សូមចូលតាមប៉ុស្ត http://khm4education.wordpress.com សូមចុចរក ត្រង់យាមធ្វើដំណើរ តាមពិតប្រហែលដឹងគ្រប់គ្នាហើយ ខ្ញុំអត់ចេះតភ្ជាប់ អោយដល់កន្លែងនោះ តែម្តងទេ សូមជួយប្រាប់ផង សូមអរគុណ !

    • pkay_sour ថា:

      អូ អរគុណច្រើន សម្រាប់ការចែករំលែក តែថាសក្តិសិទ្ធិរឺអត់ អាស្រ័យលើទង្វើមនុស្ស​ និង​ការព្យាយាមច្រើនជាង៕ សម្រាប់តំណរភ្ជាប់អីនោះ សួរផ្កាយ ស្រាច់តែម៉ង ព្រោះ​អត់ចេះ​ដែរនឹងណា 😦

  15. long ថា:

    និយាយដើមប្រុសៗទៀតហើយ! ហាសហា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s