បង​មាន​កិច្ចសន្យា​ អូន​ក៏មាន​ដែរ ធ្វើ​បានទេ?

​​​វគ្គ​មុន​​ឃើញ​​ខាង​​បុរស​ៗ​​មាន​​កិច្ច​សន្យា​​មួយ​​សម្រាប់​​នារី​​ដែល​​ចង់​​ស្រលាញ់​ខ្លួន។ កិច្ច​សន្យា​​នោះ​​ពិត​​ជា​​គួរ​​ឲ្យ​​ខ្នាញ់​ចង់​ធាក់​មែន​​ទែន😀 ។ តែ​មិន​ថ្វី​ទេ អូន​​ស្រលាញ់​​បង អញ្ចឹង​​កិច្ច​សន្យា​ប៉ុណ្ណឹង​​អូន​​អាច​​ធ្វើ​បាន បើ​សិន​ជា​​បង​អាច​​ធ្វើ​​បាន​តាម​​កិច្ច​សន្យា​​អូន​​មុន ។:P😛😛😛 :P​

កិច្ច​សន្យា​​មុន​​នឹង​ស្រលាញ់​អូន គឺ​​មាន​លក្ខ​​ខណ្ឌ​​ស្រួលៗ មិន​​ច្រើន​​នោះ​​ទេ តើ​បង​អាច​ធ្វើ​បាន​ទេ?

  • ត្រូវ​ឈប់​ដើរ​លេង ស៊ី​ផឹក ពួក​ម៉ាក​ពួក​ភឿន​អី​ទាំង​អស់
  • ហាម​ទៅ​ញ៉ែ ឬ​ឲ្យ​ភ្នែក​ស្រី​ផ្សេង​ក្រៅ​ពី​អូន
  • ហាម​ស៊ី​ផឹក លែង​ល្បែង​ស៊ី​សង ជា​ពិសេស​ហាម​ផ្តាច់​រឿង​លេង​ស្រី
  • លុយ​កាក់​ដែល​រក​បាន ត្រូវ​យក​មក​ប្រគល់​ឲ្យ​អូន​ទាំងអស់
  • បើ​ចង់​ចាយ​វាយ ត្រូវ​មក​បើក​ពី​អូន ចំណាយ​តែ​លើ​រឿង​ដែល​ចាំ​បាច់​បាន​ហើយ ដូចជា​គ្រឿង​សំអាង​អូន​ជាដើម របស់​មិន​ចាំ​បាច់​មិន​បាច់​ទិញ

  • មុន​នឹង​ធ្វើអ្វី​មួយ​ត្រូវ​មក​សុំ​ការ​អនុញ្ញាត​ពី​ជា​អូន​ជា​មុន​សិន បើ​អូន​មិន​យល់​ព្រម​ទេ កុំ​សង្ឃឹម

  • បើ​ចង់​ចេញ​ទៅ​ក្រៅ ត្រូវ​មាន​ហេតុផល​ច្បាស់​លាស់ ហើយ​ត្រូវ​រាយ​ការណ៍​ឲ្យ​អូន​ដឹង​រាល់ ១០​នាទី​ម្តង

  • ត្រូវរ៉ាប់​រង​ការងារ​ក្នុង​ផ្ទះ​គ្រប់​យ៉ាង
  • ឪពុក​ម្តាយ​បង​ប្អូន​ខាង​បង បើ​មិន​ចាំ​បាច់​ទេ មិន​បាច់​មក​លេង​ញឹក​ញាប់​ពេក​ទេ ជា​ពិសេស​ម៉ែ​ក្មេក។

នេះ​ណា​គេ​ថា ឃើញ​ខ្លា​ដេក​ កុំ​ថា​ខ្លា​ងាប់​ មក​ចេញ​កិច្ច​សន្យា​អីណា៎ បើ​ខាង​ប្រុស​មាន រឿង​អី​ខាងស្រីត្រូវ​អត់? ដាក់​កិច្ច​សន្យា​មួយ​ដែល​ទៅ​មើល ដើម្បីកុំ​ឲ្យ​ខាង​ប្រុស​គេ​អន់​ចិត្ត​ថា​ខាង​ស្រី ស៊ីខ្សែ​លើគេ ដែល​គេ​មាន​កិច្ចសន្យា​តែ​ម្នាក់ឯង អាគិគិៗៗៗ😛

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ប្លែក ប្លែក, ពីនេះពីនោះ and tagged , , , , , . Bookmark the permalink.

76 Responses to បង​មាន​កិច្ចសន្យា​ អូន​ក៏មាន​ដែរ ធ្វើ​បានទេ?

  1. ភារម្យ និយាយថា៖

    😆 ដល់តាយូ!

  2. vsothea និយាយថា៖

    អានកិច្ចសន្យាទាំងពីរហើយ ដូចជាគ្មានចំណុចណាមួយត្រូវគ្នាសោះអាផ្កាយ តើធ្វើម៉េចបាននៅ​ជាមួយ​គ្នា​បានទៅ ? យ៉ាងណាក៏ សូមគាំទ្រខាងស្រី ៗ​ ដែរ តែសូមជំទាស់អារឿងលុយកាក់រកបានមោឲ្យទាំងអស់​ហ្នឹង​ដូចជាមិនសមទេហីផ្កាយ ឲ្យគេសុំលុយយើងដូចជាកូនក្មេងមិនកើតទេណា៎ ។ សង្ឃឹមថាផ្កាយអាច​រកបានម្ចាស់ជីវិត​ដូចដែលបានល័ក្ខខណ្ឌខាងលើហ្នឹង ហើយកុំភ្លេចហៅបងញ៉ាំការផងណា !

    • pkay_sour និយាយថា៖

      ចា៎បង គឺគ្មាន​ចំណុចណាត្រូវគ្នានោះទេ នេះគ្រាន់​ជាអ្វី​ដែល​ចង់​ឆ្លើយ​តប​ទៅ​នឹង​កិច្ចសន្យា​មនុស្ស​ប្រុស​នោះ​ឯង ។ បើ​ម្នាក់ៗប្រកាន់​គំនិត​អាត្មានិយមចឹងនោះ គឺ​នៅព្រៅរាងខ្លួន​ទៅល្អហើយ ដើម្បីកុំ​ឲ្យ​ពិបាក​កើតការ​ប្តឹង​ផ្តល់​នៅ​ពេលក្រោយ ។ រឿង​លុយ​កាក់​ មនុស្ស​ពីរនាក់​បើ​គេ​ស្រលាញ់​គ្នា​ស្មោះ​មែន​នោះ គេ​នឹង​លក​លៃ​ថា​ទុក​ខ្លួ​នឯង​ប៉ុណ្ណា? ឲ្យភរិយាប៉ុណ្ណាសមហើយ យើង​ក៏មិនចង់​បាន​លុយ​គេ​នោះដែរ ។ អរគុណ​បង ផ្កាយ​មិន​ចង់​បាន​ដូច​លក្ខ​ខណ្ឌ​ដូច​ខាង​នោះទេ សូមត្រឹម​តែសុខ​កាយ​សប្បាយ​ចិត្ត​ជាមួយ​មនុស្សដែល​យើងស្រលាញ់​ និងគេស្រលាញ់​យើង​នោះគឺប្រពៃណាស់ហើយ🙂

      • somada និយាយថា៖

        ពិតជារ៉ូមែនទិចមែនប្អូនស្រីបង បងពេញចិត្តប្រយោគចុងក្រោយរបស់ផ្កាយខ្លាំងណាស់ ។ នេះគឺជាគំនិត និង បំណងប្រថ្នារបស់មនុស្សស្រីគ្រប់រូបនៅលើលោកដ៏ធំទូលាយ ។ អញ្ចឹងសូម​ផ្តាំទៅបង ប្អូនប្រុស ៗ ទាំងឡាយសូមឲ្យមានចិត្តដូចមនុស្សស្រី ពេល​នោះសុភមង្គល​ពិត​ជាកើត​ឡើង​គ្រប់ទិសទីមិនខានឡើយ ។

      • pkay_sour និយាយថា៖

        រ៉ូមែនទិចអីបង? គ្រាន់តែជាអ្វីដែលផ្កាយ ហើយក៏ដូចជា​មនុស្សស្រីយើងមួយ​ចំនួនធំ​ចង់​បាន​តែ​រឿង​ពិតប្រាកដមិនដឹងថាបានដូច​អ្វីដែលប៉ងរឺក៏អត់ទេ ។ សូមព្រះប្រទានពរឲ្យអ្វីដែលបង​បាន​បួងសួង​បានសម្រេចដូច​ប្រាថ្នា ហើយ​មនុស្សស្រី​និង​មិនមែន​ទឹកភ្នែកទៀតនោះទេ😀

  3. Lovepeehs05 និយាយថា៖

    ខ្ញុំមិនទាន់បានដំណឹងពីជីតាខ្ញុំផង ម៉េចបានដូរដល់សំនួរថ្មីទៅហើយ !?

  4. សុផាត និយាយថា៖

    កន្លែងធ្វើការមានការប្រជុំបន្ទាន់ មានការអីចាំបងម៉ោពីប្រជុំវិញចាំនិយាយគ្នា ប្រញ៉ាប់ណាស់។😛 ប៉ុណ្ណឹងរូចខ្លួន

  5. ខ្ញុំចែករំលែក និយាយថា៖

    បះសក់! មិនលេងចូលរ៉េ!

  6. វិទ្យា និយាយថា៖

    ហាហា ពេលចុះកិច្ចសន្យាហើយ ទិញសៀវភៅធ៌មអោយខាងប្រុសមើលផងទៅចឹង….សាធុ សាធុ សាធុ🙂

  7. achharia និយាយថា៖

    ស្ដាប់ទៅ ដូចតឺងប៉ែសតាហ្មងហើយផ្កាយ !
    គេថាគ្រូកាច ​សិស្សខិលណា៎ !

    • pkay_sour និយាយថា៖

      មិនតឹងអីផងបើប្រៀបនឹងកិច្ចសន្យារបស់មនុស្សប្រុសនោះ ។ គ្រូ​កាចមកពីសិស្ស បើសិស្ស​មិនខូច គ្រូធ្វើ​ម៉េច​ដាច់ចិត្តធ្វើកាចនោះ?🙂

      • achharia និយាយថា៖

        បើថ្ងៃមួយ ឡានឬម៉ូតូក៏ខូចទូរស័ព្ទថ្មក៏មិនសូវកាន់
        ត្រូវយកទៅអោយជាងធ្វើទាំងពីរមុខ ហាសហា៎ …
        ផ្កាយតេទៅរកតបអត់កើត អស់ថ្ម ឡានខូចអីជាងធ្វើយូរ
        ប៉ុណ្ណាអស់ប៉ុន្មាន ធ្វើម៉េចដឹងបាន ?
        ហេហេ៎ …ខាងប្រុសប្រូតាមចិត្ត🙂

      • pkay_sour និយាយថា៖

        ប្រូតាមចិត្តក៏ប្រូទៅ ធ្វើម៉េចបើតាមមិនទាន់ តែដូចប្រាប់ចឹងកុំឲ្យតាមទាន់ បើតាមទាន់ តែ​សក់​មួយស​រសៃក៏មិនឲ្យរបូតដែរ ។🙂

  8. ឯណាស្ថានសួគ៌ អូសច្រលំ ឯណាសិទ្ឋបុរស ពេលកាហើយ

  9. សំណាង​ល្អ​ដែល​ខ្ញុំ​អត់​បាន​ទទួល​លក្ខខណ្ឌ​នេះ កុំ​អី​យ៉ុង​ម៉ាស៊ីន! អ្នក​ណា​ថា​រត់​មិន​ទាន់​យើង​ប្រុស​ៗ​នោះ? ប្រយ័ត្ន​តែ​គេ​គិត​តែ​ពី​ដេញ យើង​ចេះ​តែ​ពិរត់​ នោះ​ប្រាកដ​ជា​ដាច់​បាយ​ហើយ​យើង ។ មិន​បាច់​រក​ស៊ី​អី​ទេ គិត​តែ​លេង​បិទ​ពួន​ទៅ! “១០​នាទី​រាយការណ៍​ជូន​អូន​ម្ដង” ដូច​ជា​ញឺក​ពេក​ហើយ​ហ្អី ផ្កាយ?

    • pkay_sour និយាយថា៖

      ជំរាបសួរល្បង អរគុណដែលបានឈាងចូលមកលេង🙂

      មិនបានទទួលលក្ខខណ្ឌនេះក៏ព្រោះដោយសារ​ល្បង​មិន​សូវខិលខូចដែរ ហើយម្យ៉ាង​គឺ​ការ​ស្រ​លាញ់គ្នា​ដោយសុទ្ធតែចិត្ត មិនមែនការបង្ខិតបង្ខំ រឺក៏ដោយសារមូលហេតុណាមួយ ។ ​លក្ខខណ្ឌនេះគ្រាន់តែជាពាក្យលេងសើចសប្បាយប៉ុណ្ណោះ បើជាការពិតចឹងមែន មិន​បាច់យក​គ្នាជាប្តីប្រពន្ធនោះទេ ។ ១០នាទីម្តងដូចជាជ្រុលមែននឹង តែបើប្រៀបធៀបនឹង​ខាងប្រុស​វិញ​កិច្ចសន្យានេះគឺស៊ីសងគ្នានឹងណា៎😀

  10. ផ្កាយ​ដុះ​​កន្ទុយ​ និយាយថា៖

    សង្ស័យ​តែ​មាន​មែន​ទេ ផ្កាយ!

  11. sidachan និយាយថា៖

    បើយកប្រពន្ធបែបនឹងវិញមែនដើមទ្រូងបុរសៗប្រកដជា
    អោបគ្រាប់បែករង់ចាំតែថ្ងៃផ្ទុះទេ.
    ឬហៅម្យ៉ាងទៀតថា___ម៉ែប្រពន្ធ__.
    ដូចពីមុនចឹងខ្ញុំថាខ្លាឥឡូវខ្លាមែន.

    • pkay_sour និយាយថា៖

      បើយកប្រពន្ធចឹងបែកទ្រូង យើងកុំយកទៅ ខ្វះអីមនុស្សដែលស្រលាញ់ស្មោះនោះ?

      ខ្លា​ក៏ចេះស្រលាញ់កូនវាដែរ តែខ្លាចតែក្រពើតើ ដែល​មិនសូវដឹងល្អអាក្រក់នោះ😀

  12. ក្រពើ​ភ្នំ​វា​មិន​ធ្វើ​ទុក​នរណា​ទេ​ផ្កាយ! ប៉ុន្តែ​បើ​យក​វា​ទៅ​បង្កាត់​ជាមួយ​ក្រពើ​អូស្រ្តាលី​ទើប​វា​កាច ។

  13. Lovepeehs05 និយាយថា៖

    យូរណាស់ហើយចុះកុងត្រាឬកិច្ចសន្យា មិនទាន់ចប់ទៀត! ខ្លាចក្រែងតែសាមីខ្លួន គោរពមិនបានទេ! ទិចលោ ម៉ូតូអូនបែកកង់ រវល់ប៉ះកង់ម៉ូតូ បានជាយូរក្រដល់ផ្ទះ! សូមបងអភ័យទោស ឱ្យអូនផង! ឬក៏កិច្ចការសាលាច្រើនណាស់ ថ្ងៃនេះ! មេរៀនពិបាកៗណាស់! រវល់ធ្វើកិច្ចការសាលា! បានជាយូរក្រដល់ផ្ទះ! មានអីទៀត…! ម៉ូតូបែកកង់ហើយ បន្លាមុតជើងទៀត! ហើយជំពប់ជើងដួលទៀត! ប្រឡាក់ខោអាវអស់ហើយបង! ដងទឹកឱ្យអូនងូតតិច! តើទាំងអស់ហ្នឹងមានបញ្ចូលក្នុងកុងត្រាដែរអត់?

    • pkay_sour និយាយថា៖

      អូ សំបូរលែសមិនធម្មតាទេនៀក ។ ធម្មតាបោកគេបានតែម្តងៗទេ មិនជឿថាបោកបានរហូត​ហើយសាម៉ីខ្លួនក៏ចឹង បើ​ចង់បានជីវិតដែលរស់នៅក្នុងការគេចវេស ភូតកុហកគ្នាទៅវីញ​ទៅមក​គ្រប់ពេលចឹង សួរថាគេមានសេចក្តីសុខអត់? មិនយូរមិនឆាប់គង់តែ​បែកដដែលនឹង ។ សម្រាប់​កុកត្រា មិនចាំបាច់​ដល់គេបង្ខំនោះទេ បើយើងមានចិត្តអនុវត្តខ្លួនឯង​ទៅប្រពៃណាស់ហើយ🙂

  14. បុរិន្ទ និយាយថា៖

    មិនអីទេអូនបងផ្តិតមេដៃសិនហើយ ចាំកូនមួយចាំគិតទៀត។

  15. ប្រយ័ត្ន​ណា​ ផ្កាយ ប្រសិនជា​មាន​បុរស​ធ្វើ​ដូច​បុរិន្ទ​សរសេរ​ហ្នឹង ប្រាកដ​ជា​យ៉ាប់​ហើយ ទោះ​ជា​មាន​កិច្ចសន្យា​ប៉ុន្មាន​ទំព័រ​ក៏​ទប់​អត់​ជាប់​ដែរ😉 ។ សុំ​សួរ​មួយ​កុំ​ខឹង ហេតុ​អី​បាន​ជា​ដាក់​តែ​បបូរមាត់​ឲ្យ​គេ​មើល​ចឹង? អាង​ខ្លួន​មាន​បបូរមាត់​ស្អាត​មែនទេ?😉

    • pkay_sour និយាយថា៖

      មិនអីទេល្បង អរគុណដែលបានបារម្ហ ។ សម្រាប់ផ្កាយ​មិនចាំបាច់មានកិច្ចសន្យា​ដល់​ថ្នាក់​នឹង​ហេ តែកុំធ្វើឲ្យដល់ករ បើថាដល់ករហើយ ចាំមើល​តែសក់មួយសរសៃក៏មិនទុកឲ្យសល់ដែរ អាគិគិៗៗ ។ ចា៎សួរមកចុះ អត់ចេះខឹងផ្តេសផ្តាសទេ😀 ដាក់តែបបូរម៉ាត់មកពី​មុខ​ចាអាតពេក​ខ្លាច​គេឃើញហើយ​សន្លប់អស់ ចឹងហើយបានមិនហ៊ាននឹងណា៎😀

  16. ចៃដន្យ​ខ្ញុំ​មាន​ញាណ​ល្អ​ណាស់​មិន​ងាយ​សន្លប់​ទេ​ពេល​ឃើញ​ស្រី​ស្អាត​នោះ!😉 ។ បើ​ដល់​ក៝​ហើយ​ចាប់​បាច់​អី​នៅ​បង្អែរបង្អង់​ទៀត លែប​ចូល​តែ​ម្ដង​ទៅ​វា​ស្រេច​បាត់ទៅ​ហើយ🙂

  17. Lovepeehs05 និយាយថា៖

    នៅប៉ុស្តខ្ញុំមានចុះកងត្រាដែរ សូមចូលមើល ដាក់អក្សរច្បាស់ៗ នៅប៉ុស្ត

    http://khm4education.wordpress.com AND http://souriyavarman.wordpress.com

    ដាក់ជាឯកសារ pdf ត្រូវការដោនឡូត ទើបមើលឃើញ។

  18. ខ្មែរ ចំណាន និយាយថា៖

    សួស្តីផ្កាយអើយផ្កាយព្រឹក! បើកិច្ចសន្យាច្រើនម្លឹងៗ ចាំម៉េចនឹងអស់ទៅ😀
    គេថា ទង្វើឮខ្លាំងជាងសម្តីណាផ្កាយ😀

  19. siemreapprovince និយាយថា៖

    មើលទៅហាក់ដូចជាទំនងម្យ៉ាងដែរ ការដែលមាន​ប្លក់ផ្ទាល់ខ្លួន​ ដូច្នោះហើយបានជាខ្ញុំខំបង្កើតមួយនិងគេ។​ សូមជួយគាំទ្រផងណា​ http://siemreapprovince.wordpress.com​

  20. virakvann និយាយថា៖

    i dont know how to write blog in khmer and desinge like u can u help me to show the way pls comment me my blog is virakvann.wordpress.com and virakvann.blogspot.com
    thanks advance b u t 4 girl.

  21. ក្រៅពី​បបូរមាត់​ដ៏​ស្រស់ស្អាត​និង​ភ្នែក​ដ៏​មុតថ្លា​របស់​ផ្កាយ​ហើយ គឺ​គ្មាន​ដាន​ស្នាម​អ្វី​ដែល​ផ្កាយ​បន្សល់​ទុក​ឲ្យ​មើល​នៅ​ក្នុង​ប្លក​នេះ​ទេ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s