អាពាហិពិពាហ៍​បែប​ណា​ដែល​អ្នក​ចង់​បាន?

​​​និយម​ន័យ​នៃ​ពាក្យ​អាពាហិ​ពិ​ពាហ៍​គឺ មាន​ច្រើន​អា​ស្រ័យ​ទៅលើ​ការ​យល់​ឃើញ និង​ទស្សនៈ​របស់​មនុស្ស​ម្នាក់ៗ។ អាពាហិពិពាហ៍​អាច​កើត​ឡើង​ក្រោម​រូប​ភាព​ជា​ច្រើន​ ហើយ​គូ​ស្រករ​ខ្លះ​ក៏ទទួល​បាន​ជោគ​ជ័យ​ក្នុង​ជីវិតអាពាហិពិពាហ៍​របស់​ខ្លួន​ ឯអ្នក​ខ្លះ​ក៏​ទទួល​បរាជ័យ។ មូល​ហេតុ​គឺ បណ្តាល​មក​ពីការ​មិន​ចុះ​សម្រុង​គ្នា, ការ​ខ្វែង​គំនិត,​ ការ​មិន​អត់អោន,​ គ្មាន​អ្នក​ណា​ម្នាក់​ព្រម​ធ្វើ​ជា​អ្នក​ចាញ់, មិនមែន​ជា​មនុស្ស​ដែល​ខ្លួន​ស្រលាញ់,​ ការ​លួច​ភិត​ក្បត់, ការ​រារែង​ពីក្រុម​គ្រួសារ​, និង​ការ​ស្វែង​យល់​ពី​គ្នា​មិន​ទាន់​ច្បាស់​។ល។

  • ​​​​​​ចាស់​ៗ​ពីដើម​រៀប​ការ​ជា​មួយ​គ្នា​គឺ​ តាម​ការ​ទុក​ដាក់​របស់​មេបាដែល​ពេល​ខ្លះ​ខាង​ស្រី និង​ខាង​ប្រុស​សុទ្ធតែ​មិន​ដែល​ស្គាល់​គ្នា តែ​ពួក​គេ​ក៏អាច​ស្រលាញ់​ និង​រស់​នៅ​ជា​មួយ​គ្នា​រហូត​តកូន​ត​ចៅ​​បាន តែ​ខ្លះ​ក៏ទ្រាំ​រស់​នៅ​ក្នុង​នាម​ជា​ប្រពន្ធ។ សម្រាប់អ្វី​ដែល​ហៅ​ថា​សុភមង្គល​ ខ្លះ​ក៏ទទួល​បាន ខ្លះ​ក៏អត់ ។

  • ​​​ចំណែកគូស្រករ​សម័យ​ថ្មី​ស្រលាញ់​គ្នា​ប្តូ​រ​ផ្តាច់ បើ​ទោះ​មាន​ការ​បំបែក​ពី​ក្រុម​គ្រួ​សារ​ទាំង​សង​ខាងយ៉ាង​ណា​ក៏​មិន​ព្រមចុះចាញ់ តែចុង​ក្រោយ​ពេល​ដែល​បាន​រូម​រស់​ជាមួយគ្នា​បែ​រ​ជា​មាន​ការ​រកាំ​​រកូស​ បែកគ្នា​ដោយ​ឯក​​ឯង។ តែ​ក៏មិន​មែន​សុទ្ធ​តែ​បែប​នេះ​ទាំង​អស់​នោះ​ដែរ ព្រោះ​មាន​គូរ​ស្រករ​ខ្លះ គឺ​រៀប​ការ​ដោយ​ការ​ស្រលាញ់​ មិនមែន​ដោយ​ការ​បង្ខំ​ រឺ​ក៏ធ្វើ​តាម​ការ​រៀប​ចំរបស់គ្រួ​សារ ហើយ​គេ​ក៏​ទទួល​បានគ្រួ​សារ​មួយ​​ដែល​កើត​ឡើង​ពីការស្រលាញ់​យ៉ាង​មាន​សុភមង្គល។

​​​ពាក្យ​ចាស់​ថា “មនោ​សញ្ចេត​នា​គឺ​អាច​បង្កើតបាន”​ បើ​ទោះ​ដំបូង​មិន​ស្រលាញ់​ តែ​បើ​រស់​នៅ​ជាមួយ​គ្នា​យូរទៅគង់នឹង​ស្រលាញ់​គ្នា​មិ​នខាន​។ មែន ​គឺភាគ​ច្រើន​ដូច​អ្វី​ដែល​បាន​ពោលនោះឯង តែ​ក៏​មិន​ប្រាកដ១០០ភាគរយ​ ថាមនុស្ស​ដែល​រស់​នៅជាមួយគ្នា​នោះ ​គឺ​ជា​ការ​ស្រលាញ់​ដ៏ពិត​ប្រាកដ រឺ​ក៏​ធ្វើ​​ដើម្បីបំពេញ​កិច្ច​រឺ​យ៉ាង​ណា​នោះទេ។ រៀប​ការ​ដើម្បីគ្រួសារ​ ទាំង​ដែល​ខ្លួន​មាន​មនុស្ស​ដែល​ស្រលាញ់​រូច​ទៅ​ហើយ,​ ដើម្បីបំ​ពេញ​កាត្វកិច្ច​ជា​កូនស្រី, រៀប​ការ​ដើម្បីលុយ, រៀប​ការ​ដើម្បីរំដោះ​ភាព​នៅ​លីវ សួរ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​អ្នក​ដែល​ទទួល​សុភមង្គល​ក្រោយ​ពេល​រៀប​ការ​ដោយ​បែប​នេះ? គេរៀប​ការ​ដើម្បី​បំណង​មួយ វា​មិន​​មែន​ជាការ​ស្រលាញ់​ មិន​មែន​ជា​ការ​ពេញ​ចិត្ត បើ​គិត​ឲ្យ​ដល់​គឺ​ដូច​ជា​អយុត្តិធម៌សម្រាប់​ខ្លួន​ឯង និង​អ្នក​ដែល​ទទួល​អំពើ​ដែល​យើង​ប្រព្រឹត្តណ៍​ពេក​ហើយ ។

មិនថាពេលមុន រឺពេលបច្ចុប្បន្ននោះទេ ការ​រៀប​អាពាហិពិពាហ៍​ដោយ​មិន​បាន​ស្គាល់​គ្នា​ និងស្វែង​យល់​ចិត្តគ្នា​ជាមុន​គឺនៅតែមានក្នុង​សង្គម​រស់នៅ។ ខ្ញុំមិនដឹង​ថា​ការ​ដែល​ចាប់ផ្តើម​សាង​ជីវិត​ជា​មួយ​មនុស្ស​ដែល​មិ​ន​ធ្លាប់​ស្គាល់​នោះ​តើ​ត្រូវ​ចាប់​ផ្តើម​ដោយ​របៀប​ណា​នោះ​ទេ? តើ​ពិត​ជា​អាច​ទៅ​រូច​ដែរមែន​ទេ​សម្រាប់ការ​ចាប់​ផ្តើម​បែបនេះ? បើទោះ​ជា​គេ​ជា​មនុស្ស​ល្អ តើ​យើង​ចុះសម្រុងគ្នា​រឺ? តើ​គេ​អាច​មាន​ចិត្ត​ស្រលាញ់យើង​មែន? តើ​ត្រូវ​ប្រើ​ពេល​យូរ​ប៉ុណ្ណា​ទើប​អាច​សម្រប​​ចិត្ត​បាន​នោះ? តើយើង​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​នូវ​អ្វី​ដែល​យើង​មិន​ចង់​ធ្វើ​ដើម្បី​សេចក្តីសុខ​អ្នក​ដទៃ​ទៀត​រឺ?

​​​ចូលដល់ឆ្នាំ​២០១១នេះហើយ ការ​ចេះដឹង​ ការ​រៀនសូត្រ និង​បច្ចេកវិទ្យា​កាន់​តែ​រីកលូតលាស់ ឯនារី​ក៏​ត្រូវ​បាន​គេ​លើក​តម្លៃ​ច្រើន​ដែរ ខ្ញុំ​ជឿ​ថា​គ្រប់​គ្នា​សុទ្ធ​តែ​មិន​ចង់​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​មិន​ចង់​ធ្វើ​នោះ​ទេ។ តែ​ពេលខ្លះ​យើង​ក៏​មិន​អាច​បដិសេធ​វា​បាន ព្រោះ​ដោយ​សារ​កាលៈទេសៈ ពេលវេលា និង​បរិស្ថាន​ជុំ​វិញ​ដែល​បង្ខំ​ឲ្យ​យើង​ព្រម​ទទួល​នូវ​អ្វីដែល​យើង​មិន​ចង់​ធ្វើ​នោះ ដើម្បី​សេចក្តី​សុខ​មនុស្ស​ជាទីស្រលាញ់ និង​គ្រួសារ​របស់ខ្លួន។

​​​ចុះអ្នក​ទាំងអស់​គ្នា​វិញ តើ​អាពាហិពិពាហ៍​បែប​ណា​ដែល​អ្នក​ចង់​បាន? ជ្រើសរើស​ដោយ​ខ្លួន​ឯង? រឺ​ត្រូវ​តម្រូវ​តាម​គ្រួ​សារ?

បើ​អ្នក​ទាំង​អស់​គ្នា​សប្បាយ​ចិត្ត​នឹង​ឃើញ​កូន​រៀប​ការ​ ទឹក​ចិត្ត​ជាកូន​ស្រីកូន​នឹង​ព្រម​ធ្វើ​តាម​​បំណង​អ្នក​ទាំង​អស់​គ្នា​ តែ​សូម​កុំ​សួ​រ​កូន​ថា​ “កូន​​មាន​សេច​ក្តី​សុខ​រឺ​អត់?”

ទឹក​ចិត្ត​កូន​ស្រី​

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , , , , , , , . Bookmark the permalink.

46 Responses to អាពាហិពិពាហ៍​បែប​ណា​ដែល​អ្នក​ចង់​បាន?

  1. បុរិន្ទ និយាយថា៖

    បទពិសោធន៍មែនអ្នកគ្រូ តើអ្នកគ្រូការប៉ុន្មានដងហើយ?

  2. Putdelen និយាយថា៖

    បើយល់ល្អកុំរៀបការតែម្តងស្រួលជាង🙂

    • pkay_sour និយាយថា៖

      បើមិនបាច់រៀបការបានគឺស្រួលណាស់ តែ​ចិត្តជាកូនស្រីតែងតែគិត​ដល់​គ្រួសារជាធំ តើអាច​បណ្តោយតាមចិត្តខ្លួនឯងបានរឺ? បើធ្វើតាមចិត្តខ្លួនឯងគឺត្រូវ​ប្រឈរមុខនឹងការ​លះបង់របស់​គ្រួសារចេញសាង​ជិវិតឯករាជ្យ

  3. sidachan និយាយថា៖

    ចង់បានដូចជាអាពាពិពារណ៍_ទិព្វសូដាចាន់_ហាសហាៗៗៗៗ

  4. somada និយាយថា៖

    កើតមកជាមនុស្ស​ពិបាកអញ្ចឹងហ្ន៎​ ? បើតាមយោបល់ខ្ញុំគួរតែ​ព្យាយាមដើរឲ្យចំចំណុចកណ្តាល គឺធ្វើតាមចិត្តខ្លួនឯង​ខ្លះ និង ក្រុមគ្រួសារខ្លះ ។ ព្រោះថាឪពុកម្តាយសម័យឥឡូវនេះ គាត់​ក៏​មិន​ដាច់អហង្កា​​ដូចជំនាន់ដើមដែរ ឲ្យតែយើងជាកូន​មានហេតុផល​ច្បាស់លាស់ ហើយ​មនុស្ស​ដែល​យើង​ជ្រើសរើសដោយខ្លួនឯងនោះ ជាមនុស្ស​ប្រាកដប្រជា មានការងារ​ត្រឹមត្រូវ (មិនសំខាន់លើ​មាន​ ឬ ក្រនោះទេ ព្រោះទ្រព្យសម្បត្តិអាចរកបាន) មានចរិកសុភាពរាបសារ ប្រាកដជាអាចយកឈ្នះចិត្ត​ម្តាយ​ឪពុកយើង​ជាមិនខាន​ ។ ហើយចំពោះពាក្យដែលថាមិនឲ្យម្តាយឪពុក​សួរថា ​ “តើកូនមានសេចក្តិសុខ ឬ​ អត់នោះ ” ​បងគាំទ្រ​ ក្នុងករណីដែល​គាត់បង្ខំចិត្តយើង ព្រោះពេល​នោះអារម្មណ៍យើ​ងមិនស្ងប់ ដូច្នេះមាន​សំណួរជាច្រើនកំពុងចោទសួរខ្លួនឯង ។ ក្នុងនាម​ជាម្តាយម្នាក់នឹងគេដែរក្នុងពេល​នេះ​ ហើយគិតថាក៏មិន​ខុស​ពីអ្នកផ្សេងប៉ុន្មានដែរ បងសូមប្រាប់​ពីអារម្មណ៍​ដែលម្តាយឪពុកនៅលើលោកមាន​ចំពោះ​កូន​គ្រប់​គ្នា​វិញ​ថា កូន ៗ ប្រៀបដូចជាកែវភ្នែកទាំងគុរបស់លោក តើលោកសុខចិត្ត​ឲ្យ​កូន​ដែល​ខ្លួន​ស្រឡាញ់​ស្មើ​គ្រាប់​ភ្នែក​របស់លោក ទៅលំបាក​វេទនា​ និង គ្មានសុភមង្គលនោះ ?

    • pkay_sour និយាយថា៖

      ចា៎បង ជីវិតមនុស្សគឺ​ពិបាកចឹងឯង ។ សម្រាប់​ចំនុចកណ្តាលគឺ​គ្មាននោះទេ បើ​យើង​រើស​មួយ​គឺ​អត់មួយហើយ។ បើទោះ​ជា​គាត់​មិន​ដាច់​អហង្កា​ដូចជំនាន់ដើម ក៏គាត់​មិន​គាំ​ទ្រ និង​មិន​សូវទទួល​យក​ការ​សម្រេច​ចិត្ត​របស់យើងប៉ុន្មាន​ដែរ ។ ហេតុផល​មាន តែ​ហេតុ​ផល​យើង​គឺ​មិន​ត្រូវ​នឹង​អ្វីដែលគាត់​ចង់បាននោះទេ ។ ផ្កាយយល់ យល់​ថាអ្នក​ជាម្តាយស្រលាញ់​កូន មិន​ចង់​ឲ្យ​កូន​លំបាក​ ទើប​គាត់​រៀប​ចំទុក​ដាក់​អនាគតកូន ហើយ​ព្រួយបារម្ហ តែពេល​ខ្លះ​ការ​ស្រលាញ់​របស់​គាត់ គឺ​មិនស្រប​ទៅ​នឹង​អ្វីដែល​កូន​ចង់បាននោះទេ។ យើង​គ្មាន​អ្នក​ដែល​នឹង​ជ្រើស​រើស​បង្ហាញ​គាត់ តែ​យើង​ក៏មិន​ទាន់រូច​រាល់​ក្នុង​ការ​ទទួល​មនុស្ស​មិនស្គាល់ ហើយ​ត្រូវ​ចាប់​ផ្តើម​ការ​រស់នៅ​ថ្មី ជាមួយ​មនុស្សថ្មីៗឆ្ងាយពីគ្រួសារ​នោះដែរ។ គេ​ថា​មនុស្ស​ស្រី ឆាប់​ចាស់​ជាង​មនុស្ស​ប្រុស ហើយ​អាយុក៏​ជា​បញ្ហា​មួយ​ដែល​ត្រូវ​គិត បើទោះ​ចង់មិនចង់យើង​ក៏​នៅតែ​ជៀស​មិន​ផុត​ពី​ការ​គិត ។ វាមិនមាន​ភាពងាយស្រួល​ដូច​មនុស្ស​ប្រុស​ដែល​ចង់​សម្រេច និង​រង់​ចាំយូរ​ដល់​ពេល​ណាក៏​បាន ។

  5. បើ​អ៊‍ីចឹង​ជាតិ​ក្រោយ ប្រសិនជា​មាន​មែន​ខ្ញុំ​សុំ​មិន​កើត​ជា​មនុស្ស​ទេ! ស្អី​ក៏​ស្មុគ្រស្មាញ​ម្ល៉េះ!

    • pkay_sour និយាយថា៖

      ជិវិតមនុស្សគឺអញ្ជឹងហើយ បើមិនជាមនុស្សកើតជាអីវិញ?

      • ស្អី​ក៏​បាន​ដែរ​ឲ្យ​តែ​គេច​បាន ។ ជីវិត​សត្វ​ចាប​ដូច​ជា​មាន​សេរីភាព​ណាស់ ចង់​ទៅ​ណា​គឺ​ទៅ​នោះ​គ្មាន​រនាំង បើ​ទោះជា​វា​ពិបាក​ក្នុង​ការ​ស្វែង​រក​ចំណឺ​ក៏​មិន​ចាំបាច់​ប្រជែង​គ្នា​យក​ស្លាប់​រស់​ដូច​មនុស្ស​ដែរ ។ ទោះជា​ត្រូវ​ព្រាន​ប្រមាញ់​ស្លាប់​ក៏​ឆាប់​បាន​កើត​ម្ដង​ទៀត​ដែរ (ប្រសិនជា​មាន​ជាតិ​មុខមែន) ។

      • pkay_sour និយាយថា៖

        មិនអាចអញ្ចឹងទេ មិនថាសត្វ មិនថាមនុស្សសុទ្ធតែមានទុក្ខម្យ៉ាងម្នាក់ គ្រាន់តែមនុស្ស​មាន​ការ​គិត មាន​មនោសញ្ចេតនា និង​មាន​ការ​ឈឺចាប់ជាង​សត្វតែប៉ុណ្ណោះ តែមនុស្សក៏មានអ្វីដែល​ល្អ និង​សប្បាយជា​ង​សត្វ​ចាប​ជាច្រើនដែរ។ បើសិនជាអាចកើតជាដុំថ្មមិនស្រួល?🙂

    • somada និយាយថា៖

      កុំគិតអញ្ចឹងអីលោកខេមរបក្សីសាស្រ្តិន ជាតិជាមនុស្សនរណាក៏ប្រាថ្នាដែរ ។ សម្រាប់ខ្ញុំបើមាន​ជាតិក្រោយមែន នៅតែ​ប្រាថ្នាកើតជាមនុស្សដដែល ។

  6. Lovepeehs05 និយាយថា៖

    កុំគិតច្រើនពេក នាងទិព្វ សុដាចន្ទ នៅឋានសូគ៌ ក៏គេចមិនផុតដែរ បានចុះមករកតា នៅឋានកណ្តាល ទាល់តែបាន! មើលរឿងព្រេង នៅប៉ុស្ត http://khm4education.wordpress.com ហើយសម្តេចព្រះ បិតាជាតិ ក៏នៅមិនបានដែរ ព្រះអង្គក៏យាងចុះមកដែរ នៅប៉ុស្ត http://souriyavarman.wordpress.com ស្វាគមន៍ ប្រិយ៍មិត្ត!

  7. Tom Snfc និយាយថា៖

    ជឿតាមប៉ាម៉ាក​បើទោះខុសក៏មិនឈឺចាប់ខ្លាំងដូចដែលខ្លួនរើសមនុស្សខុសដែរ
    មនុស្សស្រលាញ់គ្នាមិនប្រាកដ៏ថាអាចរស់នៅជាមួយគ្នាបានឡើយ
    ស្រលាញ់គ្នា១០ឆ្នាំមិនស្មើរនឹងរៀបការហើយរស់នៅជាមួយគ្នា១ឆ្នាំទេ
    ញ៉ុមបានឃើញភាគច្រើននៃអ្នកស្រលាញ់គ្នារាប់ឆ្នាំ​បន្ទាប់ពីរៀបការហើយមិនបាន១ឆ្នាំផងមានរឿងរកាំ
    រកូសលែងលះហើយដែលញ៉ុមសួរទៅគេថាមុនរៀបការគេរស់នៅផ្ទះគេ​យើងនៅផ្ទះយើងអញ្ចឹងមិនបាន
    ដឹងថាគេជាមនុស្សប្រភេទនេះរឺជាមនុស្សប្រភេទនោះទេ
    ដល់ចុងក្រោយតើអ្នកណាជាមនុស្សគួរអោយអានិតនោះ?

    • pkay_sour និយាយថា៖

      ខ្ញុំយល់ពីចំនុចនេះ ហើយក៏មានមនុស្ស​ជា​ច្រើន​ដែល​អាច​រស់​នៅ​ជាមួយ​មនុស្ស​ដែល​មិន​ស្រលា​ញ់​ហើយ​អាច​រស់​នៅ​ដល់​ចាស់​រៀង​ខ្លួន ។ តែ​ក៏​មិន​ប្រាក​ដ​ថា​រស់​នៅល្អ​ទាំង​អស់ដែរ ។ មិនមែន​ថា​ព្រោះពេល​នេះ​យើង​មាន​អ្នក​ស្រលាញ់​នោះទេ តែ​ចំនុច​ដែល​ពិបាកទទួលគឺ ១ រស់​នៅ​ជាមនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់សោះ ២យើង​ជាស្រី​ហើយ​ទៅរស់នៅ​ខាង​គេ​តែ​ឯង​ដែល​ឆ្ងាយ​ពីគ្រួសារនិង​មិត្តភក្តិ ៣ធ្វើ​នៅរបរ​ដែល​យើង​មិន​ពេញចិត្ត ៤យើង​មិន​ទាន់​រូច​រាល់​ក្នុង​ការ​សាង​គ្រួសារ ហើយ៥ចំនុច​ចុង​ក្រោយ​គឺ​យើង​មាន​មន្ទិលក្នុង​ចិត្តហើយ ពិបាក​នឹង​ធ្វើ​ឲ្យ​ដាច់​ស្រលះ​ណាស់ ។ បងប្អូន​តិចណាស់​ទៅហើយ តើ​ត្រូវ​ឃ្លាត​ចាក​ឆ្ងាយ​ពីគ្រួសារទុក​ម្តាយ​នៅ​តែ​ឯង​ឬ? មិន​មែន​ថា​យើង​ទៅឆ្ងាយ​រហូត​មកមិនបាន​នោះទេ តែ​បើ​យើង​ទៅ​នៅខាង​គេហើយ ក៏​ពិបាក​នឹង​រក​ពេល​មក​ស្រុកកំណើត​ណាស់ យូរៗម្តង ហើយម្តាយនៅតែឯង កូន​ក៏ទៅ​ខាង​គេតែឯង ។ ផ្លាស់ប្តូរ​អ្វីៗថ្មីៗ​ទាំងអស់​ក្នុង​រយៈពេលខ្លីមួយយ៉ាងនេះ តើ​វា​ពិបាក​ក្នុង​ការ​សម្របយ៉ាងណា?

  8. Lovepeehs05 និយាយថា៖

    ជំនេះបាន តែត្រូវឆ្លងតាម peehs05 សិន!

  9. Emm និយាយថា៖

    កើតជាកូនស្រីពិតជាមិនងាយស្រួលមែន.. ខ្ញុំយល់ស្របណា៎!

    • pkay_sour និយាយថា៖

      ចា៎អរគុណ កូន​ស្រីគឺ​ត្រូវ​គិត​ដល់ក្រុម​គ្រួសារ​ បើទោះ​ជា​សង្គម​ឲ្យ​តម្លៃ​ច្រើន ក៏ពេលខ្លះ ស្ថានភាព និង​ពេលវេលាបង្ខំមនុស្ស​មិន​ឲ្យ​ស្រប​តាមចិត្តបានដែរ ។

  10. ខ្មែរ ចំណាន និយាយថា៖

    កំពុងស្ត្រេសចូលស៊ីពោះវៀន ប៉ះរឿងនេះបស់ផ្កាយគិតលែងចេញប៉ាដោយ​😀
    ខ្ញុំមិនគិតថាការរៀបការនឹងមានសេចក្តីសុខនោះទេ ព្រោះវាមានតែបន្ថែមភារៈ
    ឲ្យកាន់តែធ្ងន់ឡើងនោះអី​ តែបានជាមនុស្សរៀបការប្រហែលមកពីត្រូវការតពូជ
    មិនឲ្យដាច់ពូជនោះឯង :D​ រឺមានអ្វីច្រើនជាងហ្នឹងទៀត?​😀

    • pkay_sour និយាយថា៖

      អូបើស្រ្តេសចូលពោះវៀនចឹង បានរឿងនេះដឹងតែស្រ្តេសលែងហាន​ចូលទៀត​ហើយ​ ព្រោះថា​ត្រូវស្ទះកប់ៗតែម្តង ។ រៀបការ មានសេចក្តីសុខ​តាមបែបអ្នកមានគូ ហើយ​គេត្រៀមរូចរាល់ តែ​វាអាចនឹងទុក្ខសម្រាប់អ្នកមិនទាន់ចង់។ វាជាធម្មជាតិដែល​ត្រូវ​អនុវត្ត🙂

  11. វិទ្យា និយាយថា៖

    អីយ៉ាស!!! ចូលដល់វគ្គ មនោសញ្ចេតនាម្ដងវិញ

  12. Lovepeehs05 និយាយថា៖

    កុំភ្លេច នំកូឡាបក្រហម!

  13. ញ៉ុមសព្វថ្ងៃ និយាយថា៖

    ហូមវ៉ាក់អ៊ើ… សួរស្ដីផ្កាយ… សុំទឹកញាំផង…

  14. Lovepeehs05 និយាយថា៖

    ដំណើរ ដើរពេលព្រឹកថ្ងៃអង្គារ ច្រើនមានបញ្ហា ជាពិសេសពន្លឺធំ បើមិនរឿងនេះ រឿងនោះ តែខ្ញុំធ្លាប់ជួបប្រទះ គ្រោះថ្នាក់យ៉ាងខ្លាំង គឺភ្លូកឡាន មិនមែនតែខ្ញុំទេ មនុស្សជិត ៣០ នាក់ របួសនិងស្លាប់ផង ។ល។ ខ្ញុំមិនដែលចង់ដើរនៅពេលហ្នឹងទេ តែថ្ងៃនោះឮថា សម្តេចព្រះបិតា នរោត្តម សីហនុ នឹងយាងទៅបាត់ដំបង នៅព្រឹកថ្ងៃអង្គារហ្នឹង ។ ហើយបានដាក់សំនួរខ្លួនឯងថា បើព្រឹកហ្នឹងមិនល្អ តើហេតុអ្វីបានជាស្តេចផែនដី ធ្វើដំណើរពេលហ្នឹង ? ចឹងបានធ្វើដំណើរចំពេលហ្នឹង តែសម្រេចសម្រួច ស្តេចមិនបានយាងសោះ បែរជាខ្ញុំអ្នកយាងទៅហ្នឹង វាគ្រោះថ្នាក់ទៅវិញ ។ល។ តែនៅទីនេះ មានស្ត្រែសចូលពោះវៀនហ្នឹង មិនខ្លាំងទេ អាចដោះស្រាយបាន ។

    ប្រាប់ឈ្មោះនំហើយ នៅតែសួរទៀត យ៉ាប់តាហ្មង គឺនំកូឡាបក្រហម ។

  15. Lovepeehs05 និយាយថា៖

    នេះជាក្បួនខ្មែរបុរាណ ប្រហែលជាត្រូវ តែមានយល់សប្តចំឡែកមួយដែរ នៅយប់ថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារ នោះ គឺយល់សប្តឃើញពស់ត្បាល់និងពស់នាគរាជ នៅលើនិងក្នុងរូងភ្នំមួយ នៅទីក្រុងភ្នំពេញនេះឯង ។ បើតាមក្បួនកាត់សប្ត ប្រាប់ថាមិនល្អទេ ប្រហែលជាមានធ្វើអ្វីខុស ពីទំនៀមទំលាប់ដូនតា ដែលយើងគួរ ត្រូវគោរពតាមត្រកូលគ្រួសារនិមួយៗ ។ រឿងហ្នឹងដូចជាដឹងក្នុងខ្លួនរួចស្រេចទៅហើយ តែដូចជាការពារ មិនបាន ដូចជាងើបពីកេង ជ្រុលពេល គឺបានក្រោកម៉ោង ៥ ទម្រាំងូតទឹកនិងរៀបចំឥវ៉ាន់ ម៉ោង ៦ ជាង ទៅហើយបាន បានចេញដំណើរ ហើយទំរាំដល់បែនឡាន ម៉ោង ៧ ព្រឹកទៅហើយ ។ រកឡានបានចំអ្នក បើកប្រហែលស្រវឹងតិចៗផង បើកឡានវ៉ាគេនៅម្តុំព្រែកក្តាម ប៉ះទង្គិចនឹងរម៉កម៉ូតូគេ ដែលបើកបញ្ច្រាស ទិស រួចរត់ចោលឡាន ។ ថាមិនទៅមុខទៀតទេ ចង់ត្រឡប់មកភ្នំពេញវិញ ហេតុភេទមិនស្រួលទេ តែមិនមានអីជិះមកវិញ ។ អង្គុយចាំបន្តិច មានឡានអាធំ (កាម៉ាស) មកពីភ្នំពេញទៅបាត់ដំបង ដាក់ឥវ៉ាន់យ៉ាងពេញ មនុស្សជិះក៏ពេញលើឥវ៉ាន់ ថាមិនទៅទេ តែអាពួកព្រូឡាន ជញ្ជូនឥវ៉ាន់ខ្លះបោះទៅ លើឡាន ចឹងទៅក៏ទៅ ។ ជិះនោះរាងផេលផាល អង្គុយមិនចង់ជាប់ ហើយថានឹងសុំគេចុះនៅផ្សារ ព្រែកលួង តែមិនទាន់ដល់ផង ខ្វះតែ ១ គីឡូម៉ែត្រទៀត មានឡានដឹកឈើអាធំ មកបញ្ច្រាសទិស បើក អត់ញញើតអីតិច ហើយឡានខ្ញុំជិះបើកគេចធ្លាក់ថ្នល់ ទៅខាងជើងថ្នល់ វាគ្រលែងបោះមនុស្សចោល ព្រោះថ្នល់វាខ្ពស់ប្រហែលជិត ៣ ម៉ែត្រ មនុស្សនិងឥវ៉ាន់ ធ្លាក់ពេញវាលស្រែកៀនថ្នល់ ហើយខ្ញុំហោះវិល ដូចកង្ហាល់ធ្លាក់លើអាចម៍បំណាស់ ឆ្អល់ចុកមួយសន្ទុះដែរ តែមិនអី ។ល។ រឿងនេះគ្រោះថ្នាក់ ដូចគេច មិនផុត បើចង់គេចផុត មានតែកុំចេញដំណើរពេលហ្នឹង មើលទៅ ។ រឿងនេះ អ្នកណាធ្វើខុសតិច ទទួលទោសតិច ធ្វើខុសច្រើនទទួលទោសក៏ច្រើន តាមទោសរបស់ខ្លួន នេះរឿងជំនឿដូនតា បែបយ៉ាង ហ្នឹងហើយ ខ្មែរចិនយួន ប្រហែលកាន់ជំនឿងហ្នឹងដូចគ្នា ។ល។

    • pkay_sour និយាយថា៖

      មិនមែនផ្កាយមិនជឿនោះទេ តែពេលខ្លះ​បើយើងជឿ​លើ​អបិយជំនឿពេក គឺ​ដូច​ជា​បង្អាក់ខ្លួន​ឯង​ពេកហើយ បើទោះ​មិនជឿ​ក៏មិនដែលប្រមាថដែរ គ្រាន់ពេលខ្លះយើង​អាច​ជៀស​បាន​ក៏​ជៀស បើមិនបាន​ក៏មិនដឹងធ្វើយ៉ាងម៉េចដែរ🙂

      ជាចុងក្រោយក៏សូមអរគុណ​មតិនិងបំណងល្អ​របស់លោកពូ ផ្កាយនឹងចងចាំទុកចា៎ អរគុណ🙂

  16. ញ៉ុមសព្វថ្ងៃ និយាយថា៖

    ផ្កាយលេងម៉ាក្បាច់, សន្លប់ស្ដូកម៉ង…

  17. ញ៉ុមសព្វថ្ងៃ និយាយថា៖

    អូ! អគុណណាផ្កាយ… មើលទៅបទពិសោធន៏ផ្កាយច្រើនណាស់… ញ៉ុមមិនដល់ផ្កាយទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s