កុំដើម្បីតែខ្លួនឯង

ទឹក​ភ្នែក​ហូរ​ទប់​មិន​បាន​ព្រោះ​ហេតុ​អ្វី? យើង​​នេះ​ជា​អ្វី​បាន​ជា​ត្រូវ​មក​ខូច​ចិត្ត? ហេតុ​អ្វី​ក៏យំ​បែប​នេះ​? (ចំប៉ក ប៉កដូច​គេ​វាយ​ក្បាលផូស… ផូស….​ ចឹង)

មុន​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វីមួយ​ កុំភ្លេច​នឹក​ដល់​ដំបូន្មាន​ដ៏ល្អរបស់​គេ​ ត្រូវ​ចងចាំ​ប្រយោគ​ខាង​ក្រោម​នេះ​ទុក​ក្នុង​ចិត្ត​ជានិច្ច (លឺហេ​ម៉ាប់​អូន?)

  • រៀន​យក​ចិត្ត​គេ​ដាក់​ចិត្ត​ឯង​ បើ​គេ​ជា​យើង​តើ​មាន​អារម្មណ៍​បែប​ណា?
  • ជម្រើស​ខ្លះ​យើង​គិត​ថា​ល្អ តែល្អ​សម្រាប់​តែ​យើង​ម្នាក់​ប៉ុណ្ណោះ (ឈឺ​តែ​ម្នាក់​ប្រើ​សើរ​ជាង​ឲ្យ​ឈឺ​ច្រើន​នាក់)
  • កុំ​ដើម្បីតែ​ចិត្ត​ខ្លួន​ឯង ធ្វើ​ឲ្យ​មនុស្ស​ផ្សេង​ទៀត​នៅជុំវិញខ្លួន​យើង​ពិបាក (ឲ្យ​តែ​គេសប្បាយ​ យើង​នេះ​ទឹក​ភ្នែក​ទឹក​សំបោរ​អី​ក៏ កុំខ្វល់ ទៅ​​អារម្មណ៍​ទៅស៊ីព្រលិត​បាតបឹង​អស់​ក៏ដោយ)
  • Everything Possible (ឈឺ​ចិត្ត​ឈឺ​ថ្លើមឈឺ​អីៗក៏​ដោយ ត្រូវ​ធ្វើ​មុខ​ស្ញេញ😀 ស្ញេញ😀 កុំ😦 )

នេះ​ជា​បំ​ណង​ល្អ​ណា៎ ហើយ​ក៏​ជា​ចម្លើយ​របស់​គេ​ដែរ យល់​ទេ? យល់ទេ? កុំ​នៅ​ចចេស​រឹង​រូសមុខ​​ក្រាស់​​ដល់​ណា៎​ទៀត​ណា៎ កុំដើម្បី​តែ​ខ្លួន​ឯង ​:)

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត and tagged , , , , , , , , . Bookmark the permalink.

33 Responses to កុំដើម្បីតែខ្លួនឯង

  1. តា ម៉ាប់ និយាយថា៖

    ដូច​ម៉េចទេ…

  2. Torrith និយាយថា៖

    ហេតុអ្វីក៍យំមែនទេ? គឺព្រោះអូនក្បត់កាពិត អារម្មណ៍យើងមិនមែនមិត្តទេ ចិត្តហួងហែងស្តែងអោយឃើញពីបេះដូង តាំងពីដំបូងគឺបងតែងមានអូនក្បែរ ក្នងចិត្តគិតថាជាមិត្តប៉ុន្តែទង្វើរជាស្នេហ៍ គ្រាន់តែម្នាក់ៗកុហកខ្លនឯង … (ចំប៉ក ប៉កដូច​គេ​វាយ​ក្បាលផូស… ផូស….​ ចឹង) មានន័យជាងស្រាផែនដីទៀត

    • pkay_sour និយាយថា៖

      ផូស ផូសហើយនៅមុខក្រាស់ដល់ណាទៀត? ដឹងថាដើរផ្លូវនឹងហើយ អ្នកណាក៏​ប្រាប់​ឲ្យ​ទៅផ្លូវ​នឹងដែរ ត្រូវគេទាក់​២ ៣ ជើង​ឲ្យទៅហើយ នៅ​ក្បាលរឹង​គិតធ្វើអីទៀត?

      បើគ្មានអ្នកណាខ្វល់? គេមិនស្រលាញ់

  3. វិទ្យា និយាយថា៖

    រៀនយកចិត្តគេដាក់ចិត្តឯង…..ស្រលាញ់តែអូនម្នាក់ បើមានពីរនាក់បងលាក់គ្មានអោយដឹងទេ😀

  4. ញ៉ុមសព្វថ្ងៃ និយាយថា៖

    ផ្កាយមានរឿងអាហូតម៉ងនេះ… ចឹងបានសមជា ១០០០បញ្ហា ១០០០រសជាតិមែនៗ

  5. Somada និយាយថា៖

    ស្រឡាញ់ខ្លួនឯងឲ្យច្រើនបំផុតតាមតែអាចធ្វើបាន អ្នកនៅក្បែរខ្លួនគឺទី ២ ។

  6. បុរិន្ទ និយាយថា៖

    តើទេវតាណាធ្វើអោយផ្កាយសួគ៌ឈឺចាប់ណ៎?

  7. achharia និយាយថា៖

    កុំដើម្បីតែខ្លួនឯង !
    ផ្កាយនិយាយត្រូវ ខ្ញុំគាំទ្រ😀

  8. Lovepeehs05 និយាយថា៖

    ចុះដើម្បីពីរនាក់ បានអត់?

  9. ក្មេងស្រែ និយាយថា៖

    «being a human, not being selfish, just like you not being a human.
    ជាមនុស្ស, បើ​មិន​អាត្មា​និយម, ប្រយ័ត្ន​រន្ទះ​បាញ់!»

    khm3ngsr3

    • pkay_sour និយាយថា៖

      តើយើងអាចមិ​នខ្វល់ពី​អារម្មណ៍អ្នកជុំវិញខ្លួនយើង​បានដែរ? ពេលខ្លះក៏ធ្វើ​ដោយ​មិន​សប្បាយ​ចិត្តក៏ត្រូវតែធ្វើ

      • ក្មេងស្រែ និយាយថា៖

        មិន​មែន​តាម​លើក​ហ្នឹង, មិនមែន​សប្បាយ​លើក​ហ្នឹង គាត់​សប្បាយរហូត​ឯណា? អ្វី​ក៏​ត្រូវ​មាន​ព្រំដែន, អ្វី​ក៏​ត្រូវ​មាន​ការ​បញ្ចប់! កុំ​ចង់​សប្បាយ​ច្រើន​ពេក ព្រោះ​កាន់​តែ​សប្បាយ កាន់​តែ​មាន​អារម្មណ៍​ថា​បាត់​បង នៅ​ពេល​ដែល​ការ​សប្បាយ​ចប់​សព្វគ្រប់!

      • pkay_sour និយាយថា៖

        ទោះមិនសប្បាយរហូត តែក៏ជាអ្វីដែលគាត់ចង់បាន ហើយអ្នកគ្រប់គ្នាចង់បាន។ អ្នកណា​កំណត់? មកពីយើងគ្មានជំនឿចិត្តលើខ្លួនឯង តើម្តាយណាមិនចង់ឲ្យកូនល្អ? តែបើខុស ក៏​គាត់គ្មានចេតនា អាចនិយាយថា នេះជាកម្មយើង ។ មិនថា​ដើរផ្លូវណា យើង​គឺនៅតែ​មិន​ស្ងប់​ ចឹងបើ​ដើរផ្លូវដែរ​យើង​មិនស្ងប់តែជាការ​សប្បាយចិត្តអ្នកជុំវិញខ្លួន តើមិនប្រសើរទេរឺ?

  10. somada និយាយថា៖

    ក្មេងស្រែនិយាយអញ្ចឹងត្រូវចិត្តខ្ញុំម៉ាច់តែហ្មង ខ្ញុំជឿថាមនុស្ស៩០% ដែលគិតបែបនេះ​ គ្រាន់តែមិនបង្ហាញឲ្យគេដឹងតែប៉ុណ្ណោះ ។

    • pkay_sour និយាយថា៖

      មនុស្សជាច្រើនគិតបែបនេះ តែក្នុង​ការសម្រេចចិត្ត​ដើម្បីគ្រួសារ ខ្ញុំជឿថាក្នុងនាម​ជា​កូន​ស្រី ពិត​ជា​មិន​ដាច់​ចិត្ត​ដើម្បី​តែខ្លួនឯង​នោះទេ

  11. Crazynas និយាយថា៖

    ក្មេង​ស្រែ​និយាយ​ថា ជា​មនុស្ស, បើ​មិន​អាត្មា​និយម, ប្រយ័ត្ន​រន្ទះ​បាញ់! ត្រូវ​ម៉ាច់! ឡូយ​មែន! សុំ​រើស​ទុក​ មួយ! សូម​ទៅ​វិញ​ហើយ មិន​រំខាន​យូរ​ទេ! ព្រោះ​មិន​សូវ​ចេះ​សា​សង​ផ្ដោះ​ផ្ដង​ពាក្យ​ណែហា! បាយៗ! ផ្កាយ​សួគ៌! សូម​ឲ​មាន​គេ​ស្រឡាញ់​ច្រើន!

  12. ញ៉ុមសព្វថ្ងៃ និយាយថា៖

    ឃើញទេៗ… មានគេជូនពរផ្កាយទៀតហើយ… បើញ៉ុមវិញសុំអោយតែមិត្តភក្តិក្នុងភូមិបានសុខទេ…🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s