ភាពខុសគ្នារវាងភេទស្រី និងភេទប្រុស

ភាព​ខុស​គ្នា​រវាង​ភេទ​ស្រី​ និងភេ​ទប្រុស​ត្រូវ​បាន​កំណត់​តាំង​ពី​យើង​​នៅ​ក្នុង​ផ្ទៃ​របស់​ម្តាយ​ម្ល៉េះ​។ ភាព​ខុស​គ្នា​របស់​ខួរ​ក្បាល ចាប់​ផ្តើម​ឡើង​ដោយ​ការ​ខុស​គ្នា​របស់​ក្រូម៉ូ​សូម ជា​ទូ​ទៅ​ក្រូម៉ូសូម XXជា​នារី ឯ XY​ជា​បុរស។

នាំ​គ្នា​សង្កេត​មើល​ភាព​ខុស​គ្នា​រវាង​ភេទ​ទាំង​ពីរ :

  • កាល​នៅក្មេង
  • ក្រោយ​ពី​កើត​មក​ក្មេង​ស្រី​ចូល​ចិត្ត​សម្លឹង​មើល​មុខ​មនុស្ស ហើយ​ចាប់​ទទួល​ការ​លួង​លោម​របស់​ម្តាយ រឺ​អ្នក​មើល​ថែ​ល្អ​ជាង​ក្មេង​ប្រុស តែ​គេ​ខ្លាច​សម្លេង​ណា​ប្លែកៗ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ក្មេង​ស្រី​មាន​ប្រសាទ​ទទួល​ស្តាប់​ល្អ​ជាង​ក្មេង​ប្រុស។ ឯង​ក្មេង​ប្រុស​ចូល​ចិត្ត​សម្លឹង​មើល​វត្ថុ​ផ្សេងៗ​ជាង។

    ពេល​ចូល​វ័យ​កុមារ ក្មេង​ស្រី​ចូល​ចិត្ត​លេង​ល្បែង​ណា​ដែល​មិន​សូវ​ប្រើ​កម្លាំង រឺ​ចលនា​ខ្លាំង ហើយ​បើ​ក្មេង​ចូល​ថ្មី​ក្មេង​ស្រី​នឹង​ឆាប់​ទទួល​ស្គាល់​ហើយ​ស្និទ្វស្នាល​ជាង។ ឯង​ក្មេង​ប្រុស​ច្រើន​ធ្វើ​ព្រងើយៗ ហើយ​ចូល​ចិត្ត​លេង​យ៉ាង​ខ្លាំងក្លា រត់​លេង​កណ្តាល​វាល ហើយ​ឆ្ងល់​ពី​នេះ​ពី​នោះ​គ្រប់​បែប​យ៉ាង។

  • ចូល​វ័យជំទង់
  • ក្មេង​ប្រុស​មាន​កម្រិត​អ័រម៉ូន​តេស្តូតេរ៉ូនTestosterone ច្រើន​ជាង​ក្មេង​ស្រី​ដល់​ទៅ​២០​ដង ដែល​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ពុះ​កញ្ជ្រោល​ងប់​ងុល​ទៅ​លើ​រឿង​ភេទ​​ខ្លាំង​ជាង​ក្មេង​ស្រី ហើយ​ក៏​ធ្វើឲ្យ​មនុស្ស​ប្រុស​មាន​ភាព​ច្រងេង​ច្រងាង កម្រោល មាន​ចិត្ត​ចង់​ឈ្នះ​ចាញ់ ពុះ​ពារ មាន​ជំហរ​រ៉ឹងប៉ឹង ជឿជាក់ និង​ម្ចាស់​ការ​ខ្លួន​ឯង​ជាង​មនុស្ស​ស្រី ។ តែ​ពេល​មនុស្ស​ប្រុស​កាន់​តែ​ចាស់​អ៉រម៉ូន​នេះ​នឹង​ថយ​ចុះ ធ្វើ​ឲ្យ​ពួក​គេ​លែង​កម្រោល។

    ឯ​ក្មេង​ស្រី​មាន​ការ​ប្រែប្រួល​អ័រម៉ូន​នេះ​ជា​ចង្វាក់​ឡើង​ចុះ​ទៅតាម ការ​មករដូវ ដែល​ធ្វើ​ឲ្យ​នារី​តែង​មាន​បញ្ហា​ខាងអារម្មណ៍ ឆាប់ខឹង ឬ​ម៉ួរម៉ៅ​នៅ​ចន្លោះពេលនោះ ។

  • ភាពឆ្លាតខាងផ្លូវអារម្មណ៍
  • ខួរ​ក្បាល​មនុស្ស​ប្រុស​មាន​លក្ខណៈ​ពិសេស​ម្យ៉ាង ដែល​បែក​​ចែក​ការងារ​ជាក់​លាក់​ជាង បែប​បទ​ក្នុង​លំហ រយៈ​ចំងាយ​និង​ភាសា ហើយ​មាន​ការ​គិត​បែប​ម្ខាងៗ ឬ​បែប​ដាច់ខាត​ជាង និង​ពូកែ​មើល​ផែនទី ( ពូកែ​ខាង​ភ្នែកម៉ង​ណ៎? ។) ឯង​មនុស្សស្រី​ច្រើន​គិត​បែប​ថ្លឹង​ថ្លែង​រារែក តែ​មនុស្ស​ស្រី​ពូកែ​ពិនិត្យ​ស្ថានការណ៍​ដោយ​ភាព​រូម និង​សង្កេត​រឿង​លម្អិត​តូចតាច ដូចជា​ការមើល​ទឹក​មុខ និង​ពិចារណា​ចរិត​និស្ស័យ​បាន​ល្អ​ជាង​មនុស្ស​ប្រុស ។ ជា​ទូទៅ​មនុស្ស​ស្រី​មាន​ញាណ​ទទួល​ដឹង និង​ឈ្វេង​យល់​ពី​បណ្តាញ​រឿង​ធំ​ៗ មាន​ប្រសិទ្ធភាព​ជាង​បុរស ។ ( ណ៎​ឃើញ​ហេ មក​ពី​មនុស្ស​ស្រី​គេ​គិត​បាន​ដិត​ដល់​ជាងណា៎ :p )

  • ក្តីស្នេហានិងអាពាហ៍ពិពាហ៍
  • នារី​ត្រូវ​ការ​ភាព​ស្និទ្ធស្នាល​ខាងអារម្មណ៍ បង្អែក​ពឹងពាក់ ហើយ​ពូកែ​រអ៊ូ​មិន​ចេះ​ធុញ ព្រោះ​នារី​ឲ្យ​តម្លៃ​ខ្ពស់​បំផុត​ទៅលើ ចំណង​មេត្រីល្អៗ និង​ទ្រព្យ​សម្បត្តិ ។ រីឯ​បុរស​វិញ​ខួរក្បាល​តាក់​តែង​មក​មិន​សូវ​បញ្ចេញ​អារម្មណ៍​ពី​ខាង​ក្នុង​ច្រើន​ពេក​ទេ ( បើ​ខឹង​មិន​ចេះ​​រអ៊ូ​ច្រើន​ហេ វ៉ៃ​យក​ម៉ង អា​គិគិៗៗ បើ​នារី​បាន​តែ​រអ៊ូៗ ហើយ​ក៏​ហ៊ី មិន​ដែល​ចង់​វ៉ៃដុំ​អ្នក​ណា​ហេ​ចា៎ ) ហើយ​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ អំណាច ផល​កម្រៃ និង​ឥស្សរភាព ។

  • ជីវិតការងារ
  • បុរស​ច្រើន​មាន​ទស្សនៈ​ក្នុង​ការងារ​បែប​ងប់​នឹងការងារ ឈ្លក់​នឹង​ជោគជ័យ​មិន​សូវ​ចេះ​យល់​ចិត្ត ព្រងើយ​កន្តើយ​ទៅ​លើ​តម្លៃ​បុគ្គល ។ ចំណែក​ឯ​មនុស្ស​ស្រី​តែង​ផ្តល់​សារៈ​សំខាន់​ទៅ​លើ​ចំណង​មេត្រី​រវាង​គ្នា​នឹង​គ្នា។

    សរុបសេចក្តីមក មនុស្សយើង​តែង​មានចិត្ត​គំនិត​បំណង​ប្រាថ្នា​​ដូច​ៗគ្នា មិនចំពោះ​ថាភេទណាជាភេទណាទេ ​តែ​មាន​ការ​ពិត​ ខួរ​ក្បាលរបស់​មនុស្ស​ក្នុង​ភេទ​នី​មួយ​ៗ ត្រូវ​បាន​កំណត់​មក​ឲ្យ​មានលក្ខណៈ​ពិសេស​រៀង​ខ្លួន ព្រម​ទាំង​សភាវគតិ​ដោយ​​​ធម្មជាតិ​ និង​អ័រម៉ូន​របស់​ភេទ​នីមួយៗ ក៏​មាន​ថាមពល​ជំរុញ​ខុសៗគ្នា ដែល​ធ្វើ​ឲ្យ​បុរស​នារី មាន​អារម្មណ៍ ការគិត និងការ​ប្រព្រឹត្ត​ផ្សេង​ៗ​ពី​គ្នា ទោះ​បី​ជាខួរ​ក្បាល​​ក្នុង​ភេទ​នី​មួយៗ​មិន​មែន​ជា​អ្នក​​បញ្ជា​​គ្រប់​​យ៉ាង​​ក៏​ដោយ តែ​​យើង​​ម្នាក់​​ត្រូវ​​បាន​​ដុស​​​ខាត់​​បញ្ជុះ​​បញ្ជូល​​ដោយ​​ខួរ​​ក្បាល​ដែល​មាន​លក្ខណៈ​ដោយ​ឡែក​​ខាង​​ភេទ​​នេះ​។ ហេតុ​​នេះ​​បើ​​យើង​​យល់​​ដិត​​ដល់​​អំ​ពី​​រឿង​នេះ​ វា​​អាច​​នឹង​ជួយ​ជា​ប្រយោជន៍​​ដល់​​យើង​បាន​​​យ៉ាង​​ច្រើន​​ផង​​ដែរ។

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ប្រាជ្ញាជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , , , , . Bookmark the permalink.

25 Responses to ភាពខុសគ្នារវាងភេទស្រី និងភេទប្រុស

  1. តា ម៉ាប់ និយាយថា៖

    ប៉ិនវិភាគ​មែន​យាយ ឲ្យ​មេជើង​១!

  2. អាញ៉េអាញ៉ៃ សរុបទៅមនុ្សប្រុសនឹងមនុស្សស្រី ខុសគ្នាត្រង់ មនុស្សប្រុសមានកំសៀវទឹក ឯមនុស្សស្រី មានដែកដុសឆ្នាំង ជាទូទៅមនុស្សប្រុសថ្លៃជាងព្រោះមានដៃយួ😀 ។(សុំទោសបើនិយាយជ្រុសជ្រួស)

  3. monyrinataro និយាយថា៖

    មើលហើយ ដូចជាឃើញលើកជើងស្រីគ្នា​ឯងជាច្រើនមែនទែន ផ្កាយ!

  4. ភារម្យ និយាយថា៖

    យិយមកខាងលើ ស្រ្តីដូចល្អជាងបុរស!

  5. វិទ្យា និយាយថា៖

    ជួយប្រាប់ផងមើល ស្និទ្ធស្នាលខាងផ្នែកអារម្មណ៏ហ្នឹង គេធ្វើម៉េច?

  6. Long និយាយថា៖

    មានអារម្មណ៍ថាកាន់ជើងនារីដល់ហើយ! អត់ស្មើភាពសោះបងផ្កាយ!

  7. រដ្ឋ និយាយថា៖

    អត្ថប​ទ​នេះ តែង​តែ​បង្ហាញ​ថា​ស្រ្តី​មាន​សភាព​ទន់​ភ្លន់​ជាង​បុរស នេះ​ជា​ធម្មជាតិ ។ យើង​អាច​ឃើញ​មាន បុរស​ខ្លះ​ក៏​មាន​លក្ខណៈ​បែប​ទន់​ជ្រាយ​ដែរ ឯ​នារី​មួយ​ចំនួន​ក៏​មាន​ខ្លះ​រឹង​ប៉ឹង កាយ​វិការ​កម្លាំង​កំហែង​បញ្ចេញ​ប្រហាក់​ប្រហែល​បុរស​ដែរ ។ ក្នុង​ជីវសាស្ត្រ XX និង XY វាភេទ​ធម្មតា ចុះ​បើ XXY ឬXYY មនុស្ស​ប្រភេទ​ពិតជា​ចម្លែក ។

    • pkay_sour និយាយថា៖

      ចា៎ ស្វាគមន៍ និងអរគុណរដ្ឋដែល​បាន​ចូល​លេង​ផ្ទះ

      ធម្មជាតិមនុស្សស្រីគឺ​តែងតែ​ទន់ភ្លន់​ជាងបែប​នេះឯង ហើយ​នេះ​គឺ​ជា​ទ្រឹស្តី និង​ការ​សង្កេត​មើល​របស់​ទស្សនៈវិទូ​យើង​មួយ​ចំនូន​ដែល​ផ្កាយ​បាន​ដកស្រុងមក ហើយ​ក៏​មិន​ប្រាកដ​១០០ភាគរយថា​ត្រូវ​ទាំង​អស់​នោះ​ដែរ វាគ្រាន់​ជា​មួយ​ផ្នែក​ប៉ុណ្ណោះឯង.។ បើ​មាន​ទាស់ខុស​ត្រង់​ណា៎​សូម​ជួយ​កែ​សម្រួល​ផង​ចា៎🙂

      • រដ្ឋ និយាយថា៖

        មាន​តែ​អរគុណ​សម្រាប់​ការ​ចែក​រំលែក​ណា៎. ដែល​បាន​ស្រាវជ្រាវ​​ចំណេះ​ទូទៅ គ្រាន់​ជា​គតិ​ដល់​ជន​ផង​ទាំង​ឡាយ ។ ខ្ញុំ​ក៏​ធ្លាប់​ដឹង​ធ្លាប់​ឮ កាល​នៅ​រៀន​ប៉ុននោះ​ឯង រឿ​ង​ជីវៈនេះ ។

      • pkay_sour និយាយថា៖

        អូរ មិន​បាច់​គុណស្រ័យ​អ្វី​នោះទេ ផ្កាយ​គ្រាន់​តែ​បាន​អាន​សៀវភៅ​ដ៏ចៃដន្យ ហើយ​ឃើញថា​មាន​ចំនុច​ដូច​ភាគ​ច្រើន ចឹង​ហើយ​ក៏​យក​មក​ចែកបង​ប្អូន​ក្នុងភូមិ​យើង​អាន​លេងនឹងណា៎ ។ អរគុណ​ដែល​បាន​ឈាង​ចូល​លេងចា៎🙂

  8. ខ្មែរ ចំណាន និយាយថា៖

    ជំរាបសួរផ្កាយ!
    កលយុទ្ធសុនវ៊ូពោលថា​ “ដឹងយើងដឹងគេច្បាំងមួយរយដងឈ្នះរាល់ដង”
    អត្ថបទរបស់ផ្កាយមួយនេះគឺជាការបើកបង្ហាញឲ្យឃើញចំនុចខ្លាំងនិងចំនុច
    ខ្សោយរបស់ភេទទាំងពីរយ៉ាងច្បាស់លាស់ ជាការងាយស្រួលដល់គូបដិបក្ស
    គឺអាចវាយប្រហារតម្រង់គោលដៅបានយ៉ាងងាយស្រួលព្រោះដឹងជើងព្រួល
    រួចជាស្រេចហើយនោះអី…😀😀

    • pkay_sour និយាយថា៖

      ចា៎លើកដៃថ្វាយព្រះចំណាន

      ចា៎ដឹងគេដឹងឯងច្បាំងមួយរយដងឈ្នះមួយរយដង តែទាស់​ត្រង់ណា​មិនដឹងគេ​រឺយើង​ជា​អ្នក​ឈ្នះ ។ អត្ថបទនេះបង្ហាញពីចំនុចខ្លាំងនិងខ្សោយរបស់ភេទនីមួយៗ តែ​មិន​ប្រាកដ​ថា​ភេទ​ទាំង​២មិន​អាច​កែ​ចំនុច​ទាំង​នោះបានទេ ហើយចំនុច​ទាំង​នេះ​ក៏ មិន​មែន​ភេទ​ទាំង​២មាន​គ្រប់​ចំនុច​ដែរ មានខ្លះ​អត់​ខ្លះ បើ​ចង់ឈ្នះ​ទាល់​តែ​សិក្សា​ទៅ​លើក​ចារឹក​លក្ខណៈ​របស់​បុគ្គល​ម្នាក់ៗ​បន្ថែ​ម​ទៀត បើ​មិន​ដូច្នេះទេ ប្រហែល​ជា​ពិបាក​បន្តិចហើយក្នុង​ការ​យកឈ្នះនោះ🙂

      • ខ្មែរ ចំណាន និយាយថា៖

        យ៉ាហាផ្កាយ! រឿងហ្នឹងគឺវាចឹងឯង..តាមធម្មតារបស់ចចក មុននឹងវា
        វាយប្រហារទៅលើចំណី វាតែងសង្កេតមើលយ៉ាងល្អិតល្អន់ជាមុនសិនថា
        ចំណីដ៏រស់រវើករបស់វានោះ មួយណាមានចំនុចខ្លាំងដែលវាត្រូវចៀស
        វាង ហើយមួយណាមានចំនុចខ្សោយដែលវាអាចសង្រ្គប់យកមកឆីបាន
        បើមិនដូច្នោះទេវាអាចចំណាយកម្លាំងនិងពេលវេលាដោយឥតប្រយោជន៍
        ហើយមិនបានចំណីមកឆីថែមទៀត…😀😀

      • pkay_sour និយាយថា៖

        គំនិតល្អណាស់ចំណាន ចេះ​ដឹង​ច្រើន​មែន​ណ៎? យើង​ដឹង​ពីចំនុចខ្លាំង​ ចំនុចខ្សោយ បូករូម​នឹង​ការ​សង្កេត​យ៉ាង​ល្អិត​ល្អន់ ទើប​មាន​សង្ឃឹម​ឈ្នះ​ច្រើន តែកុំជឿជាក់លើភ្នែក​ពេក ត្រូវ​វិភាគ​ឲ្យដិតដល់ផង បើមិន​ដូច្នេះទេ ការ​ប៉ាន់​ស្មាន​អាច​នឹងខុស ទោះ​ជា​តិចច្រើន ក៏​មិនត្រូវប្រហែសដែរណ៎?🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s