ថ្ងៃ​នេះ ១​ឆ្នាំ

វាប្រៀប​ដូច​ជា​កើត​ឡើង​ថ្មីៗ​ ស្នាម​ញញឹម​ សម្តី​ប្រៀន​ប្រដៅ​ ទឹក​មុខ​ខឹង​ មុខ​ម្ហូប​ដែល​បាន​ចម្អិន​ ដំណើរ​ដែល​ទ្រុឌ​ទ្រោម កែវភ្នែក​ព្រួយ​បារម្ហយកចិត្តទុកដាក់ ហាក់​នៅ​​ថ្មីៗ​នៅ​ឡើយ។ធ្មេញបើក ធ្មេញបើក ១​ឆ្នាំ​ក៏​បាន​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​រហ័ស​ ស្ទើរ​តែ​មិន​ជឿ​ថា​អ្នក​បាន​ឃ្លាត​ឆ្ងាយ​​ដែល​គ្មាន​ថ្ងៃ​ត្រលប់​មក​វិញ​ អស់​រយៈ​ពេល​១​ឆ្នាំ​ទៅ​ហើយ។ ពេល​វេលា​ពិត​ជា​ដើរ​លឿន​មែន​ តែ​អ្វីៗ​គឺ​នៅ​តែ​ស្ថិត​ក្នុង​ការ​ចង​ចាំ និង​ក្នុង​ចិត្ត​ក្មេង​ស្រី​ម្នាក់​នេះ​ជាប់​ជានិច្ច​ មិន​ដែល​ភ្លេច​សូម្បី​១វិនាទី​ណា​ឡើយ។

១ឆ្នាំ ១ឆ្នាំ​ហើយ​ឬ?​ មែន​ ថ្ងៃ​នេះ​គម្រប់​ខួប​មួយ​ឆ្នាំ​របស់​គាត់​ហើយ (តាមថ្ងៃ​ចិន) តែ​ខ្ញុំ​បែ​រជា​គ្មាន​សេចក្តី​ក្លា​ហ៊ាន​នឹង​ប្រឈរ​មុខ​ គ្មាន​សេចក្តី​ក្លាហ៊ាន​នឹង​ទៅ​ឈរ​មើល​រូប​ថត​ដែល​សម្លឹង​មក​ខ្ញុំ​ដោយ​​ក្តី​​ស្រលាញ់​​អាណិត​​អាសូរ ។

ហេតុអ្វី? ហេតុអ្វី??? ព្រោះ​ថា :
អ្នក​តែ​ងតែ​នៅ​ក្នុង​ចិត្ត​ខ្ញុំ​ជា​និច្ច​ ក្នុង​ចិត្ត​ខ្ញុំ​ អ្នក​នៅ​មាន​ជីវិត​នៅឡើយ ហើយ​មិន​ដែល​បាន​ចាក​ចេញ​ឆ្ងាយ​ពី​ខ្ញុំ​ម្តង​ណាឡើយ។

គម្រប់១ឆ្នាំ

បែកគ្មានថ្ងៃជួប

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត and tagged , , , . Bookmark the permalink.

29 Responses to ថ្ងៃ​នេះ ១​ឆ្នាំ

  1. somada និយាយថា៖

    ពេលខ្លះយើងក៏មិនអាចបង្ខំចិត្តខ្លួនឯងបានដែរ ។ បងជឿជាក់ថា​ គង់មានថ្ងៃណាមួយ ផ្កាយ​នឹងហ៊ាន​ប្រឈមមុខចំពោះរូបគាត់ (រូបថត)​ ជាមិនខាន ។

    • pkay_sour និយាយថា៖

      តាមពិត​ផ្កាយប្រឈរមុខកាលពី​សប្តាហ៍មុនរូចហើយ តែ​ពេលដែល​ដឹង​ថា​ថ្ងៃ​នេះ​គម្រប់​១ឆ្នាំ បែរ​ជា​មិនហ៊ាន ពិត​ជា​ខ្លាច​ថាខ្លួនឯង​បញ្ជេញភាព​ទន់​ជ្រាយ​ចេញមក​មែន ។

      អរគុណបងស្រីដែល​បាន​ផ្តល់ក្តីសង្ឃឹម​ដល់ផ្កាយ

  2. រដ្ឋ និយាយថា៖

    ជួប​បែក​ជា​រឿ​ង​ធម្មតា ។ ពេល​វេលា​នៅ​ជាមួយ​គ្នា ទោះ​ជា​វេលា​ក៏​ខ្លី​ពិត​ជា​មាន​តម្លៃ ។ សូម​ឲ្យ​ការ​ចាក​ចេញ​នេះ​ក្លាយ​ជា​អនុស្សាវរីយ៍​ដ៏​ស្រស់​ស្អាត សម្រាប់​ការ​ចងចាំ ក្ដី​សង្ឃឹម និង​ក្ដី​ស្រលាញ់​សម្រាប់​ផ្កាយសួគ៌ នោះ​ផ្កាយ​នឹង​មាន​សេចក្ដី​សុខ ។

    • pkay_sour និយាយថា៖

      ជួបបែក​ជា​រឿង​ធម្មតា តែ​ប្រហែល​គ្មាន​មនុស្ស​ណា​ចង់​ឲ្យ​ពេល​វេលា​ដែល​បែក​នឹង​ឆាប់​មក​ដល់​ពេក​នោះទេ ។ អរគុណ​សម្រាប់​ពាក្យ​ដែល​មានន័យ និង​ជា​ការ​ផ្តល់​ក្តីសង្ឃឹម​សម្រាប់​ផ្កាយ ពិត​ជា​អរគុណ​មែនទែន ផ្កាយ​មិន​ដឹង​រកពាក្យ​អ្វី​មក​តប​នោះ​ទេ ព្រោះ​ថា​រំជួល​ចិត្ត​ពេក​ ហិ ហិ

      • រដ្ឋ និយាយថា៖

        ពិត​មែន​ហើយ ម៉្លោះ​ហើយ​បើ​យើ​ងចេះ​រក្សាឱកាស​មាសផ្សាភ្ជាប់​នឹង​ក្ដី​ស្រលាញ់​ឲ្យ​បាន​ច្រើ​ន​នោះ យើង​នឹង​ទទួល​បានសុភមង្គល​ពិត​ប្រាកដ​មួយ​​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ ។ ខ្ញុំ​យល់​ពី​អារម្មណ៍​របស់​ផ្កាយ​ពេល​នេះ ។ មិន​ថ្វីទេ តើ​នរណា​ជៀស​វា​រួច? ជីវិត​វា​អនត្តា*. ។ រំជួល​ចិត្ត​អី ខ្ញុំ​គ្រាន់​តែ​និយាយ​តាម​នឹក​ឃើញ​ប៉ុននោះ ហេហេ ឲ្យ​តែ​យើង​សប្បាយ​ចិត្ត​ទៅ​បាន​ហើយ ។ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ទៅ​តាម​នោះ​ដែរ​ណា ។

      • pkay_sour និយាយថា៖

        ចា៎អរគុណ​ច្រើន​ដែល​បាន​យល់​ចិត្ត ដឹង​ថា​វា​មិន​អាច​ជៀសរូច ពេលខ្លះ​ទោះ​ដឹង​ថា​ពេល​វេលាមានខ្លី ហើយយើង​ក៏​មើល​មិន​ឃើញ​ថ្ងៃ​ស្អែកថា​មានអ្វីកើតឡើង ចឹង​ត្រូវ​រក្សា​ពេល​ដែល​មាន​នេះ​ឲ្យ​ល្អ ទោះ​មិន​សប្បាយ​ចិត្ត​ក៏​មិន​ត្រូវ​ជះ​ដាក់​អ្នក​ជុំវិញ​​ខ្លួន​ត្រូវ​ធ្វើ​ពេល​វេលា​ដែល​មាន​ឲ្យ​ល្អ ទើប​ពេល​ក្រោយ​មិន​មាន​វិប្បដិសារី​។ពិត​ជា​សង្ឃឹម​ថា​មនុស្ស​គ្រប់​គ្នា​នឹង​រីក​រាយ​គ្រប់​ពេល​ណាស់ តែ​កើត​ជា​មនុស្ស​តែង​តែ​ជួប​ទុកសោក​រហូត។

  3. Long និយាយថា៖

    នេះហើយជីវិត! អ្នកនៅរស់ទេដែរឈឺចាប់! គាត់ទៅបានសុខហើយ! បងត្រូវតែសប្បាយចិត្ត ដើម្បីអោយគាត់ស្ងប់ចិត្ត! ញញឹមឡើងណាបងផ្កាយ!

    • pkay_sour និយាយថា៖

      ចា៎អរគុណ​ផេនដាអូន​ដែល​បាន​ចូល​លេង​ហើយ​លើក​ទឹក​ចិត្ត​ដល់បង បង​ដឹង​ថា​មិន​គួរ​នៅ​ធ្វើ​ឲ្យ​ព្រ​លឹង​គាត់​មិន​សប្បាយ​ចិត្ត​នោះ​ទេ តែ​ពេល​ខ្លះ​អារម្មណ៍​ដែល​បាត់​បង់​ពិត​ជា​ពិ​បាក​នឹង​គ្រប់​គ្រង​មែន​ទែន។ តែទោះ​យ៉ាង​ណា បង​សូម​អរគុណ​ដល់​ប្អូន ហើយ​នឹង​ខំ​ញញឹម​ពង្រឹងខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ជាង​នេះ🙂

  4. វឌ្ឍនៈខ្មែរ និយាយថា៖

    បង​ផ្កាយ​របស់​ខ្ញុំ​ត្រូវ​តែ​រឹង​មាំ​រហូត​!

  5. វិទ្យា និយាយថា៖

    ស៊ូៗ អូនម្លាញ់!!! តាំងៗ ចិត្តអោយក្លាហាន

  6. បុរិន្ទ និយាយថា៖

    ស្លាប់ និងរស់ ជារឿងធម្មតារបស់ជីវិត។ មានអ្នកចេញទៅ ក៏មានអ្នកថ្មីចូលមកដែរ។ ត្រូវចងចាំថាមានបុរសម្នាក់អង្គុយលេងវើដផ្រេសជាមួយរាល់ថ្ងៃដែរ។

    • pkay_sour និយាយថា៖

      យេស ធម្មតា អ្នកណាក៏ជួប អ្នកណាក៏ដឹង តែមនុស្ស​មាន​សាច់​មានឈាម មាន​ចិត្ត មានការឈឺចាប់ បើ​មិន​មែន​អារម្មណ៍​ឈឺចាប់​សោះនោះ​គឺ​មិនមែន​មនុស្ស​នោះ​ទេ។ អរគុណបុរិន្ទដែល​បាន​ផ្តល់កំលាំងចិត្ត សង្ឃឹម​ថា​មិនភ្លេច​ផ្កាយ​ទេណា៎​កូន​សិស្ស​កំឡោះ​🙂

  7. Lovepeehs05 និយាយថា៖

    ដូចជាមើលមិនយល់ ផ្កាយនឹកឃើញសង្សារចាស់ឬយ៉ាងណា ? បើតាមមើលមុខមាត់ហ្នឹង ដូចជាមិន ចេះសោកស្តាយអ្នកណា ក្រៅពីសង្សារថ្មីទេ! មែនទេ ?

    • pkay_sour និយាយថា៖

      បើមិនយល់ ផ្កាយក៏មិនដឹងនិយាយយ៉ាងម៉េចដែរ ហើយបើ​ថាមុន​មាត់​នឹង​មិន​ចេះ​សោក​ស្តាយ​អ្នកណា​ក្រៅពីសង្សារ​ថ្មី ផ្កាយក៏រឹតតែ​គ្មានពាក្យអ្វី​នឹង​បកស្រាយដូចគ្នា។ នេះ​ស្រេច​តែ​លើ​ការ​យល់​ឃើញរបស់​លោកពូចុះ ។ ចិត្ត​ផ្កាយ​យ៉ាង​ម៉េច​ផ្កាយ​ដឹង​ខ្ឡួនឯង បើទោះ​គ្មាន​អ្នក​ណា​ដឹង​ក៏មាន​មេឃ​ដឹង ដីដឹង​ថាការពិត​វាយ៉ាងណា

  8. ញ៉ុមសព្វថ្ងៃ និយាយថា៖

    ចូលរួមសោកស្ដាយផងផ្កាយ

      • ញ៉ុមសព្វថ្ងៃ និយាយថា៖

        មិនអីទេ, ព្រោះនរណាក៏ត្រូវតែមានអតីតដែលឈឺចាប់, ជូរចត់, នឹងរីករាយដូចគ្នាដែរ។ ហើយការដែលមនុស្សស្លាប់នេះ គឺគ្មាននរណាគេចផុតទេ។ គ្រាន់តែថាយើងសោកស្ដាយ ក៏ដូចជាអាឡោះអាល័យមនុស្សដែលយើងធ្លាប់គោរព ស្រលាញ់។ ញ៉ុមជឿថានរណាក៏នៅតែចងចាំមនុស្សដែលយើងធ្លាប់គោរព ស្រលាញ់, ទោះបីជាគាត់ឃ្លាតទោះយូរប៉ុណ្ណាក៏ដោយ។

      • pkay_sour និយាយថា៖

        ចា៎អរគុណ អរគុណ នរណា​ក៏ មាន​អតិតបែប​នេះដែរ ការ​ដែល​កើត​មកជា​មនុស្ស​នេះ​ជៀស​មិន​ផុត​ពី​មាន​ការ​ទុក្ខ​សោក​ សប្បាយ​ លាយ​បញ្ជូលគ្នា​នោះទេ ។ ផ្កាយ​ដឹង​ថា​វា​ជាធម្មជាតិ​គេច​មិនផុត ហើយក៏ដឹង​ថា​នឹង​មាន​ថ្ងៃ​នេះ ផ្កាយក៏​បាន​ត្រៀម​ចិត្ត​មុន​ពេល​មាន​រឿង​នេះដែរ តែ​អារម្មណ៍​និង​ចិត្ត​មិន​ស្តាប់​បញ្ជារគ្នាសោះ ទោះ​ខំ ធ្វើ​ចិត្ត​យ៉ាង​ណា​ក៏ ទឹកភ្នែក​មិនស្តាប់ ហើយអ្វីដែល​សំខាន់​ផ្កាយតែង​តែយល់សប់​ឃើញ​គាត់​ជាប្រចាំ ពិសេស​ពេល​ផ្កាយមាន​អារម្មណ៍ថា​មិនស្រួលខ្លួន​គឺឃើញគាត់យកថ្នាំមកឲ្យ មើលថែរក្សាដូចពេលគាត់នៅរស់​អញ្ជឹងឯង តើនេះ​ជា​អារម្មណ៍​រឺ​ជាអ្វី? ពិតជា​ពិបាក​នឹង​យល់ ហើយធ្វើ​ឲ្យផ្កាយរឹតតែមិនដាច់​អាល័យ ។ អ្នកខ្លះ​អាច​នឹងភ្លេច តែ​ផ្កាយ​ប្រហែល​ជា​ពិបាកបន្តិចហើយ

  9. កំឡោះខ្មែរ និយាយថា៖

    អត់ដឹងចង់មានន័យថាម៉េច?

    • pkay_sour និយាយថា៖

      playing មិនដឹងតទៀតចុះ ដោយបងស្នា

      • កំឡោះខ្មែរ និយាយថា៖

        មុននេះបន្តិច អត់បានឃើញរូបថត! ឥឡូវឃើញរូបថតហើយ ទើបដឹងថា កំពុងអ្នកដែលស្លាប់! ដូចខ្ញុំដែរ! ខ្ញុំនឹកម្តាយខ្ញុំរហូត ទោះជាខានបានជួបគាត់១២ឆ្នាំមកហើយក្តី ក៏រូបគាត់ ដក់ជាប់ក្នុងចិត្តខ្ញុំជានិច្ច។

      • pkay_sour និយាយថា៖

        មិនអីហេ តែផ្កាយទើបឃ្លាតចាក់ម៉ាក់អ៊ំរយៈពេលមួយឆ្នាំប៉ុណ្ណោះ គាត់មិនមែន​ម្តាយ​បង្កើត តែគាត់​ជាអ្នក​មើល​ថែ​ផ្កាយរហូតមក ផ្កាយចំណាយ​ពេល​នៅ​ជាមួយ​គាត់​ច្រើន​ជាង​ម៉ាក់បង្កើតទៅទៀត ។ សម្រាប់គាត់​ក៏​ស្រលាញ់​ផ្កាយ​មិន​ចាញ់កូន​គាត់​ប៉ុន្មានដែរ។ ក្នុង​ចំណោម​កូន​ទាំង​អស់​គាត់​ស្រលាញ់​កូនពៅ និង​ផ្កាយ​ច្រើន​ជាង​កូន​ណា​ៗ​ទាំង​អស់​ មូលហេតុនេះ​ហើយ​ដែរ​ធ្វើ​ឲ្យ​ផ្កាយ​ពិបាក​នឹង​ធ្វើ​ចិត្ត​ទទួល​យកនូវ​អ្វី​ដែល​បាន​កើត​ឡើង​នេះ។ ទោះ​គាត់​ខូច ក៏ ផ្កាយ​ជា​មនុស្ស​ម្នាក់​ដែរ​យល់​សប់​ឃើញ​គាត់​ច្រើន​ជាង​គេ អាច​ថា​មកពីអារម្មណ៍​យើង​ រឺ​ក៏​អបិយជំនឿ​នោះ​ក៏​មិន​ដឹង​ដែរ

  10. achharia និយាយថា៖

    ផ្កាយជាក្មួយកត្ដញ្ញូមែន !

  11. លី កល្យាណ និយាយថា៖

    បើផ្កាយបានធ្វើបុណ្យឧទ្ទិសដល់គាត់នោះ ផ្កាយមុខជាបានស្ងប់ចិត្តខ្លះ។

    • pkay_sour និយាយថា៖

      ចា៎បង តែងតែព្យាយាមធ្វើតាមដែលអាច​ធ្វើបាន តែមិនសូវមានពេលទំនេរ ។ បើទោះយ៉ាងណាក៏មិនដែលភ្លេចគាត់​ម្តង​ណា​ឡើយ។

      អរគុណបងដែល​បានចូល​លេង🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s