ចំនុចសំខាន់គួរយល់ដឹងពីជីវិតគូស្រករ

មនុស្ស​ដែល​ឆ្លាត​ក្នុង​ជីវិត​គូ​ស្រករ​ តែង​តែ​ចេះ​ស្វែង​យល់​ពី​អត្ត​ចរិត​ពិត​របស់​ដៃ​គូ​របស់​ខ្លួនឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ យ៉ាង​ណា​ម៉ិញ​យល់​ចិត្ត​អ្នក​ដទៃ​បាន​ យើង​គួរ​តែ​យល់​​ចិត្ត​របស់​ខ្លួន​ឯង​​ផង​ដែរ មុន​នឹង​ចាប់​ផ្តើម​ស្វែង​យល់​ចិត្ត​អ្នក​ដទៃ។ ដូច្នេះ​ក្នុ​ង​ការ​ជ្រើ​សរើសជីវិត​គូ​ស្រករ​ឲ្យ​បាន​ល្អ​នោះ យើង​គួរ​ក្រឡេក​មើល​ចំនុច​សំ​ខាន់​ៗ​ដែល​មាន​រៀប​រាប់​ដូច​ខាង​ក្រោម :

  • ការ​ប្រើ​ជី​វិត​ឲ្យ​មាន​តម្លៃ : ពេល​ដែល​មាន​មនុស្ស​ជា​ទី​ស្រលាញ់​ហើយ យើង​ត្រូវ​ចេះ​ផ្លាស់​ប្តូរ​អាកប្បកិរិយារបស់ខ្លួន​ដើម្បី​ឲ្យ​ជីវិត​គូ​ស្រករ​កាន់​តែចុះ​សម្រុង​គ្នា​។ តែការ​ផ្លាស់​ប្តូរ​គួរ​ផ្លាស់​ប្តូរ​ពីចំ​នុច​អវិជ្ជ​មាន​ មក​វិជ្ជ​មានវិញ (តេសឈាម​ពី​(-)មក(+) អាគិគិៗៗៗ) ដូច​ជា​: ពីចរិត​ឆេវ​ឆាវ ឆាប់​ខឹង ដោយ​គ្មាន​ហេតុ​ផល មក​ជា​មនុស្ស​ចេះ​ស្តាប់​បង្គាប់​ ចេះ​ស្តាប់​ហេតុ​ផល គេ​ថាឆ្វេង ឆ្វេង ស្តាំ ស្តាំ

  • ភាព​ស្និតស្នាល​កើន​ឡើង​ដោយ​ចិត្ត​ : មិន​មែន​កើត​ឡើង​ដោយ​ការ​សុំ​អនុញ្ញាត​របស់​អ្នក​ណា​ម្នាក់​នោះ​ឡើយ វាស្ថិត​នៅ​លើ​តម្រូវ​ការ និង​ការទទួល​ខុស​ត្រូវ យល់​ដឹង​ពី​គ្នា​ហើយ​ផ្តល់​ឲ្យ​គ្នា​ទៅ​វិញទៅ​មក ។ បើ​អ្នក​ត្រូវ​ការ​សេច​ក្តី​ទុក​ចិត្ត​ពី​គេ អ្នក​គួរ​ទុក​ផ្តល់​សិទ្ធ​ឲ្យ​ភាគី​ម្នាក់​ទៀត​មុន (ពេល​ស៊ី​ចក់​អី ទុក​សិទ្ធ​ឲ្យ​គេ​ចេញ​លុយ​មុន​ទៅ កុំ​ដណ្តើម​គេ)

  • មនុស្ស​ល្អ មិន​ចាំ​បាច់​សង្ខារ​ រឺ​ក៏ ស្អាត​ពេក​នោះទេ : (មុខ​ស្វា​ក៏បាន​ដែរ​ណ៎?😀 ) ប្រ​សិន​បើ​អ្នក​បាន​ជួប​មនុស្ស​ដែល​ស្រលាញ់​ ចេះ​ធ្វើ​ឲ្យ​អ្នក​មាន​សេចក្តី​សុខ​ស្រួល ផ្តល់​នូវ​ភាព​កក់ក្តៅ ឆ្លាតវៃផង​នោះ តែ​រូប​សម្បត្តិ​មិនសូវ​បាន (មុខវៀច ច្រមុះជ្រូក ភ្នែក​កែក ម៉ាត់​ស្ពេះ) តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា? តាមពិត​ទៅ​រូប​រាង​ខាង​ក្រៅ​គ្រាន់​ជា​សំបក​ក្រៅ ប៉ុណ្ណោះ​ទេ បើ​យើង​មើល​ធ្លុះ​ចិត្ត​របស់​គេ​ហើយ នោះរូប​ខាង​ក្រៅ​នឹង​លែង​គិត​ទៅ​ហើយ ព្រោះថា​ស្អាត​យ៉ាង​ណា ២០ ៣០ឆ្នាំ​ក្រោយ​គង់​តែ​ពាក់​អាវ​ធម្មជាតិ​មិន​អ៊ុត​ដូច​តែគ្នា​ហេ (ជ្រួញ​១០០ផ្នត់នោះអី កុំគិត​ជ្រា​ល​ជ្រៅ ពេក​ណា​បង​ប្អូន​យើង)😀

  • មនុស្ស​ពីរ​អ្នក​មាន​ចិត្ត​មិន​ដូច​គ្នា​ទេ : (បើដូច​គេ​មិន​ហៅ​២នាក់​ហេ :p ) នៅ​ក្នុង​ខ្លួន​មនុស្ស​ម្នាក់ៗ​ តែង​តែ​មាន​គំនិត​ ការ​យល់​ឃើញ​ និង​មហិច្ឆតាផ្សេង​ៗ​ពី​គ្នា។ ដូច្នេះអ្នក​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដើម្បី​ស្វែង​យល់​​ពី​គ្នា​ និង​បក​ស្រាយ​ចិត្ត​គំនិត​របស់​ខ្លួន​ ហើយ​ផ្តល់​ពេល​ឲ្យ​គេ​បក​ស្រាយ​និង​បង្ហាញ​អារម្មណ៍​ និង​ចិត្ត​គំ​និត​របស់​គេផង (កុំ​ចង់​បង្ហាញ​អីតែ​ឯង​នោះ អែក អែក ហាស់🙂 )

  • ចង់​ផ្លាស់​ប្តូ​រ​អត្តចរិត​គូ​ស្នេហ៍​ត្រូវ​ការ​ប្រើ​ពេល​វេលា : ​(៥០​ឆ្នាំក៏​មិន​ហួស​ពេល​ដែរ អាគិគិៗៗ) អត្តចរិត​របស់​មនុស្ស​ពី​ធម្មជាតិ មិន​អាច​មាន​នរណា​ម្នាក់​មក​ធ្វើ​ការ​ផ្លាស់​ប្តូរ​បាន​ដោយ​ងាយៗ​នោះ​ឡើយ។ ដូច្នេះ​បើ​អ្នក​មិន​ចូល​ចិត្ត​អត្តចរិត​ណា​មួយ​របស់​គេ ( ដូច​ជា​កេះ​អាចន៍​ច្រមុះ​យក​មក​ពិសារ​យ៉ាង​ឆ្ងាញ់​ពិសារ​ជាដើម😛 ) អ្នក​គួរ​ស្វែង​យល់​ពីដើម​ហេតុ​ និង​ទម្លាប់​របស់​គេ ហើយ​សន្សឹមៗ​ពន្យល់​ប្រាប់​គេ​ពីហេតុ​ផល​ និង​ផល​អាក្រក់​ដែល​អាច​ប៉ះ​ពាល់​​ដល់​សុភមង្គល ក៏ដូច​ជា​កិត្តិយស​គ្រួសារ។ តែគួរ​រក​ពេល​វេលា​ណា​ដែល​សមស្រប​ មិន​មែន​ប្រាប់​ពេល​គេ​ស្រវឹង រឺ​ពេល​គេ​កំពុង​គេង ស្រមុក​ខុល ខុល នោះ​ទេ។

  • ចេះ​ជួយ​ទុក​ធុរៈ​និង​ការ​ងារ​គ្រប់​យ៉ាង : សម័្ព​ន្ធ​ភាព​គួ​ស្នេហ៍​ដ៏យូរ​អង្វែង​គឺ​អាស្រ័យ​ទៅ​លើ​មនុស្ស​ពីរ​អ្នក​ចេះ​ជួយ​យក​អាសារ​គ្នា​ទៅវិញ​ទៅ​មក​ មិន​មែន​ចាំ​ស្រួល​តែ​ម្នាក់​ឯង​នោះ​ទេណា៎។ សព្វថ្ងៃ​នេះ​ស្ត្រី​មិន​មែន​ធ្វើ​តែ​ការ​ងារ​ផ្ទះ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ព្រោះស្រ្តី​ភាគ​ច្រើន​មាន​សមត្ថភាព​ចេញ​ទៅធ្វើ​ការ​ក្រៅផ្ទះ ដូច្នេះ​ការ​ងារ​ក្នុង​ផ្ទះ​ត្រូវ​ចេះ​ចែករំលែក​គ្នា ដោយ​មិន​ប្រកាន់​ខ្លួន​ថា​ការ​ងារ​នេះមនុស្ស​ប្រុស នោះ​មនុស្ស​ស្រី (កុំប្រចាំតែស្រីពេក​ណា៎​ប្រុសៗ​ទាំង​ឡាយ)។ ការ​ចេះ​ជួយ​ធ្វើ​ការ​ងារផ្ទះ គឺ​ជា​ការ​ជួយ​លើក​កំពស់​នារី ហើយ​ជា​គុណសម្បត្តិ​ដែល​មាន​ពេញ​ក្នុង​ក្រសែ​ភ្នែក​នារី​តែ​ម្តង (ខ្ញុំ​ក៏​ពេញ​ចិត្ត​ ពេញ​ថ្លើម​ខ្លាំង​ណាស់​ណា៎ :p )

  • អ៊េ វាំង!!!!!!!! ចប់ដោយបរិបូរណ៍ បើ​ធ្វើ​បាន​ចឹង​មែន​ធានាថា​ អ៊ូហ៊ូ ស្នេហា និង​ជីវិត​គូ​ស្រករ​របស់​អ្នក​ប្រាកដ​ជា​ត្រជាក់​ត្រជុំ​ដូចដូងខ្ចី រហូត​ដល់​ខាំ​ចេក​របូត ខាំ​ពោត​របេះ​ណ៎ អាគិគិៗៗៗ

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ប្រាជ្ញាជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , , , , , , , . Bookmark the permalink.

21 Responses to ចំនុចសំខាន់គួរយល់ដឹងពីជីវិតគូស្រករ

  1. តា ម៉ាប់ និយាយថា៖

    មនុស្ស​ជិត​ការ​តាប៉ែ​តែ​ប៉ុណ្ណឹង អាគិៗៗៗ

  2. Lovepeehs05 និយាយថា៖

    នៅតែចង់ធ្វើការងារខាងក្រៅទៀត ការងារផ្ទះជាការងារស្រាល ហើយស្រួល ម៉េចចាំបាច់ចង់ទៅធ្វើការ ងារខាងក្រៅ ? ខ្ញុំគិតឃើញថា បុរសៗគោរពសិទ្ធិស្រ្តីៗណាស់ ស្រឡាញ់ស្ត្រីជាភរិយាណាស់ មិនឱ្យទៅធ្វើការងារឆ្ងាយទេ នៅតែទុកដាក់ចានឆ្នាំង ចាំផ្ទះមើលកូនចៅទៅបានហើយ ! ប៉ុណ្នឹងហើយ ថាប្តីចិត្តអាក្រក់ទៀត មើលមានអីល្អជាងហ្នឹងទៀត ?

  3. somada និយាយថា៖

    ស្វាមីស្រឡា្ញញ់ភរិយា ភរិយាក៏ស្រឡាញ់ស្វាមី ដូច្នេះត្រូវចេះជួយគ្នាទៅវិញទៅមក ទើ់បគ្រួសារមាន​សុភមង្គល ។ ប្រុស ៗ មិនចិត្តអាក្រក់ទេ គ្រាន់តែមានគំនិតហួងហែងប៉ុណ្ណឹងឯង ត្រូវអត់លោកពូ ?

  4. បុរិន្ទ និយាយថា៖

    មេរៀនល្អ តែអត់មានឧបករណ៍អនុវត្ត, ចង់ខ្ចី​អ្នកគ្រូមកអនុវត្តសិនបានអត់😆

    • pkay_sour និយាយថា៖

      មេរៀនខ្លះ​ខ្ចីមកអនុវត្ត​មិនបាននោះទេ ត្រូវតែអនុវត្តន៍ដោយខ្លួនឯង ពេលនេះមិនទាន់​បានអនុវត្ត​ន៍ ថ្ងៃក្រោយអាច​នឹង​ជួប​ជាមិនខានទេ

  5. achharia និយាយថា៖

    ចឹងហើយបាននៅអឺរ៉ុបនិងអាមេរិក កាណាដា អូស្ត្រាលី…។ល។
    គេនៅជាមួយគ្នាមួយរយៈសិន ទើបគិតគូររៀបការគ្នាជាក្រោយ
    ជាពិសេសអ្នកដែលឆ្លាតៗ ។
    គ្មានរណាមើលឆ្មាពីក្រៅថង់ដឹងថាឆ្មានោះពូកែចាប់កណ្ដុររឺអត់ទេ!
    ក្រុមភ្លេងណាក៏គេសមគ្នាជាមុនដែរ ទើបលេងទៅវាចូលគ្នាបានល្អ ។

    • pkay_sour និយាយថា៖

      យេស នៅបរទេសយើងអាច​នឹង​សាកសិន ទើបអាចសម្រេចចិត្តតាមក្រោយ តែសម្រាប់ខ្មែរ​យើង ប្រហែល​ពិបាកបន្តិចហើយ បើ​សិន១០ឆ្នាំទៅមុខទៀត​ផ្កាយ​មិន​ដឹង​ទេ តែទោះយ៉ាងណា ក៏​នៅតែ​មិន​ល្អ​១០០ភាគរយនោះដែរ។ សាក១០ឆ្នាំក៏មិនប្រាកដថា​អាចនៅជាមួយគ្នា​ចុះ មនុស្ស​អាច​កែប្រែតាមវ័យ តាមកាលទេសៈ

  6. ឌីយ៉ា និយាយថា៖

    ពួកម៉ាក់ញ៉ុមនៅរួសរាយដដែល!

  7. ញ៉ុមសព្វថ្ងៃ និយាយថា៖

    ផ្កាយប្ដូររសជាតិជីវិតរហូត

  8. ប្រុញ និយាយថា៖

    ជីវិតគូរស្រករ ភរិយាគួរហាត់ពត់អត់ធ្មត់ខ្ពស់ ជាពិសេសមាត់ ទប់អោយបានដល់ទីបំផុត បើទប់មិនបាន គួរបញ្ចេញវាមកយ៉ាងផ្អែមល្អែម ទោះជាកំពុងជេរប្តីក៏ដោយ

    • pkay_sour និយាយថា៖

      មិនត្រឹមតែមនុស្សស្រីដែលជាភរិយានោះទេ មនុស្សប្រុសក៏គួរតែ​ធ្វើ​ការ​ចេះយល់​ចិត្ត​ដល់​អ្នក​ជា​ភរិយាដែរ។ មិនមែន​គិត​តែចិត្តខ្លួនឯង ហើយប្រកាន់តួនាទីពេកនោះទេ។ ជីវិតគ្រួសារមួយអាច​មាន​សុភមង្គល និងគង់វង្សបានគឺក៏ដោយសារ​ប្តីនិងប្រពន្ធចេះ​យល់ចិត្តគ្នា​ អត់អោនឲ្យគ្នាទៅវិញទៅមក បើខ្វះ​ការ​សហការណ៍ពីខាង​ណាមួយនោះ ច្បាស់​ជា​មិន​អាច​ទៅរួចឡើយ ។🙂

  9. វិទ្យា និយាយថា៖

    មើលមុខអ្នកអត់ឆាប់ឆេវឆាវហ៎!!!
    ការផ្លាស់ប្ដូចរិតក៏មិនមែនប្ដូរទៅជាចេះស្ដាប់ឆ្វេងៗ​ស្ដាំៗចឹងដែរ អ្នកនាងម្ចាស់ បើចឹងខាងប្រុសស័យជីវ៉ា ឆាប់មិនខានទេ។ មើលចំណុចទីពីរពិតជាល្អណាស់!!! ញុំគិតនៅស្ងៀមដែរពេលហ្នុង ទុកសិទ្ធអោយខាងស្រីអ្នកចេញលុយ😀

    • pkay_sour និយាយថា៖

      មើលចាអី? ម៉េចឃើញស្រីស្អាតមិនបានហេ បានមើលមុខអីមើលម៉ឺង?? អាគិគិៗៗ ក្ស័យខាង​ប្រុស​ក្ស័យទៅ កុំឲ្យតែក្ស័យខាងស្រី ហើយបើ​អត់​ចេះគិតហេ នៅស្ងៀមហូវចឹង😛

      • វិទ្យា និយាយថា៖

        ចាំកាលបានមើល បើឃើញស្រីស្អាតហើយនោះ😀
        បើក្ស័យខាងប្រុស ខាងស្រីហេងហាង ដូចញ៉ាំខ្ទឹមបារាំងចឹង។
        បែបបានតែមាត់ទេដឹង មើលទៅ😀
        ហើយព្រោះតែចេះគិតហ្នឹងហើយ បានទុកសិទ្ធិអោយខាងស្រីនោះ😀

      • pkay_sour និយាយថា៖

        ដាច់ដាប់ម្ល៉េះហាពូ? ខ្វះអីប្រុសនោះ បើ​មិន​ចេះ​ប្រយ័ត្នខ្លួនឯងទេ ក្ស័យ​ទៅកុំឲ្យនៅ​នាំ​ធ្ងន់ផែនដី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s