ចង្រៃអីតែឯង​ម្ល៉េះ​ណ៎???

មិនដឹង​ជា​ចង្រៃ​អី​តែ​ឯង​​ម្លេះ​ទេ​លោក​​អើយ​លោក (លោក​នៅ​វត្ត​អត់​ដឹង​អី​សោះ​​នឹង​ណា បាប​ងាប់​លូវ​ហើយ​​កាម៉ាប់​អើយ)😦

លើក​មុន​អា​ឡាន​ចង្រៃ​នោះសុខ​ៗក៏​ថយ​ក្រោយ​មក​បុក​តូតូ​ខ្ញុំឡើង​ដួល​ចាប់​ហ៊ីង​ម្តងហើយ ថ្ងៃនេះ​សល់​តែ​៣ម៉ែត​ទៀត​ដល់​ចំណត​តូតូ​ហើយ​នឹងណា៎ បែរ​ជា​អា​ទ្វារ​ឡាន​ចង្រៃ​នេះ​បើក​មក​បុក​តូតូ​ខ្ញុំ​ដូល​ចាប់​ហ៊ីង​យ៉ាង​សង្ហារជាលើក​ទី២​ទៀត។ អត់​សូវ​ឈឺ​ហេ! ខ្ញុំ​ មិន​ដឹង​ជា​កម្ម​អីកម្ម​ម្ល៉េះ​ណ៎????? ជិះតិចប៉ុណ្ណឹង បើ​ថា​បាន​ជិះលឿន​អី​ ច្បាស់​​ជា​បង​ប្អូន​​នៅភូមិ​យើង​នេះ​បាន​ញ៉ាំ​បបរបុណ្យ​យ៉ាង​ឆ្ងាញ់​ពិសារ​បាត់​ហើយ (ញ៉ាំឆ្ងាញ់​បាញ់​ជិតៗៗៗ)😦

អយុត្តិធម៌ណាស់​លោក​ម្ចាស់​បាវអើយ… អាហិ.. ហិ.. ហាយ.. ហាយ…😦

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ពីនេះពីនោះ, ហួសចិត្ត and tagged , , , . Bookmark the permalink.

49 Responses to ចង្រៃអីតែឯង​ម្ល៉េះ​ណ៎???

  1. monyrinataro និយាយថា៖

    មកពីចាំងពន្លឺភ្លៅសទេដឹង បានជាឡាននោះ បើកទ្វារមើល

  2. បើបាននៅអាគាំងច្បាស់ជាគ្រប់ទឹក ហើយថ្ងៃមុន ឃើញយាយមួយដើរកាត់ថ្នល់ គ្រាន់តែ ឡានប៉ះបន្តិចសោះ (ធម្មតាឡានពេលឃើញមនុស្សដើរគឺត្រូវឈប់ តែជ្រុលបន្តិច) គាត់ធ្វើដួលប្រកាច់ប្រកិន ឡានពេទ្យដឹក ទៅ ទីបំផុត ក្រុមហ៊ុនធានា រ៉ាប់រ៉ង ចេញសង ៥មឺន ដុល្លាចាយលេង ។ តែអ្វីដែលមិនគួអោយជឿរ គឺកន្លែងធ្វើការខ្ញុំតែម្តង ភ្ញៀវដើររអិលដួល បាក់ដៃ គឺគេទារសំណង បានរហូតដល់ ជាង ៥០ មឺនដុល្លា ឯនោះ ។
    តែចាំថារាល់លុយសំណងគឺ មិនមែនម្ចាស់ផ្ទាល់អ្នកសងទេ អ្វីៗគឺមានក្រុមហ៊ុនធានារ៉ាប់រ៉ងចេញអោយ ។

    • pkay_sour និយាយថា៖

      អូ មានចឹងដែរ? ក្រុមហ៊ុននៅម្តុំណា? រកទៅដួលនៅនឹងដែរហើយ​គ្រែង​បាន​លុយ​ចាយ​ខ្លះ កំពុង​តែ​ដាច់យ៉ៃផង អាគិគិៗៗៗ ។ ស្រុកគេមានច្បាស់ ស្រុកឯងនេះ​អ្នកក្រជា​សំរាមហើយ គេចុះ​ពីលើឡាន​មិន​តាំង​មើលអីបន្តិចផង ដើរទៅស្ទុយ ទុកឲ្យតៃកុងឡាន​អ្នក​មកជួយ​លើក​ម៉ូតូ​ផ្កាយ តៃកុងឡាន​នឹង​សុំទោសផ្កាយឡើងញាប់ម៉ាត់ ដល់ចឹង​ខ្ជិល​សន្សំរឿង ព្រោះអ្នកធ្វើខុស​ទៅ​បាត់​ហើយ សល់​តែ​អ្នក​អត់​ដូច​គ្នានឹង។ អូភ្លេចប្រាប់ ម្ចាស់​ឡាន​អ្នក​បើកទ្វារឡាន​ប៉ះផ្កាយ​នឹង​ជា​ជនបរទេស តែអន់​ចារឹក៩

  3. រដ្ឋ និយាយថា៖

    មនុស្ស​មាន​ង៉ៃ​ស៊យ​ចឹង​ហើយ ហាហា! ខ្ញុំ​ធ្លាប់​តើ អា​ស៊យ​ពី​យប់ ដល់​ព្រឹក ព្រឹក​ដល់​ថ្ងៃ ថ្ងៃ​ដល់​ល្ងាច! យី ស៊យ​ម៉ែ​ឪ​អា​ស៊យ​ម៉ង ហាហា

    • pkay_sour និយាយថា៖

      មែនហើយ និយាយចឹងក៏ថាបាន តែឆ្ងល់តែត្រង់ថា គេផ្សេងដូច​មិនសូវ​ជួប​ដូច​យើងសោះ ជាពិសេស​បាន​អាស៊យម្តង​ហើយ ដឹង​តែ​ម្ងៃ​នឹង​ស៊យ​រហូត បើ​មិន​នេះ ក៏​នោះ ស៊យ​នោះ ស៊យ ដល់៤ ៥រឿង​​ចឹងក្តៅចិត្ត

  4. កំឡោះខ្មែរ និយាយថា៖

    ឈប់ជិះតូតូទៅ! ជីអេឡេកូទែម្តងមើល ទើបខ្ចីលុយចិនទិញបានប៉ុន្មានគ្រឿងដែរ។ ចាំមើលអ្នកណាហ៊ានមកបុកទៀត តែខ្លាចរន្ទះបាញ់!

  5. ខ្មែរ ចំណាន និយាយថា៖

    យ៉ាប់ហ្មងផ្កាយ! ធ្វើឲ្យអ្នកភូមិផ្អើលភ្ញាក់ធ្លាក់បេះដូងបេះត្នោតអស់ ស្មានថាផ្កាយកើតស្អី ល្អហើយដែលផ្កាយអត់សូវឈឺនោះ😀 ហ្នឹងហើយផ្លូវអនាធិប្បតេយ្យវាអញ្ចឹងឯង អ្នកបើកបរក៏អនាធិប្បតេយ្យដែរ ដូច្នេះផ្កាយត្រូវប្រយ័ត្នប្រយែងឲ្យបានច្រើន តាប្រហែសបាត់ប្រយ័ត្នគង់ហើយផ្កាយអើយ…😀

    • pkay_sour និយាយថា៖

      អើស គ្មានអ្នកណាភ័យអីផងនឹង ចំណានចេះ​តែ​បំភ្លើសហើយ ធ្វើឲ្យផ្កាយ​នេះ​ព្រលឹង​ទៅ​ញ៉ាំព្រលឹតអស់ដែរ😦 អាគិគិៗៗ អត់អី​ម៉េច? ថ្លោះជើង ហើយម៉ូតូវិញ​កូតឡើង​មើល​លែងយល់ហើយនឹង តែ​ត្រង់​ថាប្រយ័ត្ន​ពិបាកបន្តិច នេះ​ដល់ចំណត​ហើយ​នៅ​មាន​រឿងចឹងទៀត ហើយបើយើងប្រយ័ត្ន គេអត់​ប្រយ័ត្នត្រូវឈឺខ្លួនដដែលនឹង ធ្វើម៉េចហូវ?

  6. វិទ្យា និយាយថា៖

    បែបគេលង់សំរស់ចង់ទាក់ទងទេដឹង បានគេធ្វើអោយកើតចឹង?😀

  7. somada និយាយថា៖

    ជិតភ្ជុំហើយ​ទៅស្រោចទឹកចេញទៅឲ្យជ្រះចង្រៃណាអាផ្កាយ​!

  8. borin និយាយថា៖

    រកប្រុសស្នេហ៍មួយគ្រាន់ជួយជូនទៅលិច ទៅកើត ទៅអីល្អជាង

  9. Lovepeehs05 និយាយថា៖

    peehs05 ចេះស្រោចទឹក !

    • pkay_sour និយាយថា៖

      ស្រោចទឹកអ្នកណាក៏ចេះដែរពូ តែសំខាន់ស្រោចហើយ​ជៀសចង្រៃបានអត់?

      • Lovepeehs05 និយាយថា៖

        មានអីផ្កាយសួគ៌ ឱ្យតែរៀបចំកំណល់គ្រូ !

      • pkay_sour និយាយថា៖

        ចៃដន្យអីផ្កាយអត់ចេះតំកល់គ្រូ ទម្លាក់គ្រូអីផង ចាំឲ្យម៉ាក់ស្រោចឲ្យវិញ គុណម្តាយ​គ្មានអ្វី​ប្រៀប​ផ្ទឹមនោះទេ😀

      • Lovepeehs05 និយាយថា៖

        មានដែលកូនចង្រៃ ស្រោចទឹកម្តាយ បាត់ចង្រៃកូននោះទេ ! ផ្កាយញាំបាយ ឆ្អែតពោះផ្កាយ មិនមែនឆ្អែតពោះម្តាយទេ ! កំណល់គ្រូ មិនមែនដូចកំណល់គ្រែទេ ផ្កាយយល់ច្រឡំហើយ ។ មានអីពិបាក កំណល់គ្រូខ្ញុំ ត្រូវការទៀន ៥ ធូប ៥ ប្រាក់ដុល្លា ៥ បាត និងទឹក ៥ ពាង ប៉ុណ្ណឺង ជ្រះចង្រៃហើយ ផ្កាយ ។

      • pkay_sour និយាយថា៖

        ហេ ម៉េច​ថាអត់លោកពូ? ធម្មតាម៉ាក់ប៉ា ប្រៀប​បាន​នឹង​ព្រះ​រស់​ចាំថែរក្សាយើង បើ​យើង​មិន​ដឹងគុណ​គាត់​ផង ចឹង​ទៅ​ធ្វើបុណ្យដល់ណាក៏គង់តែចុះនរកដដែលនឹង ហើយពេល​មិន​សប្បាយចិត្ត ពេល​មានបញ្ហា ឲ្យឪពុក​ម្តាយ​ស្រោចទឹក​ឲ្យ ជា​ការ​លើករាសី គឺ​ប្រពៃណាស់ មិន​បាច់​អស់លុយ ហើយ​ក៏​មិនខាតពេលវេលា ធម្មតា​គាត់​ជា​អ្នក​ផ្តល់​កំណើត​យើង គាត់​ប្រៀបដូចព្រះ ចឹង​ទោះ​មារមកពីណាក៏​ផ្ចាញ់​ព្រះរ​ស់​យើង​មិន​បានដែរ ៕🙂

      • Lovepeehs05 និយាយថា៖

        ពិតមែនហើយផ្កាយ ឪពុកម្តាយ ជាអ្នកបង្កើតកូនគ្រប់គ្នាមក តែគាត់ក៏មិនអាចជួយយើង បានគ្រប់ពេលវេលាឬគ្រប់យ៉ាងដែរ គាត់ជាអ្នកមើលថែររក្សាកូនៗ នៅពេលកូនៗនៅតូច តែកូនផ្កាយសព្វថ្ងៃនេះ ធំពេញរូបពេញរាងហើយ បើសត្វវិញដុះស្លាប អាចចេះហើរខ្លួនឯង ហើយ ក៏អាចចេះសំរេចវាសនាខ្លួនបាន ដោយខ្លួនឯងហើយដែរ ហើយផ្កាយក៏នឹងអាចក្លាយ ជាឪពុកម្តាយដែរហើយ ។ល។
        បែរមកនិយាយរឿងចង្រៃចម្លែករបស់ផ្កាយវិញម្តង ចង្រៃគឺមានច្រើនយ៉ាងណាស់ ចង្រៃខ្លះ ឪពុកម្តាយជួយបាន តែចង្រៃដូចផ្កាយ ប្រហែលជាមិនអាចជួយបានទេ ដល់តែគ្រូក្មេងដូច peehs05 ទើបអាចជួយបាន អូភ្លេចមួយមុខទៀត ត្រូវមានផ្កា ៥ បាច់ ទើបត្រូវតាមក្បួន គឺៈ ទៀន ៥, ធូប ៥, លុយដុល្លា ៥ បាត, ផ្កា ៥ បាច់ ហើយនិងទឹក ៥ ពាង ហើយស្រោច ៥ ថ្ងៃ ជាចង្រៃហ្នឹងហើយ ។

      • pkay_sour និយាយថា៖

        ចា៎ ចា៎ ពួកគាត់​មិនអាចជួយបានគ្រប់ពេលមែន តែ​ផ្កាយនៅតែជឿថា​កម្លាំងចិត្ត និងទឹកចិត្ត​របស់គាត់​គឺ​គ្មានអ្វី​ប្រៀបនោះទេ ។ គុណឪពុក​ម្តាយ មិន​ចាំបាច់ជួយ​ដោយ​សារ​លុយ រឺ​ការ​មើល​ថែ​នោះទេ ត្រឹម​គាត់​ស្រោចទឹកឲ្យ​រឺផ្តល់កម្លាំង​ចិត្ត​ឲ្យ​ នោះរឿង​ចង្រៃៗ​ទាំង​ឡាយ​នឹង​រលាយ​ទៅ ឯង ។ បើ​មកមើលរឿង​របស់ផ្កាយវិញ ផ្កាយជឿ​ថា​អ្នកណា​ក៏ អាច​មានពេល​នឹងដូចគ្នា​ដែរ ហើយ​ក៏ មិន​ចាំ​បាច់​អី​ត្រូវ​រកគ្រូ​រកម៉រ អី​មក​ស្រោចដែរ ត្រឹម​តែ​ទឹកមួយ​ផ្តិល​ដែល​បាន​ពីម៉ាក់មក​ញ៉ាំ​រឺ​លុប​មុខនោះ វាប្រសើរគាប់ប្រពៃពេកណាស់ទៅហើយ។ អរគុណបំណងល្អរបស់លោក​ពូ​ដែល​បានជួយណែនាំ តែផ្កាយប្រហែលគ្មានជំនឿ​នឹង​រឿង​គ្រូអីណាស់​ណា៎​នោះទេ ។ ក្នុង​ចិត្ត​គិត​ត្រឹម​គុណម្តាយ ដែលគាត់​បានផ្តល់ឲ្យ គឺ​គ្រប់គ្រាន់​នឹងឲ្យផ្កាយ​ស្រស់ថ្លាទៅហើយ ។🙂

  10. ឯកសារសំណើច និយាយថា៖

    បើស៊យម្លឹងៗសង្ស័យតែមិនមែនផ្កាយសួគ៏ទេ, នេះចង់ទៅជាផ្កាយដុះកន្ទុយហើយមិនដឹង? និយាយលេងទេណាផ្កាយ។

    • pkay_sour និយាយថា៖

      អរគុណដែលបានចូលលេង

      នេះ​គេហៅថាស៊យដោយ​ថ្ងៃដោយខែ ស៊យនោះ​វាហួសនឹងស៊យទៅហើយ តែ​ត្រង់ថាជាផ្កាយដុះកន្ទុយនោះ​មិន​អាច​ទេ ព្រោះ​ថាផ្កាយ​ជាស្រី😛

  11. ឯកសារសំណើច និយាយថា៖

    អីគេផ្កាយមានស្រីមានប្រុសដែរហ៎? តែយ៉ាងណាចេះតែជឿៗទៅព្រោះគេជាផ្កាយ ហេសហេ!

  12. បុរសខ្មែរ និយាយថា៖

    សូមសួរថា​ ពាក្យថា​«​ អាគិគិៗៗៗ​»​ហ្នឹង​មានន័យថាម៉េចទៅ????? ព្រោះថាឃើញ ផ្កាយសរសេរ​រហូត???

  13. បុរសខ្មែរ និយាយថា៖

    តាំង​ពីខ្ញុំបុរសខ្មែរ កើតមកមិន​ដែល​លឺណាគេសើចសឺសូរ«អាគិគិៗៗៗ»ទេ!!!! ទើបតែលឺផ្កាយ សើច!!!១

    • pkay_sour និយាយថា៖

      ចឹងហ៎? តែលូវបានលឺហើយ មានអារម្មណ៍យ៉ាងម៉េចដែរ? គួរឲ្យចាលាញ់ហេ?😀 ( សង្ស័យត្រូវ​គេ​ទាត់​មិនខានហេថ្ងៃនេះ )

      • បុរសខ្មែរ និយាយថា៖

        ហ្នឹងហើយ!!!​ គួរអោយចាលាញ់ណាស់!!!! គ្រាន់តែមើលតាមការ សរសេរប្លក ក៍ដឹង​ថាគួរអោយចាលាញ់ដែរ!!!!​​ ( ​ប៉ុន្តែផ្កាយខ្លាចណាគេទាត់?​​ )​​😀

      • pkay_sour និយាយថា៖

        អូ ឈ្លក់ទឹកម៉ាត់ស្លាប់លូវហើយផ្កាយ លេងសរសើរចំៗបែបនេះ តិចផ្កាយអៀនខ្វាក់​ស្ទះខ្យល់​ប្រកាច់ត្រិល​ៗលូវ​នឹង ដឹងគេជាសុភាពនារី គេមានការអៀនខ្មាស់អ់ត? អាគិគិៗៗ ( ជោរភ្លាមហើយខ្ញុំ😛 ) សួរគេថា​គួរឲ្យ​ស្រលាញ់​ខ្លាច​តែគេថា​គួរឲ្យចង់ទាត់នឹងណា៎🙂

      • បុរសខ្មែរ និយាយថា៖

        ហី!!!!​ គ្រាន់តែសួរគេថាគួរអោយចាលាញ់?​ ខ្លាចគេទាត់ដែរ????? យ៉ាប់មែន!!!!​ មិនដឹងកូនណាគេទេ ខ្លាចខុសរឿង?????​ ហើយគ្រាន់តែគេសរសើរប៉ុណ្ណឹងក៍ខ្លាចឈ្លក់ទឹកមាត់ដែរ??? រឺមួយអត់ដែរមាន​ណាគេសរសើរទេ???​😀 បុរសខ្មែរខ្ញុំនេះមិនសូវដែលសរសើរ រឺបញ្ជោរ គេទេ!!! តែគ្រាន់តែចូលចិត្តនិយាយអ្វី ចំៗ​ ហើយជាការពិត!!!!!​😀

      • pkay_sour និយាយថា៖

        ច្បាស់ហើយ ព្រោះ​ថា​សួរ​នឹង​ដូច​អត់​បាន​ឆ្លុះកញ្ចក់​មើល​មុខ​ខ្លួនឯង​នឹងណា៎ តែ​ផ្កាយ​ងូចទឹក​រាល់ថ្ងៃ​ចឹង​ទោះមិនសូវ​ស្អាត ក៏​មិន​កខ្វក់ដែរណ៎? អាគិគិៗៗៗ ខ្លាច​ឈ្លក់ទឹកម៉ាត់​ចឹងហើយ ព្រោះ​កម្រមានអ្នក​ណា​មកបញ្ជោរ អាសសសសសសស ច្រលំ មកសរសើរចំៗ​ចឹងណាស់​ដឹងហេ? កូនគេស្រី មានការអៀន​ខ្មាស់តាមបែបនារីខ្មែរតែប៉ុណ្ណឹងឯង កុំ​ប្រកែ​ប្រកាន់អីណា😀

  14. - ក្មេងពាល - និយាយថា៖

    សាធូក! សាធូក! សូមអោយផុតគ្រោះទៅចុះ! ហេហេ

  15. កុកស និយាយថា៖

    …ផ្កាយលើមេឃ ផ្កាយអ្វីចម្លែកគួរអោយស្នេហា ផ្កាយនេះជាផ្កាយរបស់នរណា…។
    ពិព្រោះតែចម្លែកនេះហើយ ទើបជូបរឿងចម្លែកនោះ។

    • pkay_sour និយាយថា៖

      អូ សំលេងអ្វី មកពីណា? មនុស្សរឺទេវត្តា ខ្ញុំសូមនេបនិត្យ បើជាបិសាចខ្ញុំសែន​ភ័យភិត អាណិត​បង្ហាញខ្លួន​ឲ្យឃើញផង តេន តេន តេន តេន​🙂

      ផ្កាយនេះ មនុស្សដូចគេឯងនឹងណា៎ អត់មានអីចម្លែកផងនឹង🙂

  16. នៅចាំបានទេ និយាយថា៖

    មានលុយរាយអត់ហ្នឹង? ខ្ចី៥០០ទិញទឹកកកឈូស​ ហូបតាមផ្លូវ!!!​

  17. នៅចាំបានទេ និយាយថា៖

    មានលុយរាយអត់ហ្នឹង?​ ខ្ចី៥០០ទិញទឹកកកឈូស ហូបតាមផ្លូវ!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s