ជ្រើសរើសមួយណារវាងស្រលាញ់ និង​អាណិត?

មានបញ្ហាមួយដែលតែងតែកើតឡើង​ ដែល​បញ្ហា​នេះ​ប្រៀប​ដូច​ជា​ចំណោទ​មួយ​យ៉ាង​ពិ​បាក​ក្នុង​ការ​​រក​​ដំណោះ​ស្រាយ​សម្រាប់​ការ​សម្រេច​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ ។ ហើយ​​មាន​មនុស្ស​ជា​ច្រើន​តែង​សួរ​ខ្លួន​ឯង និង សួរ​មនុស្ស​ជុំវិញ​ខ្លួន​ថា “តើ​រវាង មនុស្ស​ស្រលាញ់ និង អា​ណិត តើ​​គួរ​​យក​​​មួយ​​​ណា?” (playing ម្នាក់​​ស្រលាញ់​​ម្នាក់​អាណិត​ 😀 )

បុរសទី១​ និង​នារី ជា​សង្សារ​នឹង​គ្នា​ហើយ​បាន​សន្យា​ថា​នឹង​រៀបការ​ជាមួយ​គ្នា​បន្ទាប់​ពី​នារី​បញ្ចប់​ការ​សិក្សា​នៅ​ភ្នំពេញ។​ បុរស​​ម្នាក់​​នេះ​​គឺ​មាន​​ជីវភាព​​ធម្មតា​ ហើយ​​ម្តាយ​​​គាត់​​បាន​​គិត​​គូរ​​រក​ប្រពន្ធ​​ឲ្យ​​គាត់ តែ​​គាត់​​មិន​​ព្រម​​ការ​​ទេ ព្រោះ​​គាត់​​ស្រលាញ់​​នារី​​តែ​ម្នាក់​គត់ ហើយ​គាត់​ថា​នៅ​ចាំ​នារី រហូត​ដល់​នាង​រៀប​ចប់។ (ពេល​ខ្លះ​ហា៎ អ្នកក្រ ក៏មាន​បេះ​ដូង​ស្មោះ​ដែរ​បាទ ដកស្រង់ពីចំរៀង​យើង​បែក​គ្នា​ហើយ​មែន​ទេ? អាគិគិ)

និយាយ​ពី​​នារី​វិញ ពេល​មក​ភ្នំពេញ​នាង​ត្រូវ​រស់​នៅ​តែ​ម្នាក់​ឯង​ ​ដើម្បី​បន្ត​ការ​សិក្សា​របស់​ខ្លួន តែ​សំ​ណាង​ល្អ​នារី​បាន​ស្គាល់​បុរស​(បុរស​ទី​២​)ម្នាក់ គេ​​តែង​​ជួយ​​នាង​​គ្រប់​​ពេល មិន​​ថា​កិច្ទការ​នៅសាលា មិន​ថា​ពេល​នាង​ឈឺ​យប់​ព្រលប់​យ៉ាង​ណា ក៏​បុរស​ទី២​នៅ​តែ​តាម​ជួយ​នាង​គ្រប់​ពេល​វេលា។ នៅ​ពេល​​​​ដែរ​នាង​មាន​ទុក្ខ គឺ​មាន​បុរស​ទី២​ជួយ​នាងគ្រប់​ពេល​។ (បុរស​ម្នាក់​នេះ​រស់​ដើម្បី​ស្រលាញ់​អូន បទ​របស់​គូម៉ា 😀 )

ថ្ងែមួយ​​ ពេល​ដែរ​ពុក​ម្តាយ​នាង​​ធ្វើ​​ដំណើរ​មក​លេង​នាង​នៅ​​ភ្នំពេញ ក៏​បាន​ជួយ​គ្រោះ​ថ្នាក់​រហូត​​ដល់​ជីវិត។ ដំណឹង​នេះ​ធ្វើ​ឲ្យ​នាង​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏ប្រញាប់​ប្រ​ញាល់​​មក​ស្រុក​កំណើត​វិញ​ដើម្បី​រៀប​ចំពិធីបុណ្យសព។ រឿងនេះ​បុរសទី​២បាន​ដឹង​ហើយ​ បុរស​ទី២​នៅ​តែ​តាម​ជួយ​ធ្វើ​បុណ្យ​នៅ​ខេត្ត​ទៀត ចំណែក​ឯ​បុរសទី១ ក៏​ជួយ​នាង​អស់​ពី​ចិត្ត​ដូច​គ្នា​ នៅក្នុង​​ពិធីបុណ្យ​នោះ​។ (វេលា​ទឹក​ភ្នែក ចំរៀង​​របស់​​បងរាជ​​ 😦 )

ពេល​ត្រលប់​មក​ភ្នំពេញ​វិញ​ ដោយ​ការ​បាត់​បង់​ឪពុកម្តាយ និង​គ្មាន​អ្នក​ជំនួយ​​នារី​​គឺ​​រស់​​នៅ​​យ៉ាង​លំបាកវេទនា តែ​ក៏​មិន​ធ្វើ​ឲ្យ​នារី​លំបាក​យូរ​នោះ​ដែរ ព្រោះ​បុរស​ទី​២​​នៅ​តែ​តាម​ជួយ​ឧបត្ថម​ និង​ជ្រំជ្រែង​នាង​គ្រប់​​ពេល​​ដដែល។​ (អ្វីៗខ្ញុំធ្វើដើម្បីស្នេហា ភ្លេច​ឈ្មោះ​អ្នក​ចំរៀង​ប្រុស​បាត់​ទៅ​ហើយ 😦 )

បុរសទី​១ : ជា​សង្សារ​ដែល​នាង​ស្រលាញ់​ ហើយ​គេ​ក៏​ស្រលាញ់​នាង​វិញដែរ តែ​ដោយ​គេ​ជា​មនុស្ស​មានជី​វភាព​ធម្មតា គេ​មិន​បាន​ជួយ​ថែ​នារី​ដិត​ដល់​នោះ​ទេ។ ពេល​នារី​ជួប​ការ​លំបាក​គេ​មាន​ត្រឹម​តែ​កម្លាំង​ចិត្ត​ប៉ុណ្ណោះ​ដែល​អាច​ផុ្តល់​ឲ្យ​នារី​បាន ។ ( ស៊ូស្លាប់ក៏​មិន​ចង់​លឺ​ពាក្យ​បែក ចំរៀង​របស់​បងច្នា អាគិគិៗៗ កែវ​វាសនា​ណា៎ចា៎ បន្លំហៅគេបង​លេង 😛 )

បុរស​ទី​២ : ជា​មនុស្ស​ដែល​ជួយ​នាង​គ្រប់​ពេល​វេលា ទាំង​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ និងថវិការមិន​ថាយប់​ថ្ងៃ គ្រប់​ពេល​ដែល​នារី​លំ​បាក​គឺ​តែង​តែ មាន​វត្ត​មាន​របស់​បុរស​ទី​២​ជា​និច្ច តែ​នារី​បាន​មិន​មាន​ចិត្ត​ស្រលាញ់​គេ​នោះទេ។ (អាណិត​​ដែរ​​តែ​មិន​​អាច​​ស្រលាញ់ ព្រោះ​បេះ​ដូង​​ពេល​​នេះ​មាន​​ម្ចាស់​​ទៅ​​ហើយ អាគិគិ ដក​ស្រង់​ពីមិនហ៊ាន​ស្រលាញ់​ព្រោះ​ខ្លាចអូនឈឺ​ចាប់​ របស់​ឆាយវិរយុទ្ធ )

បញ្ហា

ម្នាក់ ស្រលាញ់ ម្នាក់ អាណិត

បើ​សិន​ជា​អ្នក​ទាំង​អស់​គ្នា​ស្ថិត​ក្នុង​ស្ថាន​ការណ៍​បែប​នេះ តើ​អ្ន​ក​នឹង​ជ្រើស​រើស​អ្នក​ណា?

ហូរទឹកភ្នែក​សួរ​រក​ស្នេហ៍ពិត​ ;;=_=;;

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ជីវិត។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

58 Responses to ជ្រើសរើសមួយណារវាងស្រលាញ់ និង​អាណិត?

  1. ដឹងថារឿងនឹងរឿងរបស់ផ្កាយម៉ងនេះ! បើជាញ៉ុមវិញ ញ៉ុមនឹងរកម្នាក់ទៀត។ ហើយម្នាក់នោះគឺជាមនុស្សដែលញ៉ុមស្រលាញ់ហើយថែមទាំងអាណិតទៀតផង។ ត្រូវអត់ផ្កាយ?

    • pkay_sour ថា:

      ប្រាប់ហើយ ថាមិនមែនផ្កាយទេ ផ្កាយមិនយ៉ីអ៊ុនដាក់ដល់ថ្នាកនឹងហេ 😦

      យីស រកអ្នកណាបាន? គេឲ្យជួយសម្រេចចិត្ត បើជាយើងតើយើងគួរយកមួយណា ជួយបញ្ចេញ​យោ​បល់បន្តិចទៅមើល

      • បើញ៉ុមវិញយកអ្នកទីពីរហើយ, ព្រោះគេបានជួយយើងច្រើនណាស់, ហើយណាមួយគេក៏ស្រឡាញ់យើងដែរ។ សរុបមកគឺគេមានទាំងសមត្ថភាព សេចក្ដីស្រលាញ់ ទំនួលខុសត្រូវ។ សុំអស់យោបល់

      • pkay_sour ថា:

        តើប្រាកដអត់​ថាយើង​អាចរក​បានអ្នកទី៣ដែល​មានគ្រប់​អ្វីដែលយើងចង់បាន? លក្ខខណ្ឌ​នេះ​មាន​មនុស្សតិច​ណាស់ដែល​បានជួប ពេលខ្លះជួបហើយ​តែគ្មានវាសនានឹងបាន

  2. គួយកអ្នកទី៣ គឺម្នាក់ដែលមានចិត្តស្មោះ។

  3. តា ម៉ាប់ ថា:

    អ្វី​ៗ​ខ្ញុំ​ធ្វើ​ដើម្បី​ស្នេហា សុខ​ ស៊ីណារ៉ា ផលិត​កម្ម ខេ​អេ​ច

  4. អីយ៉ា ចេះនិពន្ធរឿងពីអង្កាល់ហ្នឹង?

  5. achharia ថា:

    តាមការរៀបរាប់ខាងលើនោះ ស្របតាមចិត្តមនុស្សសម័យអីឡូវផង​ខ្ញុំហ៊ានទាយថាគឺគេនឹងយកអ្នកទីពីរហើយ សំនួរគ្រាន់តែសំរាប់យក
    ចំលើយមកផ្ទៀងផ្ទាត់មើលេងតែប៉ុននោះ។
    បើមិនអញ្ចឹងទេ មិនចាំបាច់យកអ្វីមកប្រៀបផ្គូផ្ទឹមនឹងមនុស្សទី១
    ដែលថាស្រលាញ់ប្តូរផ្ដាច់ស្នេហ៍ស្មោះស៊ូស្លាប់អីហ្នឹងធើអីទេ ។

    គិតតាមឡូហ្ស៊ិក បើមានរបស់មកប្រៀបធៀបដើម្បីជ្រើសរើសហើយ
    គ្មានទៀតទេអ្វីដែលថាស្នេហ៍ប្តូរជីវិត​ ១និង១ទោះមេឃរលំភ្នំរលាយអីនោះ ។

    យុវជនភាគច្រើនសម័យអីឡូវ គេមិនគិតតែពីរូបឆោមសំរស់ទេ គឺបូកពិន្ទុសរុប
    រាប់ទាំង តើរូបរាងមាំមួនស្អាតបាតទេ ? មានចំណេះដឹងនិងមុខរបរវិជ្ជាជីវៈទេ?
    មានលុយកាក់អាចរស់នៅជាមួយបានស្រួលបួលទេ(បើមានឡានវីឡាស្រាប់
    ពិន្ទុមិនចាញ់ពួកមាន PhD ទេ ) ? ខ្លះរហូតដល់ នៅជាមួយគ្នាសាកមើលមួយរយៈ
    សិនផងដែរដើម្បីមើលទឹកចិត្តគ្នាប្រែប្រួលទៅតាមស្ថានភាពលំបាកនានា….
    នៅប្រទេសជឿនលឿន យុវជនគេដើរដល់នោះហើយណាផ្កាយ !
    ហើយខ្ញុំជឿថានៅស្រុកខ្មែរយើងអាឡូវក៏មានអ្នកនៅជាមួយគ្នាមុនរៀបការ
    កាន់តែច្រើនគូឡើងៗហើយ… ដែលខ្ញុំសូមគាំទ្រការវិវត្តនេះទាំងស្រុង
    ដើម្បីក្តីសុខសប្បាយដល់គ្រួសារក៏ដូចដល់សង្គមខ្មែរទៅថ្ងៃមុខថ្ងៃក្រោយ ។

    …នេះគ្រាន់តែជាជ្រុងមួយនៃទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំទេ ។

    • pkay_sour ថា:

      យកទាំងពីរ? គ្មានអ្នកណាព្រមឲ្យយកទាំងពីរនោះទេ បើទោះលាក់បាន តែចុះពេលរៀប​ការ? តើគេជ្រើសរើសមួយណា? ធម្មតាការស្រលាញ់គ្នាគឺស្រលាញ់ តែបើ​មនុស្សដែលស្រលាញ់​នៅឆ្ងាយ ហើយ​នៅជិតខ្លួន​មាន​មនុស្ស​ម្នាក់​ដែលធ្វើ​ល្អគ្រប់បែប​យ៉ាង ជួយ​គ្រប់​កាលៈទេសៈ នោះ​យើង​ក៏​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ និង​អាណិត​គេ​មិនតិចដែរ។

      និយាយពីឡូហ្សិក ប្រហែល​ជា​មាន​តែសម័យ​មុន​ទេដឹង? ធ្វើ​មនុស្ស​ម៉េច​នឹង​អាច​អាត្មា​និយម​គិត​តែខ្លួន​ឯង​ហើយ​មើល​រំលង​គំនរទុក្ខអ្នក​ដទៃបាននោះ? បើ​ម្នាក់ៗគិត​តែបែប​នេះ​គ្មាន​ទេ​យុត្តិធម៌។

      ទាក់ទង​នឹង​យុវជនសម័យ​លូវវិញ បើ​ថា​មិនគិតពីសម្រស់​ដូច​ជា​មិន​សូវត្រូវទេដឹង? ធម្មតា​មនុស្ស​ពេល​ជួប​គ្នាដំបង​មើលលើសម្រស់ ចាប់ផ្តើមចូលចិត្ត ហើយ​បានមើលលើ​ការ​ចេះដឹង? លុយ? និងអ្វីៗតាមក្រោយ កម្រឃើញអ្នកណា​ថាមិនគិត​ពីរូបសម្រស់ណាស់។ យ៉ាងណា​ក៏ អាច​ចូល​ចំណោមគេចុះ រឺក៏​ពេលខ្លះ​អាច​មើលដំបូង​មិនពេញចិត្ត តែពេល​បាន​នៅជិតហើយ​ស្គាល់​ច្បាស់ទើបចាប់អារម្មណ៍។ សម័យនេះស្ទើរ​តែ​រកស្នេហាប្រាកដប្រជា​មិន​ចង់​បាន​នោះទេ​ព្រោះ​យើងចែកមិនទាន់​ច្បាស់រវាង​ពាក្យថា ស្រលាញ់ ចូលចិត្ត និង អាណិត ។ អារម្មណ៍​៣នេះ​ពេលខ្លះ​គឺពិបាកបែងចែក​ណាស់ ។ នេះជាទស្សនៈតែម្ខាង​របស់ផ្កាយដូចគ្នា 😀

      • achharia ថា:

        យកទាំង២ក៏ខ្ញុំមិនបានថា គិតតែសំរស់ក៏ខ្ញុំមិនបានថា
        គឺខ្ញុំចង់ថាដូចដែលបានសរសរហ្នឹងទេ ។ តែយ៉ាងណាក៏ដោយ
        សំរេចសំរួចគឺព្រហ្មលិខិតទេជាអ្នកកំណត់គូជីវិតមិត្ត១០០ឆ្នាំអោយនោះ
        ដូចចាស់ៗថាអោយតែមាននិស្ស័យគង់បានជួបគ្នាមិនខាន…
        ចាំសង្កេតមើលទៅ…ពេលដល់ខែដល់ឆ្នាំគឺដល់ឈឹបៗហើយ
        ខ្ញុំឃើញច្រើនគូណាស់ហើយដែលធ្វើអោយខ្ញុំបាក់ចិត្តជឿលើព្រហ្មលិខិត
        ដែលកំណត់ដំណើរជីវិតម្នាក់ៗមិនដូចគ្នាទេ 😀

      • pkay_sour ថា:

        ថាចឹងក៏បាន តែពេលខ្លះមកពីយើង​មិនដឹងថាគួរដើរផ្លូវណាទើប​បណ្តោយតាមព្រហ្មលិខិត​តែ​ម្តង​​ទៅ ។ ព្រោះ​មានច្រើនករណីណាស់ដែលកើតឡើយស្ទើរមិននឹកស្មានដល់ ដូចជា​ស្រ​លាញ់​គ្នាប្តូរផ្តាច់រត់តាមគ្នា ដល់តែឪពុកម្តាយព្រមការឲ្យបានកូន១ក៏បែកគ្នា ខ្លះ​មិនដែល​ស្គាល់គ្នា​សោះ​តែក៏អាច​រស់​នៅជាមួយគ្នាអស់មួយជីវិត ។

  6. រដ្ឋ ថា:

    ប្រាកដ​ជា​យក​ស្រលាញ់​ហើយ! ចាំ​ទំនេរ​បន្តិច​ខ្ញុំ​នឹក​បក​ស្រាយ​ថា​តើ​ស្រលាញ់ និង​អាណិត​ខុស​គ្នា​ម៉េច!

  7. somada ថា:

    បងជឿថាមិនមែនជារឿងរបស់ផ្កាយទេ តែវាមានចំណែករបស់ផ្កាយក្នុងនោះ ៥០%ដែរ ត្រឹមត្រូវអត់ ? បើត្រូវមែនគិតរកកំប៉ុងជើងធូបមួយហើយខ្ញុំ ។

    • pkay_sour ថា:

      អត់ផងនឹងបង អត់​មានទាក់​ទង​នឹងផ្កាយអីបន្តិចហេ តែ​បើ​ថា​ជ្រើស​រើស​មិន​ដាច់​រវាង​អាណិត​និង​ស្រលាញ់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងគឺមែន :O

  8. ហើយញ៉ុមក៏ចូលចិត្តបទ”បុរសម្នាក់នេះរស់ដើម្បីស្រលាញ់អូន របស់ គូម៉ាដែរ”

  9. ខាន​មក​លេង​យូរ មិន​ដឹង​ថា​មាន​រឿង​ប្លែក​ៗ​ចឹង​សោះ ផ្កាយ​សួគ៌ដ៏ខ្យូត! 😀

    • pkay_sour ថា:

      ហូ បែកយូរសម្តីផ្អែមមិនធម្មតាទេនៀក នេះ នេះគ្រីយ៉ាមែននឹង?

    • សំដីញ៉ុម​អត់​បានដាក់​​មេ​ស្ករ​អី​ទេ និយាយ​តាមធម្មជាតិ​តើ! ប្រហែល​ជា​នៅ​សុខ​ទុក្ខ​ធម្មតា​ទេ​មើល​ទៅ ខាន​សាសង​យូរ​? 😀

      • pkay_sour ថា:

        ធម្មជាតិ? ម៉េចបានផ្កាយមានអារម្មណ៍ថាដូច​មិនមែនគ្រីយ៉ាចឹង? បើតាមមើលសម្តីដូច​ស្រ​មោច​​ចង់​រោមហើយ អាគិគិៗៗ ។ ត្រូវតែចឹងហើយ ព្រោះសុខនិងទុក្ខដើរទន្ទឹមគ្នារាល់ថ្ងៃ​នឹង កំពុងភ័យថាគ្រីយ៉ាភ្លេចផ្កាយហើយតើ

      • អារម្មណ៍ពេល​មុន និង​អារម្មណ៍ពេល​នេះ​ខុស​គ្នា​ម៉េច​ចុះ???? 😀
        រឿង​ខ្ញុំ​ភ្លេច​ផ្កាយ​ដូច​មិន​ងាយ​ទេ តែបើ​ផ្កាយ​ភេ្លច​ខ្ញុំ​បែប​ងាយ​មើល៍ទៅ! ខ្ញុំ​មិន​ងាយ​ភ្លេច​ទេពេល​ដែល​ប្លុក​នេះ​ចាប់​ផ្ដើម​រស់​រវើក​នៅ​ក្នុង​ពិភព​លប្លុក តែ​បើ​ផ្កាយ​ប្រហែល​ជា​ភ្លេច​អស់​ទៅ​ហើយ​ ព្រោះ​ឥឡូវ​មាន​ជំនាញខ្លាំង​ហើយ។

      • pkay_sour ថា:

        អេ ម៉េចក៏លេងបង្អាប់បង្អាក់ទឹកចិត្តផ្កាយអី​ដល់​ថ្នាក់នឹងផងនោះ? រឿងខ្លះអាចភ្លេចមែន តែពាក្យផ្អែមយ៉ាង​នេះ ដូ​ចជា​មិនដែលប្រើជាមួយផ្កាយទេ សង្ស័យច្រលំស្នៀតដឹងហេ? អាគិគិៗៗៗ មិនភ្លេចនោះទេ ហើយក៏មិនដែលចោលអ្នកមាន​គុណ​និង​មនុស្សគួរ​ឲ្យ​ស្រលាញ់ដូចគ្រីយ៉ានោះដែរ 😀

      • អត់​មាន​ប្រើស្នៀត​អី​ទេ គ្រាន់​តែ​រៀន​និយាយ​តាម​គេ​ខ្លះ​ៗហ្នឹង​ណ៎ា ហើយ​ក៏​មិន​ជា​ផ្អែម​អី​ដែរ នៅ​ចាញ់គេ​ទេ! 😀
        និយាយ​ថា​មិន​ដែល​ភ្លេចទេ ប៉ុន្តែ​មិន​ដែល​នឹក​រលឹក រឺ Chat ជាមួយ​អី​តិច! សង្ស័យ​តែ​មាត់​ក្បត់​ចិត្ត​ណាស់! 😀

      • pkay_sour ថា:

        អេ អត់មានស្នៀតចឹងសង្ស័យមានតែល្បិចហេណ៎?

        យេស មិនដែលភ្លេចមែន តែ​មួយរយៈនេះ​រវល់គួរសម មិនសូវបានឆាតនោះទេ រកតែពេលឆ្លៀត​តប​មតិបងប្អូនសឹង​មិនទាន់បានផងដែលនឹងណា៎ ចុះគ្រីយ៉ា​មិន​ក្បត់ចិត្តទេហ៎?

      • សុភាពបុរស មិន​ចេះ​មាន​ល្បិច​មាន​ស្នៀត​អី​ទេ! 🙂

        មាន​រឿង​ខ្លះ មាត់អាច​ក្បត់​ចិត្ត តែរឿង​នេះ​មាត់​មិន​ហ៊ាន​ក្បត់​ចិត្ត​ទេ! ថា​ម៉េច​គឺ​ចឹង​ហើយ​!

      • pkay_sour ថា:

        បើបានចឹងគឺល្អហើយ សង្ឃឹមថាគ្រីយ៉ាមិនបោះបង់ចោលផ្កាយនោះទេណា៎ 😀

      • ហាសហា និយាយ​ដូច​កំសត់ណាស់ មិន​ដឹង​អ្នកណា​ចោល​អ្នក​ណាទេ ចាំមើលទៅ!

      • pkay_sour ថា:

        ផ្កាយមិនចេះចោលគេហេ ខ្លាចតែគ្រីយ៉ាចោលផ្កាយតើ?

      • ហ្នឹង ក្រឡាហ្នឹង​គេ​ដឹង​បាត់​ហើយ​ថា​ មាត់​ក្បត់​ចិត្ត! ថាឲ្យ​គេ​ ហើយ​លើក​ខ្លួន​ឯង! 😀

      • pkay_sour ថា:

        អត់មានបានលើកខ្លួនឯងនោះទេ ហើយក៏មិនចេះតែដើរថាគេតែផ្តាស់ដែរណា ម៉េចគ្រីយ៉ាឆាប់​ភ័យ​ម្ល៉េះ?

      • ខ្ញុំ​សុំចុះចាញ់ហើយ និយាយ​យ៉ាង​ណា​ក៏​មិន​ឈ្នះផ្កាយ​ដែរ​តាំង​ពី​ដើម​មក!

      • pkay_sour ថា:

        ហាក ចាញ់ចាអីគេ? យើងមានភ្នាល់រឺឈ្លោះគ្នាអីណា? ម៉េចក៏​ដល់​ថ្នាក់​ចាញ់​ឈ្នះ​នោះ? ផ្កាយ​គ្រាន់​តែ​និយាយ​អ្វី ដែល​ជាការពិតតើ អាគិគិៗៗៗ

      • អូខេ ចឹង​ក៏​បាន​ដែរ ផ្កាយ​ណប់70! 😛

  10. Lovepeehs05 ថា:

    ដោយសារតែពិបាករើសចឹងហើយ បានជាជីតាខ្ញុំគាត់ យកទំាងអស់ហ្នឹង មានអីច្រើន ៧ នាក់នៅជុំគ្នា ទាំងអស់ទៅ គាត់អ្នកធ្វើមេបញ្ជាការ ។៚…

  11. វិបុល ថា:

    បើតាមខ្ញុំគិត រឿងនេះជារឿងរបស់មិត្តភក្ត័ផ្កាយ
    រវាងបុរសទាំងពីរ ត្រឹមស្តាប់ខ្សែររឿងសង្ខេបខាងលើប៉ុណ្ណេះមិនអាច
    វិភាគត្រូវថាតើបុរសណាម្នាក់ជាគូរអនាគតដ៏ប្រសើរសំរាបនារីម្នាក់នេះ
    ឡើយ មានន័យថាជាបុរសម្នាក់ដែលគាត់អាចរួមរស់ជាមួយ១ជីវិត។
    ខាងក្រោមនេះជាលក្ខណះបុរសដែលនារីទូទៅគួរយកជាគូរអនាគត
    ចំណេះដឹង: មានចំណេះដឹងយ៉ាងតិចបាក់ឌុប
    សមត្ថភាព: មានអាជីពអាចផ្គត់ផ្គង់ជីវភាពរស់នៅបានសមរម្យ
    ចរិយា: ជាមនុស្សចិត្តទូលាយមិនមានមាយាទឆេវឆាវខុសរបៀប បើកាច
    កាចឲមានហេតុផល ជាមនុស្សចេះស្តាប់ហេតុផលអ្នកដទៃ ចេះក្រែង
    ចិត្តមិត្តស្រី មិនធ្វើអ្វីតាមទំនើងចិត្ត មិនជក់បារី មិនវក់ល្បែង ចំណែកស្រា
    វិញមិនតំរូវឲមិនចេះផឹកទេ បើផឺក ផឺកឲមានកំរិត ស្គាល់ម៉ោងចូលផ្ទះ
    ប៉ុន្តែដាច់ខាតគួរកុំយកបុរសដែលពេលនៅលីវចេញទៅផឹកជាមួយមិត្តភក្រ្ក័
    ដល់យប់ជ្រៅរៀងរាល់យប់ ព្រោះបុរសបែបនេះតែងតែរក្សាទំលាប់នេះ
    ដដែលទោះជាគាត់រៀបការហើយក៏ដោយ ណាមួយការដែលឧស្សាហ៍ដើរ
    លេងយប់អាចឲបុរសពាក់ពន្ធនឹងរឿងស្រីញីខាងក្រៅទៀតផង
    បើសិនបុរសទាំងពីរខាងលើមានលក្ខណះដូចរៀបរាប់ខាងលើ ដូចកាន់តែ
    ច្រើនកាន់តែល្អ ត្រូវចាំថាស្រលាញ់នឹងអាណិតមិនថិតថេររហូតឡើយ
    ប៉ុន្តែចរិតនឹងសារជាតិមនុស្សទើបមិនងាយកែប្រែបាន

    • pkay_sour ថា:

      អរគុណវិបុលសម្រាប់ការចូលលេង និងផ្តល់មតិយោបល់​

      តាមធម្មតា​ចិត្តមនុស្សគឺពិត​ជា​មិនទៀងទាត់មែន ឯចរិត​នោះក៏មិនប្រាកដថា​នៅដូចដើម​នោះ​ដែរ ព្រោះផ្កាយមានបទពិសោធន៍ខ្លួនឯងស្រាប់ កាលនៅតូចចូលចិត្ត ផ្សេង​ចរិតផ្សេង ដល់ធំ​ឡើង​ចំណង់​ចំណូល​ចិត្ត​ក៏ ខុសប្លែក។ តែ​សំខាន់គឺអ្វីដែល​នៅចំពោះ​មុខ ធម្មតាគ្មាន​មនុស្ស​ណា​ល្អ​គ្រប់​១០០ភាគរយ​នោះទេ តែង​តែ​មាន​ចំនុច​ល្អ​ និង​ចំនុច​អាក្រក់​ម្នាក់​ម្យ៉ាង​ផ្សេង​ពី​គ្នា ។

  12. សួស្តីផ្កាយព្រឹក! យប់នេះដើរលេងមកដល់ផ្ទះផ្កាយហាហា…
    ទាក់ទងនឹងសំនួរខាងលើពិតជាពិបាកឆ្លើយណាស់ រឿងនេះ
    វាអាស្រ័យនៅលើម្ចាស់ខ្លួនគេ ថាតើរស់នៅជាមួយទី ១ រឺទី ២
    មានសេចក្តីសុខច្រើនជាង។ ជីវិតរបស់មនុស្សគឺជាការធ្វើដំនើរ
    ហើយវិថីដែលជីវិតត្រូវធ្វើដំនើរទៅនេះក៏មិនបានក្រាលទៅដោយ
    ស្រទាប់នៃផ្កាកុលាបរហូតនោះទេ តែងមានឧបសគ្គឲ្យមនុស្សត្រូវ
    ប្រឈមមុខជានិច្ចមិនស្រាកស្រាន ដូច្នេះដៃគូជីវិតដែលនឹងត្រូវ
    ធ្វើដំនើរទៅជាមួយគ្នាចាំបាច់ណាស់ត្រូវមានសេចក្តីអត់ធន់និងការ
    លះបង់ឲ្យគ្នាទៅវិញទៅមក អ្នកខ្លះស្រលាញ់គ្នាពេលសុខសប្បាយ
    តែដល់ពេលធ្លាក់ខ្លួនមានសេចក្តីទុក្ខអាចមានបញ្ហានឿយណាយចិត្ត
    កើតឡើងបាន។ សរុបគឺមានតែផ្កាយខ្លួនឯងហ្នឹងហើយទើបអាចដឹង
    បានថានឹងរើសយកមួយណា 😀 ខ្ញុំក៏គ្មានបទពិសោធន៍ដែរ 😀

    • pkay_sour ថា:

      សួស្តីខ្មែរ​ចំណាន ចំណាប់ ចំណាយសម្តី ចំណូល​បាន​ច្រើន ។ ស្វាគមន៍ដែល​បាន​ត្រល​ប់មក​លេង​ផ្ទះផ្កាយ​ម្តងទៀត ។

      យេស រឿង​ខាង​លើនេះ​ពិត​ជា​ពិបាកសម្រេចចិត្តមែន បើ​សួរ​ថា​រស់​នៅ​ជាមួយ​អ្នក​ណា​សប្បាយ​ចិត្ត​នោះ ប្រហែល​ជា​ម្យ៉ាងម្នាក់ទៀត​ហើយ? ជីវិត​តែង​មានបញ្ហា ហើយ​យើង​ក៏ត្រូវ​រក​ផ្លូវ​ដោះ​ស្រាយ​បញ្ហា​នោះ ដើម្បី​សម្រេច​ដល់​គោល​ដៅ ។ តែ​យើង​ក៏មិន​អាច​ស្មាន​ដឹង​ថា តើ​ផ្លូវ​ណា​ដែល​អាច​ដល់គោលដៅ​នោះដែរ។ រឿង​ខ្លះ​ទោះ​គិត​យ៉ាង​ណា​ក៏ មិន​ចេញនោះ​ដែរ ចឹង​មាន​តែ​ប្រថុយ???ផ្កាយ​អត់​មាន​បទពិសោធន៍​ដូច​គ្នា ចឹង​ក៏ សម្រេច​ចិត្ត​មិនត្រូវដែរ

  13. rith kim ថា:

    សួស្តីនាក់មានទុក្ខរាប់មិនអស់

  14. ខ្ញុំគិតថាពុំគួរយកទាំងពីរតែម្តងបើសិនជាអាច។ វាពិបាកក្នុងការប្រឈមមុខដាក់គ្នាណាស់។

  15. និស្សិត​យ៉ាប់​យ៉ឺន ថា:

    ខ្ញុំជួបពិត ។ តែមិនដឹង​ថាតួស្រីខាងលើសម្រេចចិត្ត ដូចខ្ញុំអត់ ហើយសាច់រឿងក៏ មិនដូច​គ្នា​ទាំង​ស្រុង​ដែរ​។ ខ្ញុំរើសយកអ្នក​ទី ២ ។ មិនមែនព្រោះហុចលុយស្ដាយដៃគេនោះទេ តែព្រោះគេឲ្យទាំងស្នេហាពិត និងការ​អាណិត និងការ​ជួយ រួមទាំងពាក្យពិត មិន​មែន​ហុច​ទឹក​សម្លឹង​កាក , ស្រឡាញ់ប្រាប់​ថាស្រឡាញ់ មិន​ចូលចិត្ត​ត្រង់ណាប្រាប់ត្រង់នោះ ហើយក៏មិនទាមទារឲ្យមានការតបស្នង ពេលខ្ញុំដល់គោលដៅ គេក៏ចាកចេញ​ទៅដោយប្រាប់​ថា​អស់​ភារកិច្ច ក៏មិនចង់ឲ្យ​ខ្ញុំ​មាន​អារម្មណ៍ជំពាក់គុណ ហើយ​បើក​ផ្លូវឲ្យ​ខ្ញុំទៅជួបអ្នកទី ១ តាំងពីដើម ។ គាត់គិតថា​ខ្ញុំ និងបុរសទី ១ នៅតែ​ស្រឡាញ់គ្នា តែការពិតខ្ញុំមិនដែល​ទៅសោះ ព្រោះខ្ញុំរង់ចាំមើលប្រតិកម្មរបស់គាត់ (1 ឆ្នាំ) តែគាត់ហ៊ានលួចមានស្រីថ្មី ទៅជួបម៉ែឪគេទៀត ។ គ្មានអ្នកណាដឹងទេ បើនាងនោះមិនមែនមិត្តខ្ញុំ (រវល់រៀងខ្លួន បាត់លេខទៀត តែជួបគ្នាតាម Facebook) អាហ្នឹងគេហៅថាស្នេហ៍ស្មោះខាងមុខ ក្បត់ក្រោយខ្នង ។ សូមចងចាំថា ស្នេហាមានអាយុច្រើនឆ្នាំសុទ្ធតែស្មោះនោះទេ ៕

    • pkay_sour ថា:

      ច៎ា អរគុណដែលបានចូល​លេង ។ នឹង​អរគុណ​សម្រាប់​ការ​ប្រាប់​ពី​បទពិសោធន៍​​នៃ​ការ​ជ្រើសរើស ។ តាមពិតទៅ​ផ្កាយជួប​ច្រើន កឺ​មិន​ដូច​រឿង​ខាង​លើទាំង​ស្រុង តែ​ក៏ប្រហាក់ប្រហែល ហើយ​ពួកគេតែងតែ​ជ្រើស​រើសអ្នកទី២ ដែល​មានទាំង​ការ​ស្រលាញ់​និង​អាណិត ព្រោះ​ម្នាក់ៗ​គិត​ថាអាណិត​ធំ​ជាង​ស្រលាញ់។ តែ​ក៏​មាន​បងប្អូន​ខ្លះ​ជ្រើសរើស​អ្នកទី២ដែរ ។ នេះ​អាស្រ័យ​លើ​ការ​សម្រេចចិត្ត និង​ស្ថានភាព​របស់​មនុស្ស​ម្នាក់ៗ

  16. និស្សិត​យ៉ាប់​យ៉ឺន ថា:

    សូមកែថា ស្នេហាមានអាយុច្រើនឆ្នាំ មិនប្រាកដថាស្មោះនោះទេ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s