ទស្សនកិច្ចនៅភូមិឋានសុខភាព

ត្រលប់​មក​វិញ​ហើយ!!! ក្រោយ​ពី​សំសិល្បិ៍​អស់​រយៈ​ពេល​យ៉ាង​យូរ ព្រោះ​ដោយ​សារ ២ ៣ខែ​នេះ​គ្មាន​ថ្ងៃ​ឈប់​សម្រាក​សោះ។ ដំបូង​គិត​ថា​គ្មាន​អ្នក​ណា​ចង់​ទៅ​ទេ​គឺ​មាន​តែ​៣​នាក់​ប៉ុណ្ណោះ ពិភាក្សា​គ្នា​ស្ទើរ​បែក​ពពុះ​ម៉ាត់​ស្គុល​រហូតដល់​ចុ​ង​ក្រោយ​ក៏​បាន​ជុំ​គ្នា (បាត់១) និង​សម្រេច​ចិត្ត​បបួល​គ្នា​លើ​ទ័ព​ទៅ​ទស្សន​កិច្ច​នៅ​ភូមិ​ឋាន​សុខ​ភាព​​ម្តង ។

អុញ! អុញ! ប្រហែល​ជា​ឆ្ងល់​ថា​អី​គេ​ហូវ​ភូមិ​ឋាន​សុខភាព​នឹង​ហើយ​មែន​ហេ??😛 (តែ​កុំ​គិត​វែង​ឆ្ងាយ​ពេក​ណា​បង​ប្អូន​អ្នក​អាន) តាម​ពិត​ទៅ​ភូមិ​ឋាន​សុខភាព​ដែល​ថា​នោះ ឈ្មោះ​ពិត​គឺ ភូមិត្នោត ដែល​មានអាស័យដ្ឋាន​នៅ ភូមិរាយដប ភូមិ​កណ្តោក ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ។

ភូមត្នោត​ គឺ​ជា​រមនីដ្ឋាន​ដែល​ទើប​បង្កើត​ថ្មី​ហើយ​មាន​លក្ខណៈ​បែប​ធម្មជាតិ សម្រាប់​អ្នក​ដែល​ចង់​ផ្លាស់ប្តូរ​បរិយាកាស​ទៅ​ស្រូប​ខ្វល់​បរិសុទ្ធ​នៅ​តាម​ស្រុក​ស្រែ​ចំការ គឺ​ត្រូវ​ម៉ាច់ ម៉ាច់​តែ​ម្តង។😀

អ្វីដែលគួរឲ្យ​ចាប់​អារម្មណ៍​នៅ​ភូមិ​ត្នោត​គឺ​មាន​ដូច​ជា ៖

  • កញ្ចុះ​សម្រាប់អង្គុយ​ញ៉ាំ​អី​លេង​ដូច​បាក់​ខែង​​ដែរ ហើយ​បើ​យើង​កម៉ុង​អាហារ​ញ៉ាំ​នៅ​ទី​នោះ គឺ​មិន​គិត​ថ្លៃ​កញ្ចុះ​នោះ​ទេ។
  • មាន​ទោង​សម្រាប់​ផ្កាយ​ជិះ​លេង អាគិគិៗៗ
  • មាន​អាង​សម្រាប់​ហែល​ទឹក​លេង (*មិនទាន់សង់រួចទេចា៎*) :p
  • មាន​ផ្ទះ​សម្រាប់​លំហែ​កាយ​ជា​លក្ខណៈ​ឯក​ជន គឺ​មួយ​ថ្ងៃ​តែ​១០​ដុល្លា​តែ​ប៉ុណ្ណោះ ដែល​ផ្ទះ​នោះ​ធ្វើ​ពី​ឈើ​ប្រក់​ស្លឹក មាន​គ្រែ​មួយ បន្ទប់​ទឹក​មួយ ទូ​មួយ និង​កៅ​អី​សម្រាប់​អង្គុយ​លេង​នៅ​រាន​ខាង​មុខ ដែល​យើង​អាច​កម៉ុង​ម្ហូប​ញ៉ាំ​ជុំគ្នា​យ៉ាង​រីករាយ (ហើយប្រាជ្ញគ្នា​លេង​បែក​ទឹក​ម៉ាត់ព្រោង​)😀
  • អនាម័យគឺល្អ ហើយតម្លៃក៏សមរម្យដែរ
  • ខ្យល់​អាកាស​ល្អ ប្លែក​ភ្នែក​ប្លែក​អារម្មណ៍​​ពី​បរិយាស​កាស​នៅ​​ក្នុង​​ទីក្រុង​🙂
  • មានហ្រ្វី Wifi និងកន្លែងស្នុកតា​ប៊ី​យ៉ា​ (កែ​ប្រែ​តាម​អ្នក​មាន​បទ​ពិ​សោធន៍​​ក្មេង​ស្រែ)😀

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ភូមិត្នោត ភូមឋានសុខ​ភាព​របស់​យើង😀

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ដំណើរ​កម្សាន្ត, ពីនេះពីនោះ and tagged , , , , . Bookmark the permalink.

22 Responses to ទស្សនកិច្ចនៅភូមិឋានសុខភាព

  1. វិបុល និយាយថា៖

    ថ្ងៃណាទំនេរសាកទៅលេងម្តង

  2. បុរិន្ទ និយាយថា៖

    ទៅដើរលេង អត់ហៅអ្នកទី៣ទៅសាងអនុស្សាវរីយ៍ដែលសោះ

  3. តា ម៉ាប់ និយាយថា៖

    ទៅ ចាំ​មើលទៅ!

  4. ក្មេងស្រែ និយាយថា៖

    បាត់ហើយៗៗៗ បាត់​អត់​ឃើញ​ដាក់​ថា ត្រូវ​ជិះ​ចម្ងាយ​ប៉ុន្មានឬជិះតាមផ្លូវណាៗខ្លះ ។ មើល​ទៅ​ទំនង​ដែរ​តើ! តែ​សុំ​ប្រាប់​ទៅវិញ, អត្ថបទ​សរសេរ​អក្សរ​ខុស​ច្រើន​ណាស់! ម្យ៉ាង​តាបហ្នឹង​មិនមែន​តាបស្នុកទេ គឺ​តាប​ប៊ីយ៉ា​ទេ​បាទ សូម​ទានជ្រាប ។

    • pkay_sour និយាយថា៖

      ចំងាយមិនដឹងហេ តែបើជិះលេងៗពីភ្នំពេញយ៉ាងយូរ១ម៉ោងនឹង ។ មិនមែនសាស្រ្តាចារ្យខ្មែរ អក្សរខុស​ជា​រឿង​ធម្មតា តែ​ខាង​ផ្កាយ​ក៏ពេញចិត្តទទួល​នូវ​ការ​កែលំអរតាមរៀមច្បងដែល​មាន​ចំណេះខ្លាំងជាង ខុសត្រូវ​ត្រង់​ណា​សូម​ជួយ​កែតម្រង់​ផងបាទ។ រឿងស្នុក រឺប៊ីយ៉ាដូចដឹងច្បាស់ចឹង អត់​សូវ​ស្គាល់ ។ អរគុណ​ល្បង​ដែល​បាន​ជួយ​ណែ​នាំ

  5. ញ៉ុមសព្វថ្ងៃ និយាយថា៖

    ទៅដើរលេងអត់ហៅញ៉ុមទៅផងទេ

  6. achharia និយាយថា៖

    ឃើញមៀនផ្លែធំៗល្អគួរអោយចង់ញ៉ាំដល់ហើយ ។

  7. somada និយាយថា៖

    ផ្លែឈើដែលគែដាក់លក់ហ្នឹង បេះពីក្នុងចម្ការនេះ ឬ មួយក៏បេះមកពីផ្សារ ? បើបេះពីក្នុងចម្ការគេមែន ពិតជាគួរឲ្យចង់ញ៉ាំខ្លាំងណាស់ ។

  8. ខ្មែរចំណាន និយាយថា៖

    អត់មានឳកាសបានដើរកំសាន្ត បានតែមើលរូបដែលផ្កាយដើរកំសាន្ត
    ក៏មានអារម្មណ៍ក្សាន្តបានដែរតើនៀក​😀

    • pkay_sour និយាយថា៖

      រវល់អីដល់ថ្នាក់នឹងផងហ៎? មិនអីហេ ថ្ងៃនេះអត់ពេល តែថ្ងៃក្រោយគង់​នឹង​បាន​ដើរ​លំហែ​កាយ​នឹង​គេ​ម្តង​មិនខាន ចឹង​លូវ​មើល​រូប​ហើយ​ស្រមៃ​លេង​សិន​ទៅ​ណា​ចំណាន​ណា៎ អាគិគិៗៗៗ

  9. ស្រោមផាត និយាយថា៖

    ចេះតែខំដើរលេងអោយបានច្រើនតិចទៅទាន់ខ្លួននៅក្មេង
    តាចាស់ដូចតាហើយទៅណាក៍មិនបានដែរ.

    • pkay_sour និយាយថា៖

      អូ ក្មេងអីលោកតា? អាយុ​ច្រើនដែរហើយនឹងណា៎ តែចេះតែដើរឲ្យស្គាល់គេ ស្គាល់ឯងទៅ ដើម្បី​កុំឲ្យ​បន្តិចទៀត​រវល់​មិនបានដើរនាំស្តាយ ។ តែទោះ​ជា​លោកតាចាស់ ក៏អាចដើរបានដែរតើ មិន​ថា​ចឹងណ៎?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s