ភាព​ខុស​គ្នា​រវាង​បុរស និង​នារី ក្នុង​ក្រសែភ្នែក​ភេទ​ទី៣(ប្រុស​ខ្ទើយ​)

មានរឿង​ជា​ច្រើន​កើត​ឡើង​ប្រហាក់​ប្រហែល​គ្នា រឺ​ក៏​អាច​ដូចគ្នា​ដោយ​សារ​មូល​ហេតុ​ដូច​គ្នា កន្លែង​ដូច​គ្នា តែ​ការ​យល់​ឃើញបែ​រ​ជា​ខុស​គ្នា​ទៅ​តាម​​ការ​គិត​របស់​មនុស្ស​ម្នាក់ៗ​ទៅ​វិញ គិតៗ​ទៅ​មនុស្ស​យើង​ប្លែក​ៗ​ណាស់​ណ៎? អាគិគិៗៗ ដើម្បី​កុំ​ឲ្យ​ខាត​ពេល​យូរ​ ផ្កាយ​សូម​លើក​យក​ការ​ប្រៀប​ធៀប​លក្ខណៈ​កំប្លែង​ លាយ​ពិតខ្លះៗ មក​ជំរាប​ជូន​បង​ប្អូន​ក្នុង​ភូមិ​យើង​អាន​កំដរ​អារម្មណ៍​លេង ។ តែ​ក៏សូម​អភ័យ​ទោស​ដល់​បង​ប្អូន​ភេទ​ទី​៣​ជា​មុន​ផង បើ​សិន​មាន​ការ​លើស​លួស​នោះ​ សូម​កុំ​ប្រ​កាន់​អីណា៎ ព្រោះ​គ្រាន់​ជា​ការ​កំសាន្ត​អារម្មណ៍​ដើម្បីឲ្យ​បាន​សើច​ច្រើន​ ចម្រើន​មុខ​ជ្រួ​ញ​​អាយុ​​ទាំង​អស់​គ្នា​តែ​ប៉ុណ្ណោះ​ឯង អាគិគិៗៗ😀 ។

ខាង​ក្រោម​នេះ​ជា​ភាព​ខុស​គ្នារវាង​បុរស​ និង​នារី​ នៅ​ក្នុង​ក្រសែ​ភ្នែកភេទ​ទី៣ (ប្រុស​ខ្ទើយនោះអី)

  • បុរស​ត្រូវ​នារី​ក្បត់​ចិត្ត : ងាប់​ហើយ ងាប់​ហើយ សង្ហា​ប៉ុណ្ណឹង​ដែរ ចុះ​ស្រីចង្រៃ​ណា​អី​ក៏ ភ្លើ​ម្ល៉េះចេះ​ក្បត់​ទៅ​កើត?? (បើ​បាន​មក​អូន​វិញ​ច្បាស់​ជា​បង​អ្នក​រត់​វិញ​មិន​ខាន😀 )

  • នារី​​ត្រូវ​នារី​ក្បត់​ចិត្ត : សមមុខ​ហើយ​នាង​ល្អ សង្ស័យ​អន់​ចរិត​ពេក​ទើប​បាន​គេ​ធាក់​ក្បាល​ចោល (សល់ខ្លួន អ៊ូយច្រលំ​មិន​មែន​អាប​ទេ​😀 )

  • បុរស​សើច​សប្បាយ : អូហូ!!!!!!! ប្រុស​ស្អាត​អារម្មណ៍​រីក​រាយ​ គួរ​ឲ្យ​ស្រលាញ់​ខ្លាំង​ណាស់ ជីបៗៗៗ :* (​ ប្រយ័ត្នស្លេក​បស់​គាត់​ហូវ​អាគិគិៗៗ )

  • នារី​សើច​សប្បាយ : ឈើស.. ចេះ​ហា​មាត់​ធំ​ស្រែក​ជំទាល​ទៅ​កើត ចំ​ជា​អត់​មាយាទ​មែន​ (តែ​គេ​សើច​រឿង​អី​ណ៎?😛 )

  • បុរស​និយាយ​រឿង​អាស​អា​ភាស : អាស​បន្តិច​បន្តួច​ គួរ​ឲ្យ​ស្រលាញ់​ណាស់​ នេះ​ហើយ​បុរស​ជិះLuxes​សេះ​សរ ក្នុង​ក្តី​សុបិន្តរបស់​អូន​

  • នារី​​និយាយ​រឿង​អាស​អា​ភាស : ស្រី​អាស.. ស្រី​អស់​សាច់? (អស់​សាច់​ចា​អី?​សាច់​នៅ​តាំង​ដុំៗ​​ចេះ​ថា​អស់​ទៅ​កើត តិច​ហែក​សាច់​​​​កប់​បាក់​ក​ឥឡូវ​ណឹង អាគិគិៗៗ😛 )

  • បុរស​ដួល​ម៉ូ​តូ​ : អ៊ូយ…​ ព្រះ​ជួយ ស្លាប់​ហើយ​(លេង​ដាក់​បណ្តាស​សារ​ហើយ​តើ​នៀក??😮 )ប្រុស​ស្អាត​ដូល​ម៉ូ​តូ តោះ!! ប្រញ៉ាប់​នាំ​គ្នា​ទៅជួយ​ យក​របស់​របរ​មាន​តម្លៃ​ឲ្យ​អស់​

  • នារី​​ដួល​ម៉ូ​តូ​ : សមមុខ​ហើយ​នាង សង្ស័យ​តែ​រវល់​សម្លឹង​មើល​ប្រុស​សង្ហារ​ហើយ​បាន​ជា​ដួល​យ៉ាង​នេះ ( បើ​មិន​មើល​ប្រុស​សង្ហា​ឲ្យ​ទៅ​មើល​ខ្ទើយ​អា​ក្រក់​ហ៎?😀 )

ចប់​ហើយ​ រៀប​រាប់​​តាម​គេ​មក​បាន​តែ​ប៉ុណ្ណឹ​ងឯង​បង​ប្អូនអើយ!!​ បើ​មាន​អ្វី​ដឹង​ច្រើន​ជាង​នេះ​ទៀត​សូម​ជួយ​បន្ថែ​ម​ផង​ចា៎ សូម​អរ​គុណ​សម្រាប់​ការ​ចំណាយ​ពេល​ពេល​វេលា​អាន​ (ព្រម​ទាំង​ទ្រាំ​ទប់​សើច)​ និង​សូម​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​ប៉ះ​ពាល់​ត្រង់​ចំណុច​ណា​មួយ​🙂 ។

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ប្លែក ប្លែក, ពីនេះពីនោះ and tagged , , , , , . Bookmark the permalink.

33 Responses to ភាព​ខុស​គ្នា​រវាង​បុរស និង​នារី ក្នុង​ក្រសែភ្នែក​ភេទ​ទី៣(ប្រុស​ខ្ទើយ​)

  1. monyrinataro និយាយថា៖

    អីយ៉ា! មើលងាយប្រុសខ្ទើយដូចក្នុងរឿងកុនចឹង ចរិកខាងលើហ្នឹងបានតែប្រុសប៉េដេហេ!

    និយាយដើមខ្លួនឯងហ្មែន?
    នារី​​ដួល​ម៉ូ​តូ​ : សមមុខ​ហើយ​នាង សង្ស័យ​តែ​រវល់​សម្លឹង​មើល​ប្រុស​សង្ហារ​ហើយ​បាន​ជា​ដួល​យ៉ាង​នេះ!🙂

  2. - ក្មេងពាល - និយាយថា៖

    ឡូយតាម៉ង! អោយពិន្ទុ៨!

  3. Torrith និយាយថា៖

    ជូញគេវា់យបែកម៉ាត់ឡូវហើយម៉ាយអេជ

  4. តា ម៉ាប់ និយាយថា៖

    ណែ ចុះ​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី ក្នុង​ក្រសែ​ភ្នែក ឡេស​ស្បៀន​ ម៉េច​វិញទៅ???

  5. ខ្មែរចំណាន និយាយថា៖

    ផ្កាយ!😀
    បុរស​សើច​សប្បាយ : អូហូ!!!!!!! ប្រុស​ស្អាត​អារម្មណ៍​រីក​រាយ​ គួរ​ឲ្យ​ស្រលាញ់​ខ្លាំង​ណាស់ ជីបៗៗៗ :*
    (​ ប្រយ័ត្នស្លេក​បស់​គាត់​ហូវ​អាគិគិៗៗ )😀 ពីរបីង៉ៃមុននេះមានខ្ទើយទូរស័ព្ទមកសុំស្គាល់ ញ៉ុមប្រញាប់
    កាត់បទ មនុស្សមិនស្គាល់មិននិយាយទេ ពេលគេតេមកទៀតអត់ហ៊ានលើកទូរស័ព្ទរេ ព្រោះខ្លាចស្លេក
    ដូចផ្កាយថាចឹង​😀 មិនដឹងនរណាឲ្យលេខទូរស័ព្ទទៅខ្ទើយហ្នឹងរេសួរទៅថាមានគេឲ្យ ចំជាស៊យហ្មង។

  6. ស្លាក????????​អាហច្រលំ ស្លេក????

  7. ញ៉ុមសព្វថ្ងៃ និយាយថា៖

    ផ្កាយដូចជាដឹងច្បាស់ពេកហ្អី! សង្ស័យថាផ្កាយជានេះម៉ង?

  8. បូនីតា និយាយថា៖

    អោយមេដៃមួយចុះ ហិហិ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s