ទិដ្ឋភាព​ទីរូម​ខេត្ត​កំពង់​ឆ្នាំង ស្រុក​កំណើត​ខ្ញុំ

ត្រលប់​មក​វិញ​ហើយ ត្រលប់​មក​វិញ​ហើយ ក្រោយ​ពី​បាន​ឈប់​សម្រាកស្ងាត់​ពីភូមិ​អស់រយៈពេល​ជា​ច្រើន​ថ្ងៃ​មក មូល​ហេតុ​ដោយ​សារ​តែ​ជាប់​រវល់​ចូល​រូម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​​ប្រពៃ​ណី​​ជាតិ​របស់​ខ្មែ​រ​យើង។ ឥលូវ​នេះ​សូម​សរុប​ព្រឹត្តការណ៍​ខ្លះៗ​នេះ​ថ្ងៃ​កន្លង​មកតែ​ម្តង ដើម្បី​កុំឲ្យ​បង​ប្អូន​អ្នក​អាន​រង់​ចាំ​យូរ អាគិគិៗៗ ។

  • ថ្ងៃអាទិត្យ ទី​២៥ ខែ​កញ្ញា ឆ្នាំ២០១១ ជុំគ្នាញ៉ាំបាយព្រឹក​នៅផ្សារកណ្តាល រូច​នាំ​គ្នាទៅទិញ​ឈុត​សម្រាប់​ហែលទឹក ហើយ​ក៏​ទៅ​​ហែលទឹកលេង ( ត្រាំ​ទឹក​អី​សម​ខ្លះ​ព្រោះ​​​អត់​ចេះ​ហែលទឹកផងនឹងណា៎😮 ) គួរ​ឲ្យ​អស់សំណើច​ដែរគ្នា​៤នាក់ ចេះហែលតែម្នាក់តែគេ​បែរ​ជា​មិនហែល ឯង​៣នាក់ទៀត​មិនសូវ​ចេះ​នោះទេ ( បើ​ផ្កាយ​អត់​សោះតែម្តង នៅអ៊ួត​ទៀតនៀក😀 ) បែរ​ជានាំគ្នា​ចុះ​ហែល​​ត្រាំ​​ទឹក​លែង​យ៉ាង​សប្បាយ សប្បាយ​ឡើង​ឈ្លក់​ទឹក😀 ។បន្ទាប់​មក​ក៏​នាំគ្នាទៅញ៉ាំអីលេងនៅបឹងបៃតង ក្បែរ​ចំការព្រីង ម្តុំវត្តសំរោង​អណ្តែត ។ នៅ​បឹង​បៃ​តង មានលក្ខណៈ​បែបធម្មជាតិ ហើយ​​យើងចូល​ចិត្ត​ស្ទូច​ត្រីគឺត្រូវ​ម៉ាច់​តែ​ម្តង ព្រោះ​គេ​មាន​ស្រះស្ទូច​ត្រី តែទាស់ត្រង់​ថា​នៅទី​នោះតម្លៃ​គឺ​ថា​ថ្លៃ​គួរ​សម ហើយ​អ្វី​ៗ​ក៏​ត្រូវ​​ទិញ​ដែរ ( បើ​មិនទិញ​អ្នក​ណា​គេ​ឲ្យ​ហ្វ្រី​នោះ​?? ) ទិញ​សន្ទូច ហើយ​បើ​ស្ទូច​បាន​គឺ​ត្រី​គិត​១​គី​ឡូ ៣ដុល្លា ។ មាន​អ្នក​ស្ទូច​បាន​ត្រី​មួយ​ក្បាល់ទម្ងន់​ដល់​៣គីឡូ​កន្លះ​ឯនោះ ពិត​ជា​មិន​ធម្មតា​មែន។

  • បើ​និយាយ​ពីថ្ងៃភ្ជុំបិណ្ឌ​បី​ថ្ងៃ គឺ ២៦ ២៧ ២៨នេះវិញគឺ​ទៅ​ស្រុក​កំណើតនៅ​ឯទីរូម​ខេត្ត​កំពង់​ឆ្នាំង ទៅ​ដល់​មានកិច្ច​ការធ្វើ​ច្រើន មិន​បាន​ទៅដើរ​ឆ្វែល​នៅ​ឯ​ណា​នោះ​ទេ បើ​និយាយ​ពី​ថ្ងៃភ្ជុំធំវិញ ទៅវត្ត​ទាំងភ្លៀង​តែ​ម្តង ហើយ​វត្ត​ឆ្ងាយពី​ទីរូម​ខេត្ត​ទៀត តែ​ក៏​នៅ​តែ​មាន​មនុស្ស​ម្នា​ចូល​រូម​ច្រើន ។ នៅវត្ត​មាន​បរិយាសកាស​ល្អ ព្រោះ​ជា​​វត្ត​នៅ​លើភ្នំ ហើយ​ម្យ៉ាង​ផ្កាយ​បាន​ញ៉ាំ​ទឹក​កកឈូសរូប​ទន្សាយ​ទៀតផង ខាន​ញ៉ាំ​ហើយ​ក៏​ខាន​ឃើញ​យូរ​ណាស់​ហើយ ( ញ៉ាំដូច​ក្មេង តែ​ក៏​មិន​ចាស់​ណាស់​ណា៎​ដែរ​ណ៎ មិន​ថាចឹង? អាគិគិៗៗ😀 )។ ដើម្បី​កុំឲ្យ​ខាត​ជើង​ក៏ឆ្លៀត​ថតទិដ្ឋភាព​ស្រុក​កំណើត​បង្អួត​បង​ប្អូន​ក្នុងភូមិ​យើង​មើលលេង ដើម្បី​ឲ្យ​ឃើញពីភាព​ស្រស់​ស្អាត​របស់​ស្រុក​កំណើត​ផ្កាយ​នេះ​ណា៎🙂 ។

ទៅគេង​បានតែ២យប់ ដល់​ថ្ងៃ​ទី​២៨​ក៏​ដាក់​សាប៊ូ​វេចបង្វិច​រត់​​មក​ភ្នំពេញ​នៅ​ពេល​ល្ងាច​ទាំង​ភ្លៀង​តែ​ម្តង មកតាមផ្លូវ​ឃើញទឹក​លិច​មិនធម្មតានោះទេ តែ​ក៏មិន​មាន​លិច​ខ្លាំង​ដូច​ខេត្ត​ដទៃ​ទៀត​នោះដែរ អាច​ថា​ជា​សំណាង​មួយ​របស់​អ្នក​ខេត្ត​ដែរ ទោះ​យ៉ាង​ណា​​ក៏សោក​ស្តាយ​សម្រាប់​ខេត្ត​ដទៃ​ទៀត​ដែល​ត្រូវ​ទឹក​លិច​​ធ្វើ​ឲ្យ​មាន​វិបិត្ត​យ៉ាង​ទម្ងន់​តែ​ម្តង😦 ។

សង្ខេប​ប៉ុណ្ណឹង​បាន​ហើយ​ កុំ​ឲ្យ​ច្រើន​ពេក​ខ្លាច​បង​ប្អូន​អ្នក​ភូមិ​យើង​អាន​រហូត​គេង​លក់​ចោល​ផ្កាយអស់ អាគិគិៗៗ😀 ( ខ្ជិល​សរសេរ​ដែរ​ណឹង​ណា៎ ក្បាល​ខូច​មែន​កូន​នឹង😀 ) ។ ដើម្បីបាន​កាន់​តែ​ត្រជាក់​ភ្នែក​ សូម​អញ្ជើញ​​អ្នក​ទាំង​អស់​គ្នា​ទស្សនា​រូប​ភាព​​ទឹក​ដី​ទី​រូម​ខេត្ត​កំពង់​ឆ្នាំងស្រុក​កំណើត​របស់​ខ្ញុំ និង​ទិដ្ឋ​ភាព​តូប​មាក់​របស់​ផ្កាយខាង​ក្រោម​នេះ​​ចា៎🙂 ៖​

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ចុង​ក្រោយ​ចង់​ប្រាប់​ថា ផ្កាយ​នឹក​អ្នកទាំង​អស់គ្នាខ្លាំង ណាស់.. ណាស់.. ណាស់.. ណា៎ …….

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ដំណើរ​កម្សាន្ត, ពីនេះពីនោះ, ស្រុកកំណើតខ្ញុំ and tagged , , , , , , , , . Bookmark the permalink.

36 Responses to ទិដ្ឋភាព​ទីរូម​ខេត្ត​កំពង់​ឆ្នាំង ស្រុក​កំណើត​ខ្ញុំ

  1. តា ម៉ាប់ និយាយថា៖

    ទៅហែលទឹកនៅណា ?

  2. គេគិតលុយម្តងម៉ានៗ គិតលក់iphone4 កញ្ចាស់មួយ ទៅត្រាំបីយប់បីថ្ងៃម្តង អោយសដូចផ្កាយ ព្រោះខ្មៅងិល

    • pkay_sour និយាយថា៖

      ៥ដុល្លា អាចហែលទឹក និង​ស្ទីមបាន តែផ្កាយ​បានត្រឹម​តែ​ត្រាំទឺក ហើយត្រាំបានតែមួយភ្លែត​ទៀត ព្រោះ​ប្រញាប់ទៅ​បឹងបែតង ។ មិនបានស្ទីមអីទេ ខាត​ដល់ហើយ😦

  3. ខ្មែរចំណាន និយាយថា៖

    អូ! នៅស្រុកផ្កាយមានកន្លែងស្អាតណាស់តើនៀក!😀
    រវល់ទៅហែលទឹកចឹងបានបាត់ស្ងាត់ជ្រាបម៉ានងៃ😀
    ទឹកហ៊្រីម៉ាគគោកលិចណាលិចណីមិនហែលទៅហែល
    ទឹកអស់ ៥ ដុល្លាឯណោះវិញ😀 ប្រហែលជាសប្បាយ
    អស់ជើងហើយមើលទៅនោះ ព្រោះមុខឲ្យប៉ប្រិមគ្រប់រូបហ្មង😀

    • pkay_sour និយាយថា៖

      អូ ឃើញស្អាតតែអញ្ជឹងហើយ តែ​បើទៅដល់ពិបាករកកន្លែងលេងណាស់ បើលេងទាល់ឆ្ងាយពី​ទីរូមខេត្ត ព្រោះ​នៅទីរូមខេត្ត​តូច​តែមួយ​នឹង។ មិនមែន​មកពីហែលទឹកស្ងាត់ទេ គឺរវល់ ហើយ​ក៏​មិន​សូវ​មាន​អារម្មណ៍​លេងអីដែលលូវ​នេះ ។ អរគុណ​ដែល​បាន​ចូល​លេង

      • ខ្មែរចំណាន និយាយថា៖

        អូ!ប្រហែលជិតអស់អារម្មណ៍ហើយមើលទៅនុះ​😀

      • pkay_sour និយាយថា៖

        មិនងាយ​អស់​នោះទេ គ្រាន់​តែ​សម្រាកយកកម្លាំង​ដើម្បីបន្ត​ការ​បរិយាយ​នៅ​ថ្ងៃ​ក្រោយ​នឹងណា៎ ធម្មតា​ផ្កាយ​កម្រ​នឹង​ដាក់សាប៊ូ​ចោល​ផ្ទះ​ផ្កាយណាស់🙂

      • ខ្មែរចំណាន និយាយថា៖

        អូ!ចឹងហ៎..ទាក់ទងអីនឹងសាប៊ូទៅផ្កាយនៀក😀 អេ! ប្រហែលមកពីផ្កាយ
        ចូលចិត្តហែលទឹកក្រៅផ្ទះហើយមើលទៅបានជាមិនដែលដាក់សាប៊ូចោល
        នៅផ្ទះ ហិហិ…

      • pkay_sour និយាយថា៖

        ទាក់ទងតើ បើមិនដាក់សាប៊ូ ម៉េចរអិល បើមិនរអិលធ្វើម៉េចរត់បានលឿន? អាគិគិៗៗៗ បើ​និ​យាយ​រឿងងូចទឹកក្រៅផ្ទះវិញ កម្រណាស់ មិនងាយនោះទេ លើកលែងតែអស់ជម្រើស​ខ្លាំង🙂

      • ខ្មែរចំណាន និយាយថា៖

        មែនហ៎! ក្រែងផ្ទះផ្កាយនៅខេត្តកំពង់ឆ្នាំងមិនចឹង ឈ្នះរត់ទៅហែលទឹកនៅហ្នឹងឫអី😀

      • pkay_sour និយាយថា៖

        បើនិយាយឲ្យចំមិនមែនផ្ទះពិតនោះទេ ព្រោះផ្ទះនោះផ្ទះរបស់ម៉ាក់ផ្កាយតើ?😛 យូរម្តងងូច​ក្រៅ​មានទៅជាអ្វីណ៎?😀

  4. តា ម៉ាប់ និយាយថា៖

    ផ្កាយចង់​ហែល​ទឹក​អស់លុយ​តិច​ទេ ?

    • pkay_sour និយាយថា៖

      ហេស អ្នកណាមិនចង់?​តែត្រូវ​មើលលើទីកន្លែង និងបរិយាកាសដែរ មិនមែន​ប្រាប់​ឲ្យទៅងូចទឹក​បឹង រឺទឹកផ្ទះអីហេណា?

      • តា ម៉ាប់ និយាយថា៖

        ហែលនៅ ភ្នំពេញស្ពត ណឹងតែទិញកាតទៅ ល្ងង់មែន ១០​ដង​តែ ៣៥​តូឡា ទេ ទុក​បាន​៣​ខែ ។ ចូលលុយគ្នាទិញទៅ ហាហាហា ងង់ណាស់

      • pkay_sour និយាយថា៖

        អូចឹង? អរគុណតាម៉ាប់ដូយ៉ាដែល​បាន​ជួយ​ប្រាប់ តែផ្កាយមិនឧស្សាហ៍​ទៅ​ដល់​ថ្នាក់​នឹង​នោះទេ​ហើយម្យ៉ាង​ប្រើ​មនុស្ស​ច្រើន​ក៏​មិនហ៊ានទៅដែរ ស្លៀកឈុត​ហែល​ទឹក​មិន​សូវ​មាន​សុវត្ថិភាព​សោះ​ហើយ នេះ​ទៅដល់​មាន​អ្នក​ហែល​តែ​៥នាក់​តាំង​គ្នាផ្កាយ៤នាក់ទេ កុំអី​មិន​ហ៊ាន​ឡើង​ពីទឹក​ម៉ង ។😦

    • តា ម៉ាប់ និយាយថា៖

      មិនអីទេផ្កាយ ទៅ​ច្រើនដង​ទៅលេងខ្មាសហើយ ហាហាហា… ធ្វើឯង​ចេះ​ខ្មាស​អីណា !

      • pkay_sour និយាយថា៖

        ហូស ជួយមិនបានហេ ទៅច្រើន​លើកលែងតែគ្មានមនុស្សដូចថ្ងៃមុន បើមានមនុស្សក៏ជួយ​មិន​បាន​ដែរ​ចា៎

  5. somada និយាយថា៖

    ធ្លាប់ទៅគេងនៅព្រៃខ្មែរបានម្តងដែរ ទៅលេងផ្ទះពួកម៉ាកនៅទីនោះ ហើយក៏បានហួសទៅលេង​ដល់​ទីរួម​ខេត្ត​ផងដែរ ។ តែបើនិយាយពី​រឿង​ជិះ​កាត់​វិញរាប់មិនអស់ទេ ។

  6. វិទ្យា និយាយថា៖

    មើលរូបឈរថតកន្លែងឆ្នាំង ដូចស្លេកៗ ម៉េចមិនដឹងទេ….

  7. សុវណ្ណដារ៉ា និយាយថា៖

    កូនអ្នកទីរួមខេត្តឆ្អាតបស់គេមែន! ញ៉ូមអ្នកជាយខេត្តម្តុំទលក្រាំងអត់ឡូយដូចគេសោះ😦

  8. Lovepeehs05 និយាយថា៖

    ចឹងនៅស្រុកហ្នឹង សម្បូរឆ្នាំងដីហើយមើលទៅ ឆ្នាំងដីគេដាំបាយឈ្ងុយណាស់ លោកតាវត្តខ្ញុំលោកចូលចិត្តណាស់ បាយឆ្នាំងដី ! ផ្កាយចេះធ្វើឆ្នាំងដីដែរទេ ?

    • pkay_sour និយាយថា៖

      និយាយមិនសប្បូរម៉េចនឹងកើត? បើ​គេដាក់ឈ្មោះ​កំពង់​ឆ្នាំង​ហើយនឹង មានគ្រួសារខ្លះ​ធ្វើ​ដាក់រទេះ​ដើ​រ​លក់​តាម​ខេត្ត​ទៀត​ណ៎ ជា​ពិសេស​មាន​អ្នកភ្នំពេញទិញ៕ ទាស់ត្រង់​ថា​អ្នក​ធ្វើ​ផ្ទាល់​លក់​បានក្នុងតម្លៃ​ទាប ឯង​អ្នក​ឈ្មួញកណ្តាល​លក់​តាមទីផ្សារ​រឺ​ភ្នំពេញជាដើម គឺ​តម្លៃ​ទ្វេ​ដង ។

      សម្រាប់ផ្កាយមិនចេះធ្វើ​នោះទេ មិនមែន​ប្រាកដ​ថា​អ្នក​កំពង់​ឆ្នាំង​សុទ្ធ​តែ​ធ្វើ​ឆ្នាំង​ទាំង​អស់​ឯ​ណា? ត្រូវ​ការ​ទិញគេ​ដែរ​ណឹង😀

  9. កំឡោះខ្មែរ និយាយថា៖

    ចុងក្រោយចង់ប្រាប់ថាផ្កាយនឹកអ្នកទាំងអស់គ្នាខ្លាំងណាស់ ហើយកំឡោះខ្មែរក៏អត់នឹកផ្កាយដែរ។ ដ៏យូរបាននឹក!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s