លិច​ លិច លិច ទឹក​ជំនន់​លិច​ជិត​អស់​ហើយ

ទឹកជំនន់,ផ្សារក្រោម,ខេត្តកំពង់ឆ្នាំង,ប្រទេសកម្ពុជា

អ្នក ណាទៅដឹង ថានេះ ជា សួន ច្បារ ដែល លិច គ្មាន សល់?

លិច លិច លិច លិច​នោះ​លិច! នេះកន្លែង​មិនធ្លាប់លិច គ៏​លិច​អស់ហើយដែរ នេះ​ណា៎ មើល​រូប​​ខាង​លើ​នេះ​ជា​សួន​ច្បារ​នៅក្រុង​កំពង់ឆ្នាំង​ទល់មុខ​នឹង​បឹង​ទន្លេសាប​និងភ្នំ​នាង​កង្រី តែ​ពេល​នេះ​មើល​លែង​ដឹង​ថា​ជា​សួន​រឺ​ក៏​ទន្លេទៅ​ហើយ។ ឃើញ​គេអង្គុយ​លេង​​​តែ​ម្ខាង​នឹងទេ បើ​ហ៊ាន​ដើរទៅខាង​ស្តាប់​២ម៉ែត្រទៀត​ច្បាស់​ជា​ធ្លាក់ទន្លេ​មិន​ខាន ព្រោះ​ទឹក​ឡើង​ហៀរ​ មើល​លែង​ដឹង​ត្រង់​ណា​ជា​ទន្លេទៅ​ហើយ😦 បើ​និ​យាយ​​ពី​ភ្លៀង​​វិញ​មិន​សឹង​ញឺក​ញាប់​ហើយ​រយៈ​ពេល​យូរ​នោះទេ តែ​បើ​បាន​មួយ​ប្រាវ​ម្តង​ៗ​វិញ ដូច​បាក់មេឃ​ចឹង ( ខ្លះគេហៅ​ដូច​ឆ្កែ​ និង​ឆ្មារ​ប្រខាំ​គ្នា ព្រោះ​ត្រូវ​១​គ្រាប់​ៗ របស់​តំ​ណក់​ភ្លៀង​ចង់​បែក​មុខ😦 ) នេះ​តើ​ទឹក​តាម​ទន្លេ​អាច​ស្រក​ទេ​មើលទៅ? បើ​ភ្លៀង​រាល់​​តែថ្ងៃ​ហើយ​ខ្លាំង​ៗ​បែប​នេះ។

ទើប​តែភ័យ​នឹង​ភ្លើង​ឆេះ​ចំកណ្តាល​ផ្សារ​កំពង់ឆ្នាំង ( ​​ផ្សារ​ដែល​ម៉ាក់​​ផ្កាយ​លក់​ឥវ៉ាន់​រាល់ថ្ងៃ ) កាល​ពីប៉ុន្មាន​ថ្ងៃ​មុន​មិនទាន់​បាត់ ឥលូវ​នេះលឺ​ថា​ទឹក​ឡើង​ដល់​ដីភូមិ​ក្រោយផ្ទះ​ទៀត ឲ្យ​តែ​យ៉ាង​នេះ​ច្បាស់​ជា​បាន​វីឡាក្រដាស​ឆាប់​មិន​ខាន​ទេ ចយអើយ … :o​

យើង​សង្កេតឃើញថា​គ្រោះទឹកជំនន់ បាន​បន្ត​ឡើង​ជន់​លិច​ផ្ទះ​របស់​ប្រជាពល​រដ្ឋ ក្នុង​ប្រទេស​កម្ពុជា​ជាបន្ត​បន្ទាប់​ សម្រាប់​កន្លែង​ដែល​មិន​ធ្លាប់​លិច​វិញ​ក៏ លិច​ស្ទើរ​គ្មាន​សល់​ដែរ ជាពិសេស​នៅ​ខេត្ត​ផ្កាយ​ដែល​កម្រ​នឹង​លិច ពេល​នេះ​ក៏លិច​ស្ទើរ​ពេញទីរូម​ខេត្ត​ដែរ​ទៅ​ហើយ។ ផ្ទះ​ផ្កាយ​ដែល​នៅតាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ក្រុង​កំ​ពង់​ឆ្នាំង​ពេល​នេះ​ក៏ ចាប់​ផ្តើម​មានទឹក​ជ្រាប​តាម​ក្រោយ​ផ្ទះ​ជា​បណ្តើ​រៗ​ហើយ ។ ឳព្រះ​ជា​ម្ចាស់​អើយ តើ​ទឹក​ជំនន់​នៅ​តែ​បន្ត​ទៀត​ឬ?

ក្រលេក​មើល​សួន​ច្បារ​ផ្សារ​ក្រោម​ដែល​នៅទល់​មុខ​ភ្នំ​នាង​កង្រី​ដែល​ធ្លាប់​តែ​ជា​ទី​កម្សាន្ត​ពេល​រសៀល ពេល​នេះ​បាន​លិច​ក្លាយ​ទៅជា​អាង​​ហែលទឹក​ទន្លេ​បាត់​ហើយ។ នេះ​ណា​បើ​មិន​ប្រាប់​ថា​មាត់​ទន្លេ​ផ្សារ​ក្រោម​នៅស្រុក​កំណើត​ផ្កាយទេ ផ្កាយ​ក៏​ស្ទើរ​​តែមិនជឿនោះ​ដែរ ហើយ​លឺ​ថាឥលូវ​នេះ​ឡើង​ខ្ពស់​ជាង​នេះ​ទៀត សូម្បី​មុខ​ផ្សារ​លើនៅក្រុងកំពង់​ឆ្នាំង​ក៏លិច​ត្រឹម​ជង្គង់​ហើយដែរ។ បើ​តាម​ការ​ប្រកាស​ពត៌​មាន​ឃើញថា​ទឹក​ជំនន់​ឆ្នាំ​នេះ​តូច​ជាង​ឆ្នាំ​២០០០ តែ​បើ​តា​ផ្កាយ​មើលវិញ​ដូច​ជា​មិន​តូច​នោះទេ ព្រោះក្រោយផ្ទះ​ផ្កាយ​មិន​ដែល​លិច​ចូល​ដល់​​ទ្រុង​មាន់ផង តែ​នេះ​លិច​ដល់​បាត់​ហើយ អ៊ូយ!! សង្ឃឹម​ថា​ទឹក​នឹង​ឆាប់​ស្រក​ទៅវិញ​ឆាប់​ៗ​នេះចុះ ។😮

បញ្ជាក់ ៖​ ផ្ទះ​ផ្កាយ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ក្រុង​កំពង់ឆ្នាំង នៅទី​ទួលខ្ពស់​គួរ​សម មិន​ងាយ​នឹង​ទទួល​ការ​លិច​នោះទេ ធ្លាប់​តែ​ម្តង​តាំង​ពី​ឆ្នាំ​២០០០ គឺ​ទឹ​ក​ឡើង​ពី​ក្រោយ​ផ្ទះដែល​ទឹក​មកត្រឹម​តែ​របង​ក្រោយ​ផ្ទះ​ប៉ុណ្ណោះ តែ​ពេល​នេះ​លឺម៉ាក់​ប្រាប់​ថា​ទឹក​ឡើយ​មក​ដល់​ទ្រុង​មាន់( នៅ​ចំ​ពាក់​កណ្តាល​​ដីភូមិ​ផ្កាយ និយាយចុះនិយា​យ​ឡើង​ បែ​រ​ទៅ​និយាយ​ពី​ទ្រុង​មាន់ឯណា​ឯណោះ​ឆ្កុយ​ចឹងទៅ អាគិគិៗៗ😀 ) បាត់​ទៅ​ហើយ ។ នេះ​ណា៎​បើ​នៅ​បន្តភ្លៀង​ទៀត​នោះ​ច្បាស់​ជា​ចូល​ដល់ផ្ទះដែល​មិន​ខាន​ទេ😦 ។

គ្រោះ​ធម្មជាតិ​កាន់​តែ​វាយ​លុក​ពិភព​លោក​ខ្លាំង​មែន​ទែ​ន​ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៀក តើយើង​គួរ​ធ្វើ​យ៉ាង​ណាទៅ?? បើសូម្បីភ្នំពេញ​នេះ​ក៏​កំពុង​តែ​ជិត​លិច​ដែរ​ហើយ​នឹង??

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ពីនេះពីនោះ, ស្រុកកំណើតខ្ញុំ, ហួសចិត្ត and tagged , , , , , , . Bookmark the permalink.

29 Responses to លិច​ លិច លិច ទឹក​ជំនន់​លិច​ជិត​អស់​ហើយ

  1. តា ម៉ាប់ និយាយថា៖

    មក​ពីយើង​វាយ​លុក​គេ​មុនទេ ទ្រាំទៅ !

  2. តា ម៉ាប់ និយាយថា៖

    ភ័យ​នឹង​ភ្លៀង ឬ ភ័យ​នឹង​ភ្លើង ???

  3. តា ម៉ាប់ និយាយថា៖

    ស្គាល់​ផ្ទះហើយ ហាហាហា រៀប​គម្រោងសិន ហាហាហា

  4. Lovepeehs05 និយាយថា៖

    ទឹកជំនន់នេះ PEEHS05 បានទាយឬនិយាយហើយ កាលពីឆ្នាំទៅមិញ នៅប៉ុស្ត http://lovepeehs05.wordpress.com រឿងយួនទប់ទំនប់ ខាងលើនិងខាងក្រោមកម្ពុជា បើចង់កុំឱ្យលិច សូមកុំឱ្យយួនធ្វើទំនប់ខាងលើនិងខាងក្រោមកម្ពុជា អាហ្នឹងមកពីទំននប់យួនទប់ វាចាល់ទឹកចឹងហើយ ហើយគេនៅតែនិយាយថា មកពីគ្រោះថ្នាក់ធម្មជាតិទៅវិញ មិនត្រឹមត្រូវទេ សូមមើលម្តងទៀត peehs05 និយាយមិនខុសទេ ។

    ហើយសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ peehs05 បានទាយនិងប្រាប់ រដ្ឋាភិបាលអាគាំង តាំងពីឆ្នាំ ២០០២ ម្លេះ ដើម្បីឱ្យរៀបចំទប់ទល់ តែពួកគេមិនសូវចាប់អារម្មណ៍ទេ peehs05 បានសង្កេតឃើញច្បាស់ណាស់ មិនមែនចេះតែថាទេ រូបមន្តដែលទោះទាយនោះគឺ:

    I. នយោបាយ II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច V.សន្តិសុខ ។

    ហើយរូបមន្តនេះ ក៏ជារូបមន្ត ដើម្បីដោះស្រាយវិបត្តិ ស្រុកខ្មែនិងពិភពលោកផងដែរ មិនតែប៉ុណ្នឹងទេ អាចមើលគូរស្រករផងដែរ និងសម្រាប់ប្រើប្រាសគ្រប់បែបយ៉ាង ដែលប្រាថ្នាចង់ប្រើប្រាស តាមសេចក្តិត្រូវការ ហើយគ្មានពីណា អាចគេចផុតថា មិនប្រើរូបមន្តនេះឡើយ ! ។៚

    • pkay_sour និយាយថា៖

      អូ អាច​ទស្សទាយ​មុខ​ផងរីលោកពូ?? ចឹង​អាច​ធ្វើ​ជា​គ្រូទាយ​បាន​ហើយ អាគិគិៗៗ និយាយ​លេងហេ អរគុណ​លោកពូ​ដែល​បាន​ជួយ​ត្រួស​ត្រាយ​🙂

  5. KhmerDLStation និយាយថា៖

    សូមរាយការណ៍ ខាងភ្នំពេញឯនេះ ក៏លិចខ្លាំងសម្បើមដែរ គឺលិចត្រឹមភ្លៅ ហើយម្តុំខ្លះគឺលិចដល់ផ្សិតថែម​ទៀត តែការលិចនេះខ្ញុំសំគាល់ឃើញលេចតែខាងនារីៗ ឯខាងបុរស​មិនដែរ​ឃើញលេចអីផង បើមានដំណឺង​អីថ្មី​ចាំខ្ញុំប្រាប់ថែមទៀត!!🙂

    • pkay_sour និយាយថា៖

      សូម​អរគុណKhmerDL Stationដែល​បាន​ធ្វើ​សេចក្តីរាយការណ៍​មក​កាន់​ប្លុក​រ​បស់​នាងខ្ញុំ ។ តែ​ពេល​នេះដំណឹង​ថ្មីក៏​បាន​បន្តទៀត​ថា ពេល​នេះ​បុរសភេទ​ក៏ លិច​ច្រើន​ណាស់​ដែរ គឺ​លិច​Rosso😛

  6. វិទ្យា និយាយថា៖

    ទៅហ្នុងពីកាល? ម្សិលមិញញុំទៅម៉េចមិនឃើញ?

  7. ក្មេងស្រែ និយាយថា៖

    ប្រាប់​ម៉ែអោយ​លើក​ផ្ទះ​មក​នៅ​អំពេញ​ម៉ោ!

  8. Love Kampuchea និយាយថា៖

    សូមចូលរួមរំលែកទុក្ខចំពោះប្រជាជនជាទីស្រឡាញ់ទាំងអស់ដែលរងគ្រោះបាត់បង់ជីវិតដោយទឹកជំនន់ដ៏កាចសាហាវនេះ និងសូមជូនពរដល់ប្រជាជនយើងទាំងអស់សូមឲ្យបានប្រកបដោយសេចក្ដីសុខ រួចទុក្ខភ័យ ផុតពីគ្រោះកាចចង្រៃធម្មជាតិទាំងឡាយ។

    • pkay_sour និយាយថា៖

      ហ៊ឹម អរគុណអូនម្លាញ់ បងក៏សង្ឃឹមដូច​គ្នាចឹងដែរ៕​រាល់ថ្ងៃ​អ្នក​នៅ​ភ្នំពេញខ្លះ​មិន​បាន​ដឹង​ហេតុ​ការណ៍​ទឹក​ជំនន់​នេះនៅឡើយ​ទេ ពិត​ជា​ពិបាក​មែនស្រុក​យើង😦

  9. KhmerDLStation និយាយថា៖

    😦 សុំសួរថា ខេត្ត​ដែរ​ត្រូវ​បាន​ទឹក​លិច​ តើ​ទឹក​កំពុង​ស្រក ឬ កំពុង​ឡើង បើតាម​ផ្កាយ​សួគ៌ដ៏ស្រស់​សោភា អត់ដែរ​បញ្ចេញ​មុខពេញ​សោះនក៎ តើគិត​ថា​ភ្នំ​ពេញ​អាចលិច​ដែរ​ឬ​ទេ?? បើសិន​ជា​អាច​លិច​មែន​ខ្ញុំ​អាច​ទ្រៀម​ទប់ និង​ទល់វា ដោយ​ទ្រៀម​អាវ​ពោង (ហាស ហា អោយ​តែ​បាន​អាវពោង លែង​ភ័យ) :)​

    • pkay_sour និយាយថា៖

      ផ្កាយមិនមែនអ្នកព្យាករណ៍ខាងទឹកផង ធ្វើម៉េចអាចដឹងនោះ? វាស្ថិតនៅលើអាកាសធាតុទេ​ បើមិនមានភ្លៀងនោះ​ភ្នំពេញ​មិនអីហេ តែ​បើបន្តភ្លៀងខ្លាំង​ដូចប៉ុន្មានថ្ងៃមុន ផ្កាយជឿ​ថាអាច​នឹងលិចមិនខាន។ មិនបាច់ភ័យអី​នោះទេ ព្រោះ​ឃើញស្ងប់ស្ងាត់ភ្លៀង២ថ្ងៃហើយ៕ ឯរឿងត្រៀមនោះ ត្រៀមបានក៏មិនខាតអីដែរ ព្រោះផ្កាយ​បានទិញ​មី១កេសទុក​បាត់ហើយ អាគិគិៗៗ នេះ​បើលិចញ៉ាំបាន បើ​មិនលិចក៏​អាចជួយរំដោះ​បាន​មួយគ្រាៗ ដែរ😛

  10. borin និយាយថា៖

    អាទិត្យមុន ខ្ញុំជិះកាត់មុខផ្ទះផ្កាយ

  11. Lovepeehs05 និយាយថា៖

    បើគ្រាន់តែលិចលិច មិនលង់ មិនអីទេ ផ្កាយ ទាំ្រតិចទៅ បើទឹកស្រកវិញ លែងអីហើយ ធ្វើម៉េចទប់ខ្លួន ឱ្យនឹង កុំឱ្យដួល បើចាំបាច់ ត្រូវហែលគឺហែល កុំស្ទាក់ស្ទើរ !

  12. somada និយាយថា៖

    ចាំបងទៅជួយជញ្ជូនឥវ៉ាន់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s