បាយមាន់មួយចាន៣០០០រៀល??

បាយមាន់,វ៉ាន់ដា,ភ្នំពេញ,តម្លៃថោក

បាយភ្លៅមាន់ចៀនលាយមាន់ឆាខ្ចី

ដូចជា​មិនសូវប្រទះទេ ថា​មានគេលក់បាយមាន់ ហើយកម៉ុង​យកសាច់ភ្លៅ​បានទៀត តម្លៃត្រឹម​តែ​៣០០០​រៀល​តែ​ប៉ុណ្ណោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះមានទាំងទឹក​ស៊ុប​ឲ្យ​​ទៀតណ៎ មិន​ដូច​កន្លែងខ្លះ​បាយ​ថ្លៃ​ហើយ​គ្មានទឹកស៊ុប​ឲ្យសោះ។ បើ​និយាយពីរសជាតិ​គឺ​អាច​ទទួល​យក​បាន ។ បាយមាន់បើ​តាម​ផ្កាយ​ដឹង​គឺ​តម្លៃ​ ៧០០០ រឺ​ ៨០០០​រៀល ជាពិសេសភ្លៅ​គឺ​ថ្លៃ​តែម្តង។ ធ្លាប់​បាន​ទៅ​កន្លែង​មួយគេ​លក់បាយមាន់មាន​ទឹក​ស៊ុប​ដែរ ហើយ​បាន​ផ្លូវ​មាន់ទាំងមូល តម្លៃ​ ៦០០០រៀល គិត​ថា​ធូរថ្លៃ​ណាស់​ហើយ នេះ​ត្រឹម​តែ​៣០០០រៀល ( មិនមែនភ្លៅធំទាំង​មូល​នោះទេ ) ស្ទើរតែ​មិនជឿទៅហើយ ស្មានតែគេគិត​ច្រលំទៀតផង ។🙂

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ពីនេះពីនោះ and tagged , , , . Bookmark the permalink.

68 Responses to បាយមាន់មួយចាន៣០០០រៀល??

  1. somada និយាយថា៖

    សាច់មាន់ចិញ្ចឹមទេដឹងផ្កាយ បានជាថោកអញ្ចឹងនោះ បើមាន់ស្រុកវិញតម្លៃប៉ុណ្ណឹង អ្នកលក់អស់​ដើមអស់​ចុងហើយ​ ។

  2. អែម ចាន់​បុទុំ និយាយថា៖

    នៅណាដែរ? ឲ្យតែសាច់មាន់យ៉ាងណាក៏ថោកដែរតម្លៃត្រឹម ៣០០០ រៀលម៉ាចាននោះ

    • pkay_sour និយាយថា៖

      នៅក្រោយសាលាវ៉ាន់ដាណាល្បង តែ​មានតែមួយកន្លែងនឹងទៀតនឹងណា ក្តៅត្រង់មាន់​៣០០០ ហើយសាច់ជ្រូក៣០០០ដែរ ចឹងចាំតែភ្លើញ៉ាំសាច់ជ្រូកតើ ផ្លូវមាន់វិញល្អជាង អាគិគិៗៗ

  3. តា ម៉ាប់ និយាយថា៖

    នៅឯណា ? ឯ​ឡូវ​សុទ្ធ​តែ​មាន់​ចិញ្ចឹម​ណឹងបងអើយ

  4. ភារម្យ និយាយថា៖

    កម៉ុង?

  5. ក្មេងស្រែ និយាយថា៖

    គ្មាន​មាន់​ស្រែ​ម៉ោ​ពី​ណា​លក់​អោយ​បង​ឯង​ទេ​បង somada អ៊ើយ! មិនអួត​ហេហ បាយម៉ែខ្ញុំ​លក់ក៏​តម្លៃ​ប៉ុណ្ណឹង​ដែរ ភ្លៅក៏បាន ស្លាបក៏បាន, បើ​បាយ​សាច់ជ្រូកកាប់ សាច់​មាន់​កាប់ តា​ពីរពាន់​ហេហ មាន​ទឹក​ស៊ុប​ដូច​គ្នា​ហ៎ហ!

  6. borin និយាយថា៖

    មិនបញ្ជាក់ទីតាំងសង្ស័យខ្លាចខ្ញុំទៅញុំដែរ

  7. monyrinataro និយាយថា៖

    បាយចានទួចញេប ដាក់តែ២ ៣ម៉ាត់អស់បាត់! សមហ្អាយប៉ុណ្ណឹងនោះ😆

  8. ឌីយ៉ា និយាយថា៖

    ចង់ទៅញុំាដែរ

  9. cambomaths និយាយថា៖

    3500R ម្តុំផ្សារ​រោងចក្រ-សំណង់១២ (បាយភ្លៅមាន់)

  10. KhmerDLStation និយាយថា៖

    សូម​រាយ​ការណ៍​៖ បើតាម​បណ្តាញ​ព័ត៌​មាន​ KhmerDLStation😯 ដែរ​ទទួល​បាន​ពី​ប្រ​ទេស​ចិន​ដីគោក​បាន​អោយ​ដឹង​ថា នៅ​ចិនដី​គោក​ឯណោះវិញ​គឺ​គេ​ចិញ្ជឹម​រ៉ុយ​យក​ពង (ដង្កូវ) ធ្វើ​ជា​ចំ​ណី​មាន់ ដោយ​គេ​ចិញ្ជឹម រ៉ុយ​ក្នុង​ម៉ុង ក្នុង​មួយថ្ងៃៗ គេអាច​ទាញ​ផល​ពី​ពង​រ៉ុយ រាប់​សិប​គីឡូ ដូចនេះ​គេ​អាច​លក់​មាន់​ក្នុង​តម្លៃ​មួយ​ទាប​(ថោក​ជាង) សាច់​មាន​ដែរ​ស៊ី​ចំណីធម្មតា🙂 បើតាម​សម្តីរបស់​ប្រជា​ជន​នៅ​ទី​នោះ​ រអ៊ូថា ហេតុ​អី​គ៏យក​ពង​រ៉ុយ ធ្វើ​ជា​ចំ​ណី​មាន់​ទៅ​វិញ ព្រោះ​រ៉ុយ​ជា​សត្វ​ចម្លង​មេរោគ!!!!😦 ។ ហើយ​ចំ​នែក​នៅ​ក្នុង​ស្រុក​ខ្មែរ​ឯ​ណេះ​វិញ បាន​ទទួល​ដំណឹង​ថា មាន​ហាង​មួយ លក់​បាយ​មាន់​មួយ​ចាន់​តម្លៃ​តែ ៣ពាន់​រៀន​តែ​ប៉ុណ្ណោះ ដូច​នេះ​ បណ្តាញ​ព័ត៌​មាន​ KhmerDLStation😯 សង្ស័យ​ថា មាន់​នោះ​គឺ…….😯 ………. បើ​មាន​ដំណឹង​អី​ថ្មី​ខាងបណ្តាញ​ព័ត៌​មាន​ KhmerDLStation😯 នឹង​រាយការណ៏ បន្ត​ទៀត ឡាយ​សិន​ហៀ🙂

  11. សុផាត និយាយថា៖

    (អត់ទាន់អានអត្ថបទ) ថោកម្លេះ :O

  12. សុផាត និយាយថា៖

    សង្ស័យតែមានខូចគុណភាពម៉ង

  13. KhmerDLStation និយាយថា៖

    សង្ស័យ​មាន់​ជាន់​មីន

  14. KhmerDLStation និយាយថា៖

    😯 តាម​ពិត​ទៅ បាយមាន់​ ៣ពាន់ បើ​មាន​គឺ​មាន​តែ​នៅ​តាម​សាលារៀន តែ​បើមាន​ដូច​ខាង​លើ គឺ​ពិត​ជា​ល្អណាស់​សំរាប់​អ្នក​ធ្វើ​ការ​សព្វ​ថ្វៃ​ហ្នឹង ព្រោះ​បើ​សរុប​ទៅ ប្រាប់ខែ​និង​ថ្លៃ​ចាយ​វាយ​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់ ។ តែ​សូម​រំលឹក​ថា អ្នក​ក៏​គេ​ចង់​លក់​តម្លៃ​ធូរ​ថ្លៃ​ដែរ ឧទាហរណ៍​បើ​គេ​ទិញ​ឥវ៉ាន់ មក​បាន​ថោក​គេ​ក៏​លក់​ធូរ​ថ្លៃ​អោយ​ដែរ នៅ​ក្នុង​ឌឿង​ហែមផ្ទះ​ខ្ញុំ បាយ​សាច់​ជ្រូក ២ពាន់ បាយសាច់​មាន់ ៣ពាន់ ដែរ​ហ្នឹង​ណាស់​តែ​ខ្ញុំ​មិន​និយាយ ព្រោះ​មិន​ដែរ​ញ៉ាំផង ពិសារ​បាន​តែ​បាយ​កក🙂

    • pkay_sour និយាយថា៖

      ដាក់ខ្លួនម្ល៉េះថាញ៉ាំតែបាយកក? មិនសូវដឹងទេរឿងនឹង តែ​បើតាមផ្កាយដឹងផ្លូវមាន់១ខាងធំ គឺតម្លៃតែ​៥០០០អីទេបើមិនទាន់ធ្វើ ផ្កាយមិនដឹងគេទិញមក ហើយលក់យ៉ាងម៉េចដែរ ដឹងត្រឹម​ថាអ្នកលក់បាយចឹងគឺចំណេញច្រើនណាស់ តែបើឆ្ងាញហើយតម្លៃគួរ​សមគឺមិនទៅជាបញ្ហា​នោះទេ បើនិយាយពីបាយនេះនៅក្រោយសាលាចឹងតម្លៃក៏គួរសម តែទាស់ត្រង់បាយមាន់​លក់ប៉ុណ្ណឹងពិត​ជា​មិន​ដឹងគេ​ចំណេញបានយ៉ាងម៉េចមែន?

  15. ខ្មែរចំណាន និយាយថា៖

    ពិតជាធូរថ្លៃមែនហើយផ្កាយអើយ ចឹងទៅញ៉ាំនៅហ្នឹងរាល់ង៉ៃហ្មងទៅ ធូរថ្លៃហើយឆ្ងាញ់ទៀត
    រសជាតិល្អជាងផ្កាយធ្វើខ្លួនឯងនោះអីហាហា…ញ៉ាំភ្លៅមាន់ច្រើនប្រយ័ត្នម៉ាប់មិនដឹងទេណា😀

    • pkay_sour និយាយថា៖

      យេស ធូថ្លៃ ញ៉ាំសឹងរាល់ថ្ងៃ តែ​មិន​ដល់រាល់ថ្ងៃទេ ព្រោះញ៉ាំយូរ​ ញ៉ាំលេងចង់ចូលទៅហើយ អាគិគិៗៗ ដឹងទៀត​ថាឆ្ងាញ់ជាង​ផ្កាយធ្វើ ។ ម៉ាប់ស្រាប់ហើយ កុំភ័យថាម៉ាប់ទៀត អាគិគិ

  16. រតនា និយាយថា៖

    ប្លែកម្យ៉ាងដែរ🙂 ខ្ញុំចង់សួរអំពីសេវាកម្មម្ដង តើគេដំណើរការល្អ និងដិតដល់ដែរឬទេ?

  17. Lovepeehs05 និយាយថា៖

    នៅប៉ុសខ្ញុំមានចែកសៀវភៅ កិច្ចព្រមព្រៀងក្រុងប៉ារីស អំពីបញ្ហាកម្ពុជា ២៣ តុលា ១៩៩១ ឥឡូវនេះគម្រប់ ២០ ឆ្នាំហើយ ២៣ តុលា ២០១១ សូមអញ្ជើញចូលមើលនៅប៉ុស http://khm4education.wordpress.com

    សូមអរគុណ!

  18. ខ្មែរចំណាន និយាយថា៖

    ផ្កាយសួរ បាយមួយចាននោះញ៉ាំបានយូរហ្មង

  19. រដ្ឋ និយាយថា៖

    មើល​ទៅ​ទំនង​ដែរ​ការ​លក់​របស់​គាត់ ។ តាម​ពិត​គឺ​សាច់​មាន់​កសិកម្ម(ភាគ​ច្រើន​គេ​ប្រើ​មាន់​ក្រុម​ហ៊ុន​ស៊ីភី ដ៏​ល្បី​ល្បាញ) នោះ​ហើយ មើល​ទៅ​ចាន​របស់​ផ្កាយសាច់​មាន់​មិន​អស់​ភ្លៅ​មួយ​ចំហៀង​ផង​ទេ អាច​ថា​លក់​តែ ២៥០០​រៀល ក៏​ចំណេញ​ដែរ ។ ៣០០០រៀល​សម​ល្មម​ដែរ​ហ្នឹង ខ្ញុំ​ថា​បើ​លក់ ៣៥០០ ក៏​​មាន​​អ្នក​ហូប​ដែរ តែ​ត្រូវ​ដឹង​ថា​អ្នកហូប​ក៏​គេ​មិន​ហូប​បាយ​មាន់​អ៊ី​ចឹង​រាល់​ថ្ងៃ​ដែរ (ឆ្លាស់​ថ្ងៃ​អី​ចឹង​ទៅ​ហ្នា៎) ។ ទឹក​ស៊ុប​ គឺ​ជា​ការ​ទាក់​ទាញ​ដ៏​ពិសេស ពិសេស​ទឹក​ស៊ុប​ដែល​ឆ្ងាញ់​ពិសា​តែ​ម្ដង ។ ខ្ញុំ​ឃើញ​អ្នក​បាយ​មិន​តិច​ទេ (ដែល​ខ្ញុំ​ធ្លាប់​ហូប) បរាជ័យ​ក្នុង​ជំនួញ​របស់​គាត់ ។

    ចុះ​មាន់​ស្រែ? sorry girl. ហោច​ណាស់​ក៏ ៥០០០​រៀល​ដែរ (គ្មាន​free ទឹក​ស៊ុប​ទៀត) យ៉ាង​ថោក​បំផុត ។

    • pkay_sour និយាយថា៖

      ផ្កាយមិនសូវដឹង​ច្បាស់ដែរ គ្រានដឹងត្រឹមថា បាយនេះតម្លៃគឺ​ហួសពី​កាលទទួល​ទៅហើយ។ ព្រោះធម្មតាបាយ​សាច់ជ្រូក ហើយគ្មានទឹកស៊ុបនោះទេ តម្លៃអាច​ដល់៥០០០រៀលឯណោះ។ ច្បាស់មិនឆ្ងាញ​ យើងត្រូវ​ពិចារណាលើតម្លៃដែរ បើតម្លៃ​ថ្លៃរបស់ឆ្ងាញ់គឺត្រឹមត្រូវ តែ​បើថ្លៃហើយមិនសូវឆ្ងាញ់ចឹងត្រូវ​គិតសារជាថ្មីហើយ ។🙂

  20. komanara និយាយថា៖

    បងបង និយាយតែពីបាយ ទោះជាខ្ញុំមិនបានញុំាក៏ត្រូវ​ ឆ្អែតដែល

  21. komanara និយាយថា៖

    គ្មានអីឆ្ងាញ់ជាងបាយ មាក់ញ៉ុមដាំអោយញុំាទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s