ប្តូរផ្តាច់ នៅកៀនស្វាយ

សូមទន្សនាទិដ្ឋភាព​ដំណើរ​កម្សាន្ត​នៅ​កៀន​ស្វាយ​ខាង​ក្រោយ​នេះ​ចា៎!

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ពេលវេលាកន្លងទៅ២សប្តាហ៍ទៅហើយ តែ​ទើប​នឹង​មាន​ពេល​ផ្សព្វផ្សាយប្រកាស​ថ្មី​ស្តី​ពីទិ​ដ្ឋភាព​កៀន​ស្វាយ​ដែល​ផ្កាយបានទៅ​លេង​នេះ​ឯង​។ នេះ​ណា គេ​ហៅ​អ្នក​ស្នេហាវិស័យ​សប្បាយ សប្បាយ បើទោះបីជា​លិចទឹកយ៉ាង​ណា​ក៏មិនរុញរា ។ ដាក់ចិត្តថាទៅកៀនស្វាយហើយ ចឹងគឺ​មិន​មាន​ឧបសគ្គ​អ្វី​បំបែកស្នេហាអូន​នឹង​បង​បាន​ឡើយ អាសសសស ច្រលំហេ គឺមិនមានឧបសគ្គ​អ្វី​បំបែក​ការតាំង​ចិត្ត​ថាទៅ​កៀន​ស្វាយ​បាន​ឡើយ បើទោះ​ជា​លិចទឹក​យ៉ាង​ណា​ក៏​មិន​​ខ្លាច​ (សាច់កម្ម😦 )។

បើទោះ​ជា​ពេល​ធ្វើ​ដំណើរ​មាន​ការ​ពិបាកបន្តិច ( បន្តិចស្អី?ចង់​ប្រកាច់​ម្តង​ៗ​ហើយ​នឹងណា៎😦 ) ដោយសារ​អាកាសធាតុក្តៅ ហើយត្រូវ​ជិះឆ្លងទូក​ទៅ​តាម​កញ្ចុះ​ តែ​ពេល​មក​ដល់​ការ​មាន​ការ​សប្បាយដែរ ហើយ​មានរឿង​អស់សំណើច​ជា​ច្រើន​ស្ទើរមិន​នឹក​ស្មាន​ដល់។ ដូច​ជា​ពិសី​មិត្ត​ផ្កាយ (កញ្ញា​ស្លៀក​​ខ្លី) ត្រូវ​បាន​ក្មេង​ម្នាក់​តាម​សុំ​លុយ ហើយឈរ​តែ​ពី​ក្រោយ​ជិតខ្លួន​គេទៀត បើ​តាម​មើល​ថត​ដូច​កូន​តាម​ម្តាយ​ចឹង (តាម​តែ​នៅ​ក្រោម​សំពត់​គេ​ទៀតនឹងណា៎) ចង់​តែ​សើច​ហេ ( សើច​ចង់​ហៀរទឹក​ម៉ាត់​ហើយ​ថា​ចង់​អីទៀត?😀 ) ។ ក្រោយ​ពេល​ញ៉ាំអីហើយក៏​នាំ​គ្នា​ថតរូប​លេង ( មិន​ដែរ​ចោលនោះទេ​រឿងថត😀 ) ហើយ​​ថត​ដូច​ជា​ការ​សម្តែង​មួយ​សើច​ឡើង​ចង់​រឹង​ពោះ​ ជាពិសេសតួកូន​ប្រុស​តែ​ម្តង គេ​ឲ្យធ្វើមុខកំសត់បែរ​ជាស្ញេញរហូត យ៉ាប់មែន ៕

កៀនស្វាយ, សម្តែង, ភ្នំពេញ, ចម្រៀង

រឿង ស្នេហាយុវវ័យសម័យ អាយហ្វូន

ស្អីគេនឹង? នេះ​ជា​ឈុតឆាកសម្តែង​ខ្លះៗ​នៃសាច់រឿង​ដែល​បាន​ថតទុក សូម​រង់ចាំ​ទស្សនា​សាច់​​រឿង​ពេញ​នៅ​ពេល​ក្រោយទៀត អាគិគិ😀

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ដំណើរ​កម្សាន្ត, ប្លែក ប្លែក, ពីនេះពីនោះ and tagged , , , , , , , , . Bookmark the permalink.

24 Responses to ប្តូរផ្តាច់ នៅកៀនស្វាយ

  1. បុរិន្ទ និយាយថា៖

    យ៉ាថតរឿងស្នេហា នាំក្មេងខូច! មានឈុតអីខ្លះ
    ខ្ញុំលឺគេថា កៀនស្វាយទីបូជាព្រហ្មញ្ញ​សាសនា ចឹងហើយបានខ្ញុំអត់ដែរទៅលេងសោះ

  2. ខ្មែរចំណាន និយាយថា៖

    មើលទៅឃើញតែទឹកលិចចឹង មានអ្វីលេងទៅផ្កាយ និយាយទៅខ្ញុំក៏ចូលចិត្តទេសភាពខែទឹកលិចដែរ
    ព្រោះនៅស្រុកខ្ញុំលិចរាល់ឆ្នាំស៊ាំទៅហើយហាហា…ញាំកង្កែបអាំងអស់ម៉ានហ្នឹងផ្កាយ…អាណិតអណ្តើក
    ដេកជើងខ្វៃៗ…

    ហេ កូនណាគេហ្នឹងធ្វើមុខគួរអាណិតណាស់ ផ្កាយឲ្យទានម៉ានដែរ….គិតទៅគួរអាណិតកុមារខ្មែរណាស់
    អ្នកខ្លះខ្វះខាតគ្រប់បែបយ៉ាង ដូចខ្ញុំកាលនៅពីតូចចឹង ខ្វះខោខ្វះអាវខ្វះៗៗៗ…😀

    អគុណផ្កាយដែលបានបែងចែកសេចក្តីសប្បាយរីករាយដល់មិត្តភក្តិ បានស្រស់ស្រាយជាមួយផងដែរ
    សូមឲ្យផ្កាយមានតែសេចក្តីរីរាយគ្រប់ពេលវេលា…​😀

    • pkay_sour និយាយថា៖

      យេស បើលិចអស់ហើយ មិនឲ្យឃើញតែទឹកយ៉ាងម៉េចនឹងចំណាន? ស្រុកផ្កាយមិនដែលលិច​ហេ ទើបឆ្នាំនេះលិចនោះលិច សំណាងហើយផ្ទះផ្កាយ​មិនលិច កុំអីមិនដឹងយ៉ាងណាហេ។

      ដឹងកូនពីណាគេ ដើរតាមសុំលុយមិត្តរបស់ផ្កាយឡើងគ្នា​នោះចង់ខ្លាច ហើយ​មើលឈរណ៎ នៅ​តែក្រោយ​ហើយ​ក្រោម​សំពត់គ្នាទៀត ដល់កហើយ បើខ្វះមែន​មិនខ្លាចឲ្យហេ តែមិន​ចង់​ឲ្យ​ក្មេង​នឹង​ទម្លាប់ចឹង។

      មិនបាច់អរគុណហេ គួរ​តែផ្កាយអរគុណចំណានដែលបានចូលលេង​ផ្ទះផ្កាយញឹកញាប់វិញ​ទេ​បានត្រូវ អរគុណចា៎😀

      • ខ្មែរចំណាន និយាយថា៖

        ព្រោះនៅផ្ទះផ្កាយសប្បាយបានចូលលេងហ្នឹងណា អគុណាព្រោះជួយឲ្យបាន
        សប្បាយនោះឯងហាហា…

        រឿងឲ្យលុយក្មេងអ្នកដើរសុំនាំឲ្យធ្លាប់ក៏ត្រូវម្យ៉ាងដែរ ព្រោះអាចមកពីម៉ែឳខ្វះ
        ការសិក្សាបង្ខំឲ្យគ្នាដើរសុំក៏ថាបាន…

        កាលនៅពីតូចខ្ញុំខ្វះមែនតែមិនដែលសុំនរណាទេ តែជួនកាលទៅរៀនអត់អី
        ស៊ីមើលលិចមើលកើតរើសថ្នាំងអំពៅគេបោះចោលដាក់មាត់ផ្លុកធ្វើព្រងើយ😀
        មិនមែនបើកកេរិ៍្តខ្លួនឯងទេតែជារឿងពិតដែលគ្មានអ្វីគួរខ្មាសអៀនឡើយ😀

      • pkay_sour និយាយថា៖

        មែនក៏អី? បើបានចំណានសប្បាយដោយសារការចូល​លេង​ផ្ទះផ្កាយនោះ ចឹងផ្កាយត្រេកអរ​ខ្លាំង​ចាបើមណាស់ អាគិគិៗៗ ចឹងកុំភ្លេចចូល​លេង​ឲ្យ​បាន​ញឹកញាប់ណា អាគិគិៗៗៗ

        ពេលខ្លះគឺម៉ែឪបង្ខំ ហើយផ្កាយជឿថា​គ្នា​ក៏​មិន​ចង់ប៉ុន្មានដែរ តែ​បើ​ធ្វើ​តែ​យ៉ាង​នឹង វានឹងក្លាយជា​ទម្លាប់ ហើយ​មិន​ល្អប៉ុន្មានដែរ ។ អាងបានលុយ ឪពុកម្តាយ​ចេះ​តែ​ឲ្យ​កូន​ធ្វើ​ចឹងរហូតហើយ។

        កុំភ័យអី ចាំផ្កាយបិទភ្នែកធ្វើ​មិន​ឃើញណា😛

  3. Lovepeehs05 និយាយថា៖

    អុញ ! ដល់កន្លែងដែលខ្ញុំធ្លាប់ទៅ ជាមួយមិត្តភ័គ្រ កាលពីទសវត្សមុន កាលនោះគេទើបតែរៀបចំថ្មីៗ តែមិនទាន់មានស្ពានឆ្លងកំប្លោកចឹងទេ មិនមានទឹកជន់ចឹងទេ តែមានក្មេងៗទប់ទំនប់បាចត្រី ត្រង់កំប្លោកហ្នឹងឯង ហើយក៏មិនទាន់មានគេធ្វើតូបតាមមាត់ទឹកចឹងដែរ មានភោជនីយដ្ឋានមួយ នៅជាប់ចញ្ចើមថ្នល់ជាតិ ឆ្ងាញ់ឥតទាស់ ថែមទាំងមានស្រអែមខៀវខ្ចីតាមកំដរផង សមនឹងអាវហ្នឹងមួកហ្នឹង មិនអន់ជាងផ្កាយសួគ៌ដែរទេ តែមិនសូវហ៊ាននិយាយនឹងគេទេ បានតែញឹមៗប៉ុណ្ណឹងឯង ។៚…

  4. Lovepeehs05 និយាយថា៖

    ដើរអោយស្រួលប្រយ័ត្នធ្លាក់ទឹក !

    សូមចូលមើល សៀវភៅលទ្ធិប្រជាធិបតេយ្យសេរីនិយម នៅប៉ុស http://khm4education.wordpress.com

  5. achharia និយាយថា៖

    បង្ហាញសុទ្ធតែរបស់ឆ្ងាញ់ៗ …
    ជាពិសេសផ្លូវកង្កែបនិងមាត់ខ្យង ខានញ៉ាំជាងដប់ឆ្នាំហើយ
    តែខ្ញុំនៅចាំបានរស់ជាតិវាមិនងាយភ្លេចទេ ។
    អរគុណ ផ្កាយបានដាក់បង្ហាញ ។

  6. Lovepeehs05 និយាយថា៖

    ថ្ងៃខ្ញុំទៅជាមួយគេហ្នឹងចង់បាស់សក់ ពួកម៉ាកសុទ្ធតែចំណាស់ៗ តែនារីគាត់ក្មេងៗ គេប្រាប់ខ្ញុំថា តោះដើរលេងជាមួយពួកយើងម្តង ! ខ្ញុំសួរថា ទៅលេងឯណាដែរ ? ពួកគាត់ប្រាប់ថា ទៅលេងនាក់លឿង ! សប្បាយណាស់ ! ហើយក៏ខំហៅ នារីស្រអែមខៀវខ្ញីទៅដែរ ដូចខ្ចីគេចឹង តាមពិតជាមិត្តភ័គ្ររាប់អានទេ គេជួលកូនឡានតាក់ស៊ីមួយ មុខបី ក្រោយបួន ទាំងថៃកុង ។ បើកតាមផ្លូវ ជាតិលេខ ១ ជិះបណ្តើរ គេនាំគ្នាប្រាប់បណ្តើរ តាមផ្លូវរហូត លុះដល់ក្បែរផ្លូវឆ្លង ឈប់នៅទីនោះបន្តិច ថតរូបពីរបីប៉ុស ហើយចែកទាន អ្នកពិការៗ ចេះផ្លុំក្លុយកូតទ្រយ៉ាងពិរោះ (អាត់ដាក់វីឌីអូ) រួចហើយនាំគ្នា ជិះសាឡាងឆ្លងទៅត្រើយម្ខាង (ឆ្លងទាំងឡាន) ។ លុះឆ្លងហើយ គេបរឡានទៅខាងស្តាំ ចេះតែមើលតាមដងផ្លូវរហូត ស្រាប់តែដល់ភូមិមួយ មើលទៅដូចជំរុំជនភៀសខ្លួនបេះបិទ ឃើញផ្ទះជាជួរប្រក់ស្បូវតូចៗ គេក៏ប្រាប់ឡានអោយបរ ចូលក្នុងភូមិហ្នឹងឯង ។ ទៅដល់ក្បែរផ្ទះមួយ គេប្រាប់អោយនាំគ្នាចុះ ហើយគេនាំចូលក្នុងផ្ទះនោះ ក៏ចូលទាំងអស់គ្នា ទាំងថៃកុងឡានផង ។ ម្នាក់ៗមើលមុខគ្នាឡិងឡង់ៗ ហើយបងចំណាស់គាត់ប្រាប់ថា នេះជាផ្ទះឪពុកម្តាយគូរសង្សារគាត់ គឺផ្ទះរនាបឫស្សី ជញ្ជាំងនិងដំបូលប្រក់ស្បូវ ហើយមានចញ្ចឹមសត្វលលកផង លលកក៏បូល គុកគ្រូ! គុកគ្រូ! ម្នាក់ៗទាំងថៃកុងឡានផង រាងភ័យៗ ដូចមិនស្រួលទេយើង ! ក្នុងនោះមានតែខ្ញុំទេ ដែលយកប្រដាប់ប្រដាឡូងជាងគេ គឺខែមរ៉ាវិឌីអូធុនល្អដែរ(SONY CCDV-5000) និងខែមរ៉ាដៃ (CANON A-1) បូកជាមួយ កាណុង 300 mm ហើយនិងភ្ជាប់ជាមួយ (POWER DRIVE) ដែលចុចម្តងថតបាន៤-៥ ប៉ុស គេធ្វើសម្រាប់ថត រហ័ស ឬកីឡា មើលទៅឡូយដូចអ្នកកាសែតចឹងដែរ ។ ពួកគតាត់បានរៀបចំ ទទួលបាយទឹក តែពួកខ្ញុំថាមិនបាច់ទេដឹង ! ហើយពួថៃកុងឡានថា មិនបាច់ទេដឺង ! គ្នាខ្ញុំមួយគូរទៀត ក៏ថាមិនបាច់ដែរ ចឹងមិនបាច់ក៏មិនបាច់ទៅ ! ក៏នាំគ្នាលាម្ចាស់ផ្ទះចេញមកវិញ មានអីគ្រាន់តែឆ្លង សាឡាងដល់ត្រើយម្ខាងភ្លាម ថៃកុងឡានយ៉កសុទ្ធតែ ១០០ ៗ វិលដី ម្នាក់ៗខ្លាចផ្អើលក្រោយ ខ្លាចគេតាម យ៉កអត់ឈប់អីតិច មកឈប់នៅហាងលក់បាយ កៀនស្វាយនេះឯង !

    • pkay_sour និយាយថា៖

      អូ មិនធម្មតាទេ​ចឹងពូ​ ប្រហែល​ជា​សប្បាយ​ណាស់ហើយចឹង តែផ្កាយចូល​ចិត្ត​ជា​ក្រុម​មិន​មាន​អ្នក​ណា​មាន​ម្ចាស់​ ឬមក​ជាប់​ដៃ​ជាប់​ជើង ។ ដើរ​លក្ខណៈ​មិត្ត​ភ័ក្តគឺ​សប្បាយ​ចិត្ត​ជាង​ដើ​រ​ជា​គូឆ្ងាយណាស់🙂

      • Lovepeehs05 និយាយថា៖

        តាមពិតមិនគិតថាសប្បាយទេនាពេលនោះ ខ្ញុំបានគិតថាចាញ់បោកគេ ប្រហែលជាគេចង់ខ្ចប់ ពីព្រោះកន្លែងដែលមិនគួរទៅសោះ ហើយវាផ្ទុយនឹងប្រាប់ថា សប្បាយណាស់ កន្លែងដែលសប្បាយ ណាស់ចឹង ច្រើនតែនៅតាមសួនច្បារ ឬកន្លែងរមណីដ្ឋានផ្សេងៗ តែនេះនាំគ្នាមកកន្លែងស្ងាត់ បើតាមយើងស្មានគ្រប់គ្នាថា នឹងអាចកើតហេតុអាក្រក់ណាមួយ បើយើងញាំអាហារនៅផ្ទះនោះ គឺព្រួយអំពីការបំពុល ឬមនុស្សផ្សេងគំរាមកំហែង ឬក៏ប្លន់ជាមិនខាន ចឹងហើយបានជាម្នាក់ៗប្រញ៉ាប់ ចេញពីទីនោះ តាមពិតកន្លែងនោះជាកន្លែងគេ ដាក់សុទ្ធមនុស្សមកពីវៀតណាម ឬកម្ពុជាក្រោម នារីក្មេងៗភាគច្រើនជាស្ត្រី ឡង់សេ រកស៊ីផ្លូវភេទ តាមពិតពួកម៉ាកខ្ញុំ ពួកគេឬសង្សារគេ រឹបយកអស់ ខែមរ៉ានិងលុយកាក់ជាដើម លើកលេងតែខ្ញុំមិនបានអស់អីនឹងគេទេ ដោយគ្មានសង្សារនិងគេ ។ល។

      • pkay_sour និយាយថា៖

        ចឹងលើកក្រោយពូគួរ​តែ​ប្រយ័ត្ន​បន្តិច​ហើយទើប​បាន ព្រោះ​ស្រុក​យើងលូវ​ពី​បាកស្មានចិត្ត​មនុស្ស​ណាស់ រឿងអីក៏​អាច​កើត​ឡើង ។ ដើរលេង​រក​កន្លែង​មនុស្ស​ច្រើនពេក​ក៏​មិន​ល្អ ស្ងាត់​ពេក​ក៏​មិន​ល្អ តែ​យើង​អាច​ជ្រើស​រើស​កន្លែង​ដែរ​យើង​អាច​ទុក​ចិត្ត​ច្រើន​ថា​វា​មាន​សុវត្ថិភាព នោះ​ជា​ការ​ប្រពៃ​ណាស់។🙂

      • Lovepeehs05 និយាយថា៖

        ថ្ងៃនេះបានគោកសួរទៅ លោកពូ ដែលនាំពួកខ្ញុំទៅកន្លែងនោះថា ម៉េចទៅអង្កាល់ទៀត ? អត់ទៅទេ ! ហើយគាត់ថា បានទៅពីរដងទៀតដែរកន្លែងហ្នឹង តាមពិតហាងលក់កន្លែងហ្នឹង ជាគ្នាពួកគាត់ហ្នឹង ឬមិត្តភ័គ្រយូរណាស់ហើយ ហាងហ្នឹងប្រសព្វធ្វើម្ហូបណាស់ ប្រហែលមិននៅកន្លែងដដែលហ្នឹងទេ ឬយ៉ាងណាមិនដឹងដែរ មានតែផ្កាយទេ ទើបអាចដឹង ។

      • pkay_sour និយាយថា៖

        អុញ ម៉េចបានផ្កាយដឹង? ផ្កាយអត់សូវដឹងហេ ព្រោះ​ទិញម្ហូប​គេ​ហើយយកទៅញ៉ាំ​ធម្មតា​ប៉ុណ្ណោះ អត់មានកម៉ុង​អីផង ធ្វើម៉េច​ដឹងហូវ?

  7. សុផាត និយាយថា៖

    អត់ដែលទៅលេងនៅនុងសោះ ចង់ទៅលេងបានម៉ាណង😦

  8. komanara និយាយថា៖

    ស្នេហាចាស់ ខ្ញុំក្មេងបែបអត់យល់ទេមើលទៅ ពេលណាក្មេងដូចខ្ញុំមានស្នេហាដូចគេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s